Wednesday, August 31, 2011

Armed robbery and shooting in Phnom Penh?

KI-Media Note: The following video was captured by a security camera during a robbery and shooting that allegedly took place in Phnom Penh, Cambodia. No information was provided with the original video posted on Facebook. However, the Koh Santepheap news reported that an armed robbery took place near the Chom Chao round-about in Phnom Penh. The woman, a currency exchange trader, had just completed a currency exchange amounting to about 100 million riels (~$30,000). Following the exchange, she placed the amount of money in a beer case and took off on a motorcycle driven by her time. A group of robbers then followed the pair and they pointed a gun at the woman to try to force her to give them the beer case with the money. A wrestling ensured and the woman was ultimately shot 3 times on her chest by one the robbers. The woman died on her way to the hospital. We cannot corroborate the video with the robbery described by Koh Santepheap. Nevertheless the background shown on the Koh Santepheap photos seem to match that in the video.

http://www.youtube.com/watch?v=Nys_tlR1ooM

ចោរ​បាញ់​ស្ត្រី​អាជី​វករ​ប្តូរ​ប្រាក់​ប្លន់​យក​អស់​ជាង​100​លាន​រៀល

ដោយ​ ៖ ប្រុសកោះ
ថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០១១ ម៉ោង ១៦:៤៦


រាជធានីភ្នំពេញ ​៖ ​ស្ត្រី​ជា​អាជីវករ​​ប្តូរ​ប្រាក់​​​​​ម្នាក់​បានរងរបួស​​យ៉ាង​ធ្ងន់​ធ្ងរ​​​ និងបន្ទាប់​មក​​បាន​​​ស្លាប់​បាត់​បង់​ជីវិត​​​ពេល​កំពុង​បញ្ជូន​​ទៅ​​សង្គ្រោះ​​​​នៅ​​មន្ទីរពេទ្យ​​​កាល់​ម៉ែត​​​ដល់​ពាក់​​​កណ្តាល​ផ្លូវ​​​​ដោយ​សារ​​ចោរ​ប្លន់​មាន​​គ្នា​៣​​នាក់​​​​​​ប្រដាប់​ដោយ​​កាំភ្លើង​​​ខ្លី​​​ធ្វើ​សកម្មភាព​​បាញ់​ប្រហារ​​ប្លន់​​យក​កេស​ដាក់​​ប្រាក់​​អស់​ចំនួន​​​ជាង​​១​រយ​​លាន​រៀល ​ស្មើ​នឹង​​​​​​៣​ម៉ឺន​​​ដុល្លារ ។

គ្រោះ​អកុសល​​​នេះ​បាន​​កើត​ឡើង​​ក្នុង​​ខណៈ​ពេល​​​ដែល​​ស្ត្រី​រងគ្រោះ​​កំពុង​ជិះ​​ម៉ូតូ​​ជាមួយ​​កូន​ប្រុស​ធ្វើ​ដំណើរ​​​​ចេញពីកន្លែង​​​​​ប្តូរ​ប្រាក់​មួយនៅ​​​ម្តុំ​​ផ្សារ​​​​អូឡាំ​ពិក​​​ ខណ្ឌចំការ​មន ត្រឡប់​ទៅ​ផ្ទះ​​​នៅ​ម្តុំ​​​រង្វង់​​មូល​​​​​​​ចោម​ចៅ​​​​ ជាមួយ​កូន​​ប្រុស​។ ហេតុ​ការណ៍​​​​នោះ​បាន​កើត​ឡើង​​​កាលពី​​វេលា​ម៉ោង​​​​១០​និង​​២០នាទី​​ព្រឹក​​ថ្ងៃទី​​២៨ ខែសីហា ​នៅលើ​កំណាត់​​មហា​វិថី​​សហព័ន្ធ​រុស្ស៊ី​​​ត្រង់​ចំណុច​​​កន្លែង​​​​​​លក់​​ខោ​អាវ​ជជុះ​​មុខ​ព្រលាន​យន្ត​ហោះ​​​អន្តរជាតិ​​ភ្នំពេញ​ ភូមិ​​ព្រៃទា សង្កាត់​​ចោម​ចៅ​ ខណ្ឌដង្កោ​​​។ ​ស្ត្រី​​រង​គ្រោះ​ឈ្មោះ​​ជួន ធារ៉ា អាយុ​៤៨ឆ្នាំ​ មុខ​របរ​​ប្តូរ​ប្រាក់​​នៅ​រង្វង់​មូល​​ចោម​ចៅ ត្រូវ​​ចោរ​បាញ់​៣គ្រាប់​​ផ្ទុះ​១គ្រាប់​ចំលើ​​​ដើម​ទ្រូង​​ខាង​ឆ្វេង ធ្លាយ​ទៅ​​ក្រោយ។​ ចំណែក​​កូន​ប្រុស​របស់​គាត់​​ឈ្មោះ​​​ផុន ឡាទី អាយុ​​២១ឆ្នាំ មិន​រងរបួស​​​​អ្វី​ទេ។ ពួកគេ​​​​រស់​នៅ​​ក្បែរ​​រង្វង់​មូល​​ថ្នល់​​បំបែក​​ ចោម​ចៅ ​។ ដោយ​ឡែក​​​ក្រុម​ចោរ​​មាន​គ្នា​៣នាក់​ ​ស្លៀក​​ពាក់​ស៊ីវិល ប្រដាប់​ដោយ​កាំភ្លើង​​​ខ្លី​២ដើម​ ​​ជិះ​ម៉ូតូ​​ធុន​ហុង​ដា សេ១២៥ ពីរគ្រឿង​​។ ​​​ក្រោយ​​​​ពេល​​ធ្វើ​សកម្មភាព​​​បាញ់​​ប្លន់​​ដណ្តើម​​​​យកកេស​​​​លុយ​​ជាង​​១រយលាន​រៀល​បាន​ហើយ ​​ពួក​វា​​បាន​​​ជិះ​ម៉ូតូ​​គេច​​ខ្លួន​​​បាត់​ដោយ​សុវត្ថិភាព​​។


តាម​ប្រភព​​​ព័ត៌​មាន​​​បាន​ឱ្យ​ដឹងថា នៅមុន​​ពេល​​​កើត​ហេតុ​ស្ត្រី​​​រងគ្រោះ​​និង​​កូន​ប្រុស​​បាន​ជិះ​ម៉ូតូ​​១គ្រឿង​​ម៉ាក​​អ៊ែរប្លេក​ ​ពាក់​ស្លាក​លេខ​​​​ភ្នំពេញ​ 1AX-2125 ​ពណ៌​ខ្មៅ​​ នាំយក​ប្រាក់​​​ដុល្លារ​​ចំនួន​​​៣ម៉ឺន​​ដុល្លារ​អាមេរិក​​​​​​ទៅប្តូរ​​យក​​ប្រាក់​រៀលបាន​​​ជាង​​១រ​យលាន​រៀល​នៅផ្ទះ​​ម្តុំ​ផ្សារ​​អូឡាំពិ​ក​​ ខណ្ឌ​ចំការ​មន​ ដែល​ជា​កន្លែង​​ប្តូរ​ប្រាក់​​​​ធំ​មួយ។ លុះ​​​​ក្រោយ​​ពេល​​ដូររួច​ស្ត្រីរង​គ្រោះ​​​និង​​កូនប្រុស​​​បាន​ជិះ​​ម៉ូតូឌុប​គ្នា​ត្រឡប់​មក​​ផ្ទះ​​វិញ ដោយ​​​ដាក់ប្រាក់​​​​​នៅក្នុង​​សំបក​កេស​​ស្រា​បៀរ​​​មួយ​​រួច​ដាក់​ចំកណ្តាល​​​​ដែល​ម្តាយ​​ជិះ​​អោប​ពី​ក្រោយ។ ​ពេលជិះ​​ទៅ​ដល់​​ត្រង់​ចំណុច​​​​កើត​ហេតុ​​ខាង​លើ​ ស្រាប់​តែ​​​មាន​ជន​​សង្ស័យ​៣នាក់​ ស្លៀក​ពាក់​​​ស៊ីវិល ជិះ​ម៉ូតូ​​ដេញ​តាម​ក្រោយ​កៀរ​ឱ្យ​ឈប់​​ រួចដក​កាំភ្លើង​ខ្លី​ភ្ជង់​​​​គំរាម​​​ឱ្យ​ប្រគល់​​កេស​​លុយ​​​ឱ្យ​​ពួក​វា ។ ប្រភព​ដដែល​​​​បាន​បន្ត​ទៀត​ថា ខណៈ​​នោះ​​ស្ត្រីរងគ្រោះ​​មិន​ព្រម​​​ប្រគល់​​​កេស​ប្រាក់​នោះ​ឱ្យ​​ទេ ឯក្រុម​​​​ចោរ​ក៏​បាន​ព្យាយាម​​ដណ្តើម​​​យក​​ តែជនរងគ្រោះ​​នៅតែ​​មិន​ព្រម​​​ឱ្យ​​​​ដដែល​ ​​​​ទើប​ក្រុម​ចោរបាញ់​​ប្រហារ​​​សំដៅ​​ដង​ខ្លួន​ចំនួន​៣​គ្រាប់​តែម្តង​ ប៉ុន្តែ​ផ្ទុះ​១គ្រាប់​​ត្រូវ​ស្ត្រី​​រងគ្រោះ​​ដេក​ដួល​​ក្នុង​ថ្លុក​ឈាម​​​របួសធ្ងន់​ធ្ងរ​​។ ចំណែក​​ក្រុម​ចោរ​​ប្លន់​ ​ពេល​​បាញ់​រួច​​ហើយ​បាន​​​នាំគ្នា​​យក​​កេស​ប្រាក់​​​នោះ​​ជិះ​ម៉ូតូ​​​​គេចខ្លួន​​បាត់​ស្រមោលទៅ​​ គ្មាន​អ្នក​ណា​​ហ៊ាន​​ជួយ​ឡើយ ។ ក្រោយ​ពេល​​កើត​​​​ហេតុ ស្ត្រីរងគ្រោះ​​​​ត្រូវ​បាន​គេ​សង្ស័យ​​ថាស្លាប់​​ហើយ​​​ ទើប​ក្រុម​គ្រួសា​​បាន​​ហៅរថ​យន្ត​​​​ពេទ្យ​ដឹក​ទៅផ្ទះ​ភ្លាមៗ​​ ព្រោះ​​​នៅ​ចម្ងាយ​​ជាង​មួយ​​គីឡូ​ម៉ែត្រ​​ពី​ផ្ទះ​។ ប៉ុន្តែ​​​ពេល​​ទៅ​ដល់​​ផ្ទះ​​មិន​ទាន់​​ដាក់​​ចុះ​ពីលើ​​រថយន្ត​ពេទ្យ​ផង ​ឃើ​ញ​​ស្ត្រី​​រូបនោះ​​​មាន​​ដង្ហើម​​​ឡើង​វិញ​​ ទើប​ក្រុម​គ្រួសារ​​​​​បាន​​ដឹក​​បន្ត​ទៅ​​កាន់​មន្ទីរពេទ្យ​​​កាល់​ម៉ែត​ ប៉ុន្តែ​ជា​អកុសល​​ពេល​មក​ដល់​​ពាក់​​កណ្តាល​​​​​ផ្លូវ​ក៏​​បាន​​​ដាច់​ខ្យល់​​​ស្លាប់​​តែម្តង ។

សមត្ថកិច្ច​​​បាន​អះអាង​ថា មុននឹង​​ធ្វើ​​សកម្ម​ភាព​​​ប្លន់​​បែបនេះ​ ក្រុម​ចោរ​បាន​តាមដាន​ដឹង​យ៉ាង​ច្បាស់​​​ថា ស្ត្រី​​​រងគ្រោះ​​ឧស្សាហ៍​​យក​ប្រាក់​​ទៅ​ប្តូរ​​​នៅចំណុច​​ខាងលើ។​​ លុះ​ដល់​​​​ថ្ងៃ​​មាន​ឱកាស​​ហើយ ​​​​ពួកចោរ​​ក៏​បាន​ជិះ​ម៉ូតូ​​​តាម​ជាប់​​រហូត​​ដើម្បី​​ប្លន់​ ។ ពេល​​ដែល​​ជនរងគ្រោះ​​​និង​កូន​​​​ប្រុស​​ជិះ​​ម៉ូតូ​​ចេញពី​កន្លែង​​ដូរ​​លុយ​​រួចក៏​​ធ្វើ​សកម្មភាព​​​​​ប្លន់​​​តែម្តង ។ ​ទោះបី​ជា​បែបនេះ​ក្តី​ ពេល​នេះ​​សមត្ថ​កិច្ច​​កំពុង​​ធ្វើ​ការ​​ស្រាវជ្រាវ​​​ហើយ​​​​ ដែល​នៅ​កន្លែង​​កើត​ហេតុ​​​​រក​ឃើញ​​​សំបក​គ្រាប់​​កាំភ្លើង​​​ម៉ាក​ឡុក​ ១សំបក​ និង​​គ្រាប់​បាញ់​​អត់​ផ្ទុះ​​២​គ្រាប់ផងដែរ ។ ប៉ុន្តែ​​សមត្ថកិច្ច​​​ពុុំទាន់​​កំណត់​​ថា ក្រុុម​​ចោរ​ប្រើ​ប្រាស់​​​កាំភ្លើង​​ម៉ាក​អ្វីពិត​ប្រាកដ​​នៅឡើយ​ទេ​ ព្រោះ​គ្រាប់​​​​​ប្រភេទ​​នេះ​​ប្រើ​ប្រាស់​ត្រូវ​នឹង​កាំភ្លើង​​ច្រើន​ម៉ាក ។

តាម​ប្រភព​​ព័ត៌​មាន​​​ពីកន្លែង​​​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា នៅ​​ពេល​​ក្រុម​ចោរ​​ភ្ជង់​​កាំភ្លើង​​ដណ្តើម​​​​យក​កេស​ដាក់​ប្រាក់​​នោះ​ ស្ត្រី​រងគ្រោះ​​បាន​​ប្រ​វាយ​​​ប្រតប់​​អោបកេស​នោះ​​ជាប់​មិន​ព្រម​ប្រគល់​​ឱ្យ​ចោរ​នោះទេ​ រហូត​ដល់​ចោរ​បាញ់​​សម្លាប់​​បែប​នេះតែ​ម្តង។ ម្យ៉ាង​ទៀត​​​ក្រុម​ចោរ​​ព្រហើន​​ខ្លាំង​ណាស់​ មិន​ខ្លាច​​ញញើត​​អ្វីទាំងអស់​ ព្រោះ​​ពួកគេ​ធ្វើ​​សកម្មភាព​​​​ប្លន់​​ទាំងព្រឹក​​ហើយ​​នៅចំណុច​​នោះ​ពុំ​មែន​ស្ងាត់​​​នោះ​ទេ គឺមាន​មនុស្ស​កំពុង​ទិញ​​ខោ​អាវ​ជជុះ​​អ៊ូអរ​ រួម​ទាំង​ចរាចរណ៍​ទៅមក​​ និង​អ្នក​រត់​ម៉ូតូ​ឌុប​​ផងដែរ​ចតត្រៀបត្រា​នៅ​កន្លែង​​លក់​ដូរ​​​ខោអាវ​ជជុះ​​នោះ​​ ៕

38 comments:

  1. Speaking of moral decline, not a single Khmer person helped out the woman even minutes after the robber had ran off as she is lying there awaiting deaths on the street.

    A new low in morality justify by only a society full of apathetic people of "mind your own business" mentality. These very same mentality being indoctrinated to the Khmer people to be subservient and stay enslaved to their miserable condition - in CPP is it expressed as, "Let others do politics" or "Why are you doing politics!"

    ReplyDelete
  2. Anonymous1:11 PM

    ពួកប្លន់ ​ស្ត្រី​ជា​អាជីវករ​​ប្តូរ​ប្រាក់ ថ្ងៃនេះគឺជាក្រុមភេរវកម្ម និងប្លន់ប្រដាប់អាវុធរបស់ក្រុមខ្លាហោះនៃកងពលធំលេខ៩១១ ដែលអា ហ៊ុន សែន ចិញ្ចឹមទុកសម្រាប់ធ្វើ ភេរវកម្ម, ប្លន់, រំលោភ, បាញ់សម្លាប់, ចាប់បោះឱ្យ
    សត្វក្រពើស៊ី និង ដុតផ្ទះ ខ្មែរស្លូតត្រង់ ។

    ReplyDelete
  3. Anonymous1:59 PM

    It's our Cambodia.

    It takes a person with great vision and courage to change our society.
    Our people don't want to change, they prefer this and living under control. It's moving in the right direction, there are many developments, you cannot deceive the eyes. Most Khmer just use their eyes to think not their brain.


    TheEyes

    ReplyDelete
  4. Anonymous3:09 PM

    To find the shooters, magnify the license plate of the two motorcycle and locate the owners. If one is arrested, you will find a ground of them.

    ReplyDelete
  5. Anonymous3:11 PM

    Correction: 3:09 PM
    If one is arrested, you will find a group of them.

    ReplyDelete
  6. Anonymous3:44 PM

    I am sorry folks these robbers has their protection,so use your scope they share their robbery money with their police stations or else?
    They are train to be doing that kind of dirty jobs since they are young of ages what I used to see them as my neighbors and they always free. They call lice of the social .

    ReplyDelete
  7. It's so sad&pity to victim, Authority have duty to protect people but in corrupted government like cambodia ,pulic officials living small income, they can't do thier job completly.government might to progrees security cheek point in pp &other place.

    ReplyDelete
  8. Anonymous4:15 PM

    People just watch the poor woman dieing?

    ReplyDelete
  9. Anonymous4:25 PM

    In order to capture this group of robber, Hun Sen needs to get involve. He needs to go on TV and command the police/interior ministry to take action as an example that Cambodia will not tolerate this kind of activity any longer. It will affect tourists safety, negative perception of Cambodia, and creating chaos in society.

    ReplyDelete
  10. Anonymous5:29 PM

    សម័យយួនហ៊ុន សែន បើនរណាបាចក្រដាសប្រឆាំងយួន

    ការពារទឹកដី ទោះជានៅទីណា ក៏ប៉ូលីសហ៊ុន សែន រកឃើញដែរ

    ReplyDelete
  11. Anonymous5:33 PM

    សម័យយួន ហ៊ុនសែន ប៉ូលីស និងចោរ រកស៊ីជាមួយគ្នា ប៉ូលីសនិងចោរ គឺតែមួយ

    មើលរឿង ហេង ពៅ និង រឿង ប៉េអឹម បាញ់ ប៉ូលីសពិរនាក់ស្លាប់

    ReplyDelete
  12. Anonymous6:51 PM

    WHY DOESN'T ANY ONE HELPING THE VICTIM FROM BLEEDING TO DEATH? CHKOURT JOI MRAI. AH MOTHERFUCKER THAT SHOOT THE PERSON YOU BELONG IN HELL

    ReplyDelete
  13. Anonymous7:11 PM

    Cambodian needs true free and fair election and public administration reforms. Let's help more and more children to go to school. Let's help teenager get better quality of education. Let's bring non-formal education about Good Governance to the country sides as much as possible before the election. Democracy and equality should be understood by the majority through non-formal education to prepare before the election. Let's try to do it in any means we can to get power to do this.

    ReplyDelete
  14. Anonymous8:41 PM

    Look at this situation we can come to conclusion that Cambodian people are born to be Vietnam slave. They like to live in igorance even it is happen in front of them they still pretending nothing is happening.

    No one can help Cambodia because Cambodians like to live in igorance even onec day Vietnam come and kill them.

    This is the facts about Kingdom of wonder!

    ReplyDelete
  15. Anonymous8:44 PM

    Ah Hun Sem's big boss Mafia Viet.

    ReplyDelete
  16. Anonymous8:45 PM

    Why does her son run away from her ? Is he suppose to protect her mother ? The son is running without considering his mother life. He lefts her mother to died by the rubberies.

    Is he a good son or bad son ? Please be advices!

    ReplyDelete
  17. Anonymous9:22 PM

    Indeed, a very sad video to watch. A clumsy orchestrated robbery got away with money and left a lifeless victim on the sidewalk while everyone stands around bickering.
    He pistol whipped her, got her off his bike and could of just take off, but that's not enough. He had to kill her. So, so sad!
    I remember back in the day, once you yell out "robbery!" Everyone within the vicinity come puring in to help.
    What is my Cambodian has become?

    ReplyDelete
  18. Anonymous11:26 PM

    ខ្មែរដល់ថ្នាក់និង ក្នុងយុគសម័យ ៧មករា

    របស់ អាយួន ហ៊ុន សែន

    អញឆ្ងល់ណាស់ តើអាយួន ហ៊ុន សែន

    វាឈឺចាប់ ខ្លោចផ្សារក្នុងចិត្តទេ

    នៅពេលដែល វាបានឃើញទិដ្ឋភាពទាំងអស់នេះ

    តើអាឆ្កែយួននេះ វាមានអារម្មណ៍យ៉ាងម៉េចដែរ

    ស្ថានភាពខ្មែរ ក្រោមការដឹកនាំរបស់វា​

    តើវាអាចធ្វើអ្វីកើតទៅ ក្រៅពីលួចដីខ្មែរលក់ លួចប្រេងខ្មេរ ..............

    ReplyDelete
  19. Anonymous11:28 PM

    អញថា បើជនរងគ្រោះគឹជាយួន

    អា ហ៊ុនសែន ប្រាកដជាឈឺចាប់

    តែនេះគឺជាខ្មែរ ដូចនេះ វាមិនឈឺចាប់អីទេ

    នៅពេលដែលយួនឃើញដូចនេះ វាច្បាស់ជាអង្គុយញញឹមហើយ

    ReplyDelete
  20. Anonymous12:25 AM

    Why don't authority, homeland security place the camera all around the phnom penh city..? What happen if Terrorest launch attack in phnom penh city?

    ReplyDelete
  21. Anonymous12:30 AM

    The big ASEAN Meeting coming up, i'm worry that Cambodia has enough security, because even a small robbery they can't even take care..?? Tourists were robbed and snaching the IPAD of their hand in the middle of crowded...No one seems to help or chase after..?? People stood and looking??

    ReplyDelete
  22. Anonymous12:31 AM

    correction=snatch

    ReplyDelete
  23. Anonymous2:54 AM

    THE CAMBODIAN'S GOVERNMENT NEED TO PROTECT THE PUBLIC SOCIETY,NOT NOLY PROTECT ONE PERSON WITH 5000 BODIES GUARDS.PEOPLES OF CAMBODIA JUST BEING DEATH LIKE FLIES,IF YOU ARE TRYING TO REVIEW THE VIDEO WATCHING AGAIN AND AGAIN YOU WILL UNDERSTAND VERY WELL,AT LEASE FIVE MOTORCYCLES HAD BEEN COLABORATED WITH DAYLIGHT ROBBERY.WHY NOT ANY POLCEMEN AROUND THAT AREA???,BECAUSE THEY ARE BEING BUZY OF ROBBERING TOO...AMONG THIS SCENCE!!!....FUCK YOU AH!(SAR-KHENG)WHERE THE FUCK IS ALL YOUR POLICEMEN DOING IN (PHNOM PENH)?????...YOU MOTHERFUCKER!..IF YOU CAN'T HANDLE THE JOB WELL,LEAVE IT FOR SOMEBODY ELSE!!!...ASSHOLE,KHMER PEOPLES'S LIVE NOT CHEAP LIKE...AH! YIEK-CONG!...WITH BLACK TEETH..MORON!.

    ReplyDelete
  24. Anonymous3:26 AM

    Nis jea kap jor HAROY.
    Ah kwac HUN XEN , jea neak beuk day oy mean jor krup roup pheap nov knong srok khmer.
    Pourk jor vea plorn tae khmer tae.

    Jor vea min plorn yuon knea vea tae.

    ReplyDelete
  25. Anonymous3:31 AM

    PHON LATY,21 Y-O...kaun pros jorl maseat,rut yok ruoch kluon tae mn'eak aeng.....tuk oy maer rong krours.

    ReplyDelete
  26. Anonymous7:53 AM

    ខ្មែររស់ក្រោម ការដឹកនាំរបស់សម័យ៧មករាយួនគ្រប់គ្រងនេះ

    គឺអីចឹង សួរអាម្សៀរ ហ៊ុនសែន មើល

    តើចោរវាបានកាំភ្លើងមកពីណា បើអាម្សៀរ ហ៊ុនសែន មិនអោយនោះ

    សម័យ៧មករាយួនហ៊ុនសែន អា ហេងពៅ មេប៉ូលីស គឺជាមេចោរ វាបញ្ជាអោយចាប់ជំរិតគេ

    សំលាប់គេ ........

    ដល់យូរយូរទៅ ពាលស៊ីពាល

    សម័យយួន៧មករា អា ហ៊ុនសែន គឺអញ្ចឹង

    ReplyDelete
  27. Anonymous9:21 AM

    ពួកយើងទាំងអស់គ្នាបានដឹងហើយបានឃើញហើយច្បាស់ក្នុងភ្នែកទៀត តើពួកយើងធ្វើអីឥឡូវនេះ ខ្ញុំបានប្រាប់ហើយថា អោយយើងរួមសមាគ្គីគ្នាព្រួតដៃគ្នាទើបឈ្នះហ៊ុន សែន នឹងយួនបាន យើងត្រូវតែចំណាយកម្លាំងគ្នាស្វែងរកអ្នកស្នេហាជាតិពិតប្រកដមកដឹកនាំប្រទេសខែ្មរ លោក គឹម សុខា ក៏មិនបាន សួន​សេរីរដ្ឋា ក៏មិនបាន ហេង កែវ ក៏មិនបាន សំរង្សីក៏មិនបានដែរ ពួកគេទាំងអស់សិទ្ទតែយកបក្សជាធំ អត់បានការទេ ដើម្បីរំលំរដ្ឋាភិបាលហ៊ុន សែនបានត្រូវតែស្វែងរកការគាំទ្រពីអង្គការណាតូ នឹងបង្កើតកងកម្លាំង ស្វែងរកការគាំទ្រផ្នែកសេដ្ឋកិច្ចបង្កើតជំរុំ និងការទាក់ទងទុតនានានៅលើពិភពលោក តើអ្នកទាំងអស់ធ្វើបានទេ​? យ៉ាងនេះទើបយើងបានជោគជ័យ ណា !

    ReplyDelete
  28. Anonymous9:36 AM

    តើអោយផ្តួលរបបយួន ៧មករា ហ៊ុនសែន នៅស្រុកខ្មែរ ម្តេចកើតទៅ ????

    បើរឿងចោរដៃជើងអង្គរក្ស អាហ៊ុនសែន វាប្លន់គេ

    កាប់សំលាប់គេ នៅនិងមុខ ខ្មែរទាំងអស់ នៅជុំវិញ

    ធ្វើមិនដឹងមិនឰ ផងនោះ

    ReplyDelete
  29. Anonymous9:37 AM

    តើពលរដ្ឋខ្មែរសាមញ្ញ ឯណាទៅមាន កាំភ្លើងនោះ

    ទៅប្លន់នោះ

    មានតែអង្គរក្សចោររបស់ អា ហ៊ុនសែន

    ប៉ូលីសចោររបស់ អា ហ៊ុន សែន

    គិតមើលទៅ

    ReplyDelete
  30. Anonymous9:43 AM

    សូម្បីតែកាំភ្លើង ជ័រ មិនមានលក់ផង

    តើបានកាំភ្លើងមកពី បើមិនពួក អា ហ៊ុនសែន ទេ

    ReplyDelete
  31. Anonymous10:04 AM

    សន្តិភាពពេញលេញហើយ!!!!!
    ជ័យោសម្តេចដេកចោហ៊ុន​ សែន។
    អ្វីទៅដែលហៅថាសន្តិភាព?
    -ត្រឹមតែគ្នានការវាយប្រយុទ្ធគ្នារវាងកងទ័ពម្ខាងនិងកងទ័ពក្ខាងឬ?
    -ត្រឹមតែពួកអ្នកមានអំណាច និងមហាសេដ្ឋីចោៗដេកលក់ស្រួល ស៊ីឆ្ងាញ់?
    -ត្រឹមតែពួកអ្នកមានអំណាច និងមហាសេដ្ឋីចោៗមានសិទ្ធិគ្រប់គ្រាន់អាចដណ្តើមយកដីប្រជារាស្រ្តធ្វើជាកម្មសីទ្ធិអភិវឌ្ឍន៍សម្រប់ខ្លួនឯង?
    -ត្រឹមតែអាចរត់ទៅខ្ចីបុលប្រាក់ពីបរទេស និងធនាគាពិភពលោកយកមកធ្វើស្ពាន ថ្នាល់ សួនច្បារ សាលារៀន​ តំបន់ទេសចរ​ ហើយដាក់ឈ្មោះខ្លួនឯង ហើយរហូតមកដល់ពេលនេះថ្នល់ដែលខ្ចីលុយគេមកធ្វើមិនទាន់មានលុយសង់គេវិញផង ថ្នល់ខូចអស់វិញហើយនោះឬ ដែលហៅថាសន្តិភាព ១០០% នោះ?
    ម៉ែន!!​ សន្តិភាពពិតណាស់សម្រាប់តែបក្សពួកគ្នាអស់លោកឯងប៉ុន្មានក្បាលហ្នឹងនោះ ប៉ុន្តែអស់លោកដែលបានយកគ្រាប់ភ្នែកក្រឡេកមើលទៅដល់ប្រជារាស្រ្តតាមសហគន៍ឲ្យបានជាក់លាក់ដែរទេ? ឥឡូវថាសហគមន៍ជនបទវាឆ្ងាយពីភ្នែករបស់អស់លោក អស់លោកមើលមិនឃើញទៅចុះ តែសូមមើលសហគមន៍ក្បែរក្លៀករបស់អស់លោក គឺកណ្តាលក្រុងភ្នំពេញតែម្តង តាមរយៈ Security Camera បង្ហាញថាចោមួយក្រុមកំពុងដេញប្រផាបចាប់ប្រភីងលើស្រ្តីនិងកូនដណ្តើមយកប្រាក់ ១០០លានហើយបាញ់ម្ចាស់ស្លាប់ ចោរជិះម៉ូតូទៅផ្ទះវិញតាមដង់វិធីដោយសុវត្តិភាព គ្នានសមត្ថកិច្ចណាមួយតាមអន្តរាគមន៍ ទោះណាជាសក្មភាពនោះជាប់ក្នុង Security Camera ក៏ដោយ។ សួរថា Security Camera នេះបំពាក់គ្រន់តែជាគ្រឿងលំអរតែប៉ុណ្ណោះឬយ៉ាងណា? បើដូច្នោះវាគឺជាការបំផ្លាញថវិកាអត់ប្រយោជន៍ថែមលើការយកថវិកាទៅទិញសព្វាវុធបំពាក់ឲ្យកងកម្លាំងខ្លាហោះ សម្រាប់ត្របាក់ក្បាលប្រជារាស្រ្តស្លូតត្រង់ ជាជាងក្បាល់ពួកចោរ។ យើងធ្លាប់ទស្សនាទួរទស្សអំពីនាទី Security នេះកម្រមានពួកជនអន្តពាលរត់រួចខ្លួនណាស់ប្រសិនបើជាប់ក្នុង​ Security Camera ដូចរូបភាពចោរប្លន់ Vendor កាលពីថ្ងៃទី២៨/០៨/២០១១​ នេះនោះ ព្រោះ​Security Camera គេដាក់សម្រប់ពួកប៉ូលីសសម្រាប់ឃ្លាំមើលព្រឹត្តិការបែបហ្នឹង មិនមែនដាក់ចោលបំផ្លាញលុយជាតិទេ។ ហើយគេអាចការពារសន្តិសុខសង្គមរបស់គេបានល្អ អាចកាត់បន្ថយអំពើចោរកម្ម ភេរវកម្ម និងអសន្តិសុខផ្សេងៗទៀតបាន។​ តែចោរស្រុកខ្មែរមានជំនាញណាស់ វាប្រហែលជាចេះសហការជាមួយពួកអ្នកមាន Power ដើម្បីធ្វើសកម្មភាពបានស្រួល និងចែកភាគហ៊ុនគ្នាផងក៏មិនដឹងបានជាប៉ូលីសដេញមិនដែលទាន់ចាប់មិនដែលបានដូច្នេះ គួរឆ្ងល់ទេបងប្អូន។ ហើយតើមានសន្តិភាពពេញញុកដូចពួកអន្មានអំណាច និងឧប្បករណ៍បំពងសម្លេងមួយចំនួនតែងតែអួតនោះឬទេ? សូមពិចារណា​ ។។។។។៕

    ReplyDelete
  32. Anonymous10:38 AM

    អា ហ៊ុន សែន វាមិនចង់អោយខ្មែររស់នៅបានសុខស្រួលផ្លូវចិត្តទេ

    វាខ្លាច នៅពេលដែលខ្មែរបានរស់នៅសុខស្រួលផ្លូវចិត្ត

    មានពេល គិតអំពីរឿងក្បត់ជាតិរបស់វា

    រឿងព្រំដែន ..............

    រឿងរ៉ាវ ចោរកម្ម មិនតិចទេ ដែលជាប់ទាក់ទិន

    និង អា ហ៊ុន សែន

    ពួកវា គឺជាអ្នកធ្វើអោយចលាចល ដើម្បីបំភ័យខ្មែរ

    អោយសំងំយករស់តែរៀងខ្លួន អត់គិតរឿងជាតិ

    ReplyDelete
  33. Anonymous10:43 AM

    មើលរូបភាព វីដេអូ នេះបង្លាញយ៉ាងច្បាស់ក្រឡែត

    បើមិនមានការបើកដៃ ពីក្រុមប៉ូលីសហ៊ុនសែនទេ

    វាមិនអាចកើតឡើងបានទេ

    មើលរូបភាព អាចោរអោបដើរកេសលុយ

    ល្វើយល្វើយ គ្មានភ័យខ្លាចប៉ូលីស ចៃដន្យមកទាន់អីទេ

    វាបង្លាញអំពីភាព ស៊ុំគ្រលុម គ្នាយ៉ាងច្បាស់ក្រឡែត

    ReplyDelete
  34. Anonymous10:43 AM

    មើលរូបភាព វីដេអូ នេះបង្លាញយ៉ាងច្បាស់ក្រឡែត

    បើមិនមានការបើកដៃ ពីក្រុមប៉ូលីសហ៊ុនសែនទេ

    វាមិនអាចកើតឡើងបានទេ

    មើលរូបភាព អាចោរអោបដើរកេសលុយ

    ល្វើយល្វើយ គ្មានភ័យខ្លាចប៉ូលីស ចៃដន្យមកទាន់អីទេ

    វាបង្លាញអំពីភាព ស៊ុំគ្រលុម គ្នាយ៉ាងច្បាស់ក្រឡែត

    ReplyDelete
  35. Anonymous2:25 PM

    អាមាយាទថោក ហ៊ុន សែន

    ក្រោមបាតជើងដឹកនាំរបស់វា គឺអីចឹង

    មេប៉ូលីស គឺជាចោរ ចាប់ជំរិត ........

    ជាក់ស្តែង អា ហេង ពៅ

    និងថ្មីៗ នេះ មេកងអង្គរក្ស អា ជា ស៊ីម

    នាយករដ្ឋមន្ត្រីចោរ គឺវាចោរ មួយខ្សែ ហើយ

    តាំងពីលើ ដល់ក្រោម

    ReplyDelete
  36. Anonymous6:49 PM

    Ah Hun Sen Ah choy maray, do you see the suffering of the ordinary people?
    Ah choy maray, you waste the nation money to pay your army only to protect yourself.

    ReplyDelete
  37. Anonymous8:32 PM

    រដ្ឋាភិបាល ចោរ

    អា ហ៊ុន សែន ចោរលំដាប់ធំ វាស៊ីតាមធំ

    វាលួចដីខ្មែរលក់ លក់ប្រាសាទអង្គរវត្ត លក់បឹង ............

    ដៃជើងរបស់អា ហ៊ុនសែន លួចតាមឋានៈរបស់វា

    ប្លន់សំលាប់ខ្មែរចឹងទៅ

    ReplyDelete
  38. Anonymous10:36 PM

    9:22 PM said:

    “I remember back in the day, once you yell out ‘robbery!’ Everyone within the vicinity come pouring in to help.”
    -------------
    Well my friend, in those day the robbers did not have guns.
    And the robbers and the police did not work together.

    ReplyDelete