Sunday, August 28, 2011

តើ​លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ​ឬ​ជា​មេដឹកនាំ​បែប​សម្រប​សម្រួល?

មិត្តសែន
លោក សុខ ទូច បន្ត​ថា ៖ «គាត់​អត់​ផ្ដាច់ការ​ទេ បើ​គាត់​ផ្ដាច់ការ សង្គម​យើង​អត់​មាន​អ៊ីចឹង​ទេ បាន​ន័យ​ថា គាត់​ប្រើប្រាស់​ប្រសាសន៍​ច្រើន​ជាង។ គាត់​អត់​ផ្ដាច់ការ​ទេ គាត់​ហាម​កុំ​ឲ្យ​កាប់​ឈើ តែ​ឈើ​នៅ​តែ​កាប់។ ហាម​កុំ​ឲ្យ​ដាក់​កុងត្រូល​ជជុះ នៅ​តែ​ដាក់​កុងត្រូល​ជជុះ។ អ៊ីចឹង​មាន​ផ្ដាច់ការ​អី?»។

2011-08-27
ដោយ តាំង សារ៉ាដា
RFA Khmer

Click  the control below to listen to the audio program:

ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​ការ​ដឹកនាំ​នៅ​កម្ពុជា បាន​វាយ​តម្លៃ​ដល់​បុគ្គលិក​លក្ខណៈ​របស់​មេដឹកនាំ​រដ្ឋាភិបាល​ថា ជា​មេដឹកនាំ​ផ្ដាច់ការ និង​ការ​ដឹកនាំ​ដោយ​យក​មាត់​ជា​ច្បាប់។

ក្រុម​អ្នក​វិភាគ​អំពី​គោលនយោបាយ​ដឹក​នាំ​ក្នុង​ប្រទេស​កម្ពុជា បាន​ចូល​រួម​បកស្រាយ​អំពី​បុគ្គលិក​លក្ខណៈ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជា​មេដឹកនាំ​ដែល​យក​មាត់​ជា​ច្បាប់ មាន​ចរិត​ឆាប់​ខឹង​ច្រឡោត និង​អត្តនោម័តិ។

សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ ហ្គាំ (Guam) ក្នុង​សហរដ្ឋ​អាមេរិក លោក​បណ្ឌិត ហ្គាហ្វារ ពាងម៉េត (Gaffar Peang Meth) មាន​ប្រសាសន៍​តាម​សារ​អេឡិចត្រូនិក (Email) ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ ពីព្រោះ​រាល់​អំណាច​ទាំង​អស់ រាប់​ទាំង​អំណាច​តុលាការ អំណាច​រដ្ឋបាល និង​អំណាច​នីតិប្បញ្ញត្តិ ស្ថិត​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​តែ​ម្នាក់​ប៉ុណ្ណោះ។


ចំណែក​លោក ចិត្ត ជលសារ ដែល​ជា​អ្នក​វិភាគ​ទស្សនៈ​វិទ្យាសាស្ត្រ​នយោបាយ​ក្នុង​បរិបទ​ប្រទេស​កម្ពុជា​ដែរ​នោះ មាន​ប្រសាសន៍​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មនុស្ស​ឆេវឆាវ ឆាប់​ច្រឡោត ចូល​ចិត្ត​ឲ្យ​មនុស្សម្នា​លើក​តម្កើង កោត​សរសើរ ជា​មេដឹកនាំ​ដែល​យក​មាត់​ជា​ច្បាប់ និង​ជា​បទបញ្ជា​ជាដើម។

លោក​មាន​ប្រសាសន៍​ទៀត​ថា ៖ «លោក ហ៊ុន សែន គឺ​ជា​សុភាព​បុរស​ផ្ដាច់ការ យក​មាត់​ធ្វើ​ជា​ច្បាប់។ វា​មិន​បញ្ជាក់​ថា ភាព​ផ្ដាច់ការ​តាម​រយៈ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ តែ​ខ្លឹមសារ​នៃ​ពាក្យ​សម្ដី​របស់​គាត់ គឺ​ជា​ច្បាប់។ ធម្មតា​ការ​និយាយ​គ្រាន់​តែ​ជា​សិល្បៈ​ក្នុង​ការ​និយាយ​ដែល​មេដឹកនាំ​ពិភពលោក​មាន​ភាព​ដោយ​ឡែក​ផ្សេងៗ​ពី​គ្នា។ សំខាន់​បំផុត តើ​ពាក្យ​សម្ដី​ហ្នឹង​ចេញ​ជា​បទបញ្ជា​វា​ធំ​ជាង​ប្រព័ន្ធ​តុលាការ​ដែរ ឬ​អត់? អ៊ីចឹង​គាត់​ប្រើប្រាស់​ពាក្យ​សម្ដី​របស់​គាត់​ទាំង​អសីលធម៌​ដើម្បី​ធ្វើ​ជា​ច្បាប់​ក្នុង​ចំណុច​ណា​មួយ»។

លោក​ថ្លែង​បន្ត​ថា ការ​ដឹកនាំ​នៅ​កម្ពុជា ជា​ការ​ដឹកនាំ​ដោយ​បុគ្គល​មួយ​រូប​ប៉ុណ្ណោះ ដោយសារ​រាល់​ករណី​ទាំង​អស់​ត្រូវ​ចេញ​មុខ​ដោះស្រាយ​ដោយ​នាយករដ្ឋមន្ត្រី រាប់​ទាំង​ពី​ករណី​តូចតាច​ឡើង​ទៅ ៖ «គាត់​គ្រប់គ្រង​កិច្ចការ​តាំង​ពី​តូច​រហូត​ដល់​ធំ សូម្បី​គ្រាន់តែ​អ្នក​ជីក​ក្ដាម​ហ្នឹង​កាប់​គ្នា​ក៏​ត្រូវ​តែ​យក​រូប​លោក ហ៊ុន សែន ទៅ​ការពារ​ដែរ។ ដូច្នេះ​យើង​មើល​ឃើញ​ពី​ភាព​កម្សោយ​នៃ​ច្បាប់ និង​ប្រព័ន្ធ​តុលាការ​របស់​កម្ពុជា ដោយសារ​តែ​អំណាច​ត្រូវ​រត់​ទៅ​រក​មនុស្ស​តែម្នាក់​ប៉ុណ្ណោះ គឺ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ ចំណុច​ហ្នឹង​ដូច​ពេល​ដែល​គាត់​ប្រកាស​ទៅ​លើ​ឡូត៍​នេសាទ បើ​យើង​មើល​ទៅ​ដូចជា​សុភាព​បុរស ជា​មនុស្ស​ដែល​មាន​គុណធម៌ ក៏​ប៉ុន្តែ​ការ​ពិត​វា​ជា​ដំណោះស្រាយ​មួយ​ដែល​រំលង​ទៅ​លើ​ប្រព័ន្ធ​អ្វីៗ​ទាំង​អស់។ បើ​យើង​និយាយ​អំពី​ប្រទេស​ដែល​មាន​នីតិរដ្ឋ គឺ​គេ​ត្រូវ​ដោះស្រាយ​ទៅ​តាម​ឋានានុក្រម មិន​មែន​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​គ្រប់​យ៉ាង សូម្បី​តែ​រឿង​កុងត្រូល​ជជុះ រឿង​ដាច់​ស្ពាន​ប្រាំ​ម៉ែត្រ ក៏​ត្រូវការ​អន្តរាគមន៍​ដែរ»។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០០៩ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​បដិសេធ​ថា លោក​មិន​មែន​ជា​ជន​ផ្ដាច់ការ​ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រុម​បក្ស​ប្រឆាំង ឬ​ការ​ចោទ​ប្រកាន់​នានា​របស់​សហគមន៍​អន្តរជាតិ​មួយ​ចំនួន​នោះ​ឡើយ។ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា លោក​សុខ​ចិត្ត​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ជាង​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ ៖ «ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​ករុណា​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី បើ​មិន​ឲ្យ​ប្រើ​ប្រព័ន្ធ​តុលាការ មាន​តែ​ប្រើ​កាំភ្លើង​អី? និយាយ​គ្នា​ឲ្យ​ច្បាស់។ ខ្ញុំ​បញ្ជា​ត្រឹម​តែ ២​ម៉ោង​ទេ ភ្នំពេញ គឺ​យក​អស់ សាក​លមើល ក្នុង​ម៉ោង​ហ្នឹង តែ​ពីរ​ម៉ោង​ទេ ប្រសិន​បើ​ខ្ញុំ​ប្រើ​អំណាច​ផ្តាច់ការ អត់​ត្រូវ​ការ​យូរ​រត់​ទៅ​ណា​ក៏​វា​មិន​រួច​ដែរ ឃ្លុំបេ​យក​ទាំង​អស់។ រួច​តាំង​ថា គេ​ផ្ដាច់ការ វា​ទៅ​ជា​ផ្ដេសផ្ដាស។ ថា​គេ​ផ្ដាច់ការ អា​រឿង​ពួក​អ្នក​ថ្លែងការណ៍​ថ្លែង​អី​ហ្នឹង ចង់​បរទេស​ក៏ដោយ ចង់​ខ្មែរ​ក៏ដោយ អ្នក​ឯង​ភ្លើ អ្នក​ឯង​ល្ងង់ អ្នក​ឯង​មិន​ចេះ​ច្បាប់ អ្នក​ឯង​ទទួល​ស្គាល់​តែ​សិទ្ធិ​ពួក​អ្នក​ប្រឆាំង អ្នក​ឯង​មិន​ទទួល​ស្គាល់​អំពី​សិទ្ធិ​ច្បាប់​របស់​ក្រុម​អ្នក​កាន់​អំណាច​ទេ»។

ក្រុម​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ធ្លាប់​រាយការណ៍​ថា កម្ពុជា​កំពុង​មាន​ការ​ដឹកនាំ​តាម​រយៈ​ការ​បំភិតបំភ័យ ការ​រឹតត្បិត ហើយ​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​ច្បាប់ តែ​មិន​គោរព។

អង្គការ​ឃ្លាំមើល​សិទ្ធិ​សេរីភាព​ក្នុង​ពិភពលោក (Freedom House) កាល​ពី​ដើម​ឆ្នាំ​២០១១ បាន​វាយ​តម្លៃ​ថា កម្ពុជា​ជា​ប្រទេស​គ្មាន​សេរីភាព ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង ៩០% គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច។

ទាក់​ទិន​នឹង​បញ្ហា​នេះ​ផង​ដែរ លោក ប៊្រែត អាដាម (Brad Adams) នាយក​ប្រតិបត្តិ​សម្រាប់​កិច្ចការ​តំបន់​អាស៊ី ប្រចាំ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) មាន​ប្រសាសន៍​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មនុស្ស​ដែល​ត្រូវ​ក្ដោបក្ដាប់​អំណាច​ទាំង​ស្រុង។

លោក ប៊្រែត អាដាម មាន​ប្រសាសន៍​ដូច្នេះ ៖ «អត្តចរិត​របស់​លោក ហ៊ុន សែន គឺ​គាត់​ជា​មនុស្ស​ដែល​ចង់​គ្រប់គ្រង​អ្វីៗ​ទាំង​ស្រុង។ នៅ​ពេល​ដែល​លោក ហ៊ុន សែន ចង់​បាន​អ្វី​មួយ គាត់​ត្រូវ​យក​ឲ្យ​បាន​ដូច​ចិត្ត តាម​រយៈ​ការ​បញ្ជា​របស់​គាត់​ទៅ​លើ​កម្លាំង​ប៉ូលិស កងទ័ព តុលាការ និង​រដ្ឋ​សភា​ជាដើម។ ខ្ញុំ​សូម​ឲ្យ​ឧទាហរណ៍​មួយ​ទៅ​ចុះ នៅ​ពេល​គាត់​ចង់​ដក​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​ណា​ម្នាក់​ដើម្បី​ចាប់​ខ្លួន ឬ​ផ្ដន្ទា​ទោស​នោះ លោក ហ៊ុន សែន តែង​បង្ខំ​តំណាងរាស្ត្រ​ផ្សេង​ទៀត​ឲ្យ​បោះ​ឆ្នោត ហើយ​ជួនកាល​គាត់​បញ្ជា​កម្លាំង​យោធា​ឲ្យ​ហ៊ុមព័ទ្ធ​រដ្ឋ​សភា​ដើម្បី​បង្ខំ​ឲ្យ​សភា​បោះ​ឆ្នោត​ដក​អភ័យ​ឯកសិទ្ធិ»។

កាល​​ពី​ឆ្នាំ​២០១០ កន្លង​ទៅ វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) របស់​អាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​ធ្វើការ​ស្ទង់​មតិ​តាម​រយៈ​ការ​សម្ភាស​មនុស្ស​ប្រមាណ ២.០០០​នាក់ បាន​រក​ឃើញ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រជាប្រិយភាព​ដល់​ទៅ ៧៦% ដែល​គេ​ទទួល​ស្គាល់​ថា ជា​មេដឹកនាំ​ដ៏​ល្អ។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​ខ្លះ​បាន​សាទរ​ចំពោះ​ការ​ស្ទង់​មតិ​នេះ ហើយ​ថា ប្រជាប្រិយភាព​របស់​លោក ហ៊ុន សែន មាន​លើស​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ទៅ​ទៀត។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ក្រុម​អ្នក​រិះគន់​ដល់​ការ​ដឹក​នាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រាន់​តែ​ជា​ក្រុម​ដែល​មាន​និន្នាការ​ផ្ដួល​រំលំ​រដ្ឋាភិបាល ហើយ​ជា​ក្រុម​មនុស្ស​មាន​ចិត្ត​ជា​បិសាច​ប៉ុណ្ណោះ។

លោក​បន្ត​ថា ៖ «អ្នក​ដែល​ថា សម្ដេច ហ៊ុន សែន ផ្ដាច់ការ​មិន​ផ្ដាច់ការ​មិន​មែន​ពួក​អស់​ហ្នឹង​ទេ។ ពួក​ក្រុម​អស់​ហ្នឹង​គ្រាន់​តែ​ជា​អ្នក​មាន​គំនិត​បិសាច​ប៉ុណ្ណោះ ដែល​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ទុក្ខ​វេទនា​តាម​រយៈ​ការ​ឆោឡោ ការ​បះបោរ ពីព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​បាន​ផលប្រយោជន៍​ពី​សម្ដេច ហ៊ុន សែន ហ្នឹង គឺ​សន្តិភាព។ អ្នក​ដែល​និយាយ​ហ្នឹង គឺ​មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទេ គ្រាន់​តែ​ជា​ការ​វាយ​ប្រហារ។ អំណាច​ផ្ដាច់ការ​ដែល​ពួក​ហ្នឹង​និយាយ គឺ​ដើម្បី​ផលប្រយោជន៍​ពួក​ហ្នឹង​ទាំង​អស់ មិន​មែន​ដើម្បី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ»។

អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ន័រវ៉េ (Norway) លោក អៀរ ចាន់ណា បាន​ឲ្យ​និយម​ន័យ​លើ​មនុស្ស​ដែល​មាន​ចរិត​លក្ខណៈ​ជា​មនុស្ស​ផ្ដាច់ការ​ថា ជា​មនុស្ស​ដែល​មាន​ចរិត​បុគ្គល​និយម ជា​មនុស្ស​ដែល​យល់​ថា ខ្លួន​ជា​អ្នក​ធ្វើ​អ្វីៗ​ត្រូវ​ទាំង​អស់ ជា​មនុស្ស​ដែល​ខ្លាច​ការ​រិះគន់ ជា​មនុស្ស​ដែល​ចូល​ចិត្ត​ប្រើ​អាកប្បកិរិយា​គំរាមកំហែង បំភិតបំភ័យ និង​មនុស្ស​ដែល​ចូល​ចិត្ត​ឲ្យ​មាន​ការ​សរសើរ។

លោក​បន្ថែម​ថា ៖ «ជន​ផ្ដាច់ការ​គឺ​ជា​អ្នក​ដែល​អនុវត្ត​នូវ​អំណាច​ដាច់​ខាត​មួយ ជា​ពិសេស​គឺ​ជា​អ្នក​គ្រប់គ្រង​ដែល​មាន​ការ​ត្រួត​ពិនិត្យ និង​គ្រប់គ្រង​ដាច់​ខាត​ក្នុង​ជួរ​រដ្ឋាភិបាល​ដោយ​គ្មាន​ការ​ផ្ដល់​នូវ​បុព្វសិទ្ធិ​ទៅ​ឲ្យ​អ្នក​ផ្សេង​ក្នុង​ការ​ចូល​រួម ក្នុង​ការ​សម្រេច ចូល​រួម​ផ្ដល់​ជា​យោបល់​អ្វី​ទាំង​អស់ ហើយ​នេះ​ជា​ចរិត​លក្ខណៈ​របស់​ជន​ផ្ដាច់ការ»។

ពី​ប្រទេស​ស៊ុយអែត លោក ប៉ាង សុឃឿន ដែល​ជា​អ្នក​វិភាគ​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ចក្ខុវិស័យ និង​ទស្សនវិស័យ​របស់​លោក ហ៊ុន សែន សម្រាប់​តែ​ខ្លួន​របស់​លោក​ប៉ុណ្ណោះ ដែល​អាច​ដឹកនាំ​កម្ពុជា​បាន ៖ «នៅ​ក្នុង​ទស្សនៈ​នយោបាយ​របស់​គាត់ លោក ហ៊ុន សែន ក្តី ឬ​នៅ​ក្នុង​ក្រុម​គ្រួសារ និង​ញាតិ​មិត្ត​របស់​គាត់​ក្ដី តែង​តែ​និយាយ​ថា គឺ​មាន​តែ ហ៊ុន សែន ទេ​ដែល​ជា​មនុស្ស​ដែល​អាច​ដឹកនាំ​ប្រទេស​កម្ពុជា​បាន បើ​គ្មាន​លោក ហ៊ុន សែន ក៏​គ្មាន​អ្នក​ណា​អាច​ដឹកនាំ​កម្ពុជា​ទេ។ អ៊ីចឹង​នៅ​ក្នុង​ក្រុម​នេះ គាត់​បាន​បង្កើត​ទ្រឹស្ដី​មួយ គឺ​អញ​និយម»។

ចំណែក​លោក​បណ្ឌិត សុខ ទូច ដែល​ជា​សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​មាន​ប្រសាសន៍​ថា លោក​មើល​ឃើញ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជា​ការ​ដឹក​នាំ​បែប​សម្របសម្រួល​ជា​ជាង​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​និយម ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា លោក ហ៊ុន សែន ដឹកនាំ​បែប​អត្តនោម័តិ។

លោក សុខ ទូច បន្ត​ថា ៖ «គាត់​អត់​ផ្ដាច់ការ​ទេ បើ​គាត់​ផ្ដាច់ការ សង្គម​យើង​អត់​មាន​អ៊ីចឹង​ទេ បាន​ន័យ​ថា គាត់​ប្រើប្រាស់​ប្រសាសន៍​ច្រើន​ជាង។ គាត់​អត់​ផ្ដាច់ការ​ទេ គាត់​ហាម​កុំ​ឲ្យ​កាប់​ឈើ តែ​ឈើ​នៅ​តែ​កាប់។ ហាម​កុំ​ឲ្យ​ដាក់​កុងត្រូល​ជជុះ នៅ​តែ​ដាក់​កុងត្រូល​ជជុះ។ អ៊ីចឹង​មាន​ផ្ដាច់ការ​អី?»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កើត​ក្នុង​ឆ្នាំ​១៩៥២។ នៅ​ឆ្នាំ​១៩៧០ លោក​បាន​ចូល​រួម​ជា​មួយ​កងទ័ព​ខ្មែរ​ក្រហម បន្ទាប់​មក​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​១៩៧៧។ ក្រោយ​ពី​បាន​ដឹកនាំ​កងទ័ព​វៀតណាម ចូល​ឈ្លាន​ពាន​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បណ្ដេញ​ក្រុម​ខ្មែរ​ក្រហម​ឲ្យ​ចូល​ទៅ​ក្នុង​ព្រៃ​ហើយ​បង្កើត​រដ្ឋាភិបាល​កុម្មុយនិស្ត​ហើយ​នោះ លោក ហ៊ុន សែន បាន​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​១៩៨៥ តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​របស់​វៀតណាម៕

46 comments:

  1. Anonymous5:44 PM

    ផ្ដាច់ការចំពោះអ្នកទន់ខ្សោយ សំរបសំរួលចំពោះបក្សពួក និងទន់ជ្រាយចំពោះសត្រូវជាតិ 

    ReplyDelete
  2. Anonymous6:33 PM

    Hun Sen needs to learn to include all professionals to work as a team. Having a law in place and making sure that everyone is equally important doesn't matter who they are or where they come from. Try to build community house in every province as well as making sure all children are at school plus with enough food to eat. Try to follow the Indian system, every school is also provided with available food. Their children are chubby and health looking because they have enough nutrition and look at our children, they are skin and bone. So, gov't have to change the way we live, as our children are our future. Please try to learn from other successful nations, everything will be alright...

    Aust

    ReplyDelete
  3. Anonymous7:21 PM

    He is acceptable to his ruling style. But he shuold look at some of his men. They provoke anarchy in the Ministry under their control. The most example to look at is Foreign Ministry under old man HNH, former BTB prison chief of Pol Pot Era. This old man has done too much anarchy in the ministry. Coming from the prison chief to Foreign Minister, the old man creates storm and flood in the ministry by allowing his sons and his cohort to arbitrarily do as they please. The old man should be in time for retirement because too old to work. for the sake of the country, Hun Sen should replace this old man with the new one. But the rumour said that HNH begged Hun Sen to let him as minister in the foreign ministry till he dies. HNH too old. Should be replaced by someone new. He has no new idea to bring Cambodia further in foreign affairs. HNH should let new generation to lead. Time to go to pagoda. Pls go to pagoda.

    ReplyDelete
  4. Anonymous7:30 PM

    Buddha said " chun peal del somkol
    khlourn tha peal kraileng,hav tha bondith".

    ReplyDelete
  5. Anonymous8:09 PM

    If you are a strong men...do not ask aids from the power countries...without you Hun sen ...A new young khmer generation ..can take your seat.Hun Sen is just a piece of shit of Youn Communist Hanoi.Phay Siphan is a brain wash from Hun Sen.Hun Sen's mantions come from the Khmer Blood.

    ReplyDelete
  6. Anonymous8:17 PM

    8:09PM
    Correction the word :
    Mantion to Mansion.

    ReplyDelete
  7. Anonymous8:18 PM

    8:09! If for my self Hun Sen would do as you ask but for the hungry orphan, widow, dold people, Hun Sen will sacrify your kind of honor for the country.

    ReplyDelete
  8. Anonymous8:22 PM

    7:21! you stupid to attack aging! and thing temple is for the old! you stop be so stupid you may not addicted to stupidity! go to temple when you stil young , fool!

    ReplyDelete
  9. Anonymous9:02 PM

    Forget about the word Leader for this man on the street.

    He is just a faithful servant of Yiekcong. He is a dog. This dog can bite only Khmer people. When it comes to Yiekcong people, this crazy dog put his tail between his legs.

    It is time for this monkey and his group to go to hell.

    The frustration and anger over the expansionist Yiekcong have been brewing so much in Khmers' mind, ready for explosion.

    Ah Sihanouk plus Ah Hun Cent equal Khmer roleuy.

    That is why a revolution will naturally come soon...

    ReplyDelete
  10. Anonymous9:30 PM

    He's only strong against his innocent defenseless poor Khmers, but when it comes to acting against ah Yuons, he 's a blind dog wagging his tail in submission.

    ReplyDelete
  11. Anonymous9:39 PM

    អា ផាយ ស៊ីផេះ!

    អាល្ងើ!

    ReplyDelete
  12. Anonymous9:53 PM

    Time for new generation, some are too old. Time is changed, look around even in Viet Nam, they changed, let some capable young people to serve the country.

    ReplyDelete
  13. Anonymous10:11 PM

    លោកសុខទូច និយាយច្រឡំលើពាក្យថា៖ ផ្តាច់ការ
    និង អសមត្ថភាពឬគ្មានសមត្ថភាព។
    រឿងលោកហ៊ុនសែន បានហាមប្រាម មិនឱ្យគេកាប់ឈើ គេនៅតែលួចកាប់ និងហាមមិនឱ្យគេដាក់កុងត្រូលជជុស គេនៅតែដាក់ នោះពុំមែនមានន័យថា ៖ហ៊ុនសែន គាត់មិនមែនជាមនុស្សផ្តាច់ការនោះទេ ចំណុចនេះ គឺលោកហ៊ុនជាមនុស្សគ្មានសមត្ថភាព ដឹកនាំប្រទេសជាតិ។
    ឯរឿងផ្តាច់ការ គឺជារឿងបំបិទសិទ្ទិ សិរីភាព ក្នុងការនិយាយស្តី បំបិទសិទ្ធិមិនឱ្យគេរិះគន់ ពិសេសគឺ គេនិយាយរិះគន់មិនបាន។ បំបិទសិទ្ធិ
    គ្រប់វិទ្យុ ទូរទស្សន៍ជាតិ សារពត៌មាន មិនឱ្យគេនិយាយតាមគំនិតផ្ទាល់របស់គេ សូម្បីតែរឿងពិតដែលប៉ះពាល់ដល់រដ្ឋាភិបាលក៏និយាយមិនបាន។

    ReplyDelete
  14. Anonymous2:34 AM

    អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
    ឪវាឈ្មោះ ហ៊ុន នៀង ជាមេចោរលួចគោនៅស្រុកក្រូច
    ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
    ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
    វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវាដែរ។
    អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
    មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
    ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
    ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
    គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួច
    គោ ឬ ក្របី។
    ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាចោរលក់
    ជាតិ លួចជាតិ។ឪអាខ្វាក់ហ៊ុន សែន ជាចោរ អាខ្វាក់ហ៊ុន
    សែនជាចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់
    ហ៊ុន សែន ដែរ។

    ReplyDelete
  15. Anonymous2:41 AM

    10:11 PM,

    Excellent comment! my friend

    I love it!

    Pissed off

    ReplyDelete
  16. Anonymous2:50 AM

    SAMDACH DECHO HUN SEN 2099!!!
    សម្តេចតេជោ ហ៊ុន សែន ២០៩៩!!!

    flip-flop

    ReplyDelete
  17. Anonymous3:17 AM

    ក្នុងមួយពិភពលោកនេះ អ្នកណាៗក៏ដឹងគ្រប់គ្នាទាំងអស់ថា
    អាយ៉ងក្បត់ជាតិ ហ៊ុន សែន នេះ ជាមេក្បត់ជាតិ, ជាមេ
    លក់ជាតិ, ជាមេឃាតករឈាមត្រជាក់, ជាមេខ្មែរក្រហម,
    ជាមេទុច្ចរិត, ជាមេពុករលួយ, ជាមេក្រុមមនុស្សពាលនៅកម្ពុជាដែរ!
    ហើយក៏ជាមេគ្រោះថ្នាក់ធំជាងគេនៅក្នុងប្រទេសខ្មែរសព្វថ្ងៃនេះ
    បើខ្មែរយើងមិននាំគ្នាកំចាត់វានិងបក្សពួកវាចោលទេ ប្រទេសខ្មែរគ្មានថ្ងៃបានសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ
    ឱ្យចម្រើនលូតលាស់បានឡើយ។

    ReplyDelete
  18. Anonymous5:59 AM

    នណារ ក៏គេដឹងដែរថា ​លោកសុខទូច ត្រូវតែ
    អត្ថាធិប្បាយដូច្នោះហើយ ។សម្ដីរបស់លោកសុខទូច គឺជាសម្ដីកេងបន្លំ ដូចជា ម្នាក់10:11 PM បានសរសេរ អចឹង
    អសមត្ថភាព និង ផ្ដាច់ការ គឺជាពាក្យដាច់ដោយឡែកពីគ្នា ។ តែសូមសរសើរលោកសុខទូច នៅត្រង់ដែលលោកហ៊ាននិយាយថា លោកហ៊ុនសែនជា មេដឹកនាំ​បែប​អត្តនោម័តិ ។
    តាមពិតទៅ ពាក្យមួយមាត់នេះ គឺវាគ្រប់គ្រាន់ណាស់ទៅហើយ ដែលលោកសុខទូច មានចេតនាចង់បង្ហាញថាលោកហ៊ុនសែន គឺជាមេដឹកនាំ.. តែគាត់គ្មានសេចក្ដីក្លាហាន នឹងនិយាយពាក្យនេះឡើយ ៕
    Only the idiots who believe that Hus Sen is not a dictator .

    ReplyDelete
  19. Anonymous6:01 AM

    Sok Touch evolves from Sen and owe gratitude to Sen

    ReplyDelete
  20. Anonymous6:50 AM

    10:11 PM!
    សូមយល់ស្រប នឹងសូមសរសើរដោយស្មោះ។
    សូមអនុញ្ញាតិបន្ថែមបន្តិច៖
    -​ ស្រុកខ្មែរសំបូរតែបណ្ឌិតដូចលោក សុខ ទូច ដែលព្រះរាជសម្ភារហៅថា​ «ប្រាជ្ញឥតមារយាទ»
    នឹងពពួកបណ្ឌិតវាល់កញ្ឆេរទៀតដែលមិនបានចូល
    សាលា។
    - ជនផ្តាច់ការមិនអាចរស់បានទេ​កាលបើគ្មាន
    «បរិវារទំនុកចិត្ត»។​ បរិវារទំនុកចិត្តរបស់ជនផ្តាច់
    ការមិនមានឡើយកាលបើគ្មានរង្វាន់ ដូចជាអំណា
    ច បុណ្យសក្តិ៍ ជាដើម។​ ដំបូងឡើយក្រុមជនទាំង
    នេះស្មោះត្រង់នឹងចៅហ្វាយនាយណាស់ មាស
    ប្រាក់ដែលរកបានដោយអំពើទុច្ចរិតគ្រប់បែបយ៉ាង
    តែងតែរំលែកមួយភាគធំទៅផ្គាប់ចិត្តចៅហ្វាយ។
    នៅស្រុកខ្មែរគ្មាននរណាធ្វើអ្វីបានទេកាលបើគ្មាន
    អនុញ្ញាតិអំពីជនផ្តាច់ការ​ ហ៊ុន-សែន ទោះជាការ
    កាប់ឈើ កុងត្រូលជជុះ ប្លន់ដី​ ឬអ្វីៗឯណាទៀត
    ក៏ដោយ។​ ជនផ្តាច់ការចូលហ៊ុនគ្រប់មុខជំនួញ
    ទាំងអស់មិនចាំបាច់ដាក់ប្រាក់ដើមឡើយ «ធ្វើនំ
    មិនចាំបាច់មានម្សៅ»។
    បណ្ឌិត សុខ​ទូច និយាយពី​ហ៊ុន​ សែនថា «គាត់អ
    ត់ផ្តាច់ការទេ គាត់ហាមកុំឲ្យកាប់ឈើ ឈើនៅតែ
    កាប់ ហាមកុំឲ្យដាក់កុងត្រូលជជុះ នៅតែដាក់កុង ត្រូលជជុះ។ អីចឹងមានផ្ដាច់ការអី?»។ ឧបមាថាមិន
    ផ្តាច់ការតាមការបកស្រាយរបស់បណ្ឌិត សុខ ទូច
    ទៅចុះ បើហាមនរណាក៏មិនបានផង វាមានតែ
    អសមត្ថភាព បើអសមត្ថភាពត្រូវចុះចេញពីតំណែ
    ង ទោះបីព្រះឥន្ទ្របោះឆ្នោតឲ្យក៏ដោយ។ តែពិភព
    លោកជឿថា ហ៊ុន សែនជាមនុស្សខ្លាំង អីចឹងមាន
    តែ ហ៊ុន សែន គ្រាន់តែហាមដើមបីឲ្យតែរាស្រ្តឮ
    ហើយខ្សិបប្រាប់បរិវារទំនុកចិត្តរបស់ខ្លួនឲ្យរិតតែ
    ខិតខំរកលុយមកឲ្យកាន់តែច្រើន? បើមិនដូចនោះ
    ទេ មានតែ ហ៊ុន សែនបានចិញ្ចឹមខ្លា មានអស់លោ
    ក ឧកញា ឧត្តមសេនីយ៍ ឯកឧត្តម...ទាំងឡាយ
    នោះ ឥឡូវនេះមានលុយមានកាក់មហាសាល ដុះ
    ចង្កូម មានទាំងទាហាន ប៉ូលីស ​ប៉េអិម ផ្ទាល់ខ្លួន
    ការពារលែងខ្លាចបុរសខ្លាំងទៅហើយ?។ បើអីចឹង
    មែន អំណាចមួយភាគធំបានរបូតពីដៃ ហ៊ុន សែន
    បាត់ទៅហើយចាំតែឡងមកវិញពេលណា ហ៊ុន
    សែនភ្លាត់ស្នៀត។ ហ៊ុន សែន អាចនឹងរបូតក្បាល
    ពីលើស្មាដូចហ្លួងព្រះស្តេច កន គួរឲ្យអាសូរ។
    តើបងប្អូនខ្មែរយល់យ៉ាងណាដែរ???
    ស៊ី អេងគ្រុយ

    ReplyDelete
  21. Anonymous7:32 AM

    HUN SEN he is the man!!! all of you are ar lop.

    ReplyDelete
  22. Anonymous7:39 AM

    តាមសំដី សេ អី អា លោកខាងលិច ចិន និងវៀតណាម បាននិយាយសើចថា​ សម័យជឿនលឿននេះហើយ សូមបីតែប្រទេសចិនគេមានការផ្លាស់ប្តូរមេដឹកនាំថី្មជារៀង​​រហូត ទុកជាមេដឹកនាំនោះ ដឹកនាំមានការរីកចំរើនយ៉ាង​ណា ត្រូវតែមានការកំណត់អាណត្តិ និងមេដឹងនាំវៀតណាមដូចគ្នាដែរ​ បានដឹកនាំទៅរកនយោបាយសហរដ្ឋអាមេរិកហើយ គេបានឲដឹងច្បាស់ថា ប្រទេសដែលមានការគាំទ្ររដ្ឋាភិបាលលោក ហុ៑ន​ សែន សព្វថែ្ញនេះ គេគ្មានជំរើសទេ គេប្រាប់ថា នរណាគេមិនដឹងថា លោក ហុ៑ន​ សែន ជាជនផ្តាច់ការ ធើ្វរដ្ឋប្រហារដំណើ្តមអំណាចពីសមេ្តច ក្រុមព្រះ​ក្នុងនាមរដ្ឋាភិបាលប្រទេសមួយនិងរដ្ឋាភិបាលប្រទេសមួយ ត្រូវមានចំណងទំនាក់ទំនងការទូតល្អរវាងប្រទេសមួយទៅប្រទេសមួយ ព្រោះគេថា គេកាន់អំណាច ទុកជាជននោះជនផ្តាច់ការក៏ដោយត្រូវតែមានចំណងការទូតគ្នា បើសិនចង់ឲគេជួយលុះត្រាតែប្រជាពលរដ្ឋខ្លួនឯងនឹងចេះរើសបំរះខ្លះសិន​ ដូចជាប្រទេសលីបីប្រជាពលរដ្ឋគេរើសបំរះដេញមេដឹកនាំផ្តាច់ការចុះចេញពីអំណាច ហើយបើសិនបោះឆ្នោតវិញប៉ុន្មានដងទៀតក៏ដោយ មិនអាចឈ្នះលោក ហុ៑ន​ សែន ទេ អី្វ។គេគ្រប់គ្រងទាំងអស់​ បើសិនចង់ឈ្នះលោក ហុ៑ន​ សែន ត្រូវធើ្វយ៉ាងណាបំបែកកំលាំង ក្រុមសមេ្តច ជា សីុម បាន នោះឈ្នះហើយ ក្រុមទាំងពីរនេះ កំពុងសត្រូវនឹងគ្នាសីុសាច់​ហុតឈាមគ្នា តើនៅឆ្នាំ២០១៣អាចធើ្វទៅរួចទេ​? លោក ហុ៑ន​ សែន កំពុងរកវីធីដកលោក ជា សីុម ចេញពីប្រធានគណបក្សប្រជាជន ​ ដើម្បីធើ្វបដិវត្តន៏ត្រូវតែមានចំណាយពេលវេលា និងចំណាយជីវិតមនុស្សខ្លះហើយ កំលាំង មានប្រជាពលរដ្ឋដែលគេយកដីធ្លីគ្រប់ខេត្ត=ក្រុង កម្មករគ្រប់ប្រភេទ បក្សប្រឆាំង ហើយអាចធើ្វយ៉ាងណាឲក្រុមលោក ជា សីុម ចូលរួមផងដែរ ដើម្បីសេរីភាព ដូចជាប្រទេសថៃ មុននឹងឈ្នះឆ្នោតថ្មីនេះ ត្រូវចំណាយជីវិតមនុស្សស្លាប់ជិត១០០នាក់ និងរបួសជិត១០០០ននាក់ផងដែរ​ ៕

    ReplyDelete
  23. hun sen is evil. he can only inflict harm and intimidation on defenseless Khmers but to yuon and siam,he appears tame and coward. he will die a traitor along with his family.

    ReplyDelete
  24. Anonymous10:47 AM

    This is one of the last dictator in Asia. His does not come by Khmer people, but by the Vietcong. Ever since he was born, he knows only Viet. On Khmer history, in the hands of the Viet, he does not know. About the dangers of the Khmer country in the future will not know it.
    He's like Gaddafi in Lybien. Gaddfi used mercenaries from Africa to unterstüzen him and suppress the Libyan people. The Libyan people filling up their own country as foreign land, now the world know just how Gaddafi. I errrinert recall exactly what the former U.S. päsident Ronald Reagan said, "Gaddafi is a bitch son!"

    Hun Sen Vietnam forge he uses Khmer army in uniform and be familiar with Vietnamese brainwashed to Khmer people to control and suppress. This lot has been brutal past, as in Pol Pot's killing fields, People's Republic of Kampuchea and up to now. Khmer Rouge history regarding it does not represent interest for Khmer, the Khmer country because he dived to his power with Vietnam.

    ReplyDelete
  25. Anonymous11:35 AM

    សុខ ទូច ជាមនុស្សក្រហម!!!

    ReplyDelete
  26. Anonymous12:29 PM

    យុទ្ធសាស្រ្ត របស់អាហ៊ុន សែន ៖ គឺកៀបសង្កត់, បង្ខិតបង្ខំ, ប្រើហឹង្សា,ទឹកលុយ, ដែលគេអាចមើលឃើញនឹងភ្នែក ងាយនឹងយល់....មានតែអាម៉ាសៀ សុខ ទូច និងអាឡប់ Long Beach Phay Siphan ទេដែលថាមិនផ្ដាច់ការនោះ។

    មើលចុះ!
    រដ្ឋាភិបាល, ទាហាន, ប៉ូលិស អា ហ៊ុន សែន គ្មានច្បាប់ គ្មានសមត្ថភាពសម្រាប់ ការពារ ទឹកដី សិទ្ធិ សេរីភាព អាយុជីវិតខ្មែរទេ, ពួកវាពូកែខាងគំរាមកំហែង, គប់គ្រាប់បែក, បាញ់សម្លាប់, ជិះជាន់ សង្កត់សង្កិនតែលើខ្មែរក្រីក្រទន់ខ្សោយប៉ុណ្ណោះ !

    ReplyDelete
  27. Anonymous12:34 PM

    ជនផ្តាច់ការម្នាក់នេះ " អា ហ៊ុន សែន" ត្រូវបានយួនបញ្ចូលឥទ្ធិពល នឹងបញ្ច្រក មនោគមនវិជ្ជាយួនកុម្មុយនិស្ត ពេញខួរក្បាល
    ឱយមករំលាយ ប្រទេស ជាតិ ខ្មែរខ្លួនឯង៕

    ReplyDelete
  28. Anonymous12:40 PM

    តាំងពី អាហ៊ុន សែនឡើងធ្វើនាយករដ្ឋមន្ដ្រីមក ប្រទេសជាតិវិនាសអន្ដរធាន រលាយ ចូលយួនគ្រប់វិស័យទាំងអស់ ពីព្រោះតែមានពួកអាបណ្ឌឹតថោកទាបចោលម្សៀត ដូចអា សុខ ទូចហ្នឹងហើយ,,!

    ReplyDelete
  29. Anonymous1:00 PM

    អា ផៃ ស៊ីផាន មិនស្មើសត្វឆ្កែខ្ញុំផង វាជំពក់លុយប្អូនថ្លៃវាមិនសងរត់ទៅធ្វើ ខ្ញុំកញ្ជះ អា យួន សុខអាន ចាំមើលទៅ...ហែង!

    ReplyDelete
  30. Anonymous4:37 PM

    I live in Orange County,CA I works with ah Yuon googes,they told me that Khmer CPP is slave to them and under these countrol too. I urges all the Khmer people in Cambodian please rise up kick this slaving regimes out from power that the only way we can saves our country from Yuon.

    ReplyDelete
  31. Anonymous11:04 PM

    I have heard often our people said "Khmer mean Kam".

    Who creates that Kam?

    This Kam was totally stemming from our neighbor who has never stop wanting to grab Khmer's land and want to finish us off like Champa.

    Look at the current situation:

    Khmers workers, because of poverty, forced themselves to get out of the country to find work and got torture. While the Khmer people inside Cambodia were forced to live in the desert areas, vulnerable to disease due to lack of foods, water, and education, thus shorten their life span.

    Look at the newcomers, Yiekcongs, where do they live?

    If Khmer people want to survive, we must fight the "Kam" creators - yiekcongs - and their slaves, notably Hun Cent.

    ReplyDelete
  32. Anonymous1:13 AM

    លោក ហ៊ុន សែន ថ្លែងដូច្នេះ ៖ «ខ្ញុំជានាយករដ្ឋមន្ត្រី ខ្ញុំបញ្ជាត្រឹមតែ ២ម៉ោងទេ ភ្នំពេញ គឺយកអស់ សាកលមើល ក្នុងម៉ោងហ្នឹង តែពីរម៉ោងទេ ប្រសិនបើខ្ញុំប្រើអំណាចផ្តាច់ការ អត់ត្រូវការយូររត់ទៅណាក៏វាមិនរួចដែរ ឃ្លុំបេយកទាំងអស់។ រួចតាំងថា គេផ្ដាច់ការ វាទៅជាផ្ដេសផ្ដាស។ ថាគេផ្ដាច់ការ អារឿងពួកអ្នកថ្លែងការណ៍ថ្លែងអីហ្នឹង ចង់បរទេសក៏ដោយ ចង់ខ្មែរក៏ដោយ អ្នកឯងភ្លើ អ្នកឯងល្ងង់ អ្នកឯងមិនចេះច្បាប់ អ្នកឯងទទួលស្គាល់តែសិទ្ធិពួកអ្នកប្រឆាំង អ្នកឯងមិនទទួលស្គាល់អំពីសិទ្ធិច្បាប់របស់ក្រុមអ្នកកាន់អំណាចទេ»។
    Only an ignorant leader like Hun Sen would these words in public.

    ReplyDelete
  33. Anonymous3:23 AM

    Whoever kill ah Hun Sen is a Khmer hero.

    ReplyDelete
  34. Anonymous3:24 AM

    To make the world a better place, ah Hun Sen must die.

    ReplyDelete
  35. Anonymous3:26 AM

    Which one of these peoples list below is a dictator?

    a) Hun Sen aka comrade Nal (សមមិត្ត ណាល់)
    b) Chea Sim
    c) Heng Samrin
    d) Hor Namhong aka comrade Yaem (សមមិត្ត យែម)
    e) All of above

    ReplyDelete
  36. Anonymous3:27 AM

    Which one of these peoples list below is a Khmer Rouge(s)?

    a) Hun Sen aka comrade Nal (សមមិត្ត ណាល់)
    b) Chea Sim
    c) Heng Samrin
    d) Hor Namhong aka comrade Yaem (សមមិត្ត យែម)
    e) All of above

    ReplyDelete
  37. Anonymous3:28 AM

    Which one of these peoples list below is a terrorist leader during the grenade attack on March 30, 1997?

    a) Hun Sen aka comrade Nal (សមមិត្ត ណាល់)
    b) Chea Sim
    c) Heng Samrin
    d) Hor Namhong aka comrade Yaem (សមមិត្ត យែម)
    e) All of above

    ReplyDelete
  38. Anonymous3:29 AM

    Which one of these peoples list below is a leader of Hun Sen Death Squad?

    a) Hun Sen aka comrade Nal (សមមិត្ត ណាល់)
    b) Chea Sim
    c) Heng Samrin
    d) Hor Namhong aka comrade Yaem (សមមិត្ត យែម)
    e) All of above

    ReplyDelete
  39. Anonymous3:33 AM

    អា ហ៊ុន សែន ឯងខួរក្បាលអី?
    អាញ់សង្សយ័ថាឯងខួរក្បាលឆ្កែ!

    ReplyDelete
  40. Anonymous3:39 AM

    Hun Sen wanted to assassinate his political opponents.
    Hun Sen attempted to assassinate Sam Rainsy during the Grenade Attack on March 30, 1997.

    The State Department had warn that if anything happen to Sam Rainsy, Hun Sen is personally responsible.

    Now, Hun Sen resort to use the Cambodian court as a tool to send his political opponent(s) to jail, that is exactly what happen to Sam Rainsy and others.

    The Federal Bureau of Investigation found that Hun Sen was behind the Grenade Attack on March 30, 1997.

    The United States Senate Foreign Committee Investigation found that Hun Sen was behind the Grenade Attack on March 30, 1997.

    Hun Sen is 
    a prime minister of Cambodia, 
    a leader of the Cambodian People's Party Hun Sen Khmer Rouge Regime, 
    a former Khmer Rouge commander of the Democratic Kampuchea Pol Pot Khmer Rouge Regime, 
    a terrorist leader of Hun Sen Death Squad (a terrorist organization) during the Grenade Attack on March 30, 1997, 

    Hun Sen Death Squad consist of Hun Sen Personal Bodyguard Unit (Brigade 70) and Phnom Penh Municipal Police...

    Cambodia runs by criminals.
    These criminals are former Khmer Rouges commander and Khmer Rouges leaders.

    Khmer Rouges are responsible for killing 1.7 million innocent Khmer peoples.

    The Cambodian court are taking order from the Cambodian government.

    The peoples that that call themselves Cambodian government are former Khmer Rouges commander and former Khmer Rouges leaders.

    On October 7, 2009 Chea Sim, Heng Samrin, Hor Namhong, Keat Chhon, Ouk Bunchhoeun and Sim Ka has been summoned by the UN-backed Khmer Rouge Tribunal court (ECCC).

    The HHH of Hun Sen Death Squad.
    Hun Sen
    Hok Lundy
    Heng Peov

    I think Heng Peov is a good person but because of his occupation and profession, he end up with the Hun Sen Death Squad.
    Statement of Heng Peov

    ReplyDelete
  41. Anonymous3:41 AM

    "អាខ្វាក់ ហ៊ុន សែន ជាចោរលួចគោនៅ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម"

    "Ah one eye blinded Hun Sen is a cattle thief of Srok Kroch Chhma, Khet Kompong Cham."


    អា ហ៊ុន សែន ជាចោរលួចគោ។
    Ah Hun Sen is a cattle thief.

    ReplyDelete
  42. Anonymous3:47 AM

    អា ហ៊ុន សែន ជាឃាតករ​!

    Ah Hun Sen is an assassin!

    ReplyDelete
  43. Anonymous3:49 AM

    Ah juoy marai Hun Sen is a killing machine.

    ReplyDelete
  44. Anonymous3:53 AM

    Hun Sen was a member of the Democratic Kampuchea Pol Pot Khmer Rouge Regime.

    Hun Sen is a leader of the Cambodian People's Party Hun Sen Khmer Rouge Regime.

    Hun Sen was behind the terrorism on March 30, 1997 grenade attack in Phnom Penh, Cambodia.
    A U.S. citizen Ron Abney was injured during the grenade attack.
    Source:
    Federal Bureau of Investigation
    United States Senate Foreign Committee Investigation

    Hun Sen attempted to assassinate Sam Rainsy (leader of opposition party) and Chea Vichea (leader of the Free Trade Union) during grenade attack on March 30, 1997 in Phnom Penh, Cambodia.

    Hun Sen is responsible for murdered Chea Vichea (leader of the Free Trade Union).

    The Democratic Kampuchea Pol Pot Khmer Rouge Regime is responsible for killing 1.7 million innocent Khmer peoples.

    The Cambodian People's Party Hun Sen Khmer Rouge Regime is also responsible for killing 1.7 million innocent Khmer peoples and counting.

    The Cambodian People's Party Hun Sen Khmer Rouge Regime is responsible for extrajudicial execution over 100 members of FUNCINPEC Party.

    The Cambodian People's Party Hun Sen Khmer Rouge Regime is responsible for murders over 80 members of Sam Rainsy Party.

    The Cambodian People's Party Hun Sen Khmer Rouge Regime is responsible for murders 3 leaders of Free Trade Union.

    The Cambodian People's Party Hun Sen Khmer Rouge Regime is responsible for murders 10 journalists

    The Cambodian People's Party Hun Sen Khmer Rouge Regime is responsible for murders at least 16 innocent Khmer peoples during a grenade attack on March 30, 1997 in Phnom Penh, Cambodia.

    ReplyDelete
  45. Anonymous7:47 AM

    Just look at this motherfucker photo; does he look smart to you?
    I doubt it.

    ReplyDelete
  46. Anonymous9:28 PM

    KI Media និយាយបានល្អណាស់ចំពោះអត្តបទ​វិភាគខាងលើនេះ យើងគាំទ្រ !!!
    អ្វីដែលយើងឃើញនោះគឺ =
    ១​/ហ៊ុន សែន មានចិត្តលោភលន់គ្មានព្រុំដែន ។
    ២/ហ៊ុន សែន ពង្រឹងអំណាចតែគ្រួសារខ្លួនប៉ុណ្ណោះ ។
    ៣/ហ៊ុន សែន​ គ្មានជឿទុកចិត្តនរណាសោះក្រៅ​តែពីគ្រួសារខ្លួន ។
    ៤/ហ៊ុន សែន បាន និងកំពុងចាត់ទុកកម្ពុជា ជារបស់គ្រួសារខ្លួន ។
    ៥/ហ៊ុន សែន នឹងទទួលលទ្ធផល និងវាសនាដូច ហ្កាដាហ្វី នៅ លីប៊ី  អញ្ជឹង ៕

    ReplyDelete