Monday, August 22, 2011

Cops stealing SRP signs in Battambang and Pailin

២២-សីហា-២០១១ ៖ អាជ្ញាធរ​នគរបាល​ខេត្ត​បាត់ដំបង​កំពុង​រឹបអូស​យក​ស្លាក​គណបក្ស សម រង្សី ដែល​ដំឡើង​នៅ​ក្បែរ​វត្ត​ដំរីស។ (RFA/Soun Sophalmony)

អាជ្ញាធរ​ទម្លាក់​ស្លាក​សញ្ញា​បក្ស​សម​រង្ស៊ី​នៅ​បាត់ដំបង និង​ប៉ៃលិន

2011-08-22
ដោយ សួន សុផល មុន្នី
Radio Free Asia
Synopsis: With the approaching election, the ruling CPP is once again showing its shenanigans. In Battambang and Pailin, the authority sent out cops to steal SRP signs posted in public places whereas CPP signs are left intact. Seven SRP signs were stolen in broad daylight by the CPP-controlled cops in Battambang and four were stolen in Pailin. Is this how the CPP is showing its lack of confidence in its popularity in Cambodia?
ជា​រៀង​រាល់​ឆ្នាំ គេ​សង្កេត​ឃើញ​ថា នៅ​ពេល​រដូវ​បោះ​ឆ្នោត​ជិត​ចូល​មក​ដល់ ជម្លោះ​រវាង​គណ​បក្ស​នយោបាយ​នានា ក៏​ចាប់​ផ្ដើម​កើត​ឡើង​ដែរ។

អាជ្ញាធរ​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​សីហា ឆ្នាំ​២០១១ នេះ បាន​បញ្ជូន​កង​កម្លាំង​ប៉ូលិស​ជា​ច្រើន​នាក់ ចុះ​រឹប​អូស​យក​ស្លាក​សញ្ញា​គណ​បក្ស​សម​រង្ស៊ី​ជា​ច្រើន​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ក្រុង និង​ស្នងការដ្ឋាន​ប៉ូលិស ក្រោយ​ពី​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​បាន​នាំ​គ្នា​ចុះ​បោះ​បង្គោល​ដាំ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ខ្លួន នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន។

មន្ត្រី​គណ​បក្ស​សម​រង្ស៊ី​ឲ្យ​ដឹង​ថា ប៉ូលិស​បាន​ដក​ហូត​យក​ស្លាក​សញ្ញា​គណ​បក្ស​សង្ស៊ី​ចំនួន​បួន​ស្លាក ក្នុង​នោះ ១​ស្លាក​ស្ថិត​នៅ​ខាង​ត្បូង​សាលា​បឋម​សិក្សា​វត្ត​កំផែង និង​២​ស្លាក​ទៀត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣ ក្នុង​សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង ហើយ​នៅ​ខេត្ត​ប៉ៃលិន​មួយ​ផ្លាក​ផ្សេង​ទៀត។


លោក ស៊ុន កុសល់ មន្ត្រី​គណ​បក្ស​សម​រង្ស៊ី​ប្រចាំ​ក្រុង​បាត់ដំបង បាន​ប្រតិកម្ម​ថា ការ​លើក​ផ្លាក​សញ្ញា​គណ​បក្ស​នេះ គឺ​បាន​ធ្វើ​ឡើង​ត្រឹម​ត្រូវ​តាម​សេចក្ដី​ជូន​ដំណឹង ដែល​គណ​បក្ស​សម​រង្ស៊ី​បាន​ដាក់​ជូន​អាជ្ញាធរ ៖ «ទង្វើ​នេះ​ជា​ទង្វើ​មិន​ស្មើ​ភាព​គ្នា ក្នុង​ការ​ប្រកួត​ប្រជែង រវាង​គណ​បក្ស​នយោបាយ ហើយ​គណ​បក្ស​សម​រង្ស៊ី​ក្រុង​បាត់ដំបង នឹង​ធ្វើ​ពាក្យ​បណ្ដឹង​ទៅ​តាម​ផ្លូវ​ច្បាប់ ប្ដឹង​ទៅ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ផង យើង​នឹង​ពាំ​នាំ​យក​ករណី​នេះ​ទៅ​ប្រាប់​ដល់​ម្ចាស់​ឆ្នោត​ថា ទង្វើ​ដែល​រដ្ឋ​អំណាច​ធ្វើ​នេះ ជា​ទង្វើ​បែប​កុម្មុយនិស្ត»។

លោក យិន ម៉េង​លី មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក បាន​ថ្លែង​ថា អាជ្ញាធរ​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន មិន​ត្រូវ​ចុះ​ធ្វើ​ការ​រឹប​អូស​យក​ស្លាក​សញ្ញា​គណ​បក្ស​សម​រង្ស៊ី​ដូច្នេះ​ទេ។ លោក បន្ត​ថា វា​ជា​កំហុស​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​ពុំ​ធ្វើ​ការ​ឆ្លើយ​តប​តាម​សេចក្ដី​ជូន​ដំណឹង​ឲ្យ​គណ​បក្ស​សម​រង្ស៊ី ៖ «ខ្ញុំ​គិត​ថា បញ្ហា​នេះ យើង​មិន​គួរ​ធ្វើ​អ៊ីចឹង​ទេ ព្រោះ​បញ្ហា​នយោបាយ​នេះ វា​ចាស់​ទុំ​ហើយ អ៊ីចឹង​គប្បី​ធ្វើ​ការ​ចរចា​គ្នា​បំពេញ​ទៅ​វិញ​ទៅ​មក​នូវ​ចំណុច​ដែល​យើង​ខ្វះ​ខាត យើង​មិន​គប្បី ប្រើ​កម្លាំង​សមត្ថកិច្ច​ឲ្យ​ទៅ​ធ្វើ​អ៊ីចឹង​បាន​ទេ»។

អភិបាល​ក្រុង​បាត់ដំបង លោក អឿម សុខុន បាន​មាន​ប្រសាសន៍​ថា គណ​បក្ស​សម​រង្ស៊ី​គ្រាន់​តែ​បាន​ធ្វើ​សេចក្ដី​ជូន​ដំណឹង ប៉ុន្តែ​មិន​បាន​ធ្វើ​ការ​ស្នើ​សុំ​មក​អាជ្ញាធរ​មូលដ្ឋាន ៖ «ដាក់​ត្រង់​ណា ឲ្យ​មាន​ការ​ឯកភាព​ពី​កន្លែង​ត្រង់​ហ្នឹង​ធ្វើ​ក្រដាស​មក ឥឡូវ​ឧទាហរណ៍​ដាក់​ចំណុច​ណា ឲ្យ​មាន​ការ​ឯកភាព​ពី​ស្ថាប័ន និង​ពី​សាលា​រៀន ពី​វត្ត​ទៅ ធ្វើ​ឲ្យ​ច្បាស់​លាស់ នៅ​ទីតាំង​ណា បើ​សិន​ជា​មិន​ច្បាស់​លាស់​ទេ​ទៅ​សុំ​គោល​ការណ៍​នៅ​ក្រុង​ឥឡូវ​ធ្វើ​ម៉េច ឲ្យ​មាន​ឯកសារ​ច្បាស់​លាស់​ថា ដាក់​ត្រង់​ណា ហើយ​ឲ្យ​មាន​ការ​ឯកភាព​ពី​អង្គភាព​ស្ថាប័ន​អាជីវកម្ម​ហ្នឹង​ផង»។

ប្រធាន​សម្របសម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក ស៊ុន តឹក បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា ការ​ចុះ​រឹប​អូស​យក​ផ្លាក​សញ្ញា​គណ​បក្ស​សម​រង្ស៊ី​នេះ គឺ​ជា​រឿង​ផ្ទុយ​និង​ច្បាប់​បោះ​ឆ្នោត ៖ «គណ​បក្ស​ណា​ក៏​ដោយ​ដាក់​ផ្លាក​រដ្ឋ​អំណាច​គួរ​តែ​បង្ក​លក្ខណៈ​ឲ្យ​គេ​ដាក់​បាន​ឲ្យ​ស្រួល បើ​និយាយ​ឲ្យ​ចំ ត្រូវ​មាន​ចំណុច​ណា​មួយ​ដាក់​ថា គណ​បក្ស​នេះ​ដាក់​ត្រង់​នេះ គណ​បក្ស​នោះ​ដាក់​ត្រង់​នោះ សម្រប​សម្រួល​កុំ​ឲ្យ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​អ៊ីចឹង​វា​មិន​ល្អ​មើល​សម្រាប់​មហា​ជន​បើ​សិន​ជា​យើង​ហាម​គេ​មិន​ឲ្យ​ដាក់​សោះ​ជា​ការ​ខុស​ច្បាប់​បោះ​ឆ្នោត»។

កាល​ពី​ថ្ងៃ​ទី​១១ និង​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១១ គណ​បក្ស​សម​រង្ស៊ី ប្រចាំ​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន បាន​លិខិត​ជូន​ដំណឹង​ស្ដីពី​ការ​លើក​ស្លាក​សញ្ញា​គណ​បក្ស​សម​រង្ស៊ី នៅ​ក្នុង​ក្រុង​បាត់ដំបង​ចំនួន ៧​ស្លាក​សញ្ញា និង​នៅ​ខេត្ត​ប៉ៃលិន​ចំនួន ៤​ស្លាក​សញ្ញា ប៉ុន្តែ​រាល់​សេចក្ដី​ជូន​ដំណឹង​នោះ ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​ពុំ​បាន​ធ្វើ​ការ​ឆ្លើយ​តម​និង​សេចក្ដី​ជូន​ដំណឹង​នោះ​ឡើយ ហើយ​នៅ​ពេល​មន្ត្រី​គណបក្ស ​សម​រង្ស៊ី​ចុះ​ធ្វើ​សកម្មភាព​បោះ​បង្គោល​ដាំ​ស្លាក​សញ្ញា​គណ​បក្ស​ទាំង​នោះ​ក៏​ទទួល​រង់​ការ​ហាម​ឃាត់ និង​មាន​ការ​រឹប​អូស​ពី​សំណាក់​អាជ្ញាធរ​ប៉ូលិស៕

13 comments:

  1. Anonymous12:06 AM

    It's a dildo sign

    ReplyDelete
  2. Anonymous12:26 AM

    to 12:06 AM

    ឯងគឺជាឆ្កែរបស់យួន។​ដល់ពេលយួនចូលមកពេញស្រុកខ្មែរពួកវានឹងកាប់
    ក្បាលមនុស្សដែលជាឆ្កែស៊ី។សប្បាយអោយអស់ដៃ
    សិនទៅថ្ងៃក្រោយពួកឯងនឹងទឹកភ្នែកជាមិនខាន។

    ReplyDelete
  3. Anonymous12:45 AM

    កុំភ្លេច​ប្រយ័ត្នក្រ​ពុបតែអុងណា​ មើលចុះគេដេញខ្មែរចេញពីបឹងទន្លេសាប អស់ហើយ

    ReplyDelete
  4. Anonymous12:48 AM

    Only Bakimoon think ah Kwack Hun Xen is fair and just!

    ReplyDelete
  5. Anonymous12:49 AM

    The owner run away that why they it out and CPP said The owner has to be in jail thay why he has no right to put the sign

    ReplyDelete
  6. Anonymous1:38 AM

    I think it would be more appropriate if they send civilian works (sent by the court) to do the job, instead of using the police. Would look better.

    ReplyDelete
  7. Anonymous1:52 AM

    Ah Kwack Dickhead has court?????1:38??????

    ReplyDelete
  8. Anonymous3:04 AM

    What did this happen? Those CPP cops need to be shot to death by Khmer heroes who want to die for the Khmer people and Khmer Kingdom. There will be many bombs everywhere at CPP Offices and Vietnam country as well.

    Angry Khmer Heroes

    ReplyDelete
  9. Anonymous4:14 AM

    tOO VIOLENT, JUST TAKE AH kWAC 3:04

    ReplyDelete
  10. Anonymous5:11 AM

    Please take a look to Pouk Ah Kbal Pror kargn.

    ReplyDelete
  11. Anonymous11:09 PM

    ខ្ញុំចេះតែស្រមៃឃើញយួនកាន់កាប់ ដីខ្មែរ នៅថ្ងៃអនាគត រួចហើយ អាយួននេះ វានឹងកាត់ក្បាលអាហ៊ុន សែន យកទៅដោតនៅមុខវាំង ចតុមុខ !!!!
    ពេលនោះទើបបានឃើញមុខអ្នកដែលធ្លាប់តែបោះឆ្នោតគាំទ្រអាហ៊ុន សែន វាធ្វើមុខយ៉ាងដូចម្តេច ?
    ហើយត្រកូលវានឹងដូរទៅ ង្វៀង ឬ យ៉ ឬ ឡេ ឬ ស្អីៗៗទៀតខ្ញុំមិនចេះទេ ត្រកូលអាយួននេះមិនដឹងជាមានប៉ុន្មានទេ ?
    ពីខ្ញុំ អតិតសិស្សសាលា I N P Sud

    ReplyDelete
  12. Anonymous12:56 AM

    SRP sign is second party that CPP stealing,Hun Sen give Fredom to who that know how to stealing and distroy who are honenty with people...

    ReplyDelete
  13. Anonymous5:42 AM

    illegitimate government!

    ReplyDelete