Thursday, September 29, 2011

ភាពមិនស៊ីសង្វាក់នៃជំនឿលើព្រះពុទ្ធសាសនានិងបញ្ហា​ក្នុង​សង្គម​កម្ពុជា​

Beating of Khmer Krom monks by cops working for the atheist Hun Xen regime (Photo: AP)

The presence of a Buddhist monk in Boeung Kak Lake did not prevent these atheist cops from beating residents and destroying houses for the benefit of CPP Senator and Land-thief Lao Meng Khin (Photo: CCHR)
Cambodia's communist monks (aka Hochimonks): Tep Vong and Non Nget

ពុធ 28 កញ្ញា 2011
ដោយ ប៉ែន បូណា
RFI
ព្រះពុទ្ធសាសនា​បាន​បង្រៀន​ថា​ មនុស្ស​កើត​មក​មានតែ​ខ្លួន​ទទេ​ស្អាត​ ស្លាប់​ទៅវិញ​ក៏​មិន​អាច​យក​អ្វី​តាម​ខ្លួន​បាន​ដែរ​ក្រៅ​តែ​ពី​សម្ពាយ​ បុណ្យ​និង​បាប។ ​ដូច្នេះ ​សម្រាប់​អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា​ពិត​ប្រាកដ​ គ្មាន​ការ​ចាំបាច់​អី​ដែល​មនុស្ស​ត្រូវ​ប្រកាប់​ប្រចាក់​គ្នា​ដើម្បី​បំពេញ​ ភាព​លោភ​លន់​ហួស​ហេតុ​របស់​ខ្លួន​ឡើយ
ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ​ បាន​​ទទួល​​ការ​គោរព​​ប្រតិបត្តិ​​ពី​សំណាក់​​គ្រួសារ​​ខ្មែរ​​ទូទៅ​​ដែល​​ ជា​​ពុទ្ធសាសនិកជន​​ដោយ​​គ្មាន​​អ្នក​​ណា​​រំលង​​ឡើយ។ ​ជាក់ស្តែង​​នៅ​​ក្នុង​​ពិធី​​បុណ្យ​ភ្ជុំ​បិណ្ឌ​​ម្តងៗ​ ​គេ​​ជឿជាក់​​ថា​ ​គ្មាន​​គ្រួសារ​​ខ្មែរ​​ណា​​ដែល​​មិន​​បាន​​ទៅ​​វត្ត​​ឡើយ​​ទោះ​​ជា​​អ្នក​ ​នោះ​​ជា​​​អ្នក​​មាន​​ឬ​​អ្នក​ក្រ​ក្តី។ ​​ប៉ុន្តែ​​ ប្រសិន​​បើ​​គេ​​ឆ្លុះ​​បញ្ចាំង​​ពី​​បញ្ហា​​នៅ​​ក្នុង​​សង្គម​​កម្ពុជា​​ បច្ចុប្បន្ន​​ធៀប​​ទៅ​​នឹង​​​តម្លៃ​​នៃ​​​ព្រះ​ពុទ្ធសាសនា​ ​គេ​​នឹង​​ឃើញ​​ថា​​ មនុស្ស​​ជាច្រើន​​ ហាក់​​ដូច​ជា​​គោរព​​ព្រះពុទ្ធ​សាសនា​​តែ​​សម្បក​​ក្រៅ ​​តែ​​មិន​​បាន​​ផុស​​ចេញ​​ពី​​ទឹកចិត្ត​​ និង​​ជំនឿ​​ពិត​​ប្រាកដ​​ឡើយ។​ តើ​​ហេតុ​អ្វី​​បាន​​ជា​​ដូច្នេះ?​

រយៈ​ពេល​១៥​ថ្ងៃ​នៃ​ពិធី​បុណ្យ​កាន់បិណ្ឌ ​និង​ភ្ជុំបិណ្ឌ ​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ។ ​ទី​វត្តអារាម​នីមួយៗ​មាន​សភាព​មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​ការ​ទទួល​ពុទ្ធបរិស័ទ។ ​មនុស្ស​ម្នា​នៅ​គ្រប់​ទិស​ទី​សម្រុក​នាំគ្នា​ទៅ​វត្ត​ដើម្បី​ឆ្លង​បុណ្យ​ភ្ជុំបិណ្ឌ។ ​ព្រឹត្តិការណ៍​នេះ​បាន​បង្ហាញ​ថា​ ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​មុតមាំ​ណាស់​លើ​ព្រះពុទ្ធសាសនា ​លើ​អំពើ​បុណ្យ​បាប ​និង​លើ​ទស្សនៈ​«កម្ម ផល»​ដែល​ជា​ស្នូល​នៃ​ព្រះពុទ្ធសាសនា។

ប្រសិន​បើ​គេ​ពិនិត្យ​មើល​អំពី​ភាព​មមាញឹក​នៃ​ទីវត្តអារាម​ក្នុង​ពិធី​បុណ្យ​ឆ្លង​ភ្ជុំបិណ្ឌ ​គេ​ប្រហែល​ជា​ពិបាក​នឹង​ជឿ​ណាស់​ថា​សង្គម​កម្ពុជា​មាន​បញ្ហា​ចាក់ស្រេះ​រាប់​រយ​ជំពូក​យ៉ាង​ដូច្នេះ​ឡើយ​ពី​ព្រោះ​ថា​ ព្រះពុទ្ធសាសនា​ដែល​បង្កប់​ដោយ​ទស្សនៈវិជ្ជា​ដ៏​មាន​តម្លៃ​ត្រូវ​បាន​មនុស្ស​ទាំងពួង​ជឿជាក់ ​និង​គោរព​ប្រតិបត្តិ​គ្រប់ៗ​គ្នា។ ​ទស្សនៈវិជ្ជា​ដំបូង​ដែល​មនុស្ស​ទូទៅ​បាន​ស្គាល់​បំផុត​នោះ​គឺ​ « អំពើល្អ ​ទទួល​ផល​ល្អ,​ អំពើ​អាក្រក់ ​ទទួល​ផល​អាក្រ់»​ បើ​ទោះ​ជា​មិន​មែន​ជាតិ​នេះ​ក៏​ជាតិ​ខាង​មុខ​ដែរ។ ​ប៉ុន្តែ ​ប្រទេស​កម្ពុជា​បែរ​ជា​ជួប​នឹង​សង្គ្រាម​វិនាសកម្ម​ និង​វិបត្តិ​តូច​ធំ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទាល់​តែ​សោះ។


ក្រុម​អ្នក​វិភាគ​តាម​ដាន​សង្គម​កម្ពុជា​បាន​មើល​ឃើញ​ហេតុផល​សំខាន់​២​ដែល​គួរ​ពិចារណា។ ហេតុផល​ទី១​គឺ​ប្រជាពុទ្ធបរិស័ទ​មួយចំនួន​គោរព​ប្រតិបត្តិ​សាសនា​ដោយ​មិន​បាន​យល់​ពី​ខ្លឹមសារ​នៃ​ព្រះពុទ្ធ​ឱវាទ​ឲ្យ​បាន​ច្បាស់​លាស់​ឡើយ។ ​ជាការ​ពិត​ សាសនា​អ្វី​ក៏​ដោយ​ ក៏​សុទ្ធ​តែ​មាន​គោល​ដៅ​តម្រង់​ទិស​មនុស្ស​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ​ដូចៗ​គ្នា។ ​ប៉ុន្តែ ​បញ្ហា​នៅ​ត្រង់​ថា អ្នក​ដែល​តាំង​ខ្លួន​គោរព​បូជា​សាសនា​មួយចំនួន​មិន​បាន​ប្រតិបត្តិ​សាសនា​ឲ្យ​បាន​ត្រឹម​ត្រូវ​ឡើយ​ដោយ​ហេតុ​តែ​មិន​យល់ ​ហើយ​ក៏​ប្រែក្លាយ​ខ្លឹម​សារ​នៃ​សាសនា​ឲ្យ​ទៅ​ជា​ប្រការ​ដទៃ។ ​ហេតុផល​ទី២​គឺ មនុស្ស​មួយចំនួន​ទៀត​គ្រាន់​តែ​យក​សាសនា​ធ្វើ​ជា​ខែល ​តែ​ខ្លួន​មិន​បាន​ជឿ​ជាក់​ចេញ​ពី​បះដូង​ និង​មិន​បាន​អនុវត្ត​តាម​ខ្លឹមសារ​ពុទ្ធសាសនា​ពិត​ប្រាកដ​ឡើយ។

មាន​ទស្សនៈវិជ្ជា​ច្រើន​យ៉ាង​ដែល​គេ​អាច​ទាញ​យក​បាន​ជា​ប្រយោជន៍​ពី​ព្រះពុទ្ធ​សាសនា​សម្រាប់​​​​កសាង​សង្គម​មួយ​ប្រកប​ដោយ​ភាព​សុខដុមរមនា។ ​គ្រាន់​តែ​ឆ្លុះ​បញ្ចាំង​ពី​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​​តែ​មួយ​ក៏​គេ​អាច​មើល​ឃើញ​ខ្លឹមសារ​សំខាន់ៗ​ជាច្រើន​ដែរ​សម្រាប់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​តែ​អំពើ​ល្អ ​ស្គាល់​បុណ្យ ​និង​ស្គាល់​បាប​ដែរ។ ​ប៉ុន្តែ ​ទស្សនៈវិជ្ជា​សំខាន់ៗ​ទាំងនោះ​ច្រើន​តែ​ត្រូវ​បាន​​គេ​បំភ្លេច​ចោល​នៅ​ក្រោយ​ពេល​ចេញ​ពី​វត្ត។

​ការ​អនុវត្ត​ផ្ទុយ​ពី​គន្លង​ព្រះពុទ្ធសាសនា​មិន​មែន​មាន​ត្រឹម​តែ​ក្នុង​ចំណោម​បុគ្គល​សាមញ្ញ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​មាន​ដែរ​ក្នុង​ចំណោម​អ្នក​ដែល​តាំង​ខ្លួន​ជា​អ្នក​មាន​សីល​ខ្លះ​ និង​រហូត​ដល់​ព្រះសង្ឃ​មួយចំនួន​ផង។ ​បញ្ហា​ចាក់​ស្រះ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ​និង​ជម្លោះ​ក្នុង​ទី​វត្ត​អារាម​ដែល​កើត​មាន​ជា​ហូរហែ​គឺជា​ឧទាហរណ៍​ជាក់ស្តែង​។

ត្រង់​ចំណុច​នេះ​ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​គឺ ​សកម្មភាព​ដែល​បាន​សម្តែង​ឲ្យ​ឃើញ​ពី​ការ​គោរព​បូជា​ព្រះពុទ្ធសាសនា ​ហាក់​មិន​ស៊ី​សង្វាក់​គ្នា​ទាល់​តែ​សោះ​ទៅ​នឹង​បញ្ហា​ចាក់ស្រេះ​នៅ​ក្នុង​សង្គម។ ​នៅ​ក្នុង​ព្រះពុទ្ធសាសនា​ ជំនឿ​ដែល​ជា​កុសល​ពិត​ប្រាកដ​គឺជា​ជំនឿ​ដែល​ផុស​ចេញ​ពី​ទឹក​ចិត្ត​បរិសុទ្ធ ​និង​ប្រកប​ដោយ​បញ្ញា​ តែ​មិន​មែន​ជា​ការ​សម្តែង​ឲ្យ​ឃើញ​ខាង​ក្រៅ​ឡើយ។

ក្នុង​ន័យ​នេះ ​ប្រជា​ពុទ្ធបរិស័ទ​ទាំងឡាយ​គួរ​តែ​នាំគ្នា​ពិចារណា​ឡើង​វិញ​អំពី​ទង្វើ​របស់​ខ្លួន​ម្នាក់​ៗ​ថា ​ខ្លួន​បាន​ប្រព្រឹត្ត​ស័ក្តិសម​ជា​ពុទ្ធសាសនិកជន​ហើយ​ឬ​នៅ? ​បើ​នៅ ​គួរ​កែ​តម្រូវ​ជា​បន្ទាន់​។​

ព្រះពុទ្ធសាសនា​បាន​បង្រៀន​ថា​ មនុស្ស​កើត​មក​មានតែ​ខ្លួន​ទទេ​ស្អាត​ ស្លាប់​ទៅវិញ​ក៏​មិន​អាច​យក​អ្វី​តាម​ខ្លួន​បាន​ដែរ​ក្រៅ​តែ​ពី​សម្ពាយ​បុណ្យ​និង​បាប។ ​ដូច្នេះ ​សម្រាប់​អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា​ពិត​ប្រាកដ​ គ្មាន​ការ​ចាំបាច់​អី​ដែល​មនុស្ស​ត្រូវ​ប្រកាប់​ប្រចាក់​គ្នា​ដើម្បី​បំពេញ​ភាព​លោភ​លន់​ហួស​ហេតុ​របស់​ខ្លួន​ឡើយ៕

11 comments:

  1. Anonymous7:51 AM

    bang..bang!

    ReplyDelete
  2. Anonymous7:56 AM

    Why a man want to be a Buddhis monk? is the first question we should find out.

    ReplyDelete
  3. Anonymous8:16 AM

    It's about time those monks getting some exercise. Look at them run the 100 yard dash.

    ReplyDelete
  4. Anonymous8:51 AM

    7:56am; 8:16am;
    not that they want to be monks but that they have to be monks.
    if only one man wants to be monk,that man might be lunatic, but if million men are the monks, and you do not know why, you are lunatic unless you research yourself.

    ReplyDelete
  5. Anonymous8:59 AM

    Buddha said people sustain religion and not the other way around.

    Likewise, a tree that is well watered and fertilized will produce fruit for the care taker, but if not taken care of, the tree will die and so will the religion. One cannot pray God for life necessity.
    Buddha also said you help yourself first before being helped.

    ReplyDelete
  6. Anonymous9:01 AM

    Beating up Monks is one of the most barbaric act against society. It is the same for the western government to beat up their christian ministers? If these happened in western countries, how their people will react? It wil be the government who need to be removed for not working for the interest of the people and for the Nation.

    ReplyDelete
  7. Anonymous9:26 AM

    Thank 8:51AM and 8:59AM,
    Did Hun Sen do the good deed or evil
    deed?
    If Hun Sen did the right thing,Khmer
    people praised him;but he did the
    evil deed,they cursed,blamed,or revolted against him.
    The dictators must lay their hands
    and kneel down in front of their
    people.
    The every single,is Hun Sen glad?
    No,he is afraid of people rising up
    against him.
    The wrongdoing man,like Hun Sen,will go to hell on the hands of Khmer people.

    ReplyDelete
  8. KI-Media main blog is down. Please visit our mirror websites at:

    http://ki-media.co.cc

    and at:

    http://kimedia.wordpress.com

    ReplyDelete
  9. Anonymous8:50 PM

    Ah san yuon chongray !!!!!!!!!!!!!!!!!!
    Ah Tep Wong n ah Non Nget (Nam Nguyen)...

    ReplyDelete
  10. Anonymous1:58 PM

    The picture makes me so mad at that dumb police who hold that guard. I heard that a lot of police are yuons.
    Maybe that's why they are not afraid to inflict Khmer pain.

    Ngorp teuv Ah Kwack kngom Yuon.

    ReplyDelete
  11. Anonymous2:04 PM

    Ah Tep Vong looks like Khteuy.
    And Ah Non Nget looks like a pregnant woman.

    Go to hell Ah roleuy teang pi !!
    I got no respect for you 2 monk's traitors

    ReplyDelete