Saturday, November 05, 2011

ស្អី ក៏ក្រោមការដឹកនាំរបស់សម្តេច ចុះឧទាហរណ៍បើសម្តេចមានទោសវិញ?

ស្អី ក៏ក្រោមការដឹកនាំរបស់សម្តេច ចុះឧទាហរណ៍បើសម្តេចមានទោសវិញ?

Originally posted at: http://khmersme.wordpress.com/2011/11/04/6656/

ស្ទើរតែគ្មានពេលទំនេរបន្តិចសោះឡើយ អ្វីក៏ដោយ តូចតាចប៉ុណ្ណាក៏ដោយ ឲ្យតែគេកសាង​ឡើងរួចរាល់ ហើយត្រូវសម្ពោធឲ្យប្រើប្រាស់ ទោះបីជារបស់នោះ ខ្លួនជាអ្នកធ្វើ ឬកសាង​ដោយ​ចំណាយថវិកាផ្ទាល់ខ្លួនក៏ដោយ ក៏ពពួកស្មូមយាចក ឬពួកតាមស៊ីពែមួយចំនួនប្រឹងយក​ឈ្មោះសម្តេចអគ្គមហាសេនាបតីមកប្រើដែរ សូម្បីពេលខ្លះពួកគេចូលផឹកស៊ីលេងស្រី ។ពួក​គេ តែងតែនិយាយថា ក្រោយការដឹក​នាំដ៏​ឆ្លៀស​វៃ ដ៏ប្រកបដោយគតិបណ្ឌិត របស់សម្តេច​តេជោហ៊ុនសែន ទើបធ្វើឲ្យពួកគេ​មាន​(អាច​ពុក​រលួយបាន អាចអាងអំណាចបាន អាចមាន​ប្រពន្ធចុងច្រើនបាន អាចមានលុយចិញ្ចឹម​ស្រីក្មេង​បាន អាចលួច​បន្លំលុយជាតិបានស្រួល​យ៉ាងនេះ?) ថ្ងៃនេះ។

ជាមួយគ្នានោះ ពួកគេក៏មិនភ្លេចឡើងផងដែរថា រដ្ឋាភិបាលសព្វថ្ងៃ ប្រឹងប្រែងខ្លាំងណាស់ ពី បាតដៃទទេ រហូតមានអ្វីៗ(មានទាំងស្រីក្មេង និង ស្រាថ្លៃ អំពើពុករលួយ អំពើលួចជាតិ)គ្រប់​យ៉ាងបែបនេះ។ពួកគេ ក៏មិនភ្លេចរិះគន់ពួកបក្សប្រឆាំង ឬអង្គការមួយចំនួនទេថា មិនដូច​អ្នកខ្លះ មួយឆ្នាំៗ មួយ​អាណត្តិ​ទល់​មួយ​អាណត្តិ គ្មានឃើញធ្វើអ្វី ហើយគិតតែពីជេររដ្ឋាភិបាល ថារដ្ឋាភិបាលពុករលួយ រដ្ឋាភិបាលអាយ៉ង​នោះទេ។ពួកគេលើកឡើង​ទៀតថា មើលចុះ វត្ត​អារាម សាលារៀន ស្ពានថ្នល់(មិនដឹងបានលុយពីណាមកធ្វើទេ ឃើញ​ដាក់តែឈ្មោះ​ខ្លួន​ឯង?​បើប្រាក់ខែសម្តេច បានតែជាង១ពាន់ដុល្លារ) ធារាសាស្រ្តជាដើម យើងមានមិនខ្វះ។


តើហេតុអ្វី បានជាពួកគេចូលចិត្តប្រើពាក្យដូច្នេះ ជាការតម្រូវរបស់សម្តេច ឬក៏ពួកគេជោរដោយខ្លួនឯង? ឬថា បើពួកគេ មិនប្រើពាក្យ​ក្រោម​ការដឹកនាំរបស់សម្តេចនេះទេ វាមានន័យថា ប្រមាថព្រះ​ចេស្តា ហើយពួកគេនឹងត្រូវផ្តន្ទាទោស ឬដកចេញពី​តំណែង ដូចលោក​ជាសុផារា អតីត អភិបាលក្រុងភ្នំពេញកាល​ពីឆ្នាំ២០០៣ដែរ?។

ប៉ុន្តែ ការលើកឡើងរបស់ពួកចៃសង្គមទាំងនេះ ត្រូវបានប្រជាពលរដ្ឋមួយចំនួនរិះគន់ថា មិនដឹងជាស្អីទេ ស្អីបន្តិច ក៏ក្រោមការដឹកនាំ​ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន របស់​លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត្យប៊ុន រ៉ានី ចុះបើឧទាហរណ៍ ថ្ងៃក្រោយទៅ(សុំទោស នេះមិន​មែន​ជាការប្រមាថប្រមុខរាជរដ្ឋាភិបាលទេ គ្រាន់តែជាឧទាហរណ៍ប៉ុណ្ណោះ) សម្តេចតេជោសែន និង លោក​ជំទាវកិត្តិព្រឺទ្ធបណ្ឌិត្យ ត្រូវ​បានគេរកឃើញថា ត្រូវមានទោស ឬត្រូវកាត់ទោស​ពីបទ​អ្វីមួយ តើពួកគេ និយាយថា នេះ​ក្រោមការ​ដឹកនាំរបស់សម្តេច និង លោកជំទាវ​កិត្តិព្រឺទ្ធ​បណ្ឌិត្យដែរឬទេ? ឬក៏ប្រហែលពួកនេះ ឆ្លើយដោះសារយករួចខ្លួន(គឺក្រោមការដឹកនាំដ៏ស្មោក​គ្រោករបស់សម្តេច និង លោក​ជំទាវ) ​បាត់ទៅហើយក៏មិនដឹង ឬក៏និយាយថា ពួកគេធ្វើដូច្នេះ ព្រោះតែសម្តេចតម្រូវឲ្យធ្វើ ឬគំរាមឲ្យធ្វើ ឬថា ធ្វើទាំងបង្ខំចិត្ត ។

ដូច្នេះ នៅទីនេះ យើងសំណូមពរថា កុំប្រើពាក្យក្រោមការដឹកនាំនេះ ច្រើនពេកអីព្រោះ​ពេលខ្លះ សម្តេច ក៏ប្រហែលមិនពេញចិត្ត និង អនុញ្ញាតឲ្យប្រើទេមើលទៅ។

2 comments:

  1. Anonymous5:05 PM

    good Ki keep up
    why is good only HUN sen if he dad It will no more Cambodia or what?
    or viet kong take over?

    ReplyDelete
  2. Anonymous10:33 PM

    សុំនិយាយម្តងទៀតចុះស្អីៗក៏ក្រោមការដឹកនាំរបស់
    សម្តេច ការប្លន់ដីប្រជាជន កាប់ព្រៃឈើបាត់ព្រំប្រ
    ទល់ ពុករលួយ ប្រើអំណាច ចោរប្លន់បាញ់គ្នាគ្មាន
    ខ្លាចច្បាប់បើកដៃអោយជនពាលពីក្រៅចូលរស់នៅបង្កើតភាពស្មោកគ្រោកក្នុងសង្គមភាពគ្មានយុត្តិធម៏
    អ្វីៗជារបស់អញ ចេះពោលពាក្យអាណិតរាស្រ្ត និយមប័ក្សពួក បង្កើតច្បាប់យករាស្រ្តទៅលក់(អ្ន
    កដែលចេញទៅពលកម្មក្រៅប្រទេស)មានច្បាប់
    ពិជងពុករលួយ តែគ្មានច្បាប់បង្ក្រាប មានតែថែម
    ចេះចោទប្រជាជនថាជាជនក្បត់ ចេះនិយាយបោ
    កប្រជាជន ។ល។និយាយមិនចប់ទេ ដូចរឿង
    មួយពាន់មួយយប់របស់ប្រទេសអារ៉ាប់ សូមអ្នក
    ចេះពោលសសើរនូវអ្វីៗដែលមាន ដែលឃើញ
    វាជារបស៉ពីក្រៅទេ ព្រោះនិយាយសសើរដើម្បី
    ខ្លួនឯងមានអំណាច ប្រទេសជាតិយ៉ាងណា
    រាស្ត្រសុខទុក្ខយ៉ាងអញមិនដឺងទេ អញគឹតតែ
    គ្រួសារអញ ប្រពន្ធចុងអញនឹងប័ក្សពួកទេអា
    រ៉ែង....៕

    ReplyDelete