Thursday, March 08, 2012

ក្រសួង​​វប្បធម៌​​ ប្រតិកម្ម​ការ​សង់​​​​ប្រាសាទ​​​​ហិណ្ឌូ

អត្ថបទ៖ កង ចាន់​បញ្ញា
រូបថត៖ លន ហ្សាឌីណា
Sabay.com.kh

ឯកឧត្ដម​ ហាប់ ទូច អគ្គនាយក​ បេតិកភណ្ឌ​​​ នៃ​ក្រសួង​វប្បធម៌​ និង​ វិចិត្រ​​សិល្បៈ​ ​បាន​មាន​ប្រតិកម្ម​​ភ្លាម​ៗ បន្ទាប់​ពី​​​បាន​ទទួល​ព័ត៌មាន​ដែល​​ថា​ ប្រទេស​​ឥណ្ឌា​បាន​ចាប់​ផ្ដើម​សាង​សង់​​​​ប្រាសាទ​​បែប​​ហិណ្ឌូ​ ​​​ចម្លង​តាម​ប្រាសាទ​អង្គរ​វត្ត​​របស់​កម្ពុជា។

ឯក​ឧត្តម​​​​បន្ត​ថា​ ​នេះ​ជា​ព័ត៌មាន​មួយ​ដែល​ធ្វើ​ឲ្យ​ ភ្ញាក់​ផ្អើល​​មែន​ទែន​ ​​ព្រោះ​ឯក​ឧត្តម​ពុំ​បាន​ទទួល​ព័ត៌មាន​​​​​​ជា​ផ្លូវ​ការ​ពី​រដ្ឋាភិបាល​​ឥណ្ឌា​នោះ​ទេ។ ឯក​ឧត្តម​បន្ត​ថា​ ​ប្រាសាទ​អង្គរវត្ត​​ជា​របស់​ខ្មែរ​ ​ទោះ​បី​ជា ​ប្រាសាទ​នេះ​ចូល​ជា​បេតិកភណ្ឌ​ ​ពិភពលោក​​​​​​កាល​ពី​ឆ្នាំ​១៩៩២​ ក៏​ដោយ​ ​ក៏​ការ​ចម្លង​​​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​ប្រទេស​សាមី​ដែរ​ មិនមែន​ចេះ​តែ​ធ្វើ​ៗ​ទៅ​នោះ​ទេ​ ព្រោះ​វា​ប៉ះពាល់​កម្មសិទ្ធិ​បញ្ញា​ធ្ងន់ធ្ងរ​ណាស់​

ឯក​ឧត្តម​​ប្រឆាំង​​​ជា​ដាច់​ខាត​ ចំពោះ​ការ​​លើក​ឡើង​ដែល​ថា​ ប្រាសាទ​អង្គរវត្ត​សាងសង់​ក្នុង​សម័យ​កាល​​​​ដែល​អាណាចក្រ​ខ្មែរ​គោរព​សាសនា​​ហិណ្ឌូ​​ ​​​​ហើយ​​​សាសនា​មួយ​នេះ​មាន​ដើម​កំណើត​នៅ​ក្នុង​​ប្រទេស​ឥណ្ឌា​​​​​​​ ​ប្រទេស​ឥណ្ឌា​​​​អាច​មាន​សិទ្ធិ​​ចម្លង​បាន។​​​ ​ឯក​ឧត្តម​លើក​សម្អាង​ថា​ ​​​​​​ប្រាសាទ​​ដ៏​អច្ឆរិយៈ​របស់​ខ្មែរ​ មួយ​នេះ​ មាន​លក្ខណៈ​និង​រចនាបថ​ខ្មែរ​ ហើយ​​ប្រាសាទ​ទាំងអស់​នៅ​ឥណ្ឌា​ ក៏​គ្មាន​មួយ​ណា​ដូច​ប្រាសាទ​នៅ​កម្ពុជា​ដែរ ដូច្នេះ​ចំពោះ​ការ​ចម្លង​ទាំងស្រុង​គឺជា​រឿង​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​។


បើសិនជា​មាន ​ប្រាសាទ​អង្គរវត្ត​នៅ​ប្រទេស​ឥណ្ឌា​ ​​វា​នឹង​​មិន​ប៉ះពាល់​ដល់​​វិស័យ​ទេសចរណ៍​នោះ​ទេ​។ ​ឯក​ឧត្តម​បាន​បន្ថែម​ដូច្នេះ។​ ឯក​ឧត្តម ​បាន​លើ់ក​ឡើង​ដូ​ច​នេះ​​​​ ដោយ​​​លើក​ហេតុ​ផល​ថា​​ ​​​”ប្រាសាទ​អង្គរវត្ត​ជា​បុរាណ​វត្ថុ​ ហើយ​តម្លៃ​របស់​វា ​ស្ថិត​នៅ​លើ​អាយុកាល​ ដែល​ជា​ភាព​ទាក់ទាញ​សម្រាប់​ទេសចរ​ណ៍​ បើសិនជា​​មាន​ការ​ចម្លង​មែន​ វា​គ្មានន័យ​អ្វី​ទេ ព្រោះ​​អ្នក​ទេសចរ​​គេ​មិន​ចង់​ទស្សនា​ទេ​”។ ឯកឧត្ដម បាន​សង្កត់​ធ្ងន់​ថា “​វា​មិន​អាច​​វត្ថុ​ចម្លង​មាន​តម្លៃ​ដូច​របស់​ពិត​នោះ​ទេ ព្រោះ​តម្លៃ​ នៃ​បញ្ញា​ញាណ​​​​​របស់​បុព្វបុរស​ខ្មែរ​ គឺ​ធំធេង​ខ្លាំង​ណាស់​ មិន​មែន​ចេះ​តែ​ចម្លង​ងាយ​ៗ​បាន​នោះ​ទេ ហើយ​ខ្ញុំ​យល់​ថា​ ការ​សាងសង់​នេះ​គ្រាន់​តែ​ឧទ្ទិស​សាសនា​ប៉ុណ្ណោះ ​ចំពោះ​អ្នក​ទេសចរ​​គេ​មិន​ឲ្យ​តម្លៃ​ទេ”​។ ឯក​ឧត្តម​​ បាន​បន្ត​ថា​​ ក្រសួង​នឹង​ចាត់​វិធានការ​យ៉ាង​ណា​នោះ​ទេ គឺ​ទុក​ឲ្យ​អាជ្ញាធរ​អប្សរា​​ ជា​អ្នក​​ដោះ​ស្រាយ​បញ្ហា​នេះ។ Sabay ​​មិន​អាច​ទាក់​ទង​​​​ ​​អាជ្ញាធរ​អប្សរា​បាន​ទេ​ នៅ​ពេល​រសៀល​នេះ។

គេហទំព័រ​ព័ត៌មាន ​BBC បាន​​​ចេញ​ផ្សាយ​​កាល​ពី​ម្សិលមិញ​ថា​ ប្រទេស​ឥណ្ឌា​គ្រោង​​សាងសង់ នូវ​ប្រាសាទ​​មួយ​មាន​ឈ្មោះ​ Virat Angkor Wat Ram ដែល​ចម្លង​តាម​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ​​​​ ​តែ​មាន​ទំហំ​ធំ​ជាង​ ​​កម្ពស់​​ខ្ពស់​ជាង​ ​​ដើម្បី​​ឧទ្ទិស ​ដល់​សាសនា​ហិណ្ឌូ។ ​ប្រភព​ដដែល​បាន​បន្ត​ថា​​ គម្រោង​នេះ​ នឹង​ប្រើ​ពេល​១០​ឆ្នាំ ​ដែល​គិត​ជា​ទឹក​ប្រាក់​​ប្រមាណ​២០​លាន​ដុល្លារ​​អាមេរិក។

7 comments:

  1. Can the Viet controlled regime in Phnom Penh do anything positive for the good of Khmer race besides just getting irritated by India's 'replication' of Angkor Wat???

    តើរដ្វាភិបាល ខ្ញុំកញ្ជះ វៀតណាម របស់ ហ៊ុនសែន នៅភ្នំពេញ អាចធ្វើអ្វី ជាដុំកំភួន កើតដើម្បី ជាប្រយោជន៏ ដល់ជាតិសាសន៏
    ខ្មែរ យើងទេ ចំពោះ សំណង់ចម្លង
    ប្រាសាទអង្គរវត្ត ដោយប្រទេសឥណ្ឌានោះ???

    ReplyDelete
  2. រដ្ឋាភិបាលខ្មែរត្រូវតែតវ៉ាជាផ្លូវការពីរឿងនេះ មិនអាចឲ្យធ្វើដូច្នេះបានទេ។
    នគរវត្តជាព្រលឹងជាតិយើង ការប្រឌិតតាមណាមួយត្រូវតែមានការអនុញ្ញាត្តិពីម្ចាស់ដើម។

    ReplyDelete
  3. Anonymous5:16 PM

    ហេតុការណ៍ដែលបណ្ដាលឱ្យប្រទេសឥណ្ឌា មើលងាយកម្ពុជាយ៉ាងថោកទាប
    ដូចនេះ ព្រោះអ្នកដឹកនាំខ្មែរបច្ចុប្បន្ន រវល់តែពីអំណាចនិងបុណ្យសក្តិស្រីស្នហ៍
    ម៉្យាងព្រោះអ្វីៗគឺ យួន ជាអ្នកសម្រេច ដូច្នេះ មិនត្រឹមតែ ឥណ្ឌាទេ ប្រទេស
    ដទៃផ្សេងទៀតណាក៏អាចធ្វើបានតាមតែអំពើចិត្ត។លើសពីនេះទៅទៀតប្រាសាទ
    អង្គរវត្ត​ ជារបស់ក្រុមហ៊ុនហ៊ុន យួន យូរមកហើយផង។កម្ពុជានឹងរលាយឆាប់ៗ
    ជាមិនខាន។

    ReplyDelete
  4. Anonymous10:22 PM

    កម្ពុជា CPP !!!!
    ជាស្រី SAMPHEUNG ពិភពលោក !!!!!!!

    ReplyDelete
  5. Anonymous10:27 PM

    ប្រាសាទ​អង្គរវត្ត​​កម្ពុជា CPP !!!!
    ជាស្រី SAMPHEUNG ពិភពលោក !!!!!!!

    ReplyDelete
  6. Anonymous10:37 PM

    ប្រាសាទ ​អង្គរវត្ត​​ កម្ពុជា របស់ ah yuon vietcong XOK KONG !!!!
    ជាស្រី SAMPHEUNG oh sach ក្នុងពិភពលោក !!!!!!!

    ReplyDelete
  7. Anonymous12:18 AM

    ប្រទេសខ្មែរ តែដីយួន។ ខ្មែរមានឈ្មោះខ្មែរជា
    សំបកក្រៅ ខាងក្នុងមានតែមមង់យួន។
    ខ្មែរត្រូវស្លាប់តាំងពីខែ មករា ១៩៧០ ម៉្លេះ។
    បើចង់ដឹង មហិច្ឆិតាយួនចុច,"Future South-
    east Asia empire"ដែលមានផែនទីវាតជា
    ស្រេចគឺមានប្រទេសលាវ ខ្មែរ សៀម ភូមា
    ម៉ាឡេស៊ី សិង្ហបូរី ប៊្រីនេ ហ្វីលីព្វីន ឥណ្ឌូណេស៊ី
    តៃវ៉ាន់ និងវាតចូលទៅក្នុងប្រទេសចិនទៀត។
    ខ្មែរស្លាប់ព្រោះខ្មែរមិនចេះសាមគ្គី។

    ReplyDelete