Friday, April 20, 2012

Blessing ceremony for Ven. Loun Sovath for his return back to Cambodia

2 comments:

  1. Anonymous2:06 PM

    សីហនុមានដៃឆ្វេងគឺអាហ៊ុនសែនដែលជាកូនធម៌​ដើរតួជាអ្នកកាន់កាប់អំណាចក្នុងស្រុកខ្មែរយ៉ាងយូរ​ហើយនិងដៃស្ដាំគឺអាសមរាំងស៊ីដែលជាក្មួយធម៌​​​​​​​​​​​​​​​​​ដើរតួជាគណបក្សប្រឆាំងយ៉ាងយូរ។

    ក្បួននយោបាយពួកវាគឺការគំរាមកំហែងនិងការ
    ឃោសនាបំភាន់មតិមហាជន។វាមានសមាគម
    និងទីស្នាក់ការស្ទើរគ្រប់ប្រទេសដែលខ្មែររស់នៅ។
    ខ្មែរណាដែលប្រឆាំងនិងពួកវាត្រូវបានលាបពណ៌ថាខ្មែរ​ក្រហមឬខ្លួនខ្មែរក្បាលយួន។ឬពួកវារកលេសប្ដឹង​​​​ទៅអាជ្ញាធម៌ដើម្បីព្យាបាទខ្មែរភៀសខ្លួន។

    ដៃស្ដាំនិងដៃឆ្វេងរបស់សីហនុវាមានសត្រូវរួមគឺ
    ខ្មែររងគ្រោះរាប់លាននាក់ដែលមានការភ្ញាក់
    រលឹកមិនសុខចិត្តដើរតាមពួកវា។

    តើដែលឮអាពីរនាក់ហ្នឹងហ៊ានថ្កោលទោសស៊ីហនុ
    ដែលជាស្ដេចខ្មែរក្រហមឬទេ?

    តែអាពីរនាក់ហ្នឹងមានសេចក្តីក្លាហានឃោសនា
    បំភាន់មតិមហាជនដោយបន្លំយកឈ្មោះក្លែងក្លាយ
    (ឌុច)ថាជាមេគុកទួលស្លែងជំនួសឈ្មោះពិត
    កាំងគ្ហេចអៀវ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ReplyDelete
  2. Anonymous2:17 PM

    (១)ចុះទឹកក្រពើ រត់ឡើងទៅលើ​
    ត្រូវជួបហ្វូងខ្លា រឿងនេះខ្មែរស្លាប់
    វាល់លានខ្លោចផ្សារ តើគឺដោយសារ
    ហេតុការណ៍ដូចម្ដេច?

    (២)និយាយដោយខ្លី លុនណុលអប្រិយ
    ប្រើទ័ពជាល្បិច យន្តហោះយោធា
    ថាច្បាំងកំទេច យៀកកុងឲ្យខ្ទេច
    ពីទឹកដីខ្មែរ។

    (៣)អាមីចទ្រុងជ្រូក ហោះហើរបើកគូថ
    ទម្លាក់សុទ្ធតែ គ្រាប់បែកគ្រាប់ភ្លើង
    ដុតភូមិស្ថានខ្មែរ បាញ់រះឥតល្ហែ
    លើប្រជាជន។

    (៤)សីហនុបានលេស ហៅខ្មែរឲ្យវេស
    គេចពីណុលលុន ចូលព្រៃម៉ាកគី
    មានខៀវសំផុន រួមមិត្តយួនយុន
    រង់ចាំទទួល។

    (៥)ធើប៉ាក់ដេវាត់ ពីមាន​ទៅអត់
    ពីឈរទៅដួល ពីសទៅខ្មៅ
    ខ្លៅអាងកាច់មួល ខ្មែរណាប្រែប្រួល
    ត្បូងចបបាត់ខ្លួន។

    (៦)នេះហើយដែលថា ក្រពើនិងខ្លា
    ចែកវេនខ្ជាប់ខ្ជួន សម្លាប់រាស្រ្តខ្មែរ
    វាល់លានផ្ទួន‌ៗ ទុកដីឲ្យយួន
    ដាំដើមកៅស៊ូ។

    (៧)ក្រពើនិងខ្លា ខ្មែរអើយចាំណា!
    ដូចជាប្រើសទ្រូ ទ្វារពីរមុខក្រោយ
    ដាក់តាមទឹកហូរ ឡើងចុះមូលមូរ
    ចូលជាប់ដៃខ្មាំង។

    (៨)ត្រូវស្គាល់ឲ្យពិត មេកើយសុច្ចរិត
    សំរិតសំរាំង ​បានស្គាល់ច្បាស់ហើយ
    ប្រមូលកម្លាំង កូនខ្មែរទូទាំង
    ប្រទេសការពារ។

    (៩)ទ្រូខ្មាំងច្រើនណាស់ បណ្ដោយបញ្ជ្រាស់
    ពាសពេញលោកា គេដាក់ទាក់ខ្មែរ
    គ្រប់ពេលវេលា ឲ្យចូលដៃវា
    ជាប់រើមិនរួច។

    (១០)លលកស្រុកយំ ស្រែកហៅប្រជុំ
    សម្លេងក្រលួច ឲ្យលលកព្រៃ
    អាណិតព្រឺព្រួច មានចិត្តប៉ងគួច
    ជួយយកអាសារ។

    (១១)មិនស្គាល់អន្ទាក់ ព្រានប្រើជាធ្នាក់
    លបលួចលាក់ការណ៍ ក៏ហើរចុះទៅ
    ត្រូវព្រានប្រហារ ចាប់ចងគ្រប់គ្នា
    ទុកជាចំណី។

    (១២)ចាំទេកាលនុះ សីហនុស្រែកព្រុះ
    សម្លេងសំដី វិទ្យុប៉េកាំង
    ពិរោះពេកក្រៃ ឲ្យខ្មែរចូលព្រៃ
    រួមដៃនិងយួន។

    (១៣)ខ្មែរទាំងនគរ ជឿថាស្ដេចល្អ
    គ្មានចិត្តគុំគួន សុខចិត្តចុះចូល
    ដោយមិនដឹងខ្លួន គេលេងបិតពួន
    នាំធ្លាក់រណ្ដៅ។

    (១៤)រណ្ដៅមរណៈ វាល់លានខ្មែរធ្លាក់
    ព្រោះស្ដេចកម្លៅ ធ្វើនយោបាយ
    បន្សល់ទុកនៅ ប្រវត្តិអាស្រូវ
    ពេញសកលលោក។

    (១៥)ឈ្មោះនរោត្តម សីហនុនេះចំ
    ជាស្ដេចស្មោកគ្រោក ដឹកនាំជាតិខ្មែរ
    បន្ទាបបន្ថោក បង្ហិនបង្ហោច
    ទឹកដីដូនតា។

    (១៦)កំចាត់កំចាយ ដេញខ្មែរឲ្យឆ្ងាយ
    ភៀសខ្លួនអសារ បង់បាត់ភូមិស្រុក
    ដីស្រែចំការ ព្រាត់ប្រាសអនាថា
    និរទេសកជន។

    (១៧)ខ្មែរជាម្ចាស់ស្រុក វិលសួរសុខទុក្ខ
    រកប្ដីប្រពន្ធ តែច្បាប់ពួកវា
    បង្វែរកែកុន ថាអនិកជន
    អស់សិទ្ធិ៍ជាតិខ្មែរ។

    (១៨)លក់ដីលក់កោះ លក់គ្មាន​ស្រណោះ
    កេរ្តិ៍ពីឪ៉ម៉ែ លក់ព្រៃលក់ភ្នំ
    អណ្ដូងថ្មរ៉ែ ផ្លន់ចំការស្រែ
    លក់គ្មានដេញថ្លៃ។

    (១៩)យកលុយធ្វើវាំង ធ្វើវត្តបិតបាំង
    សូកទិញវិន័យ សូត្រជយន្តោ
    ឲ្យពរឲ្យជ័យ ពួកបក្សប្រល័យ
    ជាតិខ្មែរវាល់លាន។

    (២០)សង្ឍណាដែលល្អ ស្គាល់វិន័យធម៌
    មិនហ៊ានបំពាន ព្រះពុទ្ធោវាទ
    បង្ហាត់បង្រៀន ឲ្យស្គាល់បុណ្យទាន
    ស្គាល់បាបនរក។

    (២១)កុំជយន្តោ ឲ្យបក្សក្រុមចោរ
    លួចទ្រព្យខ្មែរលក់ កោះព្រៃដីរ៉ែ
    បរទេសពង្វក់ បូមបារជញ្ជក់
    ឈាមសេដ្ឋកិច្ចជាតិ។

    (២២)ខ្មែរស្លាប់វាល់លាន សង្ឃគួរទ្រង់ញាណ
    សាកសួរគ្រួញាតិ ស្គាល់ឃើញឃាតករ
    ហើយបិតភ្នែកឆ្លៀត សូត្រជយន្តោទៀត
    ព្រោះស្ដាយដង្វាយ។

    (២៣)អាក្រក់និងល្អ ពណ៌ខ្មៅនិងស
    ពិតនិងក្លែងក្លាយ មិនដូចគ្នាទេ
    សូមស្ដាប់បរិយាយ ខ្មែរផងទាំងឡាយ
    ជាជនរងគ្រោះ។

    (២៤)ឃាតករវាមាន អំណាចធនធាន
    ទិញច្បាប់ទិញយស ទិញអ្នកកាសែត
    សរសេរប្រែឈ្មោះ (កាំងគ្ហេចអៀវ)សោះ
    ហៅឌុចកែខៃ។

    (២៥) ឆ្អឹងខ្មែរបីលាន សង្ឃគួរទ្រង់ញាណ
    ស្រណោះអាល័យ បង្សកូលជូនជាតិ
    ដែលបានក្សិណក្ស័យ ដោយសារស្នាដៃ
    ស្ដេចខ្មែរក្រហម។

    (២៦) សូមឆ្នាំរោងថ្មី ដាស់ខ្មែរប្រុសស្រី
    ​​កុំឲ្យចុះញ៉ម អយុត្តិធម៌
    ដែលជាដើមចម ឲ្យជាតិស្គាំងស្គម
    រលាយបាត់បង់។

    (២៧) សូមឲ្យឆ្នាំរោង ប្រាប់ខ្មែរឲ្យតោង
    ​កាន់យកផ្លូវត្រង់ ដូចពន្លឺថ្ងៃ
    រស្មីផូរផង់ បង្ហាញដម្រង់
    មគ្គុទេសន៍ជាតិល្អ។

    (២៨) ជូនពរឆ្នាំថ្មី បងប្អូនប្រុសស្រី
    ក្នុងក្រៅនគរ បានសុខសួស្ដី
    សេរីបវរ មានមុខរបរ
    ចម្រើនខ្ពង់ខ្ពស់។

    ប៉ារីស៍ថ្ងៃចូលឆ្នាំទី១៣មេសា២០១២
    ក្រុមកវីខ្មែរ​​​​​​​​​​​​​​​​​​​​​​​​​​​

    ReplyDelete