Tuesday, May 15, 2012

មន្ត្រី​រដ្ឋាភិបាល ចាត់ទុក​ការសង្ឃឹម​ឈ្នះឆ្នោតរបស់គណបក្ស​សមរ​ង្ស៊ី និង នាំ​លោក​សមរង្ស៊ី ចូល​ស្រុក ជាការ​យល់ច្រឡំ​របស់​គណបក្សប្រឆាំង


ថ្ងៃទី 12 ឧសភា 2012
 ដោយ: រតនា
 CEN

ភ្នំពេញ: ​លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ របស់​គណបក្ស​សមរ​ង្ស៊ី និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ បាន​អំពាវ​ដល់​សកម្មជន និង​អ្នកបោះឆ្នោត​ទាំងអស់ ឲ្យ​បោះឆ្នោត​គាំទ្រ​គណបក្ស​សមរង្ស៊ី ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ ឲ្យ​បាន​ទាន់ពេលវេលា កុំ​ឲ្យជាតិ​អន្តរាយ​ទាំងស្រុង​។ ម្យ៉ាង​បើ​គណបក្ស​សមរង្ស៊ី​ឈ្នះឆ្នោត នោះ​នឹង​នាំ​លោកប្រធាន​សមរង្ស៊ី​ចូល​ប្រទេស​វិញ​។ តែ​មន្ត្រី​រដ្ឋាភិបាល​ចាត់ទុកថា ជា​ការយល់ច្រលំ​។​
លោក​សុន​ឆ័យ បាន​ថ្លែង​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១២ ក្នុង​សិក្ខាសាលា​ស្តីពី​គោលនយោបាយ​ការងារ ហើយ​ពិធី​នេះ បានធ្វើ​ឡើង នៅ​អតីត​ទីស្នាក់ការ​គណបក្ស​សមរង្ស៊ី ដែលជា​ផ្ទះ​របស់លោក គង់ គាំ ប្រធានស្តីទី​គណបក្ស​។​
​លោក សុន ឆ័យ បាន​លើកឡើងថា "​ដូច្នេះ ខ្ញុំ​សុំ​ឲ្យ​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​យើង​ហ្នឹង ក្លាយជា​លទ្ធផលត្រចះត្រចង់ ជួយ​ឲ្យ​គណបក្ស​យើង​ឈ្នះឆ្នោត​ឲ្យ​ច្រើន ដើម្បី​ការពារ​ប្រទេសជាតិ​យើង ឲ្យ​បាន​ឆាប់​ជួយ​លោក​ប្រធាន​យើង (​លោក​សមរង្ស៊ី​) ត្រឡប់មកវិញ​ឲ្យ​បាន​”​។​
​លោក សុន ឆ័យ បាន​បន្តទៀតថា អ្នកសង្កេតការ​នៃ​គណបក្ស​សមរង្ស៊ី ត្រូវតែ​ចូលរួម​ការពារ​សន្លឹក​ឆ្នោត​របស់ខ្លួន ព្រមទាំង​ហ៊ាន​ប្តឹងតវ៉ា ដោយ​យក​ទីក្រុង​ភ្នំពេញ​ជា​គំរូ និង​ជំរុញ​ការ​ការ​ទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដោយ​ចូលរួម​ជាមួយ​អន្តរជាតិ​។​
លោក សុន ឆ័យ បាន​លើកឡើងថា សមាជិក​គណបក្ស​ត្រូវតែ​សកម្ម​ចូលរួម​ផ្សព្វផ្សាយ​នូវ​គោល នយោបាយ​គណបក្ស ចូលទៅ​ដល់ផ្ទះ​ប្រជាពលរដ្ឋ ទោះបីជា​នៅខាងមុខ​មាន​បិទ​ផ្លាក គណបក្ស​នយោបាយ​ណាក៏ដោយ គឺ​ចែក​ឲ្យ​បានជា​អតិបរមា ដោយ​ចាប់ផ្តើម​ពី​ក្រុងភ្នំពេញ​មុនគេ​។​


​លោក សុន ឆ័យ បាន​បញ្ជាក់ថា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ បាន​យល់​ពី​គោលនយោបាយ​បក្ស​ត្រូវតែផ្តើម​អនុវត្ត​នៅ​ទីក្រុង​ភ្នំពេញ​ឲ្យ​បាន​។ គឺ​យើង​ម្នាក់ៗ ត្រូវមាន​ឯកសារ​កាន់​នៅ​នឹង​ដៃ ទៅ​ហុច​ឲ្យ​គេពន្យល់គេ ប្រាប់​គេ​ថា ខ្ញុំ​ជា​បេក្ខជន​ក្រុមប្រឹក្សាឃុំ​សង្កាត់ កុំ​កំណាញ់​ខ្លួន វា​មិន​យ៉ាប់​ដូច​សម័យ ៩៣ ទេ (១៩៩៣) នៅ​សៀមរាប​ពេល​ឃោសនា គេ​យក​បេ​៤០ មក​តម្រង់​គម្រាម​បាញ់​ខ្ញុំ​”​។​
​សូម​រម្លឹកថា លោក​សមរង្ស៊ី បានសម្រេច​ចិត្ត ​និរទេស​ខ្លួន នៅក្រៅ​ប្រទេស បន្ទាប់ពី​លោក បាន​ដក​តម្រុយ​បង្គោល​ព្រំដែន​គោក កម្ពុជា​-​វៀតណាម នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង កាលពី​ចុងឆ្នាំ​២០០៩​។ ក្នុង​រឿងក្តី​នោះ តុលាការខេត្ត​ស្វាយរៀង និង​តុលាការ​នៅ​ភ្នំពេញ បាន​ផ្តន្ទាទោស​កំបាំងមុខ​លោក​សមរង្ស៊ី សរុប​ចំនួន​ជាង ១០ ឆ្នាំ​។
​ចំណែក​លោក ទិ​ត សុធា អ្នកនាំពាក្យ​នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​រសៀល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១២ បាន​មានប្រសាសន៍​ឆ្លើយតប​ថា ចំពោះ​ការជឿជាក់​របស់លោក​សុន​ឆ័យ ដោយ​អំពាវ​ទៅកាន់​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​របស់ខ្លួន ដែល​គាត់​(​សុន​ឆ័យ​) យល់ថា នឹង​ទទួលបាន​ជោគជ័យ ដើម្បី​នាំ​លោក​សមរង្ស៊ី វិល​មកវិញ គឺ​វា​មិនមែន​ស្ថិតនៅលើ​លទ្ធ​បោះឆ្នោត​ជោគជ័យ ឬ​បរាជ័យ​ទេ​។ រឿង​លោក​សមរង្ស៊ី​គឺ​វា​ស្ថិតនៅលើ​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ដែល​ត្រូវតែ​យកមកអនុវត្ត​។ មិនអាច​យកមក​ឡូកឡំ​ជាមួយគ្នា​បានទេ​។​
​លោក ទិ​ត សុធា បាន​បន្តថា មោទនភាព​របស់លោក​សុន​ឆ័យ ដែលថា​នឹង​ទទួលបាន​ជោគជ័យ ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់ ក៏ដូចជា ការបោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ​នោះ គឺ​តាមរយៈ​លទ្ធផល​នៅពេល​ខាងមុខ នឹង​កាច់​បំបាក់​មោទនភាព​របស់​គណបក្សប្រឆាំង ពីព្រោះ​ប្រជាពលរដ្ឋ បាន​ផ្តោត​ការគាំទ្រ​លើ​ការអភិវឌ្ឍន៍​របស់​រា​ជ​រដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា​។​
​លោក​បន្តទៀតថា ជាពិសេស​តាមរយៈ​ការស្ទង់មតិ​របស់​វិទ្យាស្ថាន IRI បង្ហាញ​លទ្ធផល​ថា មាន​យុវជន ក៏​ដូច​ប្រជាពលរដ្ឋ​ភាគច្រើន បាន​គាំទ្រ​រាជរដ្ឋាភិបាលថា​ដើរ​លើផ្លូវ​ត្រូវ ដែលជា​សញ្ញា​នៃ​ការទទួល​ជោគជ័យ​នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​ការបោះឆ្នោត​តំណាងរាស្ត្រ នៅពេល​ខាងមុខ​ដែរ​។​
​សូម​បន្ថែមថា ក្នុងពេល​កន្លងមក លោក​សមរង្ស៊ី ក៏​ធ្លាប់​បានធ្វើ​យុទ្ធនាការ ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​បរទេស និង​ម្ចាស់ជំនួយ​ឲ្យ​ដាក់​គំនាប​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​លោក​បាន​វិល​មក​ប្រឡូក​ក្នុង​ឆាកនយោបាយ​ដោយផ្ទាល់​នៅក្នុង​ប្រទេស​វិញ ក៏ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០០៩ មកដល់ពេលនេះ ហាក់ដូចជា មិនមាន​ឥទ្ធិពល​អ្វី​ ​សោះ​។ ដូច្នេះ​ការបោះឆ្នោត​ឃុំ​សង្កាត់ នា​ថ្ងៃទី​៣​មិថុនា ឆ្នាំ​២០១២ និង​រាប់ទាំង​ការបោះឆ្នោតជាតិ នា​ឆ្នាំ​២០១៣ គឺ​លោក​សមរង្ស៊ី នឹងចូលរួម​តាមរយៈ​វិ​ដេ​អូ​ខន​ហ្វឺ​រេ​ន ដើម្បី​ឃោសនា​រក​សំឡេងឆ្នោត​៕

4 comments:

  1. Anonymous7:32 PM

    SAM RAINSI WILL MEET AS THE SAME FATE AS NORODOM RANARIDDH . HE SHOULD QUIT HIS CANDI-
    DACY FOR CAMBODIAN PRIMER AS FOR HIS MISCALCULATION , MISMANAGEMENT WHICH PUT HIM
    INTO EXCILE . HE ,ALREADY, TRIED UNSUCCESSFULLY TO UNSEATED
    HUN HEN THREE TIMES . WHY DON'T HE LET SOMEONE ELSE WHOM THE PEOPLE THINK THAT IS
    MORE COURAGEOUS THAN HE IS ( NOT RUN AWAY
    AND STAY TO FIGHT FOR PEOPLE ) - SOMEONE WHO
    GETS QUALITY OF ANG S SUKYI . MAY BE MR RAINSI
    WANTS TO RUN UNTIL HE IS 99 YEARS OLDS ?? AS
    ALWAYS ; ALL KHMER LEADERS 'VE NEVER ADMITTED
    AND BLAMED OTHERS FOR THEIR MISTAKES BECAUSE
    THEY PUT THEIR PERSONAL INTERESTS AHEAD OF
    NATIONAL INTERESTS .WHY DO MR SUN CHHAY NEED
    MR RAINSI TO SAVE THE NATION WHILE HE CANNOT
    SAVE HIS OWN ASS ??

    ReplyDelete
  2. Anonymous9:24 PM

    7:32 PM,

    Why CPP? What has CPP regime done for Cambodia and her people? So tell what you have learned so far?

    ReplyDelete
  3. Anonymous10:54 PM

    To :7:32PM,

    There were many leaders' countries
    in the world have had done the same
    things as Sam Rainsy did,such as
    Mahatma Gandhi,Ho Chi Minh,and others.

    Know what you knew the ones you
    did not know you still did not
    know.Research it.

    ReplyDelete
  4. Anonymous3:21 AM

    ទិត​​​ សុធាហ្នឹងកូនអាគ្រាសកន្លងណា
    អេះ ?គួរចាប់វាមកទាត់ហើយបញ្ជូនវា
    ទៅស្ថានយមបាលទៅ​។

    ReplyDelete