Sunday, May 20, 2012

សង្គម​ស៊ីវិល​មាន​កង្វល់​អំពី​ការ​បាញ់​ប្រហារ​អ្នក​តវ៉ា​រឿង​ដីធ្លី


ដោយ មឿង ទុម 2012-05-19

អង្គការ​ការពារ​សិទ្ធិ​មនុស្ស និង​កុមារ ខ្វល់​ខ្លាំង​ចំពោះ​ការ​កើន​ឡើង​ច្រើន​នូវ​អំពើ​ហិង្សា​របស់​អាជ្ញាធរ​មាន​ សមត្ថកិច្ច បាញ់​បង្ក្រាប​អ្នក​តវ៉ា​ពី​បញ្ហា​ដីធ្លី ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជា​បន្ត​បន្ទាប់។

អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​កុមារ​នៅ​កម្ពុជា​យ៉ាង​តិច ៦​អង្គការ​ធំៗ រួម​មាន ADHOC និង CDP បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម កាល​ពី​ថ្ងៃ​សុក្រ​ថា អំពើ​ហិង្សា និង​ការ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​មិន​ត្រឹម​ត្រូវ ប្រឆាំង​នឹង​ប្រជា​ពល​រដ្ឋ​ស៊ីវិល ដែល​ទាក់​ទិន​នឹង​បញ្ហា​វិវាទ​ដីធ្លី​ប៉ុន្មាន​ឆ្នាំ​មក​នេះ បង្ហាញ​នូវ​កម្រិត​ប្រើ​អំពើ​ហិង្សា​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង ក្នុង​ការ​បង្ក្រាប​អ្នក​តវ៉ា។

បើ​គិត​ក្នុង​អំឡុង​ពេល​តែ ៥​ខែ ដើម​ឆ្នាំ​២០១២ គឺ​មាន​ឧប្បត្តិហេតុ​ហិង្សា​ប្រើ​អាវុធ​យ៉ាង​តិច ៤​ករណី រួម​ទាំង​ការ​បាញ់​សម្លាប់​កុមារី ហេង ចន្ថា នៅ​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា នេះ​ផង។

អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​បញ្ជាក់​ថា សហគមន៍​ជាតិ និង​អន្តរ​ជាតិ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ចំពោះ​ការណ៍​ដែល​អាជ្ញាធរ​រដ្ឋ​មិន​អាច​គ្រប់គ្រង​លើ​កង​កម្លាំង​យោធា និង​ប៉ូលិស ដែល​ប្រើ​ប្រាស់​ហិង្សា​បង្ក្រាប​អ្នក​តវ៉ា ដើម្បី​ការ​ពារ​ប្រយោជន៍​ក្រុមហ៊ុន​ឯក​ជន​នោះ។

អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​នោះ​អំពាវនាវ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត​អនុវត្ត​អធិបញ្ជា​របស់​ខ្លួន ដើម្បី​បញ្ឈប់​អំពើ​បំពាន​ច្បាប់​ដែល​ឋិត​ក្រោម​ឥទ្ធិពល​របស់​ក្រុមហ៊ុន​ឯក​ ជន។

សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​អោយ​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់ ដោយ​ឯករាជ និង​តម្លាភាព​ទៅ​លើ​ករណី​បាញ់​សម្លាប់​កុមារី ហេង ចន្ថា នៅ​ខេត្ត​ក្រចេះ និង​ករណី​ផ្សេង​ទៀត មាន​ដូច​ជា​ករណី​លោក ឈុត វុទ្ធី ជា​ដើម៕

2 comments:

  1. Anonymous11:48 PM

    ;

    មឿង ទុម ....ហា,

    សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ
    សមេ្តចបណ្ឌិតជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ ជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យរួចពីការកាប់សំលាប់នៃរបប ខ្មែរក្រហម និងស្តេចសីហនុ និងធ្វើឱ្យសម្បូរសប្បាយ រង់រឿង សុខក្សេមក្សាន្ដទេតើ!!!

    អ្នកបង្កចលាចលក្នុងរឿងហេតុនេះ គឺជាប្រជាជនខ្លួនឯងជាអ្នក
    ទន្ទ្រានលើដីធ្លីជាកម្មសិទ្ធិរបស់ក្រុមហ៊ុនហើយ រដ្ឋាភិបាល គ្រាន់តែបញ្ជាឱ្យបាញ់និងវាយបង្រ្កាប យកដីធ្លីជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមកវិញទេតើ!!!។

    ReplyDelete
  2. Anonymous4:36 AM

    គណបក្សប្រឆាំង សម រង្ស៊ី និង គណបក្ស កិម សុខា គណបក្សទាំងពីរនេះគឺជាគណបក្សអាយ៉ងរបស់គណបក្សប្រជាជន ពួកគេបង្កើតឡើងសម្រាប់ជួយប្រឆាំងដើម្បីពភាន់ភ្នែកខ្មែរនិងអន្តរជាតិថាពួកទាំងពីរក្បាលនេះប្រឆាំងមែន ហើយធ្វើអោយស្របតាមប្រទេសសេរីដែលពួកគេមានលទ្ធិប្រជាធីបតេយ្យពិតប្រាកដនោះ។ ការបោះឆ្នោតបច្ចុប្បន្នគឺជាអន្ទៈដែលយួនហាណូយបានរៀបចំទុក អោយខ្មែរនាំគ្នាចូលទៅបោះឆ្នោតបង្រ្គប់កិច្ចអោយពួកវា។ សូមខ្មែរធ្វើការពិចារណាសារឡើងវិញរាល់សកម្មភាពរបស់គនបក្សទាំងពីរដែលខ្ញុំបានលើកឡើងមកខាងលើនេះ។ ពួកគេប្រឆាំងតាំងពីអត់មានយួនរហូតដល់មានយួនរាប់លាននាក់ តើយើងបោះឈ្នៈយួនដោយរបៀបណា? តើយើងគួរតែនាំគ្នាបោះទាល់តែផុតពូជឬក៏យើងត្រូវតែប្រើសិទ្ធិជាម្ចាស់ប្រទេសងើបឡើងប្រឆាំងជាមួយពួកវានិងដេញពួគវាអោយចេញពីអំណាច? ពេលនេះគឺពួកវាចាប់ផ្តើមប្លន់និងយកទ្រព្យសម្បត្តិនិងបាញ់សម្លាប់យើងទាំងថ្ងៃហើយបងប្អូន! គឺយើងត្រូវតែងើបប្រឆាំងជាមួយពួកវាដើម្បីរស់ បើយើងមិនហ៊ានប្រឆាំងជាមួយពួកវាក៏យើងគង់ពួកសម្លាប់ម្តងមួយៗដ៏ដែល។ listen to kppmradio for a real change.

    ReplyDelete