Thursday, May 03, 2012

អាមេរិក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រក​ឃាតក​ពិត​សម្លាប់​​លោក ឈុត វុទ្ធី


ដោយ ទីន ហ្សាការីយ៉ា 2012-05-03

សហរដ្ឋ​អាមេរិក​សម្ដែង​ក្ដី​កង្វល់​យ៉ាង​ខ្លាំង​​​​ចំពោះ​អំពើ​ឃាតកម្ម​សម្លាប់​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី។ មន្ត្រី​គណបក្ស សម រង្ស៊ី អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​សព លោក ឈុត វុទ្ធី នៅ​ផ្ទះ​បុណ្យ នា​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១២។
ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ជា​ផ្លូវ​ការ​ស្ដីពី​ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១២ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើការ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញ​លេញ ប្រកប​ដោយ​តម្លាភាព និង​អាច​ជឿ​ទុក​ចិត្ត​បាន​លើ​ករណី​នេះ។

មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក សន ម៉ាកគិនតស្ស (Sean McIntosh) មាន​ប្រសាសន៍​តាម​សារ​អេឡិចត្រូនិក​ថា សហរដ្ឋ​អាមេរិក​បាន​សម្ដែង​ក្ដី​កង្វល់​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​អំពើ​ឃាតកម្ម​នេះ៖ "សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​សមស្រប​នានា ដើម្បី​បញ្ចប់​នៃ​ការ​ស៊ើប​អង្កេត​មួយ ដែល​ធ្វើ​ឡើង​ពេញលេញ និង​តម្លាភាព និង​ភាព​អាច​ជឿ​ទុក​ចិត្ត​បាន"។

សេចក្ដី​ថ្លែងការណ៍​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក ក៏​សម្ដែង​មរណទុក្ខ​ដ៏​ស្មោះ​ដល់​គ្រួសារ​របស់​លោក ឈុត វុទ្ធី។ សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្វែង​រក​ឃាតក​សម្លាប់​លោក ឈុត វុទ្ធី ពីព្រោះ​ថា លោក ឈុត វុទ្ធី បាន​បំពេញ​ការងារ​ដ៏​មាន​តម្លៃ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា និង​ធ្វើ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ភាព​ចាំបាច់​សម្រាប់​រដ្ឋាភិបាល​មួយ ដែល​មាន​តម្លាភាព​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ។ សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​កង្វល់​ទៅ​លើ​ការ​ប្រើ​កម្លាំង ដើម្បី​រារាំង​សកម្មភាព​របស់​បុគ្គល​ម្នាក់ៗ ដែល​មាន​បំណង​បង្ហាញ​ឲ្យ​គេ​ឃើញ​នូវ​បញ្ហា​សំខាន់​នានា ប្រកប​ដោយ​សន្តិវិធី ដូច​ជា​ការ​កាប់​ឈើ​ខុស​ច្បាប់​ជាដើម។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មានបន្ថែម...

3 comments:

  1. Anonymous11:18 PM

    ពេលបាញ់សម្លាប់លោក ឈុត វិទ្ធី នឹង លោក អ៊ិន រតនា កាពីថ្ងៃទី២៦ខែមេសា ឆ្នាំ២០១២មុននេះ នៅកន្លែងបាញ់សម្លាប់មានវត្តមានអ្នកកាសែត​ស្រីរបស់ THE CAMBODIA DAILY ចំនួន
    ពីរនាក់ កងអាវុធហត្ថលើផ្ទៃប្រទេសចំនួនបីនាក់ ទាហានមួយនាក់ នឹង ជនស៊ីវីលមួយនាក់ ។ សូមអញ្ជើញមនុស្សទាំងប្រាំពីរនាក់នោះមកធ្វើជាសាក្សី សួរចម្លើយឧ្យមានតម្លាភាពដោយសុច្ចរិតយុត្តិធម៌ គ្មានលំអៀងទៅវានឹងរកឃើញឃាតកពិតទៅហើយ ? អ្វីក៏ពិបាកខ្លាំងម្លេះ ? ។
    នរណាក៏គេយល់ដឹងយ៉ាងច្បាស់ថាមានតែអ្នកណា
    មួយក្នុងចំណោមកងរាជអាវុធហត្ថបីនាក់ ទាហាន
    ម្នាក់ នឹងជនស៊ីវីលម្នាក់ដែលនៅរស់នោះហើយជាអ្នកបាញ់សម្លាប់លោក ឈុត វុទ្ធី នឹងប៉េអិម អ៊ិន
    រតនា តែគេមិនដឹងថាអ្នកណាមួយជាអ្នកបាញ់សម្លាប់លោក វុទ្ធី នឹង លោក អ៊ិន រតនា ? ។
    សួរចម្លើយអ្នកទាំងប្រាំនាក់នោះឧ្យបានម៉ត់ចត់ទៅ
    ការពិតចេញមកគ្មានសល់ទ្បើយ ? សូមកុំនៅធ្វើល្ងង់តទៅទៀតឧ្យសោះ ? ទាំងរដ្ឋាភិបាល ? ទាំងសហគមន៏របស់អង្កការស៊ីវីលទាំងអស់ដែលចង់វែកមុខឃាតកនោះ ? ។
    ពីនាយភ្នែកទោលឈ្មោះ ហ៊ុន ណាល់ ហៅអាខ្វាក់ ហ៊ុន សែន នាយករដ្ឋមន្ត្រីចោរនៃរាជាណាចក្រអឆ្ឆិរិយៈចោរនៅក្នុងប្រទេសកម្ពុជា ។
    My E-MAIL ADDRESS BELOW ;
    CABINET1B@CAMNET.COM.KH

    ReplyDelete
  2. Anonymous12:48 AM

    សូមខ្មែរអ្នកស្នេហាជាតិនៅរដ្ឋឡូហ្វែលនិងបងប្អូនខ្មែរស្នេហាជាតិនៅរដ្ឋដទៃទៀតនាំគ្នាងើបឡើងប្រឆាំងពួក អា CHEA SARUN ,នាំគ្នាប្តឹងទៅរដ្ឋាភិបាល OBAMA ,សហរដ្ឋអាមេរិកអំពីសកម្មភាពរបស់ពួកវាដែលកំពុងតែធ្វើ VIETCONG COMMUNISM POLITIC នៅក្នុងទឹកដីប្រទេសសេរី (USA) របស់យើង, បើយើងមិននាំគ្នាប្តឹងទៅរដ្ឋាភិបាលមេរិកទេនោះ, ពួកគេពិតជាមិនបានដឹងពីសកម្មភាពរបស់ពួកអាកុម្មុយនីស្តយួន HO CHI MINH ,VIETCONG នេះ ឡើយ! ដូច្នេះយើងជាកូនខ្មែរដែលចង់អោយទឹកដីរបស់យើងនៅគង់វង្សទៅថ្ងៃអនាគតនោះ យើងមិនត្រូវព្រងើយកន្តើយជាដាច់ខាត!!!!

    បរាជ័យ ! ពួកអា CHEA SARUN ជនកុម្មុយនីស្ត-កញ្ជៈយួននៅស្រុកខ្មែរនិងនៅឡូហ្វែល!!!!!

    បរាជ័យ! ពួកអាកញ្ជៈយួន ជនកុម្មុយនីស្តនៅ Montréal, CANADA !

    ជាពិសេសអា Ambassador (USA) HEM HENG ,
    អា SEAR KOSOL UN ambassador ,
    អា CHEA SARUN, ( USA )
    អា OU SOVANN , ( USA )
    អា KIN SEAN HO , MONTREAL (CANADA)
    អា SOY SOPHEAP អាកញ្ជៈយួននៅ P. PENH
    ETC.............................

    ពួកអាឆ្កែកញ្ជះយួន កំពុងប្រើប្រាស់យុទ្ធសាស្រ្ត មុខងារជាឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក
    (អាយួន ហែម ហេង) នឹង ប្រចាំអង្គការសហប្រជាជាតិ (អាយួន ស៊ា កុសល) ដើម្បីកេណ្ឌប្រមូលខ្មែរបង្កើតបក្ស
    ប្រជាជនគឺបក្សរបស់យួនកុម្មុយនិស្តនៅសហរដ្ឋអាមេរិក ឲ្យលក់ក្បាលបំរើ នយោបាយក្បត់ជាតិ បស់ពួកវា។
    អាយួន ស៊ា កុសល នឹង អាយួន ហែម ហេង បង្កើតស្ថានកុងស៊ុលនៅរដ្ឋ MA, PA, IL, MN, CA, WA, TX, FL,Montréal,CANADA.............etc ដើម្បីលក់តំណែងនឹងទិញក្បាលខ្មែរឲ្យបំរើ
    នយោបាយក្បត់ជាតិរបស់ពួកវា។

    បើខ្មែរនៅក្រៅប្រទេសមិននាំគ្នា កំចាត់ពួកអាក្បត់ជាតិ ធ្វើខ្ញុំកញ្ជះយួនដាច់ថ្លៃចោលទេ ប្រទេសខ្មែរ គ្មានថ្ងៃបាន
    សុខសាន្តឡើយ។

    ReplyDelete
  3. Anonymous5:33 AM

    ខ្ញុំគាំទ្រសំនេរយោបល់ទាំងពីរខាងលើដោយស្មោះ។
    យើងត្រូវតែចាត់វិធានការម៉ឹងម៉ាត់កំចាត់អាពួកជន
    ក្បត់ជាតិនៅរដ្ឋនានាក្នុងស.រ.អា និង កាណាដា។
    យើងត្រូវកំចាត់ពួកនេះ ដូចដែលយើងបានកំចាត់
    អាលោកសង្ឃ ឡុង គិម លាងនៅ សាន់ ហូសេ។

    ងាប់ទៅអាឆ្កែខ្ញុំយួន!អាកូនចោររបស់អាមេចោរ
    ហ៊ុន សែន!

    ReplyDelete