Friday, May 18, 2012

អ្នក​កំពង់​ដំរី​រក​អន្តរាគមន៍​ឲ្យ​បាន​ទៅ​រស់​នៅ​ស្រប​ច្បាប់

អ្នក​ភូមិ​​នៅ​​កំពង់​​ដំរី​ត្រូវ​​កម្លាំ​​ង​​ប្រដាប់​​អាវុធ​​​ឆែកឆេរ​ ពេល​​ចេញ​ចូល​ក្នុង​​ភូមិ​។ រូបថត ហេង ជីវ័ន
កម្លាំង​ប្រដាប់​​អាវុធ​ បាន​​ដាក់​​ពង្រាយ​​ឆែក​ឆេរ​​អ្នក​ស្រុក​​ចេញ​ចូល​ភូមិ​​ប្រមា ឃុំ​​កំពង់​ដំរី។ រូបថត ហេង ជីវ័ន

Friday, 18 May 2012 12:00
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
សូមជួយមើលមុខបងប្អូនទាំងនេះទំនងជាមនុស្សដែល
ស ខេងចោទថាជាក្រុមប្រដាប់អាវុធធ្វើអបគមន៍​ប៉ុនប៉ងផ្តួលរំលំ
ហុន សែនដែរឬទេ ​ ​ បើសង្ស័យក្រុម ស ខេងដូចជាសមជាង
ក្រចេះ: ប្រជា​ពលរដ្ឋ​ប្រមាណ​ជា​១០​នាក់ ក្នុង​ចំណោម​អ្នក​ភូមិ​រាប់​រយ​នាក់ ដែល​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ភូមិ​ប្រមា ឃុំកំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​កំពុង​ឡោមព័ទ្ធ​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ប្រមាន​១០០០​នាក់ បាន​មក​កាន់​ទីស្នាក់ការ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​កំពង់ចាម ​ដើម្បី​ស្វែងរក​អន្តរាគមន៍​តាម​ផ្លូវ​ច្បាប់ ដើម្បី​មាន​សិទ្ធិ​ទៅ​រស់នៅ​ក្នុង​តំបន់​ជម្លោះ​នោះ​វិញ ​ខណៈ​ដែល​ភ្នាក់ងារ​អង្គការ​សិទ្ធិ​មនុស្ស​និង​អ្នក​សារព័ត៌មាន ​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចូល​ទៅ​កាន់​តំបន់​មាន​ជម្លោះ​នោះ​។

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​អ្នក​ភូមិ​ប្រមាណ​១០០០​គ្រួសារ ដែល​រស់នៅ​ក្នុង​ភូមិ​ប្រមា ឃុំ​កំពង់ដំរី បាន​នាំ​គ្នា​ចាកចេញ​ពី​ភូមិ ចាប់​តាំង​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​វាយ​ប្រហារ​ទៅ​លើ​អ្នក​ភូមិ​ដែល​ថា​ប្រឆាំង​តដៃ​នឹង​ការ​ចុះ​ទៅ​អនុវត្ត វិធានការ​រដ្ឋបាល បង្ខំ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ភូមិ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​រស់ នៅ​អនាធិបតេយ្យ​និង​បង្កើត​តំបន់​អបគមន៍ ហើយ​ពុំ​ព្រម​ចាក​ចេញ​កាលពី​ថ្ងៃ​ពុធ ដែល​នៅ​ក្នុង​ហេតុការណ៍​នោះ​ក្មេង​ស្រី អាយុ​១៤ ឆ្នាំ​ម្នាក់ បាន​ត្រូវ​គ្រាប់​ស្លាប់​។

លោក ពៅ បាន អាយុ ៤៨ ឆ្នាំ ក្នុង​សភាពស្លេក​ស្លាំង និយាយ​ទាំង​តក់​ស្លុត​ប្រាប់​ថា គាត់​បាន​ចេញ​ពី​ភូមិ ដើម្បី​មក​ទីស្នាក់ការ​អង្គការ​សិទ្ធិមនុស្ស​សុំ​ឲ្យ​អន្តរាគមន៍ ដើម្បី​បាន​សិទ្ធិ​ទៅ​រស់នៅ​និង​ប្រកប​របរ​កសិកម្ម​នៅ​ក្នុង​តំបន់​នោះ ​វិញ​។​គាត់​និយាយ​ថា​៖ «គេ​មិន​ប្រាប់​ឲ្យ​ដឹង​មុន​ទេ គ្រាន់​តែ​មក​ដល់​ភូមិ​ភ្លាមក៏​បង្ខំ​ឲ្យ​ពួក​យើង​ចាកចេញ​ ហើយ​គំរាម​ថា បើ​អ្នកណា​ហ៊ាន​ចូល​គេ​នឹង​បាញ់​។ ពេល​នោះ​ប្រជា​ពលរដ្ឋ​បាន​រុល​ចូល​ពួក​គេ​ក៏​បាញ់​រះ​គំរាម​មក​លើ​យើង ហើយ​បាន​ទៅ​ត្រូវ​ក្មេង​ស្រី​ម្នាក់​នៅ​ក្នុង​ផ្ទះ​ធ្លាយ​ពោះ​ស្លាប់​។ ខ្ញុំ​សូម​ឲ្យ​អាជ្ញាធរ​ទទួល​ស្គាល់​ពួក​ខ្ញុំ​ ពីព្រោះ​ខ្ញុំ​បាន​មក​រស់​នៅ​ក្នុង​តំបន់​នោះ​ជិត ៨ ឆ្នាំ ហើយ​»។


លោក​បញ្ជាក់​ដែរ​ថា លោក​មិន​ដឹង​ពី​ការ​បង្កើត​តំបន់​អបគមន៍​អីនោះ​ទេ​ ព្រោះ​លោក ​ប៊ុន រដ្ឋា មិន​បាន​បង្គាប់​ឲ្យ​ពួក​គាត់​តវ៉ា​ប្រឆាំង​នឹង​អាជ្ញាធរ​ទេ។ លោក​បន្ត​ថា ៖«​ខ្ញុំ​គិត​ថា ​ទង្វើ​របស់​លោក ប៊ុន រដ្ឋា ​មិន​ខុស​ទេ​ គឺ​គាត់​ជួយ​ប្រជាជន​ឲ្យ​មាន​សិទ្ធិ​ទទួល​បាន​ដីដាំ​ដុះ​តែ​ប៉ុណ្ណោះ ទង្វើ​របស់​អាជ្ញាធរ​ដែល​ប្រើ​ហិង្សា​មក​លើ​ពលរដ្ឋ​គឺ​សាហាវ​ឃោរឃៅ​បំផុត»។

លោក គង់ ម៉ុន អាយុ​៤២ ឆ្នាំ និយាយ​ទាំង​អារម្មណ៍​នៅ​ភ័យតក់​ស្លុត​ដែរ​ថា លោក​សូម​អំពាវនាវ​ឲ្យ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ផង ព្រោះ​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល​នៅទីនេះ​ច្រើន​ឆ្នាំ​ហើយ​។ លោក​ក៏​សុំ​ឲ្យ​អាជ្ញាធរ​ឃាត់​ខ្លូន​អ្នក​ដែល​បាញ់​ប្រហារ​មក​លើ​ក្មេង​ ស្រី​មក​ផ្តន្ទាទោស។ លោក​ថា​ ៖«​គេ​គំរាម​បាញ់​រះពេញ​ព្រៃ​ទាំង​អស់​ ដើម្បី​យក​ដី​ពី​យើង​ទៅ​ឲ្យ​ក្រុមហ៊ុន បើ​អាជ្ញាធរ​ចង់​ដេញ​អ្នក​តាំង​លំនៅ​ថ្មី​ ហេតុ​អ្វី​ក៏​មិន​មក​ដោះស្រាយ​តាម​សម្រួល​ម៉េច​ក៏​មក​បាញ់​រះយ៉ាង​ កម្រោល​ដូច្នេះ»។​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា មាន​ប្រជាជន​មួយ​ចំនួន​ធំ​ចាក​ចេញ​ពី​ភូមិ ដោយ​ភ័យ​ខ្លាច​កង​កម្លាំង​ចម្រុះ​បាញ់រះ​ពួក​គាត់​ជាថ្មី​ទៀត ​ព្រោះអី​គេ​បាន​ពង្រាយ​កម្លាំង​នៅ​ពេញ​ភូមិ មើល​ទៅ​ដូចជា​សមរភូមិ​ប្រយុទ្ធ​ដ៏​ធំ។ លោក​បន្ត​ថា៖ «​ខ្ញុំ​មិន​ដឹង​ថា ​អាជ្ញាធរ​គិត​បែប​ណា​ទេ តែ​បើ​ចង់​យក​ដី​ពី​យើង មិន​បាច់​ចោទ​ពួក​ខ្ញុំ​បែប នេះ​ធ្វើអី ពួក​ខ្ញុំ​មិន​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទេ គឺ​គ្រាន់​តែ​ការពារ​ដី​របស់​ខ្លួន​ប៉ុណ្ណោះ ហើយ​ហេតុអ្វី​ក៏​យើង​រស់នៅ​ជាង​៧​ឆ្នាំ​ហើយ រដ្ឋ​មិន​ព្រម​ចេញ​លិខិត​ស្នាក់​ឲ្យ​នៅ ហើយ​មក​ចោទ​ថា ​ពួក​អ្នក​ភូមិ​រស់នៅ​បណ្តោះ​អាសន្ន​លើ​ដី​ក្រុមហ៊ុន​ទៅ​វិញ»។

លោក គីម ធឿង ដែល​បាន​ដឹក​គ្រួសារ​៦នាក់ ដោយ​ម៉ូតូ បាន​ឲ្យ​ដឹង​ថា លោក​ត្រូវ​ជម្លៀស​ក្រុម​គ្រួសារ​ចេញ​មួយ​រយៈ​សិន​ដើម្បី​សុវត្ថិភាព​ ពីព្រោះ​មាន​កង​កម្លាំង​ច្រើន​ណាស់​នៅ​ក្នុង​ភូមិ ហើយ​មិន​ដឹង​ថា គេ​នឹង​ធ្វើ​អ្វី​ទៀត​ទេ បន្ទាប់​ពី​បាន​បាញ់​ក្មេង​ស្រី​ម្នាក់​ឲ្យ​ស្លាប់​ហើយ​នោះ។ លោក​ថា​៖​ «ខ្ញុំ​រស់នៅ​ក្នុង​ភូមិ​ចាស់​ទេ នៅ​ពេល​ណា​កង​កម្លាំង​រៀបចំ​រួច​រាល់ ពួក​ខ្ញុំ​នឹង​ត្រឡប់​ទៅ​វិញ ពីព្រោះ​ខ្ញុំ​រស់នៅ​ទីនោះ​ជា​ច្រើន​ឆ្នាំ​ហើយ»។

លោក ប៊ុន រដ្ឋា មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​៥​នាក់​ដែល​ត្រូវ​ចោទ​ប្រកាន់​ថា ​ជា​ក្រុម​បង្កើត​តំបន់​អបគមន៍​បាន​ថ្លែង​ពី​ទីដែល​កំពុង​គេច​ខ្លួន​មក​ថា​ លោក​មិន​បាន​ធ្វើ​ដូចការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ខេត្ត​និង​ក្រសួង​ មហាផ្ទៃ​នោះ​ទេ​ ហើយ​លោក​ក៏​ពុំ​បាន​វាស់​ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដែរ​។ ​អ្វីៗ គឺ​ជា​កំហុស​របស់​លោក​អភិបាល​រងខេត្ត ដែល​ឲ្យ​លោក​មេ​ឃុំ​ធ្វើ​លិខិត​មួយ​ទទួល​ស្គាល់​ថា ​អ្នក​ភូមិ​ជា​ជនក្រីក្រ ហើយ​ឲ្យ​ពួក​គេ​ទៅ​រស់នៅ​ក្នុង​តំបន់​នោះ​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «ខ្ញុំ​ហាក់​ដូចជា​អស់​សំណើច​ណាស់ ដែល​ចោទ​ខ្ញុំ​ថា បង្កើត​តំបន់​អបគមន៍ តើហេតុ​អ្វី​ក៏​ងាយ​ស្រួល​បង្កើត​ម្ល៉េះ ខ្ញុំ​មាន​លុយ​ឯណា​ទៅ​ទិញ​កាំភ្លើង​ធ្វើ​ចលនា បើ​ចង់​ចោទ​ខ្ញុំ កុំ​ចោទ​ដូច្នោះ កុំ​ល្ងង់​ពេក»។​

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ អ្វី​ដែល​លោក​ជួយ​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​ គឺ​ជួយ​រត់ការ​ឯកសារ​ផ្លូវ​ច្បាប់ ដើម្បី​ដាក់​ទៅ​រដ្ឋាភិបាល​ទាក់ទិន​នឹង​ការ​ទន្ទ្រាន​ដី​ខុស​ច្បាប់​របស់​ ក្រុមហ៊ុន​កាសូទីម​ ពីព្រោះ​​ក្រុមហ៊ុន​នោះ​មក​ធ្វើ​ការ​អភិវឌ្ឍ​ខុស​កន្លែង​ដែល​គេ​បាន​សិទ្ធិ ពី​រដ្ឋាភិបាល​ ហើយ​ដោយ​ការ​តវ៉ា​ជួយ​ប្រជាជន​នោះ លោក​ត្រូវ​បាន​ចាប់​ដាក់​គុក​ម្តង​និង​ព្យាយាម​តាម​រក​ចាប់​ខ្លួន​ជា​ច្រើន ​លើក​ទៀត​ផង។ លោក​បាន​ឲ្យ​ដឹង​ថា​៖ ​«ខ្ញុំ​បាន​ជួយ​ប្រជាជន​ចាប់​តាំង​ពី​ឆ្នាំ​២០០៤​ ដល់​ ២០១២​ មាន​តែ​ ៥០០ គ្រួសារ​ប៉ុណ្ណោះ តែ​ក្រោយពី​លោក​ចេញ​ពី​ពន្ធនាគារ​មក ប្រជាជន​បាន​កើន​ឡើង​ជា​គំហុក ជន​ចំណូល​ថ្មី​នោះ​មិន​ពាក់ព័ន្ធ​ជាមួយ​ខ្ញុំ​ទេ​ ហើយ​ខ្ញុំ​ក៏​ពុំ​ដែល​បង្ខំ ឬ ​គំរាម​ពលរដ្ឋ​ឲ្យ​ធ្វើ​តាម​ខ្ញុំ​ឬ​ឲ្យ​គាំទ្រ​ខ្ញុំ​ដែរ ការ​ចោទ​ប្រកាន់​នេះ​វា​អយុត្តិធម៌​ណាស់​»។

នៅ​តាម​ដង​ផ្លូវ​ចូល​ទៅ​ភូមិ​ប្រមា បាន​ពង្រាយ​ដោយ​កង​កម្លាំង​ប៉េអឹម​និង​កងទ័ព ហើយ​ប្រមាណ​ជា ១គីឡូ​ម៉ែត្រ​ពី​ផ្ទះ​សព​កុមារី​ ហេង ចន្ថា អាជ្ញាធរ​បាន​ដាក់​របាំង​មិន​ឲ្យ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​និង​អ្នក សារព័ត៌មាន​ទៅ​កាន់​ទីនោះ​ទេ ​បើ​ទោះ​ជា​ថា គ្រាន់​តែ​សុំ​ទៅ​ចូល​រួម​បុណ្យ​សព​នាង​ក៏​ដោយ​។ ចំណែក​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ចេញ​ចូល​ទីនោះ​វិញ ក៏​ត្រូវ​កង​កម្លាំង​ធ្វើ​ការ​ឆែកឆេរ​ដោយ​មាន​ការ​ប្រុងប្រយ័ត្ន​​ជាទី បំផុត។

លោក គៀម ប៊ុនណា កងកម្លាំង​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា​ជាង​១០​នាក់ ដែល​ដាក់​របាំង​ឆែកឆេរ​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​និង​ហាម ​ភ្នាក់ងារ​អង្គការ​សិទ្ធិ​មនុស្ស​និង​អ្នក​កាសែត​បាន​ប្រាប់​ថា លោក​មិន​អនុញ្ញាត​ឲ្យ​ចូល​ទេ ពីព្រោះ​វា​ជា​បទ​បញ្ជា​ថ្នាក់​លើ​។ លោក​ថា​ ៖«​ខ្ញុំ​មិន​ដឹង​ថា ​អ្នក​ណា​ជា​ថ្នាក់​លើ​នោះ​ទេ តែ​ខ្ញុំ​ត្រូវ​តែ​គោរព​បទ​បញ្ជា​ថ្នាក់​លើ​»។

ទាហាន​ម្នាក់​ដែល​រុំក្រណាត់​ក្រហម​នៅ​ក្បាល បាន​មក​ដេញ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស ​និង​អ្នក​កាសែត​ឲ្យ​ចេញ​ពី​តំបន់​ដែល​ពួក​គេ​បាន​បិទ​ផ្លូវ ​ដោយ​និយាយ​ប្រាប់​ថា​ មេគាត់​មិន​ឲ្យ​ឈប់​ឡាន​នៅ​ទី​នោះ​ទេ ពី​ព្រោះ​វា​គ្មាន​សុវត្ថិភាព​ គឺ​ត្រូវ​ត្រឡប់​ក្រោយ​វិញ​គេ​មិន​អាច​ធានា​សុវត្ថិភាព​ឲ្យ​ទេ ប្រសិន​បើ​មាន​អ្វី​កើត​ឡើង​ ពីព្រោះ​វាជា តំបន់​អសន្តិសុខ។

លោក ស ចំរ៉ុង អភិបាល​ខេត្ត​ក្រចេះ​បាន​ថ្លែង​ប្រាប់​ថា លោក​ពុំ​មាន​សិទ្ធិ​អន្តរាគមន៍​ទាក់ទិន​ទៅ​នឹង​ការ​រារាំង​មិន​ឲ្យ ក្រុម​សិទ្ធិមនុស្ស​និង​អ្នក​កាសែត​ចូល​ទៅ​ក្នុង​ភូមិ​នោះ​បាន​ទេ។

លោក ចាន់ សុវ៉េត មន្ត្រីស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​ឲ្យ​ដឹងថា ស្ថានភាព​​ហាមឃាត់​មិន​ឲ្យ​ចូល​ទៅ​កន្លែង​កើត​ហេតុ និង​ការ​ដាក់​កម្លាំង​យោធា​ឆែកឆេរ​ធ្វើ​ឲ្យ​ប្រជាជន​ភិតភ័យ ​ហេតុ​នេះ​ទើប ប្រជាជន​មួយ​ចំនួន​រត់​មក​ពឹង​ឲ្យ​អាដហុក​ជួយ។

លោក​បន្ត​ថា៖ «យើង​កំពុង​តែ​បារម្ភ​អំពី​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ យើង​មិន​ជឿជាក់​លើ​អំណាច​ក្នុង​ការ​ប្រើ​វិធានការ​រដ្ឋបាល ​ដែល​ប្រើ​អាវុធ​ដ៏ច្រើន​បែប​នេះ​ទេ​គឺ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​​ធ្ងរ»។

លោក​បាន​បន្ត​ថា លោក​ស្នើ​ឲ្យ​ដោះលែង​អ្នក​ទាំង​នោះ​មក​វិញ ​ប្រសិន​ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ខុស​ធ្ងន់ធ្ងរ ទាក់​ទិន​ទៅ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ទេ។​ លោក​មាន​ការ​ងឿង​ឆ្ងល់​ថា ទាហាន​គេ​ថា ទីនោះ​អសន្តិសុខ តើ​អសន្តិសុខ​អ្វី​ខ្លះ​ទៅ បើ​តំបន់​នោះ​ទាហាន​គ្រប់គ្រង​រួច​ទៅ​ហើយ។

កាល​ពីថ្ងៃ​ទី​១៦ ខែ​ឧសភា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​បាន លើក​ឡើង​ថា នៅ​ភូមិសាស្ដ្រ​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ មាន​ពួក​អនាធិបតេយ្យ​មួយ​ក្រុម មាន​តួនាទី​ជា​អ្នក​ដឹក​នាំ និង​ជា​សមាជិក​របស់​សមាគម​អ្នក​ប្រជាធិបតេយ្យ មាន​ឈ្មោះ ប៊ុន រដ្ឋា ជា​មេ​ខ្លោង​ដោយ​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​នានាជា ​ធរមាន​របស់​ប្រទេស​កម្ពុជា ហើយ​អាជ្ញាធរ​កំពុង​ស្វែងរក​ចាប់​ខ្លួន​អ្នក​ទាំង​៥​នាក់​នោះ ​មាន​ឈ្មោះ ប៊ុន រដ្ឋា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ប៊ុន ឆន ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ឈ្មោះ សុខ តុង ភេទ​ប្រុស អាយុ ៦១​ឆ្នាំ ម៉ា ឆាង ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ និង ខាត់ សារឿន ភេទ​ប្រុស អាយុ ៤២​ ឆ្នាំ។

នៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ម្សិលមិញ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ក៏​បាន​ចេញ សេចក្ដី​ថ្លែងការណ៍ ថ្កោលទោស​ ចំពោះ​ទង្វើ​របស់​អាជ្ញាធរ និង​កងកម្លាំង​ប្រដាប់​អាវុធ ដែល​ធ្វើ​ការ​បង្ក្រាប​និង​បាញ់​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​បណ្ដាល​ឲ្យ ស្លាប់​និង​រងរបួស​ជា ច្រើន​នាក់ នៅ​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង កាល​ពី​ថ្ងៃទី​១៦ ឧសភា នោះ​ដែរ​។​ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះថា៖ «រាល់​ទង្វើ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ ក្រោម​ការ​ដឹកនាំ​ពី​មន្ត្រី​រាជរដ្ឋាភិបាល ​បាន​បាញ់​បង្ក្រាប​ទៅ​លើ​ប្រជាពលរដ្ឋ ដែល​បាន​ធ្វើ​ការ​ទាមទារ​ដីពី​ក្រុមហ៊ុន​ដែល​បាន​រំលោភ​យក​ពី​ពួក​គាត់ កាន់​តែ​មាន​ភាព​សាហាវ​ឃោរឃៅ​និង​ព្រៃផ្សៃ។ វិធី​ដោះស្រាយ​តាម​ចុង​កាំភ្លើង​បែប​នេះ​គឺ​មិនមែន​ជា​វិធី​ល្អ​នោះ​ទេ»។​

ជាមួយ​នេះ​ដែរ ម្សិលមិញ​នេះ ស្ថាន​ទូត​អាមេរិក​នៅ​ភ្នំពេញ​ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សម្តែង សមាន​ទុក្ខ​ដល់​គ្រួសារ​ក្មេង​ស្រី​រងគ្រោះ ហេង ចន្ថា ​និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​ឲ្យ​បាន ពេញលេញ​ផង​ដែរ។

ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ កត់​សម្គាល់​ថា៖ «​យើង​សូម​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញលេញ ប្រកប​ដោយ​តម្លាភាព​និង​គួរ​ឲ្យ​ទុក​ចិត្ត និង​ត្រូវ​ចាប់​ឲ្យ​ទទួល​ខុស​ត្រូវ នូវ​អ្នក​ដែល​មាន​ទោស​ទទួល​ខុសត្រូវ​ក្នុង​ការ​សម្លាប់​នេះ​»។

តាម​សេចក្តី​ថ្លែង​ការណ៍​នេះ ស្ថានទូត​អាមេរិក​ក៏​មាន​កង្វល់​ផង​ដែរ​ ចំពោះ​ជម្លោះ​ដីធ្លី​ដែល​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង ប្រទេស​កម្ពុជា ហើយ​ដែល​បាន​ក្លាយ​ជា​ការ​ប្រឈម​ដាក់​គ្នា​ដោយ​ហិង្សា។

ស្ថានទូត​អាមេរិក​ក៏អំពាវនាវ​ក្នុង​នេះ​ថា ៖«​សូម​ឲ្យ​ទាំង​អ្នក​តវ៉ា ទាំង​កងកម្លាំង​សន្តិសុខ​ចៀសវាង​ការ​ប្រើ​ហិង្សា និង​អត់ធ្មត់​ឲ្យ​បាន​ជា​អតិបរិមា​»។

ម្យ៉ាង​ទៀត ក្នុង​នេះ​ដែរ​សហរដ្ឋ​អាមេរិក​ក៏​ចាត់​ទុក​ការ​សម្រេច​ផ្អាក​ការ​ផ្តល់ សម្បទាន​ដី​សេដ្ឋកិច្ច​ថ្មីៗ​នេះ របស់​រដ្ឋាភិបាល​កម្ពុជា​ថា ជា​ការ​វិវត្ត​ជា​វិជ្ជមាន​មួយ​ដែល​បាន​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​ពលរដ្ឋ និង​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ផល​ប៉ះពាល់​បរិស្ថាន និង​សិទ្ធិ​លើ​ទ្រព្យ​សម្បត្តិ​របស់​ប្រជាជន​កម្ពុជា៕

9 comments:

  1. Anonymous7:22 PM

    អា ស ខេង ជាប្អូនថ្លៃរបស់អា ជា ស៊ីម ។​ ប្រពន្វអាពីរនាក់នេះត្រូវជាបងប្អូនបង្កើត ។​អាពីរនាក់នេះមានមុខរបរជាចោរនៅក្នុងសម័យសង្គមរាស្ត្រនិយម ។ វាមានភូមិកំណើតនៅស្រុកបាភ្នំ ខេត្រព្រៃវែង ។
    កាលពីដើមមានស្រុកពីរនៅក្នុងខេត្តព្រៃវែងអ្នកស្រុកភាគច្រើនមានមុខរបរជាចោរគឺ ៖ ស្រុកមេសាងនឹស្រុកព្រះស្តេច ។ អាជា​ស៊ីម នឹងអាស ខេង 
    ទៅរៀនធ្វើជាចោរនៅក្នុងស្រុកនេះតាំងពីវានៅជាក្មេងមកម្លេះ ។
    អាពីរនាក់នេះចូលធ្វើខ្មែរក្រហមតាំងពីទស្សវត្តន៏ឆ្នាំ១៩៦០ ។​កាលនោះមានតែក្រមចោរទេដែលមេៗ 
    ខ្មែរក្រហមបានរើសឧ្យចូលរួមធ្វើខ្មែរក្រហម ។  អាជាស៊ីម ធ្វើនាសាររបស់អា​ សោរ ភឹម មេភូមិ 
    ភូមិភាគបូព៌ា ។ ឯអាស ខេង វិញធ្វើជាប្រធានក្រុមយុវជានកុម្មុយនិស្តកម្ពុជា{យុវកក} មានមុខ 
    ងារខាងដើរបញ្ចុះបញ្ចូលយុវជនខ្មែរឧ្យចូលធ្វើខ្មែរក្រហម ។ 
    ដូច្នេះពួកអាអស់នេះសុទ្ធតែចជាចោរទាំងអស់ អាហ៊ុន សែន ជាអតីតចោរលួចគោនៅភូមិដូងស្រុកស្ទឹងត្រងក្នុងខេត្តកំពង់ចាម ។ អាហេង សំរិនមានផ្ទះនៅជាប់ព្រំដែនខ្មែរនឹងយួនក្នុងស្រុកពញាក្រែក ។
    អាហេង សំរិន វាធ្វើជាចោរធំចាំទទួលគោយកទៅលក់ឧ្យយួននៅទល់ដែនខ្មែរយួននៅអន្លង់ជ្រៃជាមណ្ឌលរបស់វាសព្វថ្ងៃនេះនៅចន្លោះស្រុកពញាក្រែកខេត្តកំពង់ចាមនឹងស្រុកកំចាយមារខេត្តព្រៃវែង ។ ពត៌មាននេះជាពត៌មានពិតប្រាកដ សូមខ្មែរទាំងអស់ចាំឧ្យបានច្បាស់ថាពួកមេខ្មែរក្រហមទាំងនេះសុទ្ធតែចេញមកពីមេចោរទាំងអស់ ហេតុដូច្នោះហើយប្រទេសខ្មែរក្លាយទៅជារាជាណាចក្រអច្ឆរិយៈចោរ​។

    ReplyDelete
  2. Anonymous8:26 PM

    Phonm penh post are sucked,

    khmer's govrnment needs to sue this news media for public false news

    ReplyDelete
  3. Anonymous8:37 PM

    សូមខ្មែរអ្នកស្នេហាជាតិនៅរដ្ឋឡូហ្វែលនិងបងប្អូនខ្មែរស្នេហាជាតិនៅរដ្ឋដទៃទៀតនាំគ្នាងើបឡើងប្រឆាំងពួក អាយួន CHEA SARUN (CPP),នាំគ្នាប្តឹងទៅរដ្ឋាភិបាល OBAMA ,សហរដ្ឋអាមេរិកអំពីសកម្មភាពរបស់ពួកវាដែលកំពុងតែធ្វើ VIETCONG COMMUNISM POLITIC នៅក្នុងទឹកដីប្រទេសសេរី (USA) របស់យើង, បើយើងមិននាំគ្នាប្តឹងទៅរដ្ឋាភិបាលមេរិកទេនោះ, ពួកគេពិតជាមិនបានដឹងពីសកម្មភាពរបស់ពួកអាកុម្មុយនីស្តយួន HO CHI MINH ,VIETCONG នេះ ឡើយ! ដូច្នេះយើងជាកូនខ្មែរដែលចង់អោយទឹកដីរបស់យើងនៅគង់វង្សទៅថ្ងៃអនាគតនោះ យើងមិនត្រូវព្រងើយកន្តើយជាដាច់ខាត!!!!

    បរាជ័យ ! ពួកអាយួន CHEA SARUN ជនកុម្មុយនីស្ត-កញ្ជៈយួននៅស្រុកខ្មែរនិងនៅឡូហ្វែល!!!!!

    បរាជ័យ! ពួកអាកញ្ជៈយួន ជនកុម្មុយនីស្តនៅ Montréal, CANADA !

    ជាពិសេស:
    អា HEM HENG....... Ambassador (USA)
    អា SEAR KOSOL..... Ambassador (UN)
    អា CHEA SARUN..... ( USA )
    អា OU SOVANN...... ( USA )
    អា KIN SEAN HO.. MONTREAL (CANADA)
    អា SOY SOPHEAP.. អាកញ្ជៈយួននៅ (PHNOM PENH)
    ETC.............................

    ពួកអាឆ្កែកញ្ជះយួន កំពុងប្រើប្រាស់យុទ្ធសាស្រ្ត អាយួន ហែម ហេង ,(HEM HENG)ជាមុខងារឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក នឹង អាយួន ស៊ា កុសល ,(SEAR KOSAL)ប្រចាំអង្គការសហប្រជាជាតិ ដើម្បីកេណ្ឌប្រមូលខ្មែរបង្កើតបក្ស
    ប្រជាជនគឺបក្សរបស់យួនកុម្មុយនិស្តនៅសហរដ្ឋអាមេរិក ឲ្យលក់ក្បាលបំរើ នយោបាយក្បត់ជាតិ របស់ពួកវា។
    អាយួន ស៊ា កុសល នឹង អាយួន ហែម ហេង បង្កើតស្ថានកុងស៊ុលនៅរដ្ឋ MA, PA, IL, MN, CA, WA, TX, FL,Montréal,CANADA.............etc

    ដើម្បីលក់តំណែងនឹងទិញក្បាលខ្មែរឲ្យបំរើ
    នយោបាយក្បត់ជាតិរបស់ពួកវា។

    បើខ្មែរនៅក្រៅប្រទេសមិននាំគ្នា កំចាត់ពួកអាក្បត់ជាតិធ្វើខ្ញុំកញ្ជះយួនដាច់ថ្លៃចោលទេ ប្រទេសខ្មែរ គ្មានថ្ងៃបានសុខសាន្តឡើយ។

    @ 12:37 AM
    Dear All Khmer-Americans,
    If we all write to the US govt to complain about Hem Heng's communist activities outside his diplomatic duty, the US govt will investigate and kick him out. He is an ambassador, if he come to America to stir up trouble among American citizens (Khmer-Americans) then the US govt. will take action against communist Hem Heng. Please write to your Congressmen and Senator and the US govt. to complain about Hem Heng's communist activities in America. What he is doing is causing division and fighting in within the American society (Khmer community).
    Dear All, if we all write to the US govt to complain about Sea Kosal's communist Karl Marx activities outside his diplomatic duty, the US govt will investigate and kick him out. He is an ambassador, if he come to America to stir up trouble among American citizens (Khmer-Americans) then the US govt. will take action against communist Karl Marx Sea Kosal. Please write to your Congressmen and Senator and the US govt. to complain about Sea Kosal's communist Karl Marx activities in America. What he is doing is causing division and fighting in within the American society (Khmer community).

    @ 3:38 PM
    នៅឯប្រទេសខ្មែរសព្វថ្ងៃមានពួកអាក្បត់ជាតិលក់
    ក្បាលធ្វើកញ្ជះយួន ដូចជា ៖

    អា សយ សុភាព
    អា ជុំ កុសល
    អា ទិត្យ សុធា.......( យួន)
    អា ផៃ ស៊ីផាន
    អា កុយ គួង
    អា ស៊ុត ឌឺណា
    អា អេង ឆៃអៀង......(យួន)
    អា កែវ រ៉េមី ..............ជាដើម ។ល។

    ឯនៅក្រៅប្រទេស សព្វថ្ងៃមានពួកអាក្បត់ជាតិលក់
    ក្បាលធ្វើកញ្ជះយួន (CPP) ដូចជា ៖

    Ah HEM HENG.....Ambassador (USA)
    Ah SEAR KOSAL...Ambassador (UN)
    Ah CHEA SARUN...(អាយួន ជា សារុន)
    Ah OU SOVANN
    Ah IM SONG IM
    Ah HENG PISAL
    Ah HENG SONG
    Ah KROURCH VANN CHAN
    Ah LACH BUNRITH
    Ah MEL MORN
    Ah MUN BORA
    Ah OK TOTA YUTH
    Ah SEM SOVANN
    Ah YIN SARUN
    Ah VAR MONY

    Mi SISOWATH SOCHEATA
    Mi SO SAKHUN
    Mi MATES MAGARETT

    Ah KIN SEAN HO (Montréal . CANADA) etc.............

    ពួកអាកញ្ជះយួនអស់នេះ គង់មានថ្ងៃយួនឱ្យអាចោរ ហ៊ុន សែន ចាប់ស្ងោរមិនដាក់ទឹកទេ...!

    ReplyDelete
  4. Anonymous11:15 PM

    សូមខ្មែរទាំងអស់គ្នាទូទាំងក្នុងប្រទេសសនឹងក្រៅប្រទេសទាំងបុរស់ទាំងស្ត្រីទាំងក្នេងទាំងចាស់ទាំងលោកសង្ឃទាំងប៉ុលីសទាំងទាហាននាំគ្នាងើបទ្បើងធ្វើបដិវត្តន៏ដេញសម្លាប់អាចោរទាំងនេះឧ្យចេញពិប្រទេសខ្មែរ ។
    ជាពិសេសកងកម្លាំងប្រដាប់អាវុធដែលកាពារអាខ្វាក់ហ៊ុន សែន ត្រូវតែមករួមកម្លាំងជាមួយប្រជាពលរដ្ឋបាញ់សម្លាប់អាហ៊ុន សែនឧ្យបានសម្រេច ព្រោះកងរក្សាអាហ៊ុន សែន​ នេះនៅកៀកជិតអា
    អាហ៊ុន សែន។
    កងអង្គរក្សទាំងអស់អាចបាញ់សម្លាប់អាហ៊ុន ពេលណាក៏បានដែរ សូមកងអង្គរក្សទាំងអស់បំវេចុងកាំភ្លើងបែរទៅបាញ់អាហ៊ុន សែនទើបប្រទេសខ្មែរយើងអាចដេញអាយួនឧ្យចេញពីស្រុកខ្មែរយើងបាន
    សូមខ្មែរយើងអ្នកស្នេហាជាតិនៅស្រុកបារាំងដែលបានបង្កើតចលនាបដិវត្តន៏ផ្កាឈូកនោះកុំនៅតែសន្តប់ភួយស្រែកពីស្រុកបារាំងឃ្វើយៗមកថាតែមាត់ធ្វើបដិវត្តន៏ផ្កាឈូកយ៉ាងដូច្នេះ​។
    ត្រូវនាំគ្នាចុះទៅស្រុកខ្មែរដឹកនាំខ្មែរនៅនឹងកន្លែងតែម្តងទៅ កុំនៅឯស្រុកបារាំងឯណោះហើយស្រែកជំរុញឧ្យខ្មែរនៅក្នុងស្រកនាំគ្នាធ្វើបដិវត្តន៏ផ្កាឈូកតែពួកខ្លួនមិនចុះទៅស្រុកខ្មែរម្តងណាសោះ ? ។
    ត្រូវលោក អ៊ូ ចល់ ក្រាក់ម៉ូ​កាំង លោក តា​មឿង
    នាំគ្នាប្រញាប់ប្រញាល់ចុះទៅស្រុកខ្មែរឧ្យបានទាល់ពេលវេលាដែលប្រជាជនខ្មែរនៅខេត្តក្រចេះគំពុងតែមានទុក្ខវេទនាដែលពួកចោរកំពុងតាមសម្លាប់

    ReplyDelete
  5. Anonymous1:43 AM

    ជូនចំពោះខ្មែរសេ្នហាជាតិទាំងអស់

    តើយើងនាំគ្នាបោះឆ្នោតឲ្យបក្សក្បត់ជាតិ ឬបោះឲ្យ
    បក្សការពារជាតិ?

    សូមពិចារណា
    ពីខ្ញុំបាទ Red-Ant.

    ReplyDelete
  6. Anonymous6:51 AM

    DAT DA WAY IT IS!!!

    Jerry the mouse

    ReplyDelete
  7. Anonymous9:03 AM

    សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ
    សមេ្តចបណ្ឌិតជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ ជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យរួចពីការកាប់សំលាប់នៃរបប ខ្មែរក្រហម និងស្តេចសីហនុ និងធ្វើឱ្យសម្បូរសប្បាយ រង់រឿង សុខក្សេមក្សាន្ដទេតើ!!!

    អ្នកបង្កចលាចលក្នុងរឿងហេតុនេះ គឺជាប្រជាជនខ្លួនឯងជាអ្នក
    ទន្ទ្រានលើដីធ្លីជាកម្មសិទ្ធិរបស់ក្រុមហ៊ុនហើយ រដ្ឋាភិបាល គ្រាន់តែបញ្ជាឱ្យបាញ់និងវាយបង្រ្កាប យកដីធ្លីជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមកវិញទេតើ!!!។

    ReplyDelete
  8. Anonymous11:36 AM

    These people are unpredictable, they want to create their own territory. If they win the protest and give those land to them, they will buy missile from Russia to put that area, and they have good alliance with Iran too, they most likely be able to enrich uranium and will develop nuclear weapon. This is a big threat to Hun Sen government. And who know these better than Mister of Ministry of Big Belly, Sor Kheng. That's why he took the action.

    ReplyDelete
  9. Anonymous12:54 PM

    តាម​ពិតទៅខ្ញុំគិតថាលោកផៃ ស៊ីផាន​ទិត្យ សុធា.កុយ គួង ពូកគាត់អត់ល្ងងទេតែធ្វើភ្លើព្រោះពួកគាត់វង្វេងដោយសាលុយជាពិសេស:ពួកលោកផៃ ស៊ីផានអេង ឆៃអៀង​កែវ រ៉េមីហើយសាអីគេឲម​ជុំទៀងពួកគាត់សុទតែបណ្ឌិតមកពីក្រៅប្រទេសចឺងពូកគាត់នៅមានសុទិដ្ធិនិយម។តែអាលូវលឺថាពូកគាត់ដើធើអនាមយ័និងបូមលួអាច់តាមអាគាររដ្ធាភិបាលកុំឲ្យស្ទះលួ។តែអាណត្តក្រោយនេះសម្ដេចដកដំណែងអនាមយ័និងបូមលួអាច់លែងឲ្យធើហើយព្រោះពួកនេះឆ្អិនក្បាលសុីក្បាលឆ្អិនកន្ទុយសីុកន្ទុយ៕

    ReplyDelete