Tuesday, June 19, 2012

ថាឲ្យចំទៅ បញ្ជាហ៊ុនសែន រលីងនិល ដូចក្តិតលោកនេន! - Hun Xen's word are simply useless!!!

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ក្នុង​ពិធី​មួយ​ កាល​ពីសប្តាហ៍​មុន​។ រូបថត ផា លីណា​
បទ​បញ្ជា​សម្តេច​ហ៊ុន សែន​គួរ​តែ​ត្រូវ​ពិនិត្យ​ឡើង​វិញ

19 June 2012
កាន់ វិរៈ
The Phnom Penh Post

គោរព​លោក​ការីនិពន្ធ

ដោយ​សារ​តែ​បទ​បញ្ជា​របស់​សមេ្ដច ហ៊ុន សែន មិន​សូវ​មាន​តម្លៃ សព្វ​ថ្ងៃ​នេះ ​ប្រជា​ពលរដ្ឋ​កម្ពុជា​មើល​ឃើញ​ថា​ ហាក់​ដូច​ជា​មាន​ភាព​អនាធិបតេយ្យ​សម្បើម​ណាស់ ហើយ​បទ​បញ្ជា​ទាំង​អស់​នោះ ពុំ​មែន​ហាក់​ដូច​ជា​គ្មាន​តម្លៃ​នោះ​ទេ ​និយាយ​ឲ្យ​ចំទៅ​ គឺ​វាអត់​តម្លៃ​តែ​ម្តង ខ្ញុំ​លើក​ឧទារហណ៍​ជាក់​ស្តែង ដូច​ជា​បទ ល្មើស​ព្រៃ​ឈើ បទ​ល្មើស​នេសាទ បទ​ល្មើស​ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ជា​ដើម ។ល។ ​និង ។ល។ ឯ​ស្តង់ដារ​ក្នុងការ​អនុវត្ត​ច្បាប់​វិញ​ហាក់​ដូចជា​មាន​លក្ខណៈ​ខុស​គ្នា ​ នៅ​តាម​តំបន់ និង​បាន​អនុវត្ត​ដោយ​រើស​មុខ។ ខ្ញុំ​សូម​លើក​យក​បទ​ល្មើស​មួយ​ជាក់​ស្តែង ​ពាក់​ព័ន្ធការ​ប្រើប្រាស់​កាំភ្លើង​ខុស​ច្បាប់ និង​បាញ់​បោះ​សេរី​ នៅ​តាម​ភោជនីយដ្ឋាន ហាង​ផឹក​ស៊ី​នៅ​ទូទាំង​ប្រទេស។ កន្លង​មក​បទ​ល្មើស​ជាច្រើន ​នៅ​តាម​បណ្តា​ហាង​ផឹក​ស៊ី ដែល​ពាក់ព័ន្ធ​នឹង​ការ​វាយ​តប់ នៅ​តាម​បណ្តា​ខេត្ត ក្រុង កន្លែង​ដែល​គ្មាន​ខ្នង​គឺ​ត្រូវ​គេ​បិទ តែ​បើក​ន្លែង​ដែល​មាន​ខ្នង គេ​បិទ តែ​មួយ​ប៉ប្រិច​ភ្នែក រួច​បើក​វិញ ហើយ​បើ​កន្លែង​ដែល​មាន​ខ្នង​ក្រាស់​គឺ​អត់​បិទ​ទេ ទោះ​ជា​បទ​ល្មើស​នោះ ជាក់​ស្តែង​ផ្អើល​ម៉ា​ស្រុក​ខ្មែរ ក៏​ហាង​ដែល​ពាក់​ព័ន្ធនឹង​បទ​ល្មើស​នោះ​ មិន​ត្រូវ​បាន​គេ​បិទ​ដែរ មិន​ដឹង​ថា​មកពីហេតុ​អ្វី? ដូច​ជា​ករណី​វាយ​ចៅ​ក្រម​នៅ​មណ្ឌល​គិរី លោក ហ៊ុន សែន បញ្ជា​ឱ្យ​គេ​ចាប់​ជន​ល្មើស ទោះ​ជាអ្នក​នោះ​គឺ​ជា​កូន​ប្រសា​ចៅ​ហ្វាយ​ខេត្ត​ក៏​ដោយ។ ចុះ​ករណី​នៅ​រតន​គិរី អ្នក​បើក​ហាង​ផឹក​ស៊ី​មាន​អង្គ​រក្ស ប្រើ​កាំភ្លើង ហើយ​វាយ​តប់​គេ​ស្ទើរ​ងាប់ ហេតុ​អ្វី​ក៏​មក​ដល់​ថ្ងៃ​នេះ​បែរ​ជា​ស្ងាត់​អត់​ទាន់​ស្រែក​មួយ​ម៉ាត់​ទៅ​ វិញ? ហើយ​ករណី​នេះ​ កើត​ចំកូន​តំណាង​រាស្ត្រ គណបក្ស​ប្រជាជន​គ្នា​ឯង ​ដែល​ត្រូវ​ជា​ប្អូន​លោក ប៊ូ ថង សមាជិក​អចិន្រៃ្តយិ៍​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​ថែម​ទៀត ឬ​ក៏​ម្ចាស់​ហាង ​ដែល​ឲ្យ​អង្គរក្ស​ប្រើ​កាំភ្លើង វាយ​ក្បាល​កូន​តំណាង​រាស្ត្រ ប៊ូ ឡាំ មាន​ខ្នង​ធំ​ជាង លោក ប៊ូ ឡាំ? ដល់​ថ្នាក់​កូន​តំណាង​រាស្ត្រ ប៊ូ ឡាំ ក៏​គេ​ហ៊ាន​វាយ​ដែរ​ មិន​ឲ្យ​និយាយ​ថា​ ខ្នង​ធំ​ជាង​ម្តេច​បាន? ថា​វាយ ក៏វាយ​ចុះ គឺ​​មក​ពី​កូន​លោក ប៊ូ ឡាំ មាន​កំហុស​ដែរ តែ​ឋានៈត្រឹម​ថៅ​កែ​ហាង​មួយ​សោះ​ មាន​អង្គរក្ស មាន​កាំភ្លើង​ប្រើ​ប្រាស់​យក​ទៅ​វាយ​គេ​នោះ បាន​កាំភ្លើង​ពីណា​ នរណា​ចេញ​លិខិត​ឲ្យ​ប្រើប្រាស់​? ហើយ​រហូត​មក​ទល់​ថៃ្ង​នេះ ហាង​នោះ​ នៅ​តែ​អាច​ដំណើរ​ការ​លក់​ដូរ​បាន​ទៀត​តើ​ហេតុ​អ្វី? ខ្ញុំ​នៅ​ចាំ​បាន​ថា លោក ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​អះអាង​ថា អ្នក​មាន​សិទ្ធិ​ប្រើ​ប្រាស់​កាំភ្លើង​ខ្លី លុះ​ត្រា​តែ​មាន​ឋានៈ​ពី​ថ្នាក់​វរសេនីយ៍ទោ ឡើង​ទៅ តែ​សព្វ​ថ្ងៃ​នេះ​កុំ​ថា​ឡើយ​វរសេនីយ៍ទោ ព្រិន្ទបាល​ឯក​ក៏មាន​សិទ្ធិ​ប្រើ​ប្រាស់​ដែរ ។ ខ្លះ​អត់​មាន​ទាំង​ដោយ​ផង ករណី​ដូច​ជា កែន សារ៉ា មន្ត្រី​ខុទ្ទកាល័យ​លោក ហ៊ុន សែន ផ្ទាល់ ​ដែល​បាញ់​បោះ​សេរី ហើយ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ដាក់​គុក​ កាល​ពី​អំឡុង​​ចូល​ឆ្នាំ​ខ្មែរ​នោះ​ជា​ដើម។ ការ​សរសេរ​នេះ​ពុំ​មែន​មាន​ន័យ​ ថា​ ផ្ចាញ់​ផ្ចាល​សម្តេច ហ៊ុន សែន ទេ តែ​ក្នុង​នាម​ប្រជា​ពលរដ្ឋ​ម្នាក់ គ្រាន់​តែ​ចង់​ជូន​ជា​ព័ត៌មាន​ថា សូម​សម្តេច​គួរ​តែ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​រាល់​បទ​បញ្ជា​របស់​សម្តេច ជា​ពិសេស គឺ​បទ​បញ្ជា​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​កាំភ្លើង​នេះ។ សម្តេច​ធ្លាប់​នៅ​ចាំ​បាន​ទៀត​ទេ សម្តេច​ធ្លាប់​បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង ​បើ​ដឹង​ថា​ មាន​កាំភ្លើង​តែ​មួយ​ដើម អ្នក​ឯង​នឹង​អាយុ​ខ្លី! ចុះ​ឋានៈ​ត្រឹម​ថៅ​កែហាង​មួយ ហើយ​នៅ​ឯ​ខេត្ត​ទៀត តែ​មាន​អង្គ​រក្ស​ប្រើ​កាំភ្លើងខ្លី ហេតុ​អ្វី​ក៏​គ្មាន​ទោស? បើ​តាម​កាសែត​ចុះ​ផ្សាយ​កន្លង​មក ​ម្ចាស់​ហាង​មាន​ឈ្មោះ លី សុខ​ងីម ស្គាល់​ទាំង​ម្ចាស់​ច្បាស់​យ៉ាង​នេះ​ ច្បាស់​ទៅ​ហើយ ចុះចៅ​ហ្វាយខេត្ត​លោក​ ប៉ាវ ហម​ផាន រវល់​ធ្វើ​អី បាន​ជា​ធ្វើ​មិន​ដឹង មិន​ឮ​ដែរ ឬ​ក៏​ចាំ​ទាល់​តែ​សម្តេច​ស្រែក​បាន​ធ្វើ? វា​ចម្លែក​ដែរ នៅ​ទូទាំង​ប្រទេស បើ​មាន​ករណី​បែប​នេះ​ឋានៈ​ត្រឹម​អភិបាល​ស្រុក ​ក៏​គេ​មាន​អំណាច អាច​ឲ្យ​បិទ ឬ ផ្អាក​សិន​ដែរ តែ​នេះ​ស្ងាត់​ច្រៀប​ ទាំង​អភិបាល​ស្រុក ទាំង​អភិបាល​ខេត្ត ទាំង​តុលាការ ឬ​ក៏​ម្ចាស់​ហាង លី សុខ​ងីម នោះ​ មាន​បុណ្យ​ស័ក្តិ​ធំ​ជាង​ចៅ​ហ្វាយ​ខេត្ត? វា​អា​ក្រក់​មើល​ពេក​ណាស់ និង​បង្ហាញ​ពីភាព​កម្សោយ​ពេក ដល់​ថ្នាក់​ចៅហ្វាយ​ខេត្ត​មិន​ដឹង​ថា ​ធ្វើ​ស្អី​ថៅ​កែ​ហាង​មួយ​កើត វា​ខូច​ទាំង​តម្លៃ នាយក​រដ្ឋ​មន្ត្រី​ថែម​ទៀត។ ប៉ុន្តែ​ថា​ចៅ​ហ្វាយ​ខេត្ត​ចុះអ៊ីចឹង ចុះ​តុលា​ការ​ខេត្ត​យ៉ាង​ម៉េច​ដែរ លោក​ព្រះ​រាជ អាជ្ញា យ៉ាង​ណា បាន​ជា​ស្ងាត់​ដែរ ខ្ញុំ​មិន​ជឿ​ថា​ ជន​រង​គ្រោះ​មិន​ប្តឹង​នោះ​ទេ ឬក៏​ស្តង់​ដា​រច្បាប់​នៅ​ស្រុក​ខ្មែរ ខុស​គ្នា? ដូច​ជា​ក្រុម​ដែល​ត្រូវ​រដ្ឋាភិបាល​ចោទ​ថា​ ប៉ុន​ប៉ង​បង្កើត​តំបន់​អប​គមន៍ គឺបាន​ត្រូវ​បញ្ជា​ឲ្យ​ដេញ​ប៉ផាប់​ចាប់ព​ភីង ដូច​ករណី​ស្ត្រី​នៅ​បឹង​កក់ និង​ទំនាស់​ដីធ្លី​ផ្សេងៗ​ទៀត​ជា​ដើមអត់កាំភ្លើងក៏តាមចាប់ដែរ។ ចំណែក​ឯក​ឧត្តម ស ខេង សូម​មេត្តា​ពិនិត្យ​ខេត្ត រតន​គិរី នេះ​ផង ចៅ​ហ្វាយ​ខេត្ត​មុនៗ មិន​សូវ​សម្បូរ​រឿង​អាស្រូវ​ដូច​សព្វ​ថ្ងៃ​នេះទេ លើក​លែង​តែ​ករណី​កាប់​ឈើ តែ​ឥឡូវ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ ប៉ាវ ហម​ផាន សម្បូរ​រឿង​ណាស់ ឃាត​កម្ម កាប់ចាក់​ក៏​សម្បូរ ចោរ​ប្លន់​ក៏​ញឹក មាន​អា​ប្លន់​មក​ពី​ខេត្ត​ក្រៅ​ពួនសម្ងំ​នៅ​ក្នុង​ខេត្ត​ក៏​មាន ហើយ​ពី​មុន​ល្បែង​ភ្នាល់​បាល់ ចាក់​កន្ទុយ​លេខ​អត់​មាន​ទេ តែ​ឥឡូវ​ចាប់​ផ្តើម​មាន​ហើយ មិន​ដឹង​ថា​តើ​លោក​អភិបាល​ខេត្ត​បាន​ដឹង​ឬ​អត់?

ដោយ​ កាន់ វិរៈ

8 comments:

  1. Anonymous11:51 PM

    Hun Sen must be shot for treason!

    ReplyDelete
  2. Anonymous12:53 AM

    ហេតុអ្វីបានជាអាខ្វាក់ហ៊ុន សែន ជានាយករដ្ឋមន្ត្រីមេចោរនិយាយគ្មានឆ្កែណាយកក្តិតស្តាប់​ ? ។
    សូមខ្មែរជ្រាបថាអាខ្វាក់ហ៊ុន សែន ជាអតីតចោរ
    លួចគោក្របីនៅភូមិដូងស្រុកស្ទឹងត្រងកំពង់ចាម។
    អាខ្វាក់ហ៊ុន សែន ជាអាយ៉ងរបស់យួន ។
    អាហ៊ុន សែន​វាមិនចេះចំណេះវិជ្ជាអ្វីក្រៅពីយួន
    បញ្ជាវានោះទ្បើយ​។​ កូនចោររបស់វាទាំងអស់បាន
    ដឹងរឿងនេះយ៉ាងច្បាស់ ទើបកូនចោររបស់វាមិន
    ធ្វើតាមបញ្ជារបស់អាខ្វាក់ហ៊ុន សែននេះទ្បើយ​។
    តែក្រុមកូនចោររបស់វាមិនបានភ្លេចយកដុល្លារទៅ
    ឧ្យមីមេជ្រូកមីសាម ហ៊ាងជាសាហាយវាទ្បើយ​។
    បើមីមេជ្រូកសាម ហ៊ាង​បានទទួលដុល្លារហើយ
    អាខ្វាក់ហ៊ុន សែន​ បាត់មាត់ឈឹងចង់អាកូនចោរ
    វាធ្វើអ្វីក៏ធ្វើទៅចុះ ?​សូមខ្មែរជ្រាបឧ្យបានច្បាស់​។
    នេះហើយដែលគេហៅថាបញ្ជារបស់អាខ្វាក់គ្មាន
    ប្រសិទ្ធភាពនោះ គឺគ្មានអាកូនចោរណាស្តាប់វាទេ
    យកតែដុល្លារទៅញាត់មាត់មីមេជ្រូកសាម ហ៊ាង
    ទៅវាចប់ដូចធម៌របស់អាសង្ឃក្លែងក្លាយទេប វង់​
    ទៅហោង​សូមកូនខ្មែរកុំឆ្ងល់តទៅទៀតឧ្យសោះ។ 

    ReplyDelete
  3. Anonymous3:04 AM

    កាប់ ក្បាល អា ហ៊ុនសែន អោយដាច់សិន រួច
    កាប់ ក្ដ អា ហ៊ុនសែន ហើយ យកទៅញាត់ ដាក់
    ក្នុង មាត់វា!!!

    First, decapitate ah​​​ Hun Sèn, then cut his prick with a cleaver knife, and feed it to his mouth!

    Tout d’abord il nous faut décapiter ah Hun Sèn (avec un couperet) et puis, couper son pénis (aussi avec un couperet bien sûr) et le nourrir enfin à sa bouche! Ça, c’est vraiment sympa!


    បុំាង តោ

    ReplyDelete
  4. Anonymous3:11 AM

    BRAVO LOK បុំាង តោ !

    ReplyDelete
  5. Anonymous5:46 AM

    Cambodians will give ah Hun Sen few
    bullets like ah Gadhafy or jail him
    like ah Mubarak.
    Now ah Mubarak was dead in jail today.So ah Hun Sen will be dead in
    jail soon.

    Your lower officials never listened
    to you.You are suck.

    ReplyDelete
  6. Anonymous6:34 AM

    លោក បុំាង តោ !

    លោក​ បុំាង តោ អើយ លោក​ បុំាង​ តោ ... លោកបានតែនិយាយ និង ចង់កាប់ ក្បាល អា ហ៊ុន សែន ។
    តើមានប្រយោជន៏អ្វី តាមរយះ ត្រឹមតែសរសេរអក្សរប៉ុណ្ណោះ ហេតុអ្វីក៏មិនជួលអ្នកនៅក្នុងស្រុកខ្មែរឲ្ស កាប់តែម្តងទៅ ។

    ReplyDelete
  7. Anonymous8:55 PM

    I like kdet lok nane.

    ~Socheata

    ReplyDelete
  8. Anonymous10:08 PM

    អាណាស្តាប់វា បើ វាដឹងថា
    អា សែន លួច ឆក់
    ចុយម្រាយវា ម្លឹងនោះ

    ReplyDelete