ទំនុកតម្កើង របស់ស្ដេចដាវីឌ ក្នុងគ្រា ដែលទ្រង់រត់ ភៀសចេញ ពីសម្ដេច អាប់សាឡុម, ជាព្រះរាជបុត្រ។
ព្រះអម្ចាស់អើយ, ខ្មាំងសត្រូវ របស់ទូលបង្គំ មានគ្នាច្រើនណាស់!
រីឯអ្នក ដែលលើកគ្នាប្រឆាំង នឹងទូលបង្គំ ក៏មានគ្នាច្រើនដែរ!
«ព្រះជាម្ចាស់ មិនសង្គ្រោះ លោកឡើយ។»
ព្រះអង្គ ផ្ដល់សិរីរុងរឿង អោយទូលបង្គំ
និងប្រោសអោយទូលបង្គំ ងើបមុខឡើងវិញបាន។
ហើយ ព្រះអង្គ ឆ្លើយតបមកខ្ញុំវិញ ពីភ្នំដ៏វិសុទ្ធ របស់ព្រះអង្គ។
ហើយ ខ្ញុំភ្ញាក់ឡើងវិញ, ដ្បិតព្រះអម្ចាស់ ជួយគាំទ្រខ្ញុំ។
ទោះបីមានមនុស្សម្នា ដ៏ច្រើន អនេក អនន្ត
លើកគ្នាពីគ្រប់ទីកន្លែង មកប្រឆាំង នឹងខ្ញុំយ៉ាងណាក្ដី,
ក៏ខ្ញុំ មិនភ័យខ្លាចដែរ។
ឱព្រះអម្ចាស់អើយ! សូមកុំនៅព្រងើយ!
ឱព្រះអម្ចាស់អើយ! សូមកុំនៅព្រងើយ!
ព្រះនៃទូលបង្គំអើយ, សូមសង្គ្រោះទូលបង្គំផង!
ដ្បិតព្រះអង្គ តែងតែទះកំផ្លៀង ខ្មាំងសត្រូវ ទាំងប៉ុន្មាន របស់ទូលបង្គំ។
ព្រះអង្គ បំបាក់ធ្មេញ របស់មនុស្សពាល។
បពិត្រព្រះអម្ចាស់, មានតែព្រះអង្គទេ ដែលអាចសង្គ្រោះ។
បពិត្រព្រះអម្ចាស់, មានតែព្រះអង្គទេ ដែលអាចសង្គ្រោះ។
សូមប្រទានពរ ដល់ប្រជារាស្ត្រ របស់ព្រះអង្គផង។
![]() | ||
Calligraphy by Ms. Theary C. Seng |
C'est très bien Theary Seng
ReplyDeleteVery good Theary Seng
ReplyDeleteFreedom of speech and freedom of believe