http://www.youtube.com/watch?v=-AFSchybleI&feature=youtu.be
ដោយ ដែន អយុធ្យា 2012-09-25 www.rfa.org
មេដឹកនាំគណបក្សសង្គ្រោះជាតិ អះអាងថា
នឹងទាមទារកោះត្រល់ពីវៀតណាម មកជាកម្មសិទ្ធិខ្មែរវិញ
បើគណបក្សនេះឈ្នះការបោះឆ្នោតជ្រើសរើសសមាជិកសភាអាណត្តិទី៥
ឆ្នាំ២០១៣។
ការអះអាងនេះ កើតមានបន្ទាប់ពីប្រជាពលរដ្ឋរស់នៅខេត្តកំពត
សួររកមូលហេតុដែលនាំឲ្យកោះត្រល់ បាត់បង់ទៅឲ្យវៀតណាម។ ប៉ុន្តែ
មន្ត្រីរដ្ឋាភិបាលប្រតិកម្មថា ការនិយាយរបស់លោក កឹម សុខា
ជាការបោកប្រាស់ ឬភូតកុហកម្ចាស់ឆ្នោត។
ការលើកយករឿងព្រំដែនគោក ទឹក
ជាមួយប្រទេសជិតខាងមកនិយាយរបស់អ្នកនយោបាយ
តែងតែកើតមាននៅពេលការបោះឆ្នោតខិតជិតមកដល់។
ការនិយាយរឿងព្រំដែននេះ ដើម្បីឲ្យប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ
និងដើម្បីបង្ហាញថា អ្នកនយោបាយមានស្មារតីស្នេហាជាតិ ការពារទឹកដី។
លោក កឹម សុខា ជាអនុប្រធានគណបក្សសង្គ្រោះជាតិ
ដែលកើតចេញពីការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី
និងសិទ្ធិមនុស្ស លោកមានប្រសាសន៍នៅថ្ងៃចន្ទ ទី២៤ ខែកញ្ញា
ដោយសន្យាថា នឹងទាមទារកោះត្រល់ពីវៀតណាម មកជាសម្បត្តិខ្មែរវិញ
បើបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតជាតិអាណត្តិទី៥ ឆ្នាំ២០១៣។
លោកបានរិះគន់ថ្នាក់ដឹកនាំពីមួយជំនាន់ទៅមួយជំនាន់ថា
គ្មានឆន្ទៈ និងគ្មានលទ្ធភាពការពារបូរណភាពទឹកដីរបស់ខ្លួនបាន។
ការថ្លែងរបស់លោក កឹម សុខា
កើតមានបន្ទាប់ពីមានប្រជាពលរដ្ឋរស់នៅខេត្តជាប់មាត់សមុទ្រចោទសួរ
លើបញ្ហាបាត់បង់កោះត្រល់
និងប្រជុំកោះជាច្រើនទៀតរបស់ខ្មែរទៅឲ្យវៀតណាម។
កញ្ញា មុំ ម៉ារី មានអាយុ ១៧ឆ្នាំ មានលំនៅឋាននៅខេត្តកែប
បានសោកស្ដាយដែលកោះត្រល់ ជាកោះរបស់សម្បត្តិខ្មែរ
ត្រូវធ្លាក់ក្នុងដៃវៀតណាម គ្រប់គ្រង។ យុវតីរូបនេះមានចម្ងល់ថា
ហេតុអ្វីបានជាថ្នាក់ដឹកនាំខ្មែរមិនអាចរក្សាប្រជុំកោះជា
កម្មសិទ្ធិខ្មែរ មានកោះត្រល់ ជាដើម ឲ្យគង់វង្សបាន។
ចំណែកស្ត្រីវ័យចំណាស់ឈ្មោះ សម ថា
ដែលធ្លាប់ធ្វើជំនួញនៅលើកោះត្រល់ ឆ្នាំ១៩៧៥
ហើយបច្ចុប្បន្នរស់នៅខេត្តកែប
ក៏សោកស្ដាយចំពោះថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា
ពីមួយជំនាន់ទៅមួយជំនាន់មិនមានលទ្ធភាពថែរក្សាកោះត្រល់
ឬប្រជុំកោះផ្សេងទៀតបាន។
ទោះយ៉ាងណា លោកស្រីបញ្ជាក់ថា បើកោះត្រល់
ស្ថិតក្នុងការគ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន
ម៉្លោះមិនមានការអភិវឌ្ឍដូចវៀតណាម គ្រប់គ្រងទេ។ ផ្ទុយទៅវិញ
រដ្ឋាភិបាលទំនងជាមិនអនុញ្ញាតឲ្យពលរដ្ឋសង់លំនៅឋានលើកោះទេ
ព្រោះថា
រដ្ឋាភិបាលនឹងវិនិយោគកោះនេះទៅឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍ
ហើយអាចបង្ខំបណ្ដេញពលរដ្ឋចេញពីលំនៅឋានដូចសព្វថ្ងៃនេះក៏ថាបាន។
ចំណែកមនុស្សវ័យចំណាស់ឈ្មោះ ស៊ុំ ស្រេង រស់នៅខេត្តកំពត
បានសោកស្ដាយដែលថ្នាក់ដឹកនាំខ្មែរខ្វះលទ្ធភាពថែរក្សាកោះត្រល់
ឲ្យបានគង់វង្ស។ លោកគ្មានជំនឿថា
ថ្នាក់ដឹកនាំខ្មែរជំនាន់មុខអាចទាមទារកោះត្រល់ ពីវៀតណាម
មកជាសម្បត្តិខ្មែរបានទេ ព្រោះយល់ថា ពលរដ្ឋមិនចេះរួបរួម
និងគ្មានឆន្ទៈស្នេហាជាតិ។
កោះត្រល់ មានផ្ទៃដីសរុប ៥៤០គីឡូម៉ែត្រក្រឡា។
កោះនេះមានទំហំជិតប៉ុនផ្ទៃដីប្រទេសសិង្ហបុរី (Singapore)
ដែលមានផ្ទៃដីសរុប ៥៨១គីឡូម៉ែត្រក្រឡា។
លោក ទិត្យ សុធា មន្ត្រីនាំពាក្យអង្គភាពព័ត៌មានប្រតិកម្មរហ័ស
នៃទីស្ដីការគណៈរដ្ឋមន្ត្រី លោកបានប្រតិកម្ម និងរិះគន់លោក កឹម សុខា
អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលថា
បើបក្សនេះជាប់ការបោះឆ្នោតជាតិអាណត្តិទី៥ នឹងទាមទារកោះត្រល់
ពីវៀតណាម វិញ ថាជាការបោកបញ្ឆោតម្ចាស់ឆ្នោត។
យ៉ាងនេះក្តី លោក កឹម សុខា
បានពញ្ញាក់ស្មារតីឲ្យប្រជាពលរដ្ឋមានឆន្ទៈចូលរួមការពារបូរណភាព
ទឹកដី ឬដែនកោះ ដូចជាកោះត្រល់ ជាដើម ជាមួយគណបក្សសង្គ្រោះជាតិ
នាឆ្នាំ២០១៣ ឲ្យបានគ្រប់គ្នា។
ទោះយ៉ាងណា លោក កែម ឡី អ្នកស្រាវជ្រាវសង្គម និងសេដ្ឋកិច្ចឯករាជ្យ
បញ្ចេញទស្សនៈថា តាមផ្លូវច្បាប់
បើរដ្ឋាភិបាលមានឆន្ទៈចង់ទាមទារកោះត្រល់ ពីវៀតណាម វិញ
មិនទាន់ហួសពេលទេ។ លោកថា
ការទាមទារកោះត្រល់មកជាសម្បត្តិខ្មែរវិញ
អាចធ្វើឡើងតាមរយៈទ្វេភាគី ឬតាមលក្ខណៈអន្តរជាតិ
ដោយត្រូវពិនិត្យសើរើកិច្ចព្រមព្រៀង ឬសន្ធិសញ្ញារវាងកម្ពុជា
និងវៀតណាម កន្លងមក។ លោកបន្ថែមថា ករណីកោះត្រល់
បើទោះរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន
មិនហ៊ានចេញមុខទាមទារមកជាសម្បត្តិខ្មែរក៏ដោយ ប៉ុន្តែ
រដ្ឋាភិបាលជាប់ឆ្នោតដឹកនាំប្រទេសជំនាន់ថ្មី
ឬជំនាន់ក្មេងៗស្រករក្រោយ ក៏អាចទាមទារតាមផ្លូវច្បាប់យកកោះត្រល់
ពីវៀតណាម បានដែរ៕
http://www.rfa.org/khmer/indepth/kemsokha_pledges_to_take_back_kohtral-09252012010534.html
7 comments:
OMG, stop fooling around
As usual,Kem Sokha barks the wrong tree.
The hot issues for the Opposition to take are: the empowerment of the people in:
land ownership and enforcement of security, enforcement of good and affordable education, enforcement of affordable and availability of health care to all and enforcement foods safety and price inspection,
Koh Tral is not now. It will be another matter for national security and the work of government and Opposition occupied the Government houses.
Stop inciting emotional and unreal fear agendas to voters.
Sokha did have real clue on hardship on day to day living with 0.25 dollar a day because he always had dollars to live off.
យើងនៅចាំច្បាស់ពីសំដីអសីលធម៌របស់ប្រមុខមេ
ដឹកនាំខ្មែរ បើទៅច្បាំងយួន សូមយកក្តាម្ឈូសទៅ
ជាមួយផង ចាំមើលទៅពាក្យនឹងត្រូវបានគេយក
មកប្រើទៀតទេ?
I will suport you, Kem Sokha, all the way. Your statement is correct, Koh Tral belongs to Cambodia forever until Ah Viet dog Hun Sen came to power puppeted by Hanoi and gave away Koh Tral to Vietname who helped install him into to power.
លោកកឹម សុខាមានប្រសាស្រ្តបានពិរោះមែន,តែ
ទំវើរបស់លោកវាផ្ទុយនិងពាក្យសន្យា។ សូមបង
ប្អូនខ្មែរជួយពិចារណាការពិត១នេះផង......
លោកមានអំណាចជាមេបក្ស,អំណាចខាងនិតិ
បញ្ញាត្ត បើបូកផ្សំនៅពេលបច្ចុប្បន្ននេះវារឹតតែខ្លាំង
ព្រោះបានរួមចងបាច់គ្នាជាបក្សតែមួយទៅហើយ
ជាមួយបក្សសមរង្សី។ ប្រសិនបើលោកមានឆន្ទៈ
ចង់ទាមទារកោះនៃផ្ទៃសមុទ្រ និងផ្ទៃដីគោកមែនខ្ញុំ
សង្ឃឹមថានិងមានជោគជ័យ...ព្រោះមានពលរដ្ឋ
ជាខ្មែរនិងជួយជ្រុំជ្រែងនិងសាមគ្គីគ្នាផ្តល់មធ្យោបាយដើម្បីជាតិសាសន៍ខ្មែរបានគង់វង់,មិនចាំបាច់
ដល់ជាប់ឆ្នោតនោះទេ ទើបទាមទារយក......
សូមបងប្អូនខ្មែរដែលមានគំនិតចង់ជួយជាតិខ្មែរឲ្យ
រស់ក្នុងសេចក្តីថ្លៃថ្នូរពិចារណាផង...បក្សទាំងពីរ
សាមគ្គីគ្នាមែន,តែគំនិតចង់តែបានអំណាច១មុខ។
តែណ្ហើយចុះ យើងជាខ្មែរចាំមើល៦៦ថ្ងៃទៀត,តើ
បក្សថ្មីឈ្មោះសង្គ្រោះជាតិខ្មែរនេះមានការចូលរួម
ជជែកគ្នាជាមួយនិងចលនាអំណាចពលរដ្ឋខ្មែរបាន
ទេ(ដើម្បីតវ៉ាទាមទារសទ្ធិលក្ខណៈខ្នាតអន្តរៈជាតិ)។
នៅពេលថ្មីឆ្នាំ២០១៣មកដល់រហូត ថ្ងៃទី២៨ ខែកក្កដា តើពលរដ្ឋខ្មែរត្រូវសំរេចចិត្តដើរ
ទៅលើផ្លូវណា?ម្ខាងជាកុម្មុយនិស្តរណបយួន,ម្ខាងជាសេរីប្រជាធិប្បតេយ្យមិនប្រាកដនិយម,និងម្ខាងជាសេរីប្រជាធិប្បតេយ្យបែបសាធារណរដ្ឋ។
សព្វថ្ងៃនេះគ្រប់បក្សនយោបាយសុទ្ធតែមានយុទ្ធ
សាស្រ្ត,យុទ្ធវិធីរៀងៗខ្លួន៕
Give him a chance, if he broken his promise. Vote him out after 5 year. I think he or other khmer have the right to defend own country. Giving away your country to some else is just like a young boy killing their own parent during khmer rough.
បច្ចុប្បន្នកាលនេះពលរដ្ឋខ្មែរត្រូវតែចេញមុខការពារទឹកដីនិងពូជសាសន៍របស់ខ្លួនដោយខ្លួនឯង គឺមិនអាចពឹងផ្អែកទៅលើពួកអ្នកនយោបាយក្បត់ជាតិ, អ្នកប្រឆាំងបង្រ្គប់កិច្ចប៉ុន្មានក្បាលនេះតទៅទៀតទេ! តែបើយើងនៅតែផ្ញើវាសនាប្រទេសជាតិទៅលើពួកអត់បានការទាំងនេះទៅទៀតនោះ ប្រទេសខ្មែរគឺមិនអាចគេចរួចពីកណ្តាប់ដៃយួនហាណូយឡើយ!....។ ពីលោកតាល្ងង់អាយុ៧២ឆ្នាំ
Post a Comment