Tuesday, September 25, 2012
Voice of Vietcong wants to broadcast about Cambodia election ... what next?
វិទ្យុសម្លេងវៀតណាម មានបំណងជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍បោះឆ្នោតនៅកម្ពុជា
25 September
កម្ពុជាថ្មី
ភ្នំពេញ ៖ យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងវិទ្យុជាតិកម្ពុជា និងវិទ្យុសម្លេងវៀតណាមដែលបានឯកភាពនាពេលកន្លងមក ស្តីពីការផ្សព្វផ្សាយព្រឹត្តិការណ៍បោះឆ្នោតសកល ក៏ដូចជាព្រឹត្តិការណ៍ធំៗរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម គណៈប្រតិភូវិទ្យុសម្លេងវៀតណាមមួយក្រុម ដឹកនាំដោយលោក ង្វៀន ដាន ទៀន អគ្គនាយកវិទ្យុសម្លេងវៀតណាម បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារលើការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងការបោះឆ្នោតនៅកម្ពុជាជាមួយលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ នារសៀលថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ២០១២នេះនៅទីស្តីការក្រសួង។
នៅក្នុងជំនួបនោះលោក ង្វៀន ដាន ទៀន បានជំរាបជូនថា វិទ្យុសម្លេងវៀតណាមមានបំណងជួយផ្សព្វផ្សាយលើការងារបោះឆ្នោតនៅកម្ពុជា ទៅតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា ព្រោះថានៅសល់តែ១០ខែទៀតទេគឺជារយៈពេលខ្លី បើមិនពង្រឹងចំណុចទាំងនេះទេមិនអាចធ្វើទាន់ឡើយ។ បញ្ហាមួយទៀតវៀតណាមអាចបញ្ជូនបានភ្លាមៗក្រុមជំនាញការវៀតណាមមកជួយខាងវិទ្យុជាតិកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យផ្នែកបច្ចេកទេសជួយរក្សាឲ្យការផ្សព្វផ្សាយបានជាប់។ លោកដឹងថានៅកម្ពុជាមានប្រជាជនប្រមាណ ៣០ភាគរយ ដែលមិនទាន់ចាប់រលកវិទ្យុជាតិកម្ពុជាបាន ពោលគឺប្រហែល៤លាន២សែននាក់ ដែលពួកគេមិនបានស្តាប់សម្លេងវិទ្យុជាតិកម្ពុជា ជាពិសេសក្នុងដំណើរឃោសនាបោះឆ្នោត។ ការងារមួយទៀតលោកក៏បានពិគ្រោះយោបល់ជាមួយលោក តុនយ៉ាន អគ្គនាយកវិទ្យុជាតិកម្ពុជា ដើម្បីស្នើឲ្យបង្កើតជាក្រុមអ្នកកាសែតមួយដែលមានជំនាញបទពិសោធន៍ខ្លះៗក្នុងបញ្ហាព័ត៌មានបោះឆ្នោតនេះ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាជនយល់ត្រឹមត្រូវពីគោលនយោបាយនៃការបោះឆ្នោត ហើយបើសិនជាត្រូវការអ្នកកាសែតខាងវៀតណាមក៏មានអ្នកកាសែត ដែលមានបទពិសោធន៍ខ្លះៗនឹងបញ្ហាព័ត៌មានពីការបោះឆ្នោត ឬ ព្រឹត្តិការណ៍ធំៗរបស់ជាតិ អាចដោះដូរបទពិសោធន៍ជាមួយគ្នាបាន។ ក្នុងនាមឲ្យគណៈប្រតិភូវិទ្យុសម្លេងវៀតណាម លោកសូមសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ដែលអនុញ្ញាតឲ្យគណៈប្រតិភូរបស់លោកបានចូលជួបនាពេលនេះ ព្រមទាំងធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរាក់ទាក់បំផុត។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានសំដែងនូវកាស្វាគមន៍ និងមានសេចក្តីសប្បាយរីករាយ ចំពោះវត្តមានរបស់គណៈប្រតិភូវិទ្យុសម្លេងវៀតណាមនាពេលនេះគឺមានសារសំខាន់ណាស់។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា និយាយរួមទំនាក់ទំនងរបស់ព័ត៌មានកម្ពុជា និងវៀតណាម គឺមានជាយូរយារណាស់មកហើយ តាំងពីមុនថ្ងៃរំដោះ៧មករាមកម្ល៉េះ ក្នុងនោះវៀតណាមបានជួយវិទ្យុសម្លេងរបស់រណសិរ្សខ្មែរក្នុងសម័យរំដោះ និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។ និយាយរួមថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានគឺសុទ្ធតែបានទទួលការបណ្តុះបណ្តាលពីវៀតណាម ទាំងវិទ្យុជាតិ ទាំងទូរទស្សន៍ជាតិ ទាំងទីភ្នាក់ងារ AKP ហើយអស់លោកដែលអញ្ជើញមកនេះគឺសុទ្ធតែមិត្តចាស់ធ្លាប់ស្គាល់គ្នា។ លោករដ្ឋមន្ត្រីមានការរីករាយផងដែរដោយឃើញថា តាំងពីដើមរហូតបច្ចុប្បន្នទំនាក់ទំនងសហប្រតិបត្តិការរវាងផ្នែកព័ត៌មានកម្ពុជា និងវៀតណាមមានការផ្លាស់ប្តូរ និងរឹងមាំថែមទៀត។ លោករដ្ឋមន្ត្រីក៏បានជំរាបជូនថា ដូចលោកប្រធានគណៈប្រតិភូមានប្រសាសន៍អំបាញ់មិញអញ្ចឹងការបោះឆ្នោតនៅកម្ពុជាម្តងៗ មានការគៀបសង្កត់ពីប្រទេសខាងក្រៅច្រើនណាស់ ប៉ុន្តែដោយមានការជួយឧបត្ថម្ភពីវិទ្យុសម្លេងវៀតណាម ធ្វើឲ្យកម្ពុជាទប់ទល់បាន។ ដូចជាកន្លងមកគឺការជួយផ្តល់ឲ្យស្ថានីយវិទ្យុតូចៗតាមបណ្តាខេត្ត មិនគ្រាន់តែបម្រើឲ្យការផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានមួយផ្នែកធំទេ ប៉ុន្តែធ្វើឲ្យយើងទប់ទល់នឹងការផ្សាយរបស់វិទ្យុធំៗរបស់គេបាន។ លោករដ្ឋមន្ត្រីបានបញ្ជាក់ជូនថា ដោយមានវត្តមានគណៈប្រតិភូវៀតណាមនៅទីនេះស្រាប់ ក្រសួងព័ត៌មានកម្ពុជាមានបំណងចង់បង្កើតឲ្យមានកម្មវិធីផ្សាយជាភាសាវៀតណាមនៅកម្ពុជា ដើម្បីឲ្យប្រជាជនវៀតណាមនៅកម្ពុជាអាចស្តាប់បាន ហើយបានយល់ពីសភាពការណ៍នៅកម្ពុជា និងសភាពការណ៍នៅវៀតណាម បើទោះមិនបានកម្មវិធីវែងក្តី ក៏យើងអាចធ្វើកម្មវិធីខ្លីៗបានដែរ ព្រោះម្យ៉ាងនៅមិនទាន់មានបុគ្គលិកគ្រប់គ្រាន់នៅឡើយ ពិសេសខ្វះបុគ្គលិកផ្នែកបច្ចេកទេស ជួសជុលថែទាំម៉ាស៊ីន ក៏ដូចជាបុគ្គលិកខាងផ្នែកសំឡេងនៅក្នុងស្ទុឌីយោ បើសិនជាវៀតណាមជួយលើការបណ្តុះបណ្តាលនោះជាការល្អណាស់។ លោករដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងព័ត៌មានកម្ពុជាត្រូវការខាងផ្នែកសមត្ថភាពបច្ចេកទេស មុខជំនាញ ទាំងជំហរនយោបាយ ដូច្នេះសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរនេះសំខាន់ណាស់ សង្ឃឹមថាលោកប្រធានគណៈប្រតិភូនឹងបន្តជំរុញសហប្រតិបត្តិការនេះ ក៏ដូចជាជួយផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីក្រសួងព័ត៌មានកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពការងារឲ្យបានល្អ។
ឆ្លើយតបនឹងសំណើររបស់អគ្គនាយកវិទ្យុសម្លេងវៀតណាម លោករដ្ឋមន្ត្រីបានមានប្រសាសន៍ប្រគល់ភារកិច្ចនេះឲ្យលោក តន់ យ៉ាន អគ្គនាយកវិទ្យុជាតិកម្ពុជា ទទួលភារកិច្ចដើម្បីរៀបចំឯកសារ និងសំភារៈទាក់ទងដែលមានពីមុន មកឲ្យក្រសួងព័ត៌មាន និងខាងសារគមនាគមន៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនេះឲ្យបានកាន់តែលឿនថែមទៀត៕
Subscribe to:
Post Comments (Atom)

6 comments:
why vietnam? Cmbodian TTK is vietcong tv. Cambodian and CAMBODIA GOVT. nowadays are fucking dumb ass mother fucker.
Dumb Yuon Dog Eating masters still plan on swallowing and taking advantages of Cambodia/Khmer land and natural resources. These need to be stopped, Dumb Yuon Dog Eaters.
Dumb Yuon/Vietnamese Dog Eaters, take your hands out of Cambodia/Srok Khmer.
ពួកយួននិងអាយ់ងរបស់គេដឹងច្បាស់ថា៖ល្បែងបោះឆ្នោតគឺពួកអាយ៉ងរបស់គេនិងឈ្នះជាស្វ័យប្រ
វត្តន៍,ដូច្នេះពួកគេត្រូវតែស្រាក់គ្នា កុំឲ្យពេលានេះ
កន្លងផុតទៅបាន។ តែបើយើងជាខ្មែរបានដឹងចំណុចនេះហើយ,យើង
ក៏ត្រូវធ្វើបេសកកម្មរួម,ប្រើភាសារួម,និងត្រៀមធ្វើ
សកម្មភាពរួម ដើម្បីរំដោះខ្លួនយើងឲ្យមានឯករាជ,
សេរីភាព,និងយុត្តិធម៌ជាមុនសិន,បើបានដូចបំ
ណងហើយ យើងនិងប្រកួតប្រជែងបោះឆ្នោតរវាង ខ្មែរ និងខ្មែរតាមបែបសេរី និងប្រជាធិប្បតេយ្យ៕
ខ្មែរអាចស្គាល់និងទុកចិត្តគ្នាបានការប្រើប្រាស
ភាសារនិងអាចយល់ពីអ្វីដែលយើងបានបញ្ជាក់។
យល់ព្រមទាំងស្រុង ក្រោយពីចក្រពត្ត ចាកចេញ
ពីកម្ពុជា ខ្មែរគ្រប់គណបក្សនយោបាយទោះមាន
និន្នាការខ្វែងគ្នាយ៉ាងណា ក៏អាចចរចារ និយាយ
រួមតុមូលតែមួយបាន នោះប្រសិនយើងម្នាក់សំ
ដៅយកប្រយោជន៍ប្រទេសជាតិជាធំ៕
យួននិងខ្មែររលាយសាច់មួយហើយឬ?
យួនចូលជ្រៀតជ្រែករឿងផ្ទៃក្នុងខ្មែរមែនទេ?
អាយួនកន្ទបកាន់តែហ៊ានខ្លាំងមែន?
ប្រទេសខ្មែរជាអព្យាក្រិតក្លែងក្លាយមែនទេ?
ប្រទេសខ្មែរតែដីយួនមែនទេ?
អាហ៊ុន សែនជាឆ្កែយួនពិតប្រាកដណាស់!
Vietnam violates Cambodia soverienty!
Post a Comment