Monday, November 05, 2012

សកម្មជន​ស្ត្រី​បឹងកក់​ម្នាក់​ទទួល​ពាន​រង្វាន់​ពី​អាមេរិក

អ្នក​ស្រី​ ទេព វន្នី ពេល​​សា​លា​ឧទ្ធរណ៍​សម្រេច​ដោះ​លែង​​ពី​គុក កាល​ពី​ខែ​មិ​ថុនា​។ រូបថត ជីវ័ន

Monday, 05 November 2012
ឃុត សុ​ភ​ចរិយា
The Phnom Penh Post

ភ្នំពេញៈ ស្ត្រី​ដែល​ជា​អតីត​អ្នក​ទោស​ដីធ្លី​ម្នាក់​ ក្នុង​ចំណោម​ស្ត្រី​ ១៣​ នាក់​ ក្នុង​សហគមន៍​បឹងកក់ ដែល​តែង​តែ​ដឹក​នាំ​ការ​តវ៉ា តាម​រូបភាព​ប្លែក​ៗ ដើម្បី​ការ​ពារ​ដី​ធ្លី​ផ្ទះ​សម្បែង​ពី​ការ​រំលោភ​បំពាន ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ទទួល​ពាន​រង្វាន់ Global Leadership Award ពី Vital Voices នៅ​ថ្ងៃ​ទី០២ ខែ មេសា ឆ្នាំ​២០១៣​ខាង​មុខ​នេះ​។

យោង​តាម​លិខិត​អញ្ជើញ​របស់​អ្នក​ស្រី​អាលីស នែល​សិន​ នាយិកា​ប្រតិបត្តិ​របស់ Vital Voices Global Partnership ដែល​បាន​ផ្ញើ​ជូន​អ្នក​ស្រី​ ទេព ​វន្នី​ តាម​រយៈ​លោក​ស្រី​មូរ សុខហួរ និង​ដែល​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​កាល​ពី​ម្សិលមិញ បាន​បញ្ជាក់​ថា​ អ្នក​ស្រី​ទេព​ វន្នី​ ត្រូវ​បាន​ជ្រើស​រើស​យ៉ាង​សម្រិត​សម្រាំង ​ឲ្យ​ជាប់​ពាន​រង្វាន់​ Vital Voices Global Leadership Award បន្ទាប់​ពី​អ្នក​ស្រី បាន​ប្រឹង​ប្រែង​តស៊ូ​មតិ​យ៉ាង​សកម្ម ក្នុង​ការ​ដឹក​នាំ​ចលនា​ស្ត្រី​ ក្នុង​សហគមន៍​បឹងកក់​ ដើម្បី​ការ​ការពារ​សិទ្ធិ​ដី​ធ្លី​លំនៅដ្ឋាន និង​សិទ្ធិ​ជា​មូលដ្ឋាន​ផ្សេង​ទៀត​ សម្រាប់​សហគមន៍​របស់​អ្នក​ស្រី ​និង​សហគមន៍​មួយ​ចំនួន​ទៀត​ក្នុង​ប្រទេស​កម្ពុជា​។

Vital Voices ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ស្រី ហ៊ីឡារី គ្លីន​តុន សម្រាប់​ជា​ការ​ផ្ដល់​កិត្តិយស ដល់​ស្ត្រី​ដ៏​ពិសេស​ចំនួន​ប្រាំ​នាក់ រៀង​រាល់​ឆ្នាំ​ដែល​បាន​ការពារ​សិទ្ធិ​មនុស្ស សិទ្ធិ​ស្ត្រី​។


ពាន​ រង្វាន់​នេះ ​នឹង​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី ០២ ខែ​មេសា​ ឆ្នាំ​២០១៣​ នៅ​ឯ ​JohnF. Kennedy Center for performing Arts ក្នុង​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ដែល​ជា​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​១២ នៃ​កម្មវិធី Global Leadership Award ។

Vital Voice​ នឹង​រៀបចំ​សម្រាប់​ការ​ធ្វើ​ដំណើរ និង​ការ​ស្នាក់​នៅ​ឲ្យ​អ្នក​ស្រី​ទេព វន្នី ដើម្បី​ចូល​រួម​កម្មវិធី និង​ទទួល​រង្វាន់ ពី​ថ្ងៃ​ទី២៩ ​ខែ​មីនា ដល់​ថ្ងៃ​ទី​០៧​ ខែ​មេសា ​ឆ្នាំ​២០១៣។

ក្រោយ​ពី​ទទួល​បាន​នូវ​ព័ត៌មាន​នេះ អ្នក​ស្រី​ទេព​ វន្នី​ បាន​សម្តែង​នូវ​ក្ដី​រំភើប​រីករាយ​និង​គិត​ថា​សកម្មភាព​របស់​សហគមន៍ អ្នក​ស្រី​ធ្វើ​នា​ពេល​កន្លង​មក គឺជា​រឿង​ត្រឹម​ត្រូវ​។

អ្នក​ស្រី​បាន និយាយ​ថា៖ «ពាន​រង្វាន់​ដែល​ខ្ញុំ​នឹង​ត្រូវ​ទទួល​បាន​នេះ​ គឺ​បញ្ជាក់​អំពី​អ្វី​ដែល​សហគមន៍​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ បាន​ធ្វើ​យ៉ាង​ត្រឹម​ត្រូវ​ គឺ​ការ​តស៊ូ​មតិ​របស់​ពួក​យើង​ត្រឹម​ត្រូវ​តាម​ច្បាប់​ជាតិ​និង​អន្តរជាតិ មិន​មែន​ជា​ការ​តវ៉ា​បែប​អនាធិបតេយ្យ​ ដូច​អ្វី​ដែល​ខាង​បុគ្គល​ជា​មន្ត្រី​សាធារណៈ​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​នោះ ទេ»

អ្នក​ស្រី​ទេព​ វន្នី​ដែល​ក៏​ទទួល​បាន​ការ​អញ្ជើញ​ ឲ្យ​ទៅ​ចូល​រួម​កម្មវិធី​ Movies That Matter Festival ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​ទី២៧ ខែ​មីនា​ ឆ្នាំ​២០១៣​ នៅ​ទីក្រុង ​Amsterdam នៃ​ប្រទេស​ហូឡង់​ដែរ​នោះ​បន្ត​ថា៖«យើង​នឹង​បន្ត​ជួយ​ដល់​ប្រជា​សហគមន៍​ របស់​យើង​និង​សហគមន៍​រង​គ្រោះ​ដទៃ​ទៀត​ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ យុត្តិធម៌​។ ការ​ចែក​រំលែក​នូវ​បទពិសោធ​និង​ចំណេះ​ដឹង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​ជា​វិធី ​ដ៏​ល្អ ក្នុង​ការ​ជួយ​ឲ្យ​សហគមន៍ និង​សង្គមជាតិ​ទទួល​បាន​សិទ្ធិ​សេរីភាព និង​វឌ្ឍនភាព»។

សកម្មជន ស្រ្តី​ អ្នក​ភូមិ​បឹងកក់​ម្នាក់​ទៀត អ្នក​ស្រី​ហេង មុំ ដែល​កាល​ពី​ថ្ងៃ​ទី ២២ ខែ​កញ្ញា កន្លង​មក បាន​ទៅ​ធ្វើ​បទ​បង្ហាញ​មួយ​ស្ដី​ពី​ «ការ​អភិវឌ្ឍ​គ្មាន​តម្លាភាព​និង​ភាព​អយុត្តិធម៌​នៅ​កម្ពុជា​»​នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​ថា នេះ​ជា​ដំណឹង​មួយ​ ដែល​នាំ​មក​នូវ​ក្ដី​ត្រេកអរ សម្រាប់​ប្រជា​ពលរដ្ឋ ក្នុង​សហគមន៍​បឹងកក់។ អ្នក​ស្រី​ថ្លែងថា​៖​«ខ្ញុំ​ក៏​ដូច​ជា​​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​ទាំង​អស់​មាន​ចិត្ត​អរ​សប្បាយ​ខ្លាំង​ណាស់​ នៅ​ពេល​ដឹង​ថា ការ​ប្រឹងប្រែង​តស៊ូ​មតិ​ដើម្បី​ការពារ​លំនៅដ្ឋាន និង​សិទ្ធិ​ជា​មូលដ្ឋាន​ផ្សេងៗ​ទៀត របស់​ក្រុម​ស្ត្រី​សហគមន៍​បឹងកក់​យើង​ខ្ញុំ ទទួល​បាន​នូវ​ពាន​រង្វាន់ Global Leadership Award ពី Vital Voices»។ អ្នក​ស្រី​បាន​បន្ត​ទៀត​ថា មក​ទល់​ពេល​នេះ បញ្ហា​ប្រឈម​នៅ​តែ​បន្ត​កើត​មាន​ចំពោះ​ប្រជា​ពលរដ្ឋ ក្នុង​សហគមន៍​បឹងកក់​ពិសេស​ស្ត្រី​និង​កុមារ។ ជាក់​ស្ដែង​ករណី​អ្នក​ស្រី​យ៉ោម បុប្ផា ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដោយ​គ្មាន​បង្ហាញ​ដីកា និង​ត្រូវ​បាន តុលាការ​ សម្រេច​ឃុំ​ខ្លួន​យ៉ាង​តក់​ក្រហល់​ដែល​នាំ​ឲ្យ​កូន​ប្រុស​វ័យ​ ៨ ឆ្នាំ​របស់​គាត់​ មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត​ ក្នុង​ការ​សិក្សា​រៀន​សូត្រ គិត​តែ​យំ​នឹក​ដល់​ម្ដាយ​រៀង​រាល់​ថ្ងៃ៕

8 comments:

  1. Anonymous4:42 PM

    ហេតុអ្វី ខ្ញុំ តែងតែមានការយល់ខុសពីគេ?
    ដោយហេតុថា ហ៊ុនសែន បុគ្គលខ្លាំងពូកែ
    ឬជើងឆើតធ្លាប់ សម្លាប់ខ្មែរស្នេហាជាតិ តាម
    បញ្ជារបស់ចៅហ្វាយយួនហាណូយ!

    ចុះហេតុអ្វី ហ៊ុនសែន មិនសម្លាប់ មេបះបោ
    នាំគេធ្វើបាតុកម្ម នៅបឹងកក់ នៅបុរីកីឡា និង
    នៅគ្រប់កន្លែងដទៃទៀត? សូមជូនទស្សនៈ
    សម្រាប់ពិចារណា ទៅលើសកម្មភាពរបស់
    មេដឹកនាំខ្មែរ ហ៊ុនសែន៕

    ReplyDelete
  2. Anonymous5:46 PM

    Congratulation to Mrs Tep Vanny for her courage and her will to fight against the unjust society in her community.

    ReplyDelete
  3. Anonymous8:06 PM

    ​លោក@4:42 PM...ជាទីគោរព និង រាប់អាន!

    គួរលោក (4:42 PM) សួរទៅអាមេឃាតករហ៊ុន សែន
    (បុកគល់)ខ្លាំងពូកែ របស់លោក... ឬក៏ អាចៅហ្វាយយួនហាណូយ របស់អាហ៊ុនសែនទៅ..
    ?......ខ្ញុំ!..ក៏មិនយល់ដែរ?

    ReplyDelete
  4. Anonymous12:55 AM

    អីយ៉ាលោក 8:06 PM ជាទីគោរព,
    យូរៗទៅ វាទៅជា អាមេឃាតករហ៊ុន សែន
    (បុកគល់)ខ្លាំងពូកែ របស់លោក....

    ពាក្យគោរព និង ជាទីរាប់អាន ខ្ញុំអាចទទួលមួយ
    រយៈសិនបាន ក៏ ប៉ុន្ដែ ត្រង់ដែលថា អាឃាតករ
    ហ៊ុនសែន (បុកគល់)ខ្លាំងពូកែ"របស់លោក"...
    ប្រសិនបើលោក ចង់សំដៅមករកខ្ញុំមែន លោកពិតជា
    ច្រឡំធំហើយ សូមលោកបើកនេត្រាទាំងពីរឱ្យធំម្ដង
    ទៀត ប្រសិនបើលោកច្រឡំមែននោះ បើពុំដូច្នោះទេ
    អាឃាតករភ្នែកទោលនោះ ពិតជារបស់លោកទៅវិញ
    ទេ។

    ប៉ុន្ដែ ទោះបី យ៉ាងណាមនុស្សបុថុជ្ជនទាំងអស់គ្មាន
    នរណាម្នាក់ឥតខ្ចោះទេ។ប្រសិនបើពុំបានដូចការគិត
    របស់ខ្ញុំទេ សូមទុកជាមោឃៈ។មែនមនុស្សកុំឱ្យទុកចិត្ត
    មនុស្ស ព្រោះអាចជួនកាលល្អតែភាពខាងក្រៅ។

    ដំរីជើង៤ នៅតែមានភ្លាត់ អ្នកប្រាជ្ញាចេះស្ទាត់ក៏
    នៅតែមានភ្លេច៕

    ReplyDelete
  5. Anonymous1:52 AM

    ជំរាបមកលោក@12::55 AM,
    មិនជាទីគោរព និង មិនជាទីរាប់អាន !

    បើខ្ញុំមិនច្រឡំទេ,
    ខ្លួនលោកទេតើ ជាអ្នកលើកកំពស់
    អាមេឃាតករហ៊ុនសែន(បុកគល់)ខ្លាំងពូកែ....ឬជើងឆើតធ្លាប់ សម្លាប់ខ្មែរស្នេហាជាតិ តាម
    បញ្ជារបស់ចៅហ្វាយយួនហាណូយ!....

    ពាក្យថាអាមេឃាតករហ៊ុន សែន"របស់លោក",
    បើលោកទទួលមិនបាន...
    ខ្ញុំសូមទទួលជួសលោកទៅចុះ
    ....(អាមេឃាតករហ៊ុនសែន (បុកគល់)ខ្លាំងពូកែ"របស់ខ្ញុំ 8:06 PM)។

    ខ្ញុំសូមជំរាបលោកថាខ្ញុំមិនដែលបានតាំងខ្លួនជាដំរីជើង៤-ឬក៏អ្នកប្រាជ្ញអីហ្នឹងទេ!
    សូមលោកទទួលយកទៅវិញចុះ!

    ReplyDelete
  6. Anonymous12:18 PM

    មិនបាច់ជម្រាបទេ,មកដល់លោក1:52 AM,
    ដំរីជើង៤ និងអ្នកប្រាជ្ញ មានន័យថា បើសំណេរ
    របស់ខ្ញុំមានការខុសឆ្គងជ្រុលជ្រោះ ទៅលើសំណេរ
    របស់រូបលោក ក៏សូមអភ័យទោស ព្រោះខ្ញុំត្រូវការ
    ពារខ្លួនឯងដែរ ដូច្នោះហើយទើបខ្ញុំយកភាសិតនោះ
    មកប្រើ។ម៉្យាងខ្ញុំភ័យក្រែងគេ ដាក់ម៉ាផ្លែទៀត ចេះ
    ឯងឱ្យក្រែងចេះគេ ទើបរៀនធ្វើរបងការពារទុកជា
    មុន៕ អរគុណដែលចូលរួមប្រាស្រ័យជាមួយលោក
    ស្ដីពីរឿងស្រុកទេសន៍!

    ReplyDelete
  7. Anonymous12:30 PM

    គេសម្លាប់ តែអ្នកបះបោការពារផលប្រយោជន៍ប្រជា
    ពលរដ្ឋខ្មែរមែនពិត។មនុស្សរបស់គេ យ៉ាងណាគេ
    មិនសម្លាប់ដាច់ខាត។

    ReplyDelete
  8. Anonymous1:51 AM

    សូមបងប្អូននៅបរទេស ទាំងអស់គ្នា គួរណាស់តែឈប់រវីរវល់ និងបញ្ហានយោបាយនៅឯស្រុកខ្មែរទៀតទៅ ! ពីព្រោះថា ពលរដ្ឋនៅក្នុងស្រុកខ្មែរ គឺពួកគាត់កែលែងកើតហើយ ។ ពួកគាត់ គិតតែសប្បាយ ខិតខំរកស៊ីកេងប្រវ័ញ ពុករលួយ សម្ងំយកសុខ រៀងៗខ្លួន ពួកគាត់មិនចេះឈឺឆ្លាលនិងរឿងអយុត្តិធម៌ទាំងឡាយ ដែលកើតឡើងជុំវិញខ្លួនគាត់ឡើយ ។ ក្នុងផ្នត់គំនិតរបស់ពួកគេ គេយល់ថា អាណាស្នេហាជាតិ គឺជាមនុស្សល្ងង់ ឆាប់ងាប់ លើសពីនេះទៅទៀត ពួកគេស្អប់និងច្រណែន និងបងប្អូននៅបរទេសណាស់ ។ ពួកគាត់ សុខចិត្តអោយយួន ឬចិន ត្រួតក្បាល ជាជាងទទួលយកគោលគំនិតពីពួកយើងនៅបរទេរស ដែលពួកយើងមានបំណងចង់អោយ ស្រុកខ្មែរខ្លាយ ជាប្រទេសមួយ ដែលមានលទ្ធិប្រជាធិបតេយ្យ ដូចគេដូចឯង ។ដូចឃើញស្រាប់ហើយ ពេលយើងទៅលេងស្រុកខ្មែរម្ដង ពួកគេរាក់ទាក់ខ្លាំងណាស់ តែមានគោលដៅគឺ ពួកគេចង់ រឹតកៀបយកតុល្លាពីយើង តែប៉ុណ្ណោះ ។កាលណាអស់តុល្លាហើយ គឺពួកគេលែងត្រូវការពួកយើងទៀតហើយ ។
    សព្វថ្ងៃនេះ យើងបានរស់នៅ បស្ចឹមប្រទេស ដែលជាទឹកដីដែលមានសិទ្ធសេរីភាពត្រឹមត្រូវ។ ម្នាក់ៗ មានជីវភាពធូរធារ មានការងារធ្វើ ដូច្នេះហើយ បើមានពេលវេលា ពួកយើងត្រូវតែនាំគ្នា ដើរលេងជុំវិញពីភពលោក ជប់លៀងស៊ីចាយ ទិញរបស់របរល្អៗ តុបតែងផ្ទះ ទិញឡានល្អៗ ឬក៏ទុកលុយបញ្ជូនកូនចៅយើង អោយទៅរៀននៅសាកលវិទ្យាល័យល្អ ៗ ជាជាងយកលុយចូលទៅស្រុកខ្មែរ ។ ពីព្រោះថា ជាងម្ភៃឆ្នាំផ្លាយមកហើយ ដែលយើងជាខ្មែរនៅឯបរទេស ម្នាក់ៗ បានខិតខំ ជួយគ្រប់មធ្យោបាយ ទាំងថវិកា ទាំងគំនិត ទៅអោយពួកគាត់ តែពួកគាត់ នៅតែមិនផេះ នៅតែល្ងង់ ពោល គឺខ្មែរក្នុងស្រុកមួយភាគធំ ជាពួកមនុស្សដែលមានសរជាតិ ជាខ្ញុំកញ្ចាស់គេ ពួកគាត់មិនចេះប្រឹងប្រែងតស៊ូ រកសិទ្ធសេរីភាពដោយខ្លួនឯង អ្វីៗ គឺរងចាំតែពឹងពាក់ចំនួយពីបរទេស ។

    ReplyDelete