Thursday, December 27, 2012

២០១២​ជា​ឆ្នាំ​ដែល​រួម​រឹត​ទៅ​ដោយ​អំពើ​ហិង្សា​ដីធ្លី​ទាំង​នៅ​ទី​ក្រុង​និង​ជន​បទ

កម្លាំងប្រដាប់អាវុធបណ្តេញពលរដ្ឋឲ្យចេញពីលំនៅដ្ឋាន  និងពលរដ្ឋដែលបានមកតាំងទីលំនៅដោយបង្ខំនៅក្រៅក្រុង​ភ្នំពេញ ។

Tuesday, 25 December 2012
ម៉ៃ​ ទិត្យថារ៉ា និង David Boyle
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ បន្ទាប់​ពី​រស់​នៅ ២៨ ឆ្នាំ ក្នុង​រាជធានី​ភ្នំពេញ ដោយ​បរិភោគ​អាហារ​ដូច​ជា «ស្តេច» ​និង​បាន​ទៅ​រៀន​នៅ​សាលារៀន​ល្អ​បំផុត ការ​ធ្វើ​ដំណើរ​របស់​លោក សុផល (ឈ្មោះ​ត្រូវ​បាន​ដាក់​ដោយ​អ្នក​កាសែត) ​ទៅ​ជន​បទ គឺជា​បទ​ពិសោធ​ពិបាក​ផង និង​ជា​បទ​ពិសោធ​ថ្មី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ។
រហូតដល់ថ្ងៃមួយ ក្នុង​ខែ​មិថុនា នៅ​ពេល​គាត់​ដោះ​ដូរ​សម្លៀក​បំពាក់​ស្អាត ជាមួយ​នឹង​ភាព​នឿយ​ហត់ ដោយ​ចូល​រួម​ក្នុង​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​កំហឹង​លើ​បញ្ហា​ចាប់​យក​ដីធ្លី ដែល​កើត​មាន​នៅ​តំបន់​ដទៃ​ទៀត ក្នុង​ប្រទេស​កម្ពុជា ពុំ​ត្រូវ​បាន​យុវជន​មើល​ឃើញ​ឡើយ។

ជា​យុវជន ស្ម័គ្រ​ចិត្ត​ម្នាក់ នៃ​យុវជន​ស្ម័គ្រ​ចិត្ត​ប្រហែល ២០០០ នាក់ ដែល​បាន​ដាក់​ពង្រាយ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ជា​ផ្នែក​មួយ នៃ​គម្រោង​វាស់​វែង​ដីធ្លី ដែល​មាន​គោល​បំណង ដើម្បី​ដោះ​ស្រាយ​បញ្ហា​ចាប់​យក​ដីធ្លី ដែល​រីក​រាល​ដាល​នៅ​កម្ពុជា លោក សុផល ចាប់​ផ្តើម​ដឹង​អំពី​ការ​លំបាក​យ៉ាង​ខ្លាំង ដែល​ប្រជាជន​នៅ​តាម​ជន​បទ ជួប​ប្រទះ ដោយ​សារ​ការ​ចាប់​យក​ដីធ្លី។
ប៉ុន្តែ​ក្នុង​ស្រុក​ថ្ពង ខេត្ត​កំពង់​ស្ពឺ ជា​កន្លែង​ដែល​លោក សុផល ស្ម័គ្រ​ចិត្ត​ចុះ​វាស់​ដី បញ្ហា​ធំ​បំផុត របស់​យុវជន​ស្ម័គ្រ​ចិត្ត មិន​មែន​ជា​ជំនាញ​វាស់​វែង​ដី​ក្មេង​ខ្ចី​របស់​ពួកគេ ឬ​ការ​ទាក់​ទង​ក្នុង​ភូមិ​ឡើយ ប៉ុន្តែ​គឺ​បញ្ហា​នយោបាយ នៅ​ពី​ក្រោយ​ជម្លោះ​ដ៏​ក្តៅ​គគុក​នេះ ដែល​ជា​ជម្លោះ ពាក់​ព័ន្ធ​រហូត​ដល់​ព្រឹទ្ធ​សភា​កម្ពុជា។
លោកព្រឹទ្ធសមាជិក​លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធ​សភា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​គេ​ហៅ​ថា «ស្តេច​កោះ​កុង» បាន​ទទួល​ដី​សម្បទាន ៩០០០ ហិកតា ក្នុង​ឃុំ​អម​លាំង ​ស្រុក​ថ្ពង ក្នុង​ឆ្នាំ ២០១០ ដែល​បណ្តាល​ឲ្យ​កើត​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ក្តៅ​គគុក ជាមួយ​នឹង​ប្រជា​ជន​ប្រហែល ២០០០ គ្រួសារ ដែល​ទទួល​រង​ផល​ប៉ះពាល់ ចាប់​តាំង​ពី​ការ​ផ្តល់​ដី​សម្បទាន។
ឃុំអម​លាំង ដែល​រួម​រឹត​ទៅ​ដោយ​បញ្ហា​ជម្លោះ​ដីធ្លី​មួយ​នេះ បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​គណបក្ស សម រង្ស៊ី ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​នេះ ដោយ​ស្រ្តី​អាយុ ២៨ ឆ្នាំ​ម្នាក់ ដែល​ផ្ទះ​របស់​ខ្លួន ត្រូវ​បាន​បំផ្លាញ ដើម្បី​ត្រួស​ត្រាយ​ផ្លូវ ដល់​ចំការ​អំពៅ​របស់​លោក ព្រឹទ្ធ​សមាជិក លី យ៉ុង​ផាត់ បាន​ឈ្នះ​តំណែង​មេឃុំ។
ជម្លោះដីធ្លី ដូច​នៅ​ឃុំ​អម​លាំង គឺជា​បញ្ហា​ចាក់​ឫស នៅ​កម្ពុជា ហើយ​នៅ​ឆ្នាំ ២០១២ ជា​ឆ្នាំ​ដែល​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ប្រើ​ប្រាស់ ដោយ​ក្រុមហ៊ុន ក្នុង​ជម្លោះ​ដីធ្លី​ទាំង​នេះ។
ដោយ​មាន​ការ​បោះឆ្នោត​ ជាតិ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ ព្រម​ទាំង​យុទ្ធនា​ការ​លើក​កម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​កាន់​តែ​ខ្លាំង​ ក្លា រៀប​ចំ​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល ប្រជាជន ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ដី​របស់​ខ្លួននៅ​ឆ្នាំ ២០១​២ នេះ រដ្ឋាភិបាល ទី​បំផុត ​បាន​ចាប់​ផ្តើម អនុម័ត​គោល​នយោបាយ​ទូលំ​ទូលាយ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី។
ចាប់ពីដើមឆ្នាំ ២០១២ ​នៅ​ពេល​ទាហាន​ ធ្វើ​ការ​បន្ថែម​ជា​សន្តិ​សុខ​របស់​ក្រុម​ហ៊ុន TTY បាន​បាញ់​អ្នក​ភូមិ​ដែល​តវ៉ា​ប្រឆាំង​ការ​យក​ដីធ្លី​របស់​ពួកគេ ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​យ៉ាង​ឃោរ​ឃៅ ប្រឆាំង​ប្រជាជន​ពលរដ្ឋ​នេះ បាន​ចិញ្ចឹម​ការ​តទល់​ដ៏​អាក្រក់​នេះ ម្តង​ហើយ​ម្តង​ទៀត។ ឧទាហរណ៍​អាក្រក់​បំផុត នៃ​អំពើ​ហិង្សា​នេះ គឺ​ការ​បាញ់​សម្លាប់​ក្មេង​ស្រី​អាយុ ១៤ ឆ្នាំ​ម្នាក់​ឈ្មោះ ហេង ចន្ថា ដោយ​កម្លាំង​រដ្ឋាភិបាល នៅ​ពេល​កម្លាំង​រដ្ឋាភិបាល បាន​ចុះ​ទៅ​ភូមិ​តូច​មួយ ក្នុង​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ​កាល​ពី​ខែ​ឧសភា។
រដ្ឋាភិបាលបាន​ ថ្លែង​ថា កង​កម្លាំង​ដ៏​ច្រើន ដែល​មាន​កាំ​ភ្លើង​ស្វ័យ​ប្រវតិ្ត និង​ឧទ្ធម្ភាគចក្រ បាន​ចុះ​បង្ក្រាប​លើ​ចលនា​អបគមន៍ ប៉ុន្តែ​អ្នក​ភូមិ អ្នក​ឃ្លាំ​មើល​សិទិ្ធ​ដីធ្លី ក្រុម​សិទិ្ធ​មនុស្ស និង​សាធារណៈ​ជន បាន​បដិសេធ​ការ​លើក​ឡើង​បែប​នោះ ដោយ​មនុស្ស​ជា​ច្រើន​នាក់ បាន​អះអាង​ថា ជា​ការ​បិទ​បាំង​ដើម្បី​បណ្តេញ​អ្នកភូមិ ក្នុង​ជម្លោះ​ដីធ្លី​ដ៏​យូរ​អង្វែង ជាមួយ​នឹង​ក្រុម​ហ៊ុន​សម្បទាន​ចំការ​កៅស៊ូ។
បើទោះបីមាន​ការ​រិះគន់​ យ៉ាង​ខ្លាំង និង​កំពុង​បន្ត​លើ​ករណី​នេះ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​រដ្ឋាភិបាល បាន​បដិសេធ​មិន​ស៊ើប​អង្កេត លើ​ករណី​បាញ់​សម្លាប់​នោះ ឬ​បដិសេធ​មិន​ប្តូរ​ជំហរ​របស់​ខ្លួន​ឡើយ។ ផ្ទុយ​ទៅ​វិញ ចលនា​អបគមន៍​នេះ ត្រូវ​បាន​យក​មក​ប្រើ​ជា​មូល​ដ្ឋាន ដើម្បី​ចាប់​ខ្លួន​មនុស្ស​ប្រាំ​នាក់។
លោក ម៉ម សូណង់ដូ ម្ចាស់​វិទ្យុ​សំបុក​ឃ្មុំ ត្រូវ​បាន​ផ្តន្ទា​ទោស ឲ្យ​ជាប់​ពន្ធនា​គារ​រយៈ​ពេល ២០ ឆ្នាំ ក្នុង​តួនាទី​របស់​លោក ចំពោះ​អ្វី​ដែល​គេ​ហៅ​ថា ការ​បង្កើត​ចលនា​ផ្តាច់​ខ្លួន​នេះ ចំណែក​ឯ​លោក ចាន់ សុវ៉េត អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់ នៃ​អង្គ​ការ​អាដហុក ត្រូវ​ហៅ​ទៅ​សួរ​ចម្លើយ កាល​ពី​ម្សិល​មិញ ពី​បទ​ជួយ​ជន​ល្មើស​ម្នាក់។ បទ​ចោទ​ប្រកាន់​លើ​បុរស​ទាំង​ពីរ​នេះ​ ត្រូវបាន​រិះ​គន់​ជា​ទូទៅ​ថា គឺ​ដោយ​សារ​មូល​ហេតុ​នយោបាយ។
ក្នុង​រាជ​ ធានីភ្នំពេញ​វិញ ជម្លោះ​ដីធ្លី​ដ៏យូរ​អង្វែង​ នៅ​បុរី​កីឡា និង​បឹង​កក់ បាន​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​ជា​ញឹក​ញាប់ ហើយ​ផ្លាស់​ប្តូរ​គួរ​ឲ្យ​សង្ស័យ ខណៈ​ដែល​អាជ្ញាធរ ជ្រើស​រើស​វិធី​សាស្រ្ត​ខ្លាំង​ៗ ចំពោះ​អ្នក​ទាំង​ឡាយ ដែល​បដិសេធ​មិន​ព្រម​គោរព​តាម​បញ្ជា​ផ្លាស់​ទី​លំនៅ។
អ្នកភូមិបុរីកីឡា ​រាប់​រយ​នាក់ ដែល​បាន​បដិសេធ​កញ្ចប់​សំណង​ថ្មី​បន្តិច​បន្តួច​ឲ្យ​ពួកគេ​ទៅ​រស់​នៅ ក្នុង​តំបន់​នៅ​ជាយ​ក្រុង​ភ្នំពេញ ជា​ជាង​សំណង់​ច្រើន​ជាន់​ថ្មី ដែល​បាន​សន្យា​នោះ ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ ពី​ផ្ទះ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ ៣ ខែ​មករា។ ក្រុម​ហ៊ុន ផាន អ៊ីម៉ិច របស់​អ្នក​ស្រី​ស៊ុយ សុផាន ដែល​គាំទ្រ​ដោយ​កង​កម្លាំង​រាជធានី​ភ្នំពេញ បាន​បំផ្លាញ​ផ្ទះ​របស់​ប្រជាជន​ប្រហែល ៣០០ គ្រួសារ នៅ​បុរីកីឡា ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ហិង្សា ​រវាង​អ្នក​ត្រូវ​បណ្តេញ​ចេញ និង​នគរបាល រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន និង​ជាប់​ពន្ធនាគារ​ព្រៃស​ជា​ច្រើន​សប្តាហ៍​ចំពោះ​អ្នក​ភូមិ​មួយ​ចំនួន។
ខណៈដែល ​អ្នក​ត្រូវ​បណ្តេញ​ចេញ ស្ថិត​នៅ​ក្រោម​ជណ្តើរ នៅ​បុរីកីឡា ស្រ្តី និង​កុមារ​ជាង ២០ នាក់ ដែល​តវ៉ា​ ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​ដ៏​ធំ​នេះ ត្រូវ​បាន​ចាប់​ឃុំ ក្នុង​ទី​ក្រុង អស់ ​រយៈ​ពេល ៨ ថ្ងៃ​ និង​ជាប់​ឃុំ នៅ​មជ្ឈមណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ ជា​កន្លែង​ដែល​ពួកគេ​ជាប់​ឃុំមួយ​សប្តាហ៍ ដោយ​គ្មាន​ការ​ចោទ​ប្រកាន់ បន្ទាប់​មក ពួកគេ​បាន​ផ្លោះ​របង ហើយ​រត់​ដើម្បី​សេរីភាព តាម​ម៉ូតូកង់បី។
នៅ ​បឹង​កក់​ ដែល​ត្រូវ​បាន​បូម​ខ្សាច់​កប់​ពន្លិច​រួច​ហើយ​ ការ​រួម​គ្នា​តវ៉ា ជាមួយ​ស្រ្តី​បុរីកីឡា បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ ប្រឆាំង​នឹង​អាជ្ញាធរ​ក្រុង​ ដែល​គ្មាន​ឆន្ទៈ​ កំណត់​ព្រំ​ដី​ទំហំ ១២,៤៤ ហិកតា​ ដែល​បាន​សន្យា​ផ្តល់​ឲ្យ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន​។
ក្នុង​ទង្វើ​មួយ ដែល​ត្រូវ​បាន​ថ្កោល​ទោស ដោយ​សហគមន៍​អន្តរជាតិ​ថា អយុតិ្តធម៌ និង​ខុស​ច្បាប់ អាជ្ញាធរ​បាន​ចាប់​ខ្លួន​ស្រ្តី​បឹង​កក់ ១៣ នាក់ នៅ​ថ្ងៃ​ទី ២២ ខែ​ឧសភា ផ្តន្ទា​ទោស​ពួកគេ​ ក្នុង​រយៈ​ពេល​តែ​៣ ម៉ោង ពី​បទ​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ទ្រព្យ​សាធារណៈ និង​ប្រឆាំង​នឹង​អាជ្ញាធរ ឲ្យ​ជាប់​ពន្ធនាគារ ២ ឆ្នាំ​កន្លះ។
សាមសិបបី​ថ្ងៃ​ក្រោយ​មក បន្ទាប់​ពី​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង ទាំង​ក្នុងនិង​ពី​ក្រៅ​ប្រទេស សាលា​ឧទ្ធរណ៍ បាន​បន្ថយ​ទោស​ពួកគេ ប៉ុន្តែ​តម្កល់​ការ​ផ្តន្ទា​ទោស ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​សេរីភាព។
ទោះជាយ៉ាងណា គេ​គិតថា ជម្លោះ​ដីធ្លី​ទាំង​ពីរ​កន្លែង​ នឹងស្ងប់​ស្ងាត់​នៅ​ចុង​ឆ្នាំ ប៉ុន្តែ​បែរ​ជា​មាន​ការ​ចាប់​ខ្លួន​ស្រ្តី​បឹងកក់​ម្នាក់​ឈ្មោះ យ៉ោម បុប្ផា អាយុ ២៩ ឆ្នាំ និង​ស្ត្រី​ចំណាស់ ទឹម សាក់​មុនី អាយុ​៦៥ ឆ្នាំ​ពី​បុរីកីឡា ក្នុង​រយៈ​ពេល​ចន្លោះ​ពី​គ្នា​តែ ២៤ ម៉ោង នៅ​ដើម​ខែ​កញ្ញា ​ចំពោះ​បទ​ចោទ ដែល​រដ្ឋាភិបាល​ថា មិន​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​ញឹក​ញាប់ របស់​ពួកគេ​ឡើយ។​លទ្ធ​ផល​នៃ​ការ​ជំនុំ​ជម្រះ​ ពួកគេ​ប្រាកដ​ជា​កំណត់​ទិស​ដៅ នៃ​ជម្លោះ​ទាំង​ពីរ​នេះ ក្នុង​ឆ្នាំ ២០១៣ ជា​មិន​ខាន។
តាមទស្សនៈ ​សិទិ្ធ​ដីធ្លី ដែល​អង្គការ​សិទិ្ធ​មនុស្ស​ជា​ច្រើន បាន​កត់​សម្គាល់ គឺ​ករណី​ខេត្ត​ក្រចេះ ជាករណី​កម្រិត​ទាប​បំផុត នៃ​កា​រចាប់​យក​ដីធ្លី និង​សិទិ្ធ​ដីធ្លី​គ្មាន​សុវត្ថិភាព។ ការ​ទទួល​ស្គាល់​បញ្ហា​អាក្រក់​នេះ គឺ​ជា​ការ​ប្រកាស​ជា​សាធារណៈ នៅ​ដើម​ខែ​ឧសភា​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នឹង​ផ្អាក​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី (​បើ​ទោះ​បី​ជា​សេចក្តី​ប្រកាស​នោះ ​បាន​ដាក់​បញ្ចូល​ប្រការ​រិះ​គន់​យ៉ាង​ខ្លាំង ដល់​ការ​​អនុញ្ញាត​ឲ្យ​អនុម័ត​ផ្តល់​ដី​សម្បទាន ដែល​កំពុង​ចរចា) ហើយ​ទើប​តែ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ប្រកាស​គម្រោង​វាស់​វែង​ចេញ​កម្មសិទិ្ធ​ដីធ្លី។
មូលហេតុដែល ​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចាត់​វិធានការ​នោះ នៅ​តែ​ជា​មូល​ហេតុ​មិន​ច្បាស់​លាស់។ អ្នក​សង្កេត​ការណ៍​នយោបាយ​មួយ​ចំនួន បាន​លើក​ឡើង​ថា នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ​នេះ គណបក្ស​ប្រជាជន​កម្ពុជា ខ្វាយ​ខ្វល់ ដោយ​សារ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ទី ៣ ខែ​មិថុនា កន្លង​មក ដែល​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ឈ្នះ​មិន​ដាច់ និង​ប្រជាជន​កម្ពុជា​តែ ៦០ ភាគរយ បាន​ទៅ​បោះ​ឆ្នោត និង​ការ​ចាញ់​ឆ្នោត​នៅ​តំបន់ ដែល​មាន​ជម្លោះ​ដីធ្លី​យូរ​អង្វែង។
អ្នកផ្សេងទៀត​គិតថា ការ​ប្រៀប​ធៀប​ទៅនឹង​ប្រទេស​មីយ៉ាន់ម៉ារ និង​ការ​និយាយ​អំពី Arab Spring បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន មួម៉ៅ​យ៉ាង​ខ្លាំង ដែល​មើល​ឃើញ​ឱកាស ដើម្បី​ច្រាន​ចោល​ការ​រិះគន់​បែប​នេះ។ វា​អាច​ថា លោក​នាយក​រដ្ឋ​មន្រ្តី ណឿយ​ហត់ ចំពោះ​ការ​ភ្ញាក់​ផ្អើល ដោយ​សារ​ឧកញ៉ា និង​ឯក​ឧត្តម ក្នុង​គណបក្ស​ប្រជាជន​របស់​លោក ក្នុង​ចំណោម​អ្នក​ទាំង​ឡាយ ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី គឺ​ព្រឹទ្ធ​សមាជិក​ជាន់​ខ្ពស់ នៃ​គណបក្ស​កាន់​អំណាច ឬ​បុគ្គល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។ អ្វី​ក៏​ដោយ ដែល​ជំរុញ​លោក​នាយក​រដ្ឋ​មន្រ្តី ចាប់​ផ្តើម​គោល​នយោបាយ​ដីធ្លី​ថ្មី និង​ទោះ​បី​គំនិត​ផ្តួច​ផ្តើម​នេះ អនុវត្ត​ដោយ​ផ្ចិត​ផ្ចង់​យ៉ាង​ណាក្តី វា​នៅ​តែ​ច្បាស់​ថា នេះ​ជា​ការ​វិវត្ត​នយោបាយ​ដ៏​សំខាន់​បំផុត​មួយ នៅក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ការ​ដួល​រលំ​របស់​ខ្មែរ​ក្រហម។
ក្នុង ​រយៈ​ពេល​ជិត​មួយ ទស្សវត្សរ៍ អង្គការ​ហ្វាំង​ឡង់ Finmap បាន​ជួយ​ប្រជាជន នៅ​ទូទាំង​ប្រទេស​ម្ពុជា ចុះ​បញ្ជី​កម្មសិទ្ធិ​ដីធ្លី​របស់​ខ្លួន​ តាម​រយៈ​កម្មវិធី​អនុផ្នែក​រដ្ឋបាល​ដីធ្លី ហើយ​បាន​ដោះ​ស្រាយ​ចេញ​ប័ណ្ណ​កម្មសិទិ្ធ​ដីធ្លី ជាង ១,៥ លាន​សន្លឹក។ ប៉ុន្តែ​កម្មវិធី​នេះ ពុំ​ដែល​ដោះ​ស្រាយ​តំបន់​វិវាទ​ឡើយ។ អង្គការ​សិទិ្ធ​មនុស្ស បាន​ចោទ​សួរ​ថា​ តើ​មូល​ហេតុ កម្មវិធី​ផ្តល់​កម្ម​សិទិ្ធ​ដីធ្លី របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហាក់​ដូច​ជា​ចៀស​វាង​តំបន់​វិវាទ​ធំៗ ប៉ុន្តែ​នៅ​តែ​ស្ទាក់​ស្ទើរ មិន​វាយ​តម្លៃ​ជោគ​ជ័យ នៃ​គម្រោង​នេះ​ឡើយ ដែល​បាន​អនុវត្ត ៨ ខែ​មក​ហើយ រហូត​ទាល់​តែ​គម្រោង​នេះ​បាន​បញ្ចប់។ ចំពោះ​អង្គការ​អាដហុក ដែល​ជា​អង្គការ​សិទិ្ធ​មនុស្ស​ចំណាស់​បំផុត​នៅ​កម្ពុជា ដែល​ផ្តោត​សំខាន់​លើ​បញ្ហា​ចាប់​យក​ដីធ្លី បញ្ហា​កង្វល់​ទី ១ គឺ​ថា យុវជន​ស្ម័គ្រ​ចិត្ត និង​អ្នក​ត្រួត​ពិនិត្យ​ពួកគេ កំពុង​ចៀស​ពី​ទី​កន្លែង​មាន​ជម្លោះ ឬ​មាន​ទី​លំនៅ​ក្រៅ​ផ្លូវ​ការ​បាន​បង្កើត​ឡើង។ លោក​នាយក​រដ្ឋ​មន្រ្តី បាន​ទទួច​ថា និស្សិត មិន​ប៉ះ​ពាល់​តំបន់​វិវាទ​ឡើយ ហើយ​វា​មិន​ច្បាស់​ទេ​ថា តើពេល​ណា អាជ្ញាធរ​មូល​ដ្ឋាន និង​មន្រ្តី​សុរិយោ​ដី ដែល​ត្រួត​ពិនិត្យ​គម្រោង នឹង​ដោះ​ស្រាយ​តំបន់​រសើប​បំផុត​នោះ។
លោក Nicolas Agostini អ្នក​ជំនាញ​ដីធ្លី​ នៅ​អង្គការ​អាដហុក បាន​ថ្លែង​ថា៖ «ក្តី​កង្វល់​គឺ​ថា ប្រជាជន ដែល​ត្រូវ​ការ​ប័ណ្ណ​កម្ម​សិទិ្ធ​បំផុត នឹង​មិន​ទទួល​បាន​ប័ណ្ណ​កម្ម​សិទិ្ធ​ឡើយ ព្រោះ​ពួកគេ​រស់​នៅ​តំបន់​វិវាទ ឬ​ជា​លំនៅ​ដ្ឋាន​ក្រៅ​ផ្លូវ​ការ ហើយ​គម្រោង​នេះ មិន​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ឡើយ»។ «ក្តី​កង្វល់​ទី ២ គឺ ជន​ជាតិ​ដើម យើង​មាន​របាយ​ការណ៍​មួយ​ចំនួន​ថា ពួកគេ កំពុង​ស្ថិត​ក្រោម​សម្ពាធ ពី​អាជ្ញាធរ ​មូល​ហេតុ​ឲ្យ​ទទួល​យក​ប័ណ្ណ​កម្មសិទិ្ធ​ដីធ្លី​ឯកជន ជា​ជាង​ដី​រួម ហើយ​នេះ ​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ ព្រោះ​វា​ប្រឆាំង​នឹង​ស្មារតី និង​ខ្លឹម​សារ នៃ​ច្បាប់​ភូមិ​បាល»។ ប៉ុន្តែ នោះ​មិន​ឆ្លុះ​បញ្ចាំង​នូវ​បទ​ពិសោធន៍​របស់​លោក សុផល ឡើយ ដែល​និយាយ​ថា អាជ្ញាធរ​មូល​ដ្ឋាន ខ្លាច​អំណាច​យុវជន​ស្ម័គ្រ​ចិត្ត និង​គោរព​ពួកគេ។ លោក សុផល ដែល​ទទួល​បាន​ប្រាក់​ខែ​មធ្យម ២២៥​ ដុល្លារ​មួយ​ខែ បូក​នឹង​អំណោយ​ពី​ម្ចាស់​ជំនួយ​នានា​ដែល ចង់​ឲ្យ​គម្រោង​ផ្តល់​កម្ម​សិទិ្ធ​ដីធ្លី បន្ត​ទៅ​មុខ​ទៀត។ លោក​បាន​ថ្លែង​ថា៖ «យើង​ថ្លែង​អំណរ​គុណ ​សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន របស់​យើង ដែល​បាន​យក​ចិត្ត​ទុក​ដាក់​យើង ហើយ​សម្តេច​ក៏​បាន​ឧបត្ថម្ភ​យើង»៕ TK

19 comments:

Anonymous said...

ការប្រល័យពូជសាសជន៏នៅក្នុងប្រទេសកម្ពុជានៅតែបន្តរមាន......។

Anonymous said...

កូនខ្មែរ ភ័ន្តច្រឡំខ្លាំងណាស់ របបខ្មែរក្រហមប្រល័យ
ពូចសាសន៍ ពិតប្រាកដ មិនមែនរបបប៉ុលពតទេ គឺ
អាមេដឹកនាំយួនយៀកកុងនៅពីក្រោយរបបផ្ដាច់ការភ្នំ
ពេញសព្វថ្ងៃនេះ ហើយដែលត្រូវទទួលខុសត្រូវចំពោះ
ការស្លាប់ខ្មែរជិត២លាននាក់ ពី៧៥ ដល់៧៩ រួចនៅ
សម្លាប់បន្តរហូតមក....៕

Anonymous said...

This is an open eyes to the Cambodian live abroard to how their country suffering, hardship life in their home country, while Hun Sen enjoyed lavish life style in Phnom Penh and he carless about the dark skin people so called Cambodian. Make your own judgement should the Khmer has a Revolution? how long and how much more that cambodian have to endure this unjust government of hun sen, do you think time for cambodian to pick up arms again?

Anonymous said...

ពលរដ្ឋខ្មែររាប់លានត្រូវបានគេសម្លាប់ចាប់តាំងពីឆ្នាំ១៩៧០ មកទល់ឥឡូវគេនៅតែបន្តរសម្លាប់តទៅទៀត
របបប្រល័យពូជសាសជន៏នេះ គេបានរៀបចំយ៉ាងល្អិតល្អន់ ហើយដើរស្របតាមសភាពការណ៏ ដែល
អន្តរៈជាតិមិនអាចមើលយល់។យួនយៀកមានគ្រប់មធ្យោបាយ សម្លាប់ខ្មែរដោយត្រជាក់ ហើយខ្មែរអរគុណយួនទៀត។
ជ័យជំនះថ្ងៃ១៧មេសា១៩៧៥ គឺមិនមែនក្រុមខ្មែរក្រហមប៉ុលពតជាអ្នកឈ្នះទេ ខ្មែរក្រហមមិនមានកងទ័ព្ទ មកធ្វើសង្រ្កាម
ជាមួយនឹងកងទ័ព្ទសាធារណៈរដ្ឋខ្មែរដែរ។ជ័យជំនះនេះជារបស់យួនយៀកកុងនឹងកងទ័ព្ទខ្មែររំដោះ ដែលស្តេចសីហនុ
បានបង្កើតតាំងពីឆ្នាំ១៩៧០មក។

Anonymous said...

ស្ដេចខ្មែរបំផ្លាញជាតិខ្មែរ ខ្មែរនៅគោរពដូចជាព្រះ
យួនសំលាប់់ខ្មែររាប់់លាន ខ្មែរនៅតែអរគុណយួន។
ហ៊ើ!ខ្មែរអើយ!!!!!!!!!!!
ភ្ញាក់់ឡើង !រួមគ្នាកំទេចសត្រូវពិតប្រាកដដែល
ចេះតែមកបំបែកបំបាក់់សាមគ្គីខ្មែរដើម្បីសំលាប់់ខ្មែរនិងលេបយកទឹកដីខ្មែរ។

Anonymous said...

Keep voting for Ah Hun Sin your stupid Khmers and do not complain.

Anonymous said...

Update from hell:

Sihanouk and Yumphubak have agreed in principal to take Hun Sen to hell in 2013, contingent upon Sihanouk to entertain "Puok Pretts" in hell.

So, 2013 is the year that Khmer people will get a new leader who is not Vietnam slave, and Cambodia will move to the right direction.

93 years old woman

Anonymous said...

I agree with you how long can these khmers stand the abusive of X khmers rouge left over!? Hun suck!...I chhun Yasith stand alone tried my best to kick Hun suck out of srok khmer but end up in federal penetration of America jail,now what happen to your people? Eviction all over kampuchea is the norm yuon and chen stolen all your land from the help of its dogs Cpp thugs Hun suck....wake up all khmers people,what are you waiting for!?

Chhun Yasith

Anonymous said...

A big chunk of Cambodia's economy is presently controlled by Vietnam.

Vietnam needs to keep Khmer people very poor so that they are preoccupied with their "stomach's problems" only.

While most of the Khmer people are fighting for survival - finding foods to eat - Vietnam keeps executing smoothly its strategic plan by pushing its citizens into Cambodia.


One way to fight this neocolonialist Vietnam is to claim Angkor Wat back from a Vietnamese first. This is the most obvious element of Vietnam’s dominance in Cambodia.

- Angkor Wat should provide a massive motive for Khmer people to stand up against this evil Vietnam.

- The vast majority of Khmer people will unwaveringly support our claim of Angkor.

- Angkor Wat belongs to Cambodia and Khmer people.

- Who has the right to give away or lease Angkor Wat to a Vietnamese?

- We should not allow this puppet government compounding its mistakes, which have destroyed most of Khmer natural resource and Cambodia territorial integrity.

- By allowing a Vietnamese to control Angkor Wat, just imagine how the Vietnamese people feel toward Khmer people? Are we smart or stupid?

When we do something, we got to draw specific steps that we should take successively to reach our goal, not trying one step and then quit.

Claiming Angkor Wat back is the most right cause, we must keep pounding on it until we get it back.

Whoever resist our claim of Angkor Wat will spontaneously become Khmer traitor.

Rescuing Cambodia by accomplishing this task of saving Angkor Wat first, and the momentum will build from there…


Bun Thoeun

Anonymous said...

Wow! Khmers people were refugee on their own land while yuons illegal migrant settle on Tune Le Sap polluted our drinking water no one dares to do anything about them thanks to Cpp Hun sen stupid regime.Well Hun sen like to drink water mixes with yuons'feces thatwise he didn't evicts those yuons floated houses out of the water and send them back to Hanio.Cpp's evicts khmers people to steal their land sold to its cronies or its master( yuon&Chen) karma will gets you ah chongrai Hun and Mee Yuon Runny fatty's botox addicted face!.

Yobal Khmer

Anonymous said...

Is this Hun Sen relocation settlement? Is this his solution?

Anonymous said...

No absolutely not! Its chaotic dumb idiot shitty's brain in yuon's favor to destroy Khmers society...Refugee on your own ancesrtral's and Yuon's laughing Khmers cry and suffering in the name of greedy pig Hun Sen.

Anonymous said...

Hun sen armforces are very brave, only afew of them can stand up infront of 100s enamies, and those enamies are the mothers,sisters,brothers and some of them even the grandmothers,grand fathers of those hun sen's brave armforces
Bravo Hun Sen! you did it

Anonymous said...

2013 a year to fear, psychics predictions:


“I see Seattle in ruins after an earthquake. I see a huge earthquake in the Caribbean. Major earthquake in Russia. Gigantic earthquakes hit St. Louis, Chicago and Tennessee. Earthquake in the Middle East. Earthquake in Egypt destroys parts of the pyramids …”

Greene weighs in: “I’ve scanned for months asking what 2013 is about,” she says, “and all I’ve seen is muddy scenes of disasters, soldiers with guns, civil unrest worldwide, mudslides, volcanic explosions, tsunamis, floods, earthquakes, UFO activity and strange magnetic energies.”

Baay Kdaing

Anonymous said...

Looking at this photo the living condition during peace time was worse than the refugee camps post Vietnam invasion and the destruction of forest and the like is worse than the Khmer Rouge era....

អន្លងវិល(បាត់ដំបង) said...

នេះឬស្រុកខ្មែរក្រោមរបបអា ហ៊ុន ណាល់ ពួកយួន​ ចូល​មករស់នៅក្នុងស្រុក​ខ្មែរយ៉ាង​សប្បាយ បែរជាខ្មែរម្ចាស់ស្រុករស់ដូចជនភៀស​ខ្លួនទៅវិញ។តើអាផៃស៊ីផោមយល់យ៉ាងណាដែរ ព្រោះអាមួយនេះធ្លាប់ជាជនភៀសខ្លួនដែរ ខ្មែរគួរជួយខ្លួនឯងហើយដោយរកមេថ្មី កុំជឿអាមេបោកភ្នែកមួយនេះទៀត ពួកវាជាជនក្បត់ជាតិទេ។

Anonymous said...

សង្គ្រាមឥណ្ឌូចិនលើកទីបួនត្រូវតែផ្ទុះនៅថ្ងៃណា
មួយយ៉ាងពិតប្រាកដ, បើខ្មែរឆ្លាតត្រូវរៀបចំខ្លួន
រំដោះប្រទេសពី អាយ៉ងនិងយួនឈ្លានពាននា
ពេលខាងមុខនេះ...

Anonymous said...

យួនសម្លាប់ខ្មែរពីមុនមកមិនទាន់ឆ្អែត នៅតែបន្តរសម្លាប់ទៀត ខ្មែរនៅតែអរគុណយួនរៀងរហូត
៤២ឆ្នាំកន្លងមកភាពងងឹតរបស់ខ្មែរគ្មានយុត្តិធម៌សោះ នៅលើឆាកអន្តរៈជាតិ ដែលមិនបានរកការ
ពិតជូនខ្មែរ។

Anonymous said...

សំណេររបស់លោក9:24PMមានហេតុផលល្មមពិ
ចារណា និងស្វែងរកអំពីមូលហេតុ,តែជាអកុសល
ណាស់នៅពេលដែលមានការសួរដេញដោលអំពី
ការបណ្តេញមនុស្សចាកពីលំនៅដ្ឋាន+បំបាត់ដាន
ឧក្រិដ្ឋកម្មសង្រ្គាម.នៅក្នុងតុលាការកាត់ទោសខ្មែរ
ក្រហម លោកចៅក្រមខ្មែរបំបិទសំឡេងតែម្តង។
ប្រសិនចៅក្រមខ្មែរនៅតែបន្តបំបិទសំឡេងស្វែងរក
មូលហេតុពិតនោះគឺ ខ្មែរនៅតែរងគ្រោះរហូត...
ហើយចៅក្រមនៅតែសប្បាយចាយប្រាក់ខែ, ដោយមានចិត្តប្រាថ្នា ចង់ធ្វើមានបានលើគំនរទុក្ខ
ជនរងគ្រោះខ្មែរជារៀងរហូត៕