Friday, March 02, 2012

ខ្ញុំ​ហៅ​គេ​ឯង​ឯក​ឧត្តម​គ្រប់ៗ​គ្នា​ ដូច​ពាក្យ សម​មិត្ត អញ្ចឹង - Excellencies are like Comrades in the commie regimes!



ក្រុម​អាចម៏ឧត្តមស្រុកស្មែរ
ក្រុម​មន្ត្រី​រដ្ឋាភិបាល​ ដែលមាន​ងារ​ជា​ឯក​ឧត្តម​នៅ​ក្នុង​ពិធី​មួយ​កាល​ពី​ថ្ងៃ​អង្គារ​។ រូបថត ហេង​ ជីវ័ន

អត្ថន័យ​នៃ​ពាក្យ​ឯកឧត្តម​ក្នុង​សង្គម​បច្ចុប្បន្ន​

Thursday, 01 March 2012 12:00
សុចរិត
The Phnom Penh Post


កាល​ពី​សម័យ​ព្រះ​រាជា​ណាចក្រ​ទី ១ (សង្គម​រាស្ត្រ​និយម) និង​សម័យ​សាធារណ​រដ្ឋ​ខ្មែរ (របប លន់ នល់) ចំនួន​ឯក​ឧត្តម នៅ​ក្នុង​រាជការ-រដ្ឋការ ទាំង​ផ្នែក​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ​ មាន​ដោយ​កម្រ កត្តា​នេះ​ មិន​មែន​ដោយ​សារ​តែ​ជំនាន់​នោះ ​មាន​ចំនួន​ប្រជាជន​តិច​នោះ​ទេ សំខាន់​ដោយ​សារ​គេ​ចេះ​ថ្លឹង​ថ្លែង គិត​ទៅ​លើ​រចនា​សម្ព័ន្ធ​ច្បាស់​លាស់ គិត​ទៅ​លើ​ប្រយោជន៍​ជាតិ​ជា​ធំ​ ទើប​មិន​ងាយ​តែង​តាំង​ងារ​ជា​ឯក​ឧត្តម​ងាយៗ​ឡើយ ធ្វើ​ឲ្យ​ឯក​ឧត្តម​ម្នាក់ៗ​ នៅ​ក្នុង​សម័យ​កាល​នោះ មាន​តម្លៃ​ជា​ពន់​ពេក​ដែល​នរណាៗ ​ក៏ស្រម័យ​ចង់​បាន​ងារ​នេះ​ដែរ។

មក​ដល់​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ (ប៉ុល ពត​ ដ៏​មហិមា) ពាក្យ​ឯក​ឧត្តម​លែង​មាន​ទៀត​ហើយ កម្ម​សិទ្ធិ​ឯក​ជន​ក៏​គ្មាន​ដែរ គឺ​លះ​បង់​អ្វីៗ​ទាំង​អស់​ ដើម្បី​អង្គ​ការ លះ​បង់​ប្រយោជន៍​សួន​តួ​ ដើម្បី​ប្រយោជន៍​សួន​រួម មនុស្ស​ម្នាក់ៗ​ គឺ​ស្មើ​ភាព​គ្នា (សមមិត្ត​)ដោយ​សារ​តែ​សម​ភាព​ហួស​ហេតុ គ្មាន​ខ្ពស់​គ្មាន​ទាប​នេះ​ហើយ​ ទើប​ប្រជា​ជន​ជិត​ ២​ លាន​នាក់​ត្រូវ​បាន​សម្លាប់​ផ្តាច់​ផ្តិល​ជីវិត​ និង​បាន​ រុញ​ច្រាន​ប្រទេស​ឲ្យ​​ធ្លាក់​ចូល​ទៅ​ក្នុង​ក្តី​វិនាស​អន្តរាយ ដ៏​មហា​សែន​សោកស្តាយ ជា​ទី​បំផុត​។


បន្ទាប់​មក​របប​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា បាន​ចាប់​បដិសន្ធិ​ឡើង ដែល​ពួក​អ្នក​មាន​បញ្ញា​ឈ្លាស​វៃ​យល់​ឃើញ​ថា ជា​ការ វិវត្តន៍​ពី​របប​កុម្មុយនីស្ត​បែប​តឹងរឹង​មក​កុម្មុយនីស្ត​បែប​ធូរ​ស្រាលបន្តិច ​តែ​ប៉ុណ្ណោះ គឺ​ផ្ទេរ​ការ​កាច់​ចង្កូត​ ដោយ​មហា​មិត្ត​ចិន មក​កាច់​ចង្កូត ដោយ​មហា​មិត្ត​ម៉ឺន​ឆ្នាំ​វៀតណាម​វិញ ពី​ការ​កាប់​សម្លាប់​មនុស្ស​មក​ឈប់​កាប់​សម្លាប់ ពី​ហូប​មិន​ឆ្អែត​មក​ឆ្អែត​ជាង​មុន​បន្តិច​ម្តងៗ និង​បាន​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​សេរី​ភាព​ដើរ​ហើរ និង​និយាយ​ស្តី​ មាន​ការ​បោះពុម្ព​ក្រដាស​ប្រាក់​ចាយ​វាយ​ឡើង​វិញ តែ​ស្ថិត​នៅ​ក្រោម​អាណា​និគម​ដោយ​ផ្ទាល់​ ពី​ទីក្រុង​ហាណូយ

របប​នេះ​ ក៏​ពុំ​ទាន់​មាន​ងារ​ ឯក​ឧត្តម​ដែរ គឺ​គេ​នៅ​តែ​ប្រើ​ពាក្យ​ថា (សម​មិត្ត) ដដែល ទាំង​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី អនុ​រដ្ឋ​មន្ត្រី...រហូត​ដល់​មន្ត្រី​រដ្ឋ​ការ​ធម្មតា

នៅ​ក្រោយ​ការ​បោះឆ្នោត​សាកល​ឆ្នាំ​១៩៩៣ (ព្រះ​រាជា​ណាចក្រ​ទី​ ២) ងារ​ឯក​ឧត្តម​ ត្រូវ​បាន​បង្កើត​ឡើង​វិញ ទោះ​បី​មាន​ការ​ធ្វើ​សមាហរណកម្ម​ក្រុម​ចលនា​តស៊ូ​ទ្វេ​ភាគី​ ពី​តាម​បណ្តោយ​ព្រំ​ដែន​ថៃ​មក​ទៀត​ក៏​ដោយ ក៏​ចំនួន​ឯក​ឧត្តម មិន​ទាន់​សម្បូរ​ណាស់​ណា​ដែរ ព្រោះ​ជា​សម័យ​កាល​ចាំ​មើល​បំណាំ​គ្នា​(រដ្ឋាភិបាល​ក្បាល​ពីរ)។ ប៉ុន្តែ​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ចំនួន​ឯក​ឧត្តម​កើន​ឡើង​រហូត បើ​កើន​ដោយ​សារ​តែ​ការ​ពង្រីក​រចនា​សម្ព័ន្ធ ឬ​បន្ថែម​ក្រសួង ស្ថា​ប័ន​ វា​មិន​ជា​បញ្ហា​ទេ តែ​បញ្ហា​ត្រង់​ឯក​ឧត្តម​នៅ​ក្រៅ​ប្រអប់​តែ​ម្តង។ ជា​ធម្មតា​នៅ​ថ្នាក់​រាជធានី-ខេត្ត​នីមួយ​ៗ​ មាន​ឯក​ឧត្តម​តែ​ម្នាក់​គត់ គឺ​អភិបាល​រាជ​ធានី ឬ​អភិបាល​ខេត្ត ព្រោះ​គាត់​ជា ឧត្តម​មន្ត្រី ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ ក្រុម​ប្រឹក្សា​ខេត្ត​ជិត​ ២០​នាក់​ ក៏ជា​ឯក​ឧត្តម​ស្វ័យ​ប្រវត្តិ អភិបាល​រង​រាជធានី-ខេត្ត ស្ទើរ​តែ​ទាំង​អស់​ក៏​ជា ឯក​ឧត្តម​ដែរ​ ដូច្នេះ​ក្នុង​មួយ​រាជ​ធានី ឬ​មួយ​ខេត្ត មាន​ឯក​ឧត្តម​ជិត ៣០ ​នាក់​ទៅ​ហើយ។

នៅ​ឯ​ថ្នាក់​ជាតិ​ឯណេះ​វិញ គឺ​រឹត​តែ​មិន​ធម្មតា​ទៅ​ទៀត ឯក​ឧត្តម ឧប​នាយក​រដ្ឋ​មន្ត្រី ទេស​រដ្ឋ​មន្ត្រី រដ្ឋ​លេខា ធិការ អនុ​រដ្ឋ​លេខា​ធិការ ច្រើន​គគោក មិន​តែ​ប៉ុណ្ណោះ ទីប្រឹក្សា ជំនួយ​ការ​តាតា ជំនួយ​ការ​ក្រសួង​ ក៏​សុទ្ធ​តែ​ឯក​ឧត្តម​ដែរ គឺ​ងារ​ជា​ឯក​ឧត្តម​នេះ មាន​ច្រើន​សម្បើម​ខ្លាំង​ណាស់​ ហើយ​ឥឡូវ​នេះ​ នៅ​ពេល​អគ្គ​នាយក អគ្គ​នាយក​រង ប្រធាន-អនុ​ប្រធាន​នាយក​ដ្ឋាន ប្រធាន​មន្ទីរ៘ ចូល​និវត្តន៍ នឹង​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា ជំនួយ​ការ​ឯក​ឧត្តម​នេះ​ ឯក​ឧត្តម​នោះ ឬ​ទី​ប្រឹក្សា​ក្រសួង​ព្រោង​ព្រាត មាន​ងារ ជា​ឯក​ឧត្តម ហើយ​ប្រាក់​ខែ​គាត់​ កាន់​តែ​កើន​ច្រើន​ជាង​មុន​ទៅ​ទៀត ពេល​ចូល​និវត្តន៍​

ដោយ​សារ​តែ​ឯក​ឧត្តម​ច្រើន​ពេក​ដូច្នេះ​ទើប​ម្តង​នោះ​ មាន​ឯក​ឧត្តម​ម្នាក់​ ជា​ទី​ប្រឹក្សា​ក្រសួង​មួយ បាន​មក​ទាក់​ទង​ការងារ​នៅ​ក្រសួង​ដែល​ខ្ញុំ​ធ្វើ​ការ។ គាត់​សួរ​មក​ខ្ញុំ​ថា សូម​ទោស​ប្អូន ​តើឯក​ឧត្តម (ក)​​ នៅ​ទេ​​? ខ្ញុំ​បាន​ជម្រាប​គាត់​វិញ​ថា (គាត់​ជា​ប្រធាន នាយក​ដ្ឋាន និង​មិន​ទាន់​រត់​ការ​ជាទី​ប្រឹក្សា​អ្នក​ធំ​នៅ​ឡើយ មិន​ទាន់​មាន​ងារ​ជា​ឯក​ឧត្តម​ទេ​បាទ​)។

គាត់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ​ថា ប្អូន! សព្វ​ថ្ងៃ​នេះ​ ឯក​ឧត្តម​មាន​ច្រើន​ពេក ខ្ញុំ​ទៅ​ដល់​មូល​ដ្ឋាន​ ក៏ឮ​គេ​ហៅ​គ្នា​ថា ឯក​ឧត្តមៗ​ដែរ​ ដូច្នេះ ខ្ញុំ​ហៅ​គេ​ឯង​ឯក​ឧត្តម​គ្រប់ៗ​គ្នា​ ដូច​ពាក្យ សម​មិត្ត អញ្ចឹង​ទៅ។ ពេល​គាត់​ត្រលប់​ទៅ​វិញ​ ខ្ញុំ​សញ្ចឹង​គិត​មួយ​ស្របក់ ហើយ​ផ្ទុះ​សំណើច​ម្នាក់​ឯង (Burst out laughing) ឱ! ស្រុក​ខ្មែរ​ហ្អើយ​ អី​ក៏​សម្បូរ​អ្នក​ធំ​ច្រើន​យ៉ាង​នេះ តើ​អត្ថន័យ​នៃ​ពាក្យ​ឯក​ឧត្តម មាន​ន័យ​ត្រឹម​ស្មើ​នឹង​ពាក្យ សម​មិត្ត មែន​ឬ?

ពី លោក សុចរិត

13 comments:

  1. Anonymous1:54 AM

    A collection of traitors to the Khmer Nation?

    ReplyDelete
  2. Anonymous1:58 AM

    Most of them look dumb, but 50% of them have PhD.nsepec

    ReplyDelete
  3. Anonymous2:19 AM

    សូមជឿ លោក សួន សេរីរដ្ឋា នឹងលោក ម៉ម សូណង់ដូ !!!!

    បុគ្គល សមរង្ស៊ី និង កឹម សុខា ទាំងពីររូបនេះ បានលក់ឧត្ដមគតិក្បត់ជាតិខ្មែរ ....ទៅបំរើបនអាក្បត់ជាតិអាយ៉ងយួនកុម្មុយនីស្ដ ហើយ!!!!

    KHMER CANADA

    ReplyDelete
  4. Anonymous3:48 AM

    KROM THOM ACH !!!!!

    ReplyDelete
  5. Anonymous4:26 AM

    2:19am,

    what a dummy!

    ReplyDelete
  6. Anonymous9:40 AM

    ពួក អាចមន៍ឧដុំ

    ReplyDelete
  7. Anonymous12:38 PM

    -កាលសម័យ សង្គមរាស្រ្តនិយម មានពាក្យថា សហជីវីន ដល់សាធារណរដ្ឋ មានពាក្យថា អស់លោក ដល់ខ្មែរក្រហម មានពាក្យថា សមមិត្ត ដល់ពេលនេះ មានន័យថា ឯកឧត្តម ។

    ReplyDelete
  8. Anonymous1:30 PM

    សហជីវីន .......( ??? )
    អស់លោក ..... (លោក TA PIT)
    អា សមមិត្ត .....(អាមិត្ PRASS AYUK)
    អា ឯកឧត្តម .....(អា អាCH muoy dom)
    អា Samdach ... (អា អាCH)
    អា Ngoib Taihorng ...2012 -2013 ???

    ReplyDelete
  9. Anonymous2:31 PM

    ឯកឧត្តម មកពីពាក្យថា អាចមន៍មួយដុំ

    ReplyDelete
  10. Anonymous3:09 PM

    អាចមន៍មួយដុំ ====>>> ឯកឧត្តម

    ReplyDelete
  11. Anonymous8:36 PM

    ឯកឧត្តម ah kaun mi choy keh choy ?

    អា អាចមន៍មួយដុំ sam oy ngorng !

    ReplyDelete
  12. Anonymous10:46 PM

    HAHAHA, Heng Xoy, the Shit Analyst

    ReplyDelete
  13. Anonymous11:15 PM

    ឯកឧត្តម ah kaun mi chor keh choy ?

    អា អាចមន៍ឧត្តម kaun mi sampheung yuon !

    ReplyDelete