Wednesday, March 28, 2012

In celebration of WISDOM (Book of Proverbs in Khmer)



 អារម្ភកថា 

 សុភាសិត​របស់​ព្រះបាទ​សាឡូម៉ូន​​ ជា​ព្រះរាជ​បុត្រ​ព្រះបាទ​ដាវីឌ និង​ជា​ព្រះ​មហាក្សត្រ​ស្រុក​អ៊ីស្រាអែល។


 សុភាសិត​ទាំង​នេះ ផ្ដល់​អោយ​មនុស្ស​មាន​ប្រាជ្ញា និង​ការ​ចេះ​ដឹង ដើម្បី​យល់​ពាក្យពេចន៍​ប្រកប​ដោយ​អត្ថន័យ​ជ្រៅ​ជ្រះ,  ព្រម​ទាំង​បង្រៀន​មនុស្ស​អោយ​ចេះ​ដឹង, ​សុចរិត, ត្រឹម​ត្រូវ និង​មាន​ចិត្ត​ទៀង​ត្រង់, ហើយ​ផ្ដល់​អោយ​មនុស្ស​ឆោត ​ចេះ​ប្រុង​ប្រយ័ត្ន, និង​ផ្ដល់​អោយ​យុវជន ​ចេះ​គិត​ចេះ​ពិចារណា។ 

សូម​អោយ​អ្នក​ប្រាជ្ញ​ត្រងត្រាប់​ស្ដាប់, នោះ​គេ​នឹង​បង្កើន​ចំណេះ​របស់​ខ្លួន។  សូម​អោយ​មនុស្ស​ឈ្លាសវៃ​ស្រង់​យក​មាគ៌ា​ដែល​ត្រូវ​ប្រកាន់​យក, ដូច្នេះ គេ​អាច​យល់​អំពី​អត្ថន័យ ដែល​មាន​បង្កប់​នៅ​ក្នុង​សុភាសិត ឬ​ប្រស្នា, ព្រម​ទាំង​យល់​ពាក្យពេចន៍ និង​ពាក្យ​បណ្ដៅ​ផ្សេងៗ​របស់​ពួក​អ្នក​ប្រាជ្ញ។  ការ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ជា​ប្រភព​នៃ​ការ​ចេះ​ដឹង។​  មនុស្ស​ខ្លៅ​តែងតែ​មើលងាយ​តម្រិះ​ប្រាជ្ញា និង​ការ​ប្រៀនប្រដៅ។ 

ពាក្យ​ទូន្មាន​យុវជន 


 កូន​អើយ ​ចូរ​ស្ដាប់​ឪពុក​ប្រៀនប្រដៅ, ហើយ​ត្រងត្រាប់​ស្ដាប់​ម្ដាយ​ទូន្មាន, ដ្បិត​ដំបូន្មាន​របស់​ឪពុក​ម្ដាយ ​នឹង​កសាង​ចរិយា​សម្បត្តិ​របស់​កូន អោយ​បាន​ល្អ​ដូច​មកុដ និង​ខ្សែ​ក​មាស។  កូន​អើយ បើ​មាន​ជន​ពាល​មក​បបួល​កូន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ កុំ​ទៅ​តាម​គេ​ឡើយ។   បើ​ជន​ពាល​បបួល​កូន​ថា៖

«ចូរ​មក​ជា​មួយ​ពួក​យើង។  យើង​នឹង​ស្ទាក់​ផ្លូវ​ចាំ​បង្ហូរ​ឈាម, ហើយ​យើង​នឹង​វាយ​ឆ្មក់​សម្លាប់​មនុស្ស​ស្លូត​ត្រង់​លេង។  យើង​នឹង​លុប​បំបាត់​ពួកគេ ដូច​មច្ចុរាជ​លេប​បំបាត់​ពួក​គេ​ទាំង​រស់, ហើយ​ធ្វើ​អោយ​ពួក​គេ​វិនាស​សូន្យ ដូច​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ, រួច​ហើយ ​យើង​រឹប​អូស​របស់​មាន​តម្លៃ​ទាំង​ប៉ុន្មាន ពី​ពួក​គេ​យក​ទៅ​ដាក់​អោយ​ពេញ​ផ្ទះ​យើង។  ចូរ​មក​រួម​ជា​មួយ​យើង។  យើង​នឹង​ចែក​របស់​ដែល​រឹប​អូស​យក​បាន​នោះ​ជា​មួយ​គ្នា។»  

កូន​អើយ កុំ​សេពគប់​ជា​មួយ​អ្នក​ទាំង​នោះ​ឡើយ ,តែ​ត្រូវ​ងាក​ចេញ​អោយ​ឆ្ងាយ​ពី​ពួក​គេ។  ពួក​នោះ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់, ហើយ​ងាយ​បង្ហូរ​ឈាម​ណាស់។  ដាក់​អន្ទាក់​អោយ​សត្វ​ស្លាប​ឃើញ ជា​ការ​ឥត​ប្រយោជន៍។  រីឯ​អ្នក​ទាំង​នោះ​វិញ គេ​កំពុង​តែ​រាយ​អន្ទាក់​សំរាប់​ទាក់​ក​ខ្លួន​ឯង, ហើយ​ឃុបឃិត​ប្រហារ​ជីវិត​របស់​ខ្លួន​ឯង។  អស់​អ្នក​ដែល​រក​ស៊ី​លួច​ប្លន់​ទ្រព្យ​សម្បត្តិ តែងតែ​បាត់​បង់​ជីវិត​បែប​នេះ​ឯង។
ការ​ប្រកាស​របស់​ព្រះ​ប្រាជ្ញា​ញាណ

 ព្រះ​ប្រាជ្ញា​ញាណ​ស្រែក​នៅ​តាម​ផ្លូវ, ហើយ​បន្លឺ​សំឡេង​នៅ​តាម​ទី​សាធារណៈ, ព្រម​ទាំង​អំពាវនាវ​តាម​ច្រក​ដ៏​អ៊ូអរ និង​ប្រកាស​នៅ​មាត់​ទ្វារ​ក្រុង​ថា

 «មនុស្ស​ឆោត​អើយ!  តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​នៅ​ឆោត​ដូច្នេះ​ដល់​កាល​ណា​ទៀត?   អ្នក​រាល់​គ្នា​នៅ​តែ​មើលងាយ​យើង​ដល់​កាល​ណា​ទៀត?   តើ​អ្នក​រាល់​គ្នា​នៅ​ល្ងង់, ពុំ​ព្រម​ចង់​ចេះ​ដូច្នេះ​ ដល់​កាល​ណា​ទៀត?។   ចូរ​នាំ​គ្នា​មក​ស្ដាប់ ដំបូន្មាន​របស់​យើង។  យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​របស់​យើង​លើ​អ្នក​រាល់​គ្នា, ហើយ​យើង​នឹង​បង្ហាញ​អោយ​អ្នក​រាល់​គ្នា​ស្គាល់​ចំណេះ​របស់​យើង។  យើង​បាន​ហៅ​អ្នក​រាល់​គ្នា, តែ​អ្នក​រាល់​គ្នា​ធ្វើ​មិន​ឮ។  យើង​បាន​បោយ​ដៃ​ហៅ​អ្នក​រាល់​គ្នា, តែ​អ្នក​រាល់​គ្នា​ធ្វើ​ព្រងើយ។  ដោយ​អ្នក​រាល់​គ្នា​បោះបង់​ចោល​ពាក្យ​ទូន្មាន​របស់​យើង, ហើយ​មិន​ព្រម​ទទួល​យោបល់​ពី​យើង​ទេ​នោះ,  ពេល​ណា​អ្នក​រាល់​គ្នា​ មាន​មហន្តរាយ​យើង​នឹង​សើច, ហើយ​ពេល​ណា​អ្នក​រាល់​គ្នា​ជួប​ភ័យ​អាសន្ន, យើង​នឹង​ចំអក​អោយ​អ្នក​រាល់​គ្នា​វិញ​ជា​មិន​ខាន។   ពេល​ណា​ភ័យ​អាសន្ន​កើត​ មាន​ដល់​អ្នក​រាល់​គ្នា​ដូច​ខ្យល់​ព្យុះ, ហើយ​មហន្តរាយ​កើត​មាន​ដល់​អ្នក​រាល់​គ្នា ដូច​ខ្យល់​កំបុត​ត្បូង ពេល​ណា​សេចក្ដី​តប់ប្រមល់ និង​ទុក្ខ​វេទនា​សង្កត់សង្កិន​អ្នក​រាល់​គ្នា,  ពេល​នោះ អ្នក​រាល់​គ្នា​មុខ​ជា​ស្រែក​អង្វរ​អោយ​យើង​ជួយ, តែ​យើង​មិន​ឆ្លើយ​តប​ទេ។  អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​យើង, តែ​រក​មិន​ឃើញ​ឡើយ។

 «អ្នក​រាល់​គ្នា​ស្អប់​ការ​ចេះ​ដឹង។  អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​គោរព​កោត​ខ្លាចព្រះអម្ចាស់  អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​យោបល់​ពី​យើង, ហើយ​មើលងាយ​ដំបូន្មាន​ទាំង​ប៉ុន្មាន របស់​យើង​ថែម​ទៀត​ផង។  អ្នក​រាល់​គ្នា​នឹង​ទទួល​ផល​ស្រប​តាម​កិរិយា​មារយាទ​របស់​ខ្លួន, ហើយ​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត នឹង​នាំ​អោយ​អ្នក​រាល់​គ្នា​ឆ្អែតឆ្អន់,  ដ្បិត​ចិត្ត​រឹងរូស​របស់​មនុស្ស​ល្ងង់ នឹង​ធ្វើ​អោយ​គេ​បាត់បង់​ជីវិត។  ហើយ​ចិត្ត​អួតអាង​របស់​មនុស្ស​លេលា នឹង​ធ្វើ​អោយ​គេ​វិនាស។   រីឯ​អ្នក​ដែល​ស្ដាប់​យើង នឹង​រស់​នៅ​យ៉ាង​សុខដុមរមនា, ឥត​ភ័យ​ខ្លាច​ទុក្ខ​លំបាក​អ្វី​ឡើយ។»


4 comments:

  1. Anonymous9:48 AM

    for your information, khmer literature have lots of proverb, wise and rhyme phrases, etc for people to live a moral, ethical life way. also, khmer are rich in folklores, classic, khmer literature, poems, religious texts, etc... yes, khmer of cambodia are an ancient race that existed for more than 2000 years already, you know. and of course, like any world civilization out there, khmer civilization like angkor, funan(nokor phnom or nokor thoklok in khmer, meaning maritime khmer), chenla or(chonleu or upperland khmer) rised and fall. so, cambodia was, is rich in khmer heritage, history and so forth. and khmer people of cambodia are here to stay forever as long as the sun and the moon exist, you know. god bless cambodia and all our beautiful khmer people and citizens.

    ReplyDelete
  2. Anonymous11:07 AM

    For those who never read this proverb I recommend that you should you read it . Because the proper sense in the proper sense in the proverb is teaching people to become more vigilant to the factor that could happen any time and also being self determination .

    ReplyDelete
  3. Anonymous1:23 PM

    That is a shit rest a shit!!Stop manipulate khms.We are more talented than your!!Bastard,And don't influence khms beautiful,rich,brains ready!!

    ReplyDelete
  4. Anonymous9:13 PM

    Don't believe in one belief,or read
    only on one doctrine in religions.

    Think first before believing in any
    religions or words.It is very good
    for the people who like it,but bad
    for the people who dislike it.

    The people who wrote proverbs have
    had experienced in their lives.
    Time could be changed,religions
    and wise men words could be changed
    too.
    Some people said good words to praise people,but the inside of
    their minds are full of hypocrites.
    Watch out what s/he said.

    ReplyDelete