Friday, March 30, 2012

អ្នកភូមិ​ខំការពារ​ព្រៃឈើ​បែរជា​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យកាប់ - Villagers prevent illegal logging, but the government allows logging

នគរបាល​ដាក់​របាំង​ការពារ​ក្រុមហ៊ុន និង​ថតមុខ​អ្នកភូមិ​ការពារ​ព្រៃឈើ​។
អ្នកភូមិ​ឈប់សម្រាក​ក្នុងព្រៃ​ពេលដើរ​បង្រ្កាប​បទល្មើស​ព្រៃឈើ​។ ទិត្យថារ៉ា
 ឈើ​អ្នកភូមិ​រកឃើញ ដែល​ទើបតែ​អារថ្មីៗ​នៅក្នុង​ព្រៃឡង់​។ រូបថត ទិត្យថារ៉ា
 កម្មករ​អង្គុយ​លើ​គំនរ​ឈើហ៊ុប​ក្នុងក្រុមហ៊ុន សេង សារ៉ាវុធ។ រូបថត ទិត្យថារ៉ា
ឈើ​ដែល​ច្រៀក​រួច​កំពុង​រៀបចំ​លើកដាក់​ឡាន​ដឹកចេញ​។ រូបថត ទិត្យថារ៉ា
គំនរ​ឈើ​ទើបតែ​អាររួច នៅ​ក្នុង​ក្រុមហ៊ុន​សេង សារ៉ាវុធ​។ រូបថត ទិត្យថារ៉ា
ក្រុមហ៊ុន​កាប់ឈើ យកមក​ក្រាលធ្វើផ្លូវ​ដឹកឈើ​ចេញពី​ព្រៃ​។ រូបថត ថារ៉ា
 ឈើ​ដែល​ទើបតែ​កាប់ផ្តួល​ក្នុង​ព្រៃ មានប្រវេង​ប្រមាណ ២០ ម៉ែត្រ​។
រោងម៉ាស៊ីន​អារឈើ នៅក្នុង​ក្រុមហ៊ុន​សេង សារ៉ាវុធ នៅ​ក្នុង​ព្រៃឡង់​។
គល់ឈើ​ដែល​ទើបតែ​កាត់រួច​ថ្មីៗ នៅ​ក្នុង​ព្រៃឡង់​។ រូបថត ម៉ៃ ទិត្យថារ៉ា
គំនរឈើ ដែល​អ្នកភូមិ​រកឃើញ នៅ​ក្នុង​ព្រៃឡង់​។ រូបថត ម៉ៃ ទិត្យថារ៉ា
ឡាន​ដឹកឈើ​ដែល​អាររួច ចេញពី​តំបន់​ព្រៃឡង់​កាលពី​ថ្ងៃពុធ។ រូបថត ថារ៉ា


Friday, 30 March 2012
ភ្នំពេញប៉ុស្តិ៍

នៅក្នុង​រយៈពេល​ជាង ២ ឆ្នាំ​កន្លង​មកនេះ អ្នកភូមិ​ចំនួន ៤ ខេត្ត នៅជុំ​វិញ​តំបន់​ព្រៃឡង់ និង​អាជ្ញាធរ​មូលដ្ឋាន បានពាក់មុខ​យក្ស​ដាក់គ្នា ចំពោះ​ឧក្រិដកម្ម​ព្រៃឈើ​ដែល​កើតឡើង​យ៉ាងពេញ​បន្ទុក​នៅក្នុង​តំបន់​ព្រៃឡង់​នៃ​ប្រទេស​កម្ពុជា​។

អ្នកភូមិ​បាន​ចោទប្រកាន់​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​នគរបាល កងរាជអាវុធហត្ថ ទាហាន និង​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​តំបន់​ជុំវិញ​ព្រៃឡង់ បាន​ឃុបឃិត​គ្នា​រកស៊ី​ជាមួយ​ឈ្មួញ​កាប់​បំផ្លាញ​ព្រៃឈើ ក្នុង​ព្រៃ​ស្រោង ដែល​ជា​ព្រៃ​ត្រូពិក សេស​សល់​ចុងក្រោយ​ធំជាង​គេមួយនេះ​។


នៅពេលខ្លះ មន្ត្រី​សមត្ថកិច្ច នៅ​ក្នុង​តំបន់​នេះ បាន​ខឹងសម្បា​ជាមួយ​អ្នកភូមិ ដែលជា​ញឹកញាប់​នាំគ្នា​រុកល្បាត​ព្រៃឡង់ បង្ក្រាប​បទល្មើស​ព្រៃឈើ ហើយ​ដុតគំនរ​ឈើអារ ដែលគេ​កាប់គរទុក​នៅក្នុង​ព្រៃ រហូត​ដល់​គំរាម​ដាក់​ពាក្យប្តឹង​អ្នកភូមិ​ទៀតផង​។ ប៉ុន្តែ អ្វីៗ ត្រូវបាន​បក​ស្រាយ កាលពី​ថ្ងៃពុធ នៅពេល​ដែល​អ្នកភូមិ​ប្រមាណ​ជា ៣០០ នាក់ មកពី​ខេត្ត​កំពង់​ធំ ព្រះវិហារ ក្រចេះ និង​ស្ទឹងត្រែង បាន​សម្រុកចូល​ទៅ​ក្នុង​ក្រុមហ៊ុន សេង សារ៉ាវុធ នៅ​ក្នុង​ឃុំ​មាន​រិទ្ធ ស្រុក​សណ្តាន់ ស្ថិតនៅ​កណ្តាល​ព្រៃឡង់ ហើយ​បាន​ឃើញ​គំនរ​ឈើហ៊ុប គំនរ​ឈើអារ យ៉ាងច្រើន​សម្បើម ជាមួយ​នឹង​ម៉ាស៊ីន​អារឈើ​ធុនធំ​ជាច្រើន​គ្រឿង រថយន្ត និង​កុង​តឺន័រ សម្រាប់​ដឹកឈើ​ដែល​អារច្រៀក​រួចចេញ​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ មន្ត្រី​ខេត្ត​កំពង់ធំ បាន​បង្ហាញ​ឯកសារ​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពីរដ្ឋាភិបាល ក្នុង​ការកាប់ឈើ​នៅក្នុង​ព្រៃឡង់។ លោក អ៊ុច សំអន​អភិបាលរង ខេត្ត​កំពង់ធំ បាន​បញ្ជាក់​ប្រាប់​អ្នកភូមិ​ថា៖ «ក្រុមហ៊ុន​កាប់ឈើ មិន​ខុសច្បាប់​ទេ ពីព្រោះ​ពួកគេទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល។ ប្រសិនបើ​ក្រុមហ៊ុន មិនមាន​ការអនុញ្ញាត​ស្របច្បាប់​ពួកគេ​មិនហ៊ាន​កាប់ឈើ​ដូច្នេះ​ទេ»។

បញ្ហានេះ ត្រូវបាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អធិប្បាយថា បើ​ព្រៃឡង់​ត្រូវកាប់​បំផ្លាញ​អស់ទាំងស្រុង​ក្នុងពេល​ដ៏ខ្លី​ខាងមុខ អ្នក​ដែល​ត្រូវស្តី​បន្ទោស គឺ​រដ្ឋាភិបាល ដែល​បានអនុញ្ញាត​ឲ្យក្រុមហ៊ុន កាប់​បំផ្លាញ​ព្រៃឈើ​៕

2 comments:

  1. Anonymous5:17 PM

    All these image of my mates khms that i da like them and these wealth will finish in the futur indeed!!Just to rest my grand regret and cry all time that also receipt the insulte from each nastion.But i like your and love such till.No one person can change me and clean my brain to make me love other!!Only lover khms...untill.

    ReplyDelete
  2. Anonymous11:55 PM

    កំពូជចោរ....

    កើតមកជា..........ចោរ

    រស់ ជា............... ចោរ

    ងាប់ទៅវិញក៏ជាខ្មោចបិសាច...ចោរដែរ...

    អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
    ឪវាឈ្មោះ ហ៊ុន នៀង ជាមេចោរលួចគោនៅស្រុកក្រូច
    ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
    ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
    វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវាដែរ។
    អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
    មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
    ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
    ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
    គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួចគោ ឬ ក្របី។
    ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាមេចោរលក់
    ជាតិ លួចជាតិ។ឪអាខ្វាក់ហ៊ុន សែន ជាមេចោរ អាខ្វាក់ហ៊ុន
    សែនជាមេចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់
    ហ៊ុន សែន ដែរ។

    ចំណែកក្មួយប្រុសអាខ្វាក់ហ៊ុន សែន ឈ្មោះ ហ៊ុន តូ
    ជាមេចោរបំផ្លាញជាតិ មេចោរលួចជាតិ មេរកស៊ីទុច្ចរិត
    ដូច មាវាអាខ្វាក់ ហ៊ុន សែន ដែរ។

    ReplyDelete