Monday, April 09, 2012

តើ​វត្តមាន​របស់​លោក​សម រង្ស៊ី​ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការ​បោះឆ្នោត​ឬ​ទេ?

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី (រូបភាពឯកសារ) (AFP)

សៅរ៍ 07 មេសា 2012
ដោយ ប៉ែន បូណា
Radio France Internationale
ប៉ុន្តែ បក្សប្រឆាំង​វិញ​ដែល​ចាត់ទុក​លោក​សម រង្ស៊ី​ថា​ជា«ជនរង គ្រោះ ​នយោបាយ»ដោយសារ ​ការ​ធ្វើទុក្ខបុកម្នេញ​របស់​បក្ស ​កាន់អំណាច ​នោះ​រំពឹងថា ការបោះឆ្នោត​ខាង មុខនេះ ​នឹង​គ្មាន ​តម្លៃ​អ្វី​ឡើយ​ បើ​គ្មាន​វត្តមាន​របស់ លោក​ ស​ម រង្ស៊ី

Click here to listen to the audio program:

ការបោះឆ្នោត​ឃុំ​សង្កាត់​ដែល​ប្រព្រឹត្តទៅ​នៅ​ខែមិថុនា​ខាងមុខនេះ​កាន់តែ​ខិតចូល​មកដល់​ហើយ ប៉ុន្តែ នៅ​មិនទាន់មាន​សញ្ញា​ណាមួយ​ដែល​បង្ហាញថា លោក សម រង្ស៊ី មេដឹកនាំ​បក្សប្រឆាំង​ធំ ជាងគេ​នៅ​កម្ពុជា​អាច​វិលត្រឡប់​ចូល​ស្រុក​វិញ​បាន​នៅឡើយ​ទេ។ ផ្ទុយទៅវិញ​សង្គ្រាមពាក្យសម្តី​រវាង បក្ស កាន់អំណាច​និង​បក្សប្រឆាំង​កាន់តែ​មាន​ទំហំ​ធំ​ឡើងជា​លំដាប់។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ដំណើរការ​បោះឆ្នោត​ខាងមុខនេះ​ប្រាកដជា​គ្មាន​វត្តមាន​របស់លោក​ស​ម រង្ស៊ី។ តើ​អវត្តមាន​របស់លោក​ស​ម រង្ស៊ី​ធ្វើ​ឲ្យ​រាំងស្ទះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឬទេ?

នៅពេលដែល​ក្រសែភ្នែក​របស់​សហគម​ន៍​អន្តរជាតិ​កំពុង​សម្លឹង​ឆ្ពោះទៅ​ជោគជ័យ​របស់លោក​ស្រី​អង់​សាន ស៊ូ​ជី​នៅ​ប្រទេស​ភូមា វាសនា​នយោបាយ​របស់​លោក​សម រង្ស៊ី​ក៏បាន​ក្លាយជា​ប្រធានបទ​ក្តៅ​ម្តងទៀត​នៅ​កម្ពុជា។ ការបោះឆ្នោត​បំពេញបន្ថែម​នៅ​ភូមា​កាលពី​ថ្ងៃទី១មេសា​ដែល​បើកផ្លូវ​ឲ្យ​មេដឹកនាំ​បក្សប្រឆាំង​ដ៏​ល្បីល្បាញ​គឺ​លោកស្រី អង់​សាន ស៊ូ​ជី ចូលទៅ​កាន់​រដ្ឋសភា​នោះ គឺជា​ចំណុច​ទាក់ទាញ​មួយ​ដល់​សហគមន៍​អន្តរជាតិ បើទោះបីជា​វា​មិន​មានន័យថា គណបក្ស​របស់លោក​ស្រី​អង់​សាន ស៊ូ​ជី នឹង​ឡើង​ដឹកនាំ​រដ្ឋាភិបាល​ក៏ដោយ។ អ្វីដែល​បង្កើតជា​ចំណងទាក់ទង​រវាង​ស្ថានការណ៍​នយោបាយ​ប្រទេស​ភូមា និង​កម្ពុជា​គឺ​នៅត្រង់​ការបោះឆ្នោត និង​វត្តមាន​របស់​មេដឹកនាំ​បក្សប្រឆាំង​ក្នុងការ​បោះឆ្នោត​នេះឯង។ ខណៈដែល​មេបក្ស​គណបក្សប្រឆាំង​ភូមា​ដែល​ធ្លាប់​ត្រូវគេ​ដាក់​ឃុំឃាំង​ក្នុងផ្ទះ​អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​ត្រូវគេ​អនុញ្ញាត​ឲ្យ​ចូលរួម​បោះឆ្នោត​នោះ នៅ​កម្ពុជា​វត្តមាន​របស់​មេ​ដឹកនាំ​បក្សប្រឆាំង​ដ៏​សំខាន់​ម្នាក់​កំពុង​ចោទ​ជា​បញ្ហា នៅពេលដែល​ការបោះឆ្នោត​កាន់តែ​ឈាន​ជិត​មកដល់


ជាការ​ពិត ការបោះឆ្នោត​មួយ​ដែល​ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ពិតប្រាកដ​ទាល់តែ​ការបោះឆ្នោត​នោះ​មាន​តម្លាភាព និង​គ្មាន​បញ្ហា។ ផ្ទុយទៅវិញ ការបោះឆ្នោត​មួយ​ដែល​គូបដិបក្ខ​នយោបាយ​មាន​ជម្លោះ​គ្នា​យ៉ាង​ស្រួចស្រាល់​រហូតដល់​គូប្រជែង​ដ៏​សំខាន់​ម្នាក់​មិនអាច​ចូលរួម​ក្នុងការ​បោះឆ្នោត​បាន​នោះ​ចៀស​មិន​ផុត​ឡើយ​ពី​ភាព​ល្អក់កករ។ មានន័យថា អវត្តមាន​របស់លោក​សម ង្ស៊ី ដែលជា​មេបក្ស​ប្រឆាំង​លំដាប់​ទី១ក្នុងការ​បោះឆ្នោត​នេះ​ពិតជា​ធ្វើ​ឲ្យ​ស្រអាប់​ដល់​ដំណើរការ​បោះឆ្នោត​បើទោះជា​តិច​ឬ​ច្រើនក្តី។ ក៏ប៉ុន្តែ វា​ក៏​មិនមែន​មានន័យថា អវត្តមាន​លោក​សម រង្ស៊ី​ធ្វើ​ឲ្យ​ការបោះឆ្នោត​មិនអាច​ដំណើរការបាន​នោះដែរ។ ហេតុផល​សត្យានុម័ត​ទាំងពីរ​ខាងលើនេះ​អាចជា​ជំនួយស្មារតី​មួយ​សម្រាប់​ការផ្សះផ្សា​គ្នា​រវាង​គណបក្សប្រឆាំង​និង​បក្ស​កាន់អំណាច​នៅ​កម្ពុជា​ជាជាង​ការប្រកាន់យក​ត្រូវ​ដាច់​ណាត់​តែរៀងៗខ្លួន។


រហូតមកទល់​ពេលនេះ គណបក្សកាន់អំណាច​មិន​ខ្វាយខ្វល់​ពី​អវត្តមាន​របស់លោក​ស​ម រង្ស៊ី​ឡើយ​ពីព្រោះ​គេ​បានចាត់ទុក​លោក​សម រង្ស៊ី​ថា​គ្រាន់តែ​ជា«អ្នកទោស»ម្នាក់​ដែល​បាត់បង់​សិទ្ធិ​បោះឆ្នោត​ទៅហើយ​តែប៉ុណ្ណោះ។ ប៉ុន្តែ បក្សប្រឆាំង​វិញ​ដែល​ចាត់ទុក​លោក​សម រង្ស៊ី​ថា​ជា«ជនរងគ្រោះ​នយោបាយ»ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ​របស់​បក្ស​កាន់អំណាច​នោះ​រំពឹងថា ការបោះឆ្នោត​ខាងមុខនេះ​នឹង​គ្មាន​តម្លៃ​អ្វី​ឡើយ​បើ​គ្មាន​វត្តមាន​របស់លោក​ស​ម រង្ស៊ី។ បក្សប្រឆាំង​បាននិងកំពុង​លើកយក​ចំណុច​នេះ​ធ្វើជា​សម្ពាធ​សម្រាប់​សង្កត់​ទៅលើ​រដ្ឋាភិបាល​ខណៈដែល​បក្ស​កាន់អំណាច​មិន​ចាប់អារម្មណ៍​លើ​បញ្ហា​នេះឡើយ។ នេះ​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ភាគី​ទាំងពីរ​គិតតែ​ពី​ដើរ​តាម​ទស្សនៈ​បែប​ចង្អៀត​របស់ខ្លួនរៀងៗខ្លួន​ដោយ​មិន​ខ្ចី​អើពើ​នឹង​ការសម្របសម្រួល​ដើម្បី​រក​ច្រក​ចេញពី​វិបត្តិ​ឡើយ។

ពិតណាស់ ជម្លោះ​រវាង​លោក​សម រង្ស៊ី និង​រដ្ឋាភិបាល​មាន​លក្ខណៈ​ស្រួចស្រាល់​ពិបាក​ដោះស្រាយ​ពីព្រោះ​វា​ជាប់ទាក់ទង​នឹង​បញ្ហា​ទឹកដី​ដ៏​រសើប។ ទោះជា​យ៉ាងនេះ​ក្តី ប្រសិនបើ​គេ​គិតពី​គុណសម្បត្តិ និង​គុណវិបត្តិ​ដែល​ជះ​ទៅលើ​បរិបទ​ប្រជាធិបតេយ្យ​ក្នុងប្រទេស​ទាំងមូល គេ​នៅតែ​អា​ចរក​ផ្លូវកណ្តាល​មួយ​បាន។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ ទស្សនៈ​ផ្លូវកណ្តាល​នេះ​ច្រើនតែ​ត្រូវ​អ្នកនយោបាយ​មើលរំលង។ នេះ​គឺជា​ដើមចម​នៃ​ជម្លោះ​នយោបាយ​ជាច្រើន​នៅ​កម្ពុជា ហើយ​វា​នៅតែ​ជា​និន្នាការ​មួយ​ដែល​មិនទាន់​ផ្លាស់ប្តូរ​នៅឡើយ។ នៅក្នុង​បរិបទ​បែបនេះ ការបោះឆ្នោត​នៅពេល​ខាងមុខ​ពិតជា​អាច​ប្រព្រឹត្តទៅបាន​ទោះ​មាន​ឬ​គ្មាន​វត្តមាន​របស់លោក​ស​ម រង្ស៊ី​ក៏ដោយ ប៉ុន្តែ គ្រាន់តែ​ថា សង្គ្រាម​នយោបាយ​នៅតែ​បន្តធ្វើ​ឲ្យ​ស្រអាប់​ដល់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​គ្មាន​ទីបញ្ចប់​ឡើយ

8 comments:

  1. Anonymous1:06 AM

    របបផ្ដាច់ការភ្នំពេញ បានធ្វើឱ្យស្ទើរគ្រប់សហគមន៍
    អន្តរជាតិលែងខ្វល់ខ្វាយចំអារម្មណ៍ចំពោះការបោះ
    ឆ្នោតក្នុងពេលខាងមុខនេះ មានឬគ្មានវត្តមានរបស់
    លោកសមរាង្ស៊ី គណបក្សប្រឆាំងធំនៅកម្ពុជាក៏
    ដោយ ម៉្យាងរាស្រ្តគ្មានជំនឿទៀតទេ។

    ReplyDelete
  2. Anonymous1:16 AM

    អវត្តមានរបស់គណបក្សប្រឆាំង ក៍អាចធ្វើឱ្យមាន
    ឥទិ្ធពលលើគណបក្សកាន់អំណាច សហគមន៍
    អន្តរជាតិ ប្រហែលជាឈប់ផ្ដល់ជំនួយដល់ក្រុម
    របបដែលកាន់តែផ្ដាច់ការក្នុងកម្ពុជា។កម្ពុជាលើរឹត
    ឆាប់នឹងក្លាយជាកម្ពុជាក្រោមទី២យ៉ាងលឿនទៀត។

    ReplyDelete
  3. Anonymous2:26 AM

    LONG LIVE CAMBODIA !!!
    May SRP win the elections!!!
    Down Yuon and their slaves !!!

    ReplyDelete
  4. Anonymous3:18 AM

    យើងត្រូវការការបោះឆ្នោតដែលសេរីនិងយុត្តិធម៌ តែយើងប្រឆាំងដាច់ខាតការបោះឆ្នោតបង្រ្គប់កិច្ចដែលជួយអោយគណៈបក្សកាន់អំណាចបន្តរកាន់អំណាចស្របច្បាប់ហើយបន្តររឹបអូសដីធ្លីធ្វើបាបពលរដ្ឋស្លូតត្រង់និងបន្តរការបង្ហូរជនជាតិយួនចូលមកក្នុងប្រទេសខ្មែរកាន់តែច្រើនថែមទៀត។

    ReplyDelete
  5. Anonymous6:53 AM

    Khmer around the world need to raise this issue at all UN s headquarters!

    Don't let this goes quietly!
    Traitor must be punished and put to shame.

    ReplyDelete
  6. Anonymous8:01 AM

    kill him. he is an idiot in the whole world. all khmer ppl should know that ah rainsy is an idiot.

    ReplyDelete
  7. Anonymous8:12 AM

    You yourselves do not even know who and what
    an idiot is, when you meet one !!!

    ReplyDelete
  8. Anonymous7:05 PM

    អាល្ងង់ទូ សម រង្ស៊ី,បុគ្គលចាំតែបោះឆ្នោតបង្រ្គប់កិច្ច
    អោយគណបក្សប្រជាជនក៏​ ក្តពាក់បំពុងពើ​យ ដូច​គ្នា​និងអាបណ្ឌិតស្វា អា​ល្ងង់​ទូ​ ហ៊ុន សែនដែរ !!!!!!!!!!

    ReplyDelete