Thursday, May 31, 2012

គួរ​មាន​ដំណោះស្រាយ​ចំពោះ​អ្នក​ជាប់​ពន្ធនាគារ​ដោយ​បញ្ហា​ដីធ្លី - There should be a resolution for those detained in land disputes

គួរ​មាន​ដំណោះស្រាយ​ចំពោះ​អ្នក​ជាប់​ពន្ធនាគារ​ដោយ​បញ្ហា​ដីធ្លី
(Photo: The Phnom Penh Post)
(Photo: The Phnom Penh Post)
 ពុធ 30 ឧសភា 2012
ដោយ ប៉ែន បូណា
Radio France Internationale

ទោះបីជា​រដ្ឋាភិបាល​បានបង្ហាញ​ពី​ឆន្ទៈ​ព្យាយាម​ដោះស្រាយ​បញ្ហាដីធ្លី​យ៉ាងណាក៏ដោយ​ក៏​បញ្ហា​នេះ​នៅតែ​ជា​ប្រធានបទ​ក្តៅ​មួយ​ដដែលបាតុកម្ម​បិទផ្លូវ ឬ​ការបង្ក្រាប​ដោយ​ហិង្សា​ទៅលើ​អ្នក​តវ៉ា​ជា​រឿង​មួយ ប៉ុន្តែ ការចាប់ខ្លួន​អ្នក​តវ៉ា​រឿង​ដីធ្លី​យកទៅ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ជា​រឿង​គួរ​ឲ្យ​រន្ធត់​មួយទៀត។ ករណី​អ្នកភូមិ​បឹងកក់​ជា​ឧទាហរណ៍​ចុងក្រោយ​មួយ​ដែល​កំពុង​ឡើងក​ម្តៅ។ ជាទូទៅ អ្នក​ជាប់ពន្ធនាគារ​ក្នុង​រឿង​ដីធ្លី​ជា​អ្នក​ទទួលរង​ទ្វេ​គ្រោះ​ដែល​គួរតែមាន​ដំណោះស្រាយ​សម្រាប់​ពួកគេ​ជា​ចាំបាច់។

«គ្មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដែល​ត្រូវ​ចាប់​ដាក់ពន្ធនាគារ​ដោយសារ​រឿង​ជម្លោះដីធ្លី​ទេ» នេះ​ជា​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​កាលពីពេល​កន្លងទៅ។ ប្រសាសន៍​នេះ​បានបញ្ជាក់​ច្បាស់​ពី​ឆន្ទៈ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ដែល​មិន​ចង់ឃើញ​ពលរដ្ឋ​របស់ខ្លួន​ណា​ម្នាក់​មានទុក្ខ​ទោស​ដោយសា​រ​តែ​ជម្លោះដីធ្លី​ឡើយ។

ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក្តី ការ​អនុវត្តន៍​​ជាក់ស្តែង​របស់​អាជ្ញាធរ​ និង​តុលាការ​មិន​បាន​ដូច​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ថ្លែងនោះ​ឡើយ

នៅ​គ្រប់​ទិសទី​ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ តែង​មាន​ពលរដ្ឋ​កំពុង​ជាប់ពន្ធនាគារ​ដោយសារ​តែ​បញ្ហា​ដីធ្លី។ របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​បង្ហាញ​ថា មាន​ពលរដ្ឋ៣៣នាក់​កំពុង​ជាប់ពន្ធនាគារ​ដោយសារ​តែ​ជម្លោះដីធ្លី​នៅ​ទូទាំង​ប្រទេស។ ស្ត្រី​អ្នកភូមិ​បឹងកក់១៣នាក់​ដែល​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ឲ្យ​ជាប់ទោស២ឆ្នាំ​ក្នុង​ពន្ធនាគារ​កាលពី​សប្តាហ៍​មុន​គឺ​ជា​ឧទាហរណ៍​ចុង​ក្រោយ​មួយ​សម្រាប់​ករណី​ទំនាស់​ដីធ្លី​នៅ​កម្ពុជា។


ជាការ​ពិតណាស់ ទំនាស់​ដីធ្លី​ជា​បញ្ហា​ស្មុគស្មាញ​មួយ​ដែល​ពិបាក​ដោះស្រាយ​នៅក្នុង​បរិបទ​ប្រទេស​កម្ពុជា​ក្រោយ​សម័យ​ខ្មែរក្រហម​ដែល​មនុស្ស​គ្រប់គ្នា​រស់ក្នុង​របប​ទាសភាព​មួយ​ដែល​គ្មាន​កម្មសិទ្ធិឯកជន។ មរតក​នៃ​របប​នេះ​បាន​បន្សល់ទុក​បញ្ហា​ស្មុគស្មាញ​រាប់រយ​ជំពូក​ក្នុង​បញ្ហាដីធ្លី​នៅ​កម្ពុជា។ ក៏​ប៉ុន្តែ បើ​ទោះ​ជា​​យ៉ាង​នេះ​ក្តី បញ្ហា​ដីធ្លី​ត្រូវ​គេ​មើល​ឃើញ​ថា​អាច​នឹង ដោះស្រាយ​ដោយ​ចៀសវាង​អំពើ​ហិង្សា និង​ការ​ចាប់​មនុស្ស​ដាក់​ពន្ធនាគារ​បាន​ប្រសិន​បើ​អាជ្ញាធរ​ឈរ​លើ​គោលការណ៍​តម្លាភាព និង​ភាព​ទន់ភ្លន់​ជាង​នេះ ហើយ​ចៀស​ឲ្យ​ផុតពី​ផលប្រយោជន៍។ ការ​ចាប់​មនុស្ស​ដាក់ពន្ធនាគា​រ​ដោយសារតែ​ពួកគេ​ការពារ​ដីធ្លី​របស់ខ្លួន​គឺជា​ការបំពាន​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​មិនអាច​ប្រកែក​បាន​បើទោះបីជា​ពលរដ្ឋ​ទាំងនោះ​មាន​កំហុសឆ្គង​ខ្លះ​ក្នុង​បញ្ហា​នេះ​ក្តី។

ក្រុមអ្នកតាមដាន​ស្ថានភាព​សង្គម​កម្ពុជា​បាន​មើលឃើញថា ប្រជាពលរដ្ឋ​ដែល​ជាប់ពន្ធនាគារ​ដោយសារ​រឿង​ដីធ្លី​គឺជា​អ្នករងគ្រោះ​ពីរ​ដង៖

​ទី១- ពួកគេ​បាន​បាត់បង់​ទីលំនៅ​ដែល​ធ្លាប់​រស់នៅ​ដែល​ជា​ការបាត់បង់​ដ៏ធំ​បំផុតមួយ​ជាន់​

ទី២-គឺ​ពួកគេ​ត្រូវ​ជាប់ពន្ធនាគារ​ថែមទៀត​ដោយ​បន្សល់ទុកកូនតូចៗគ្មាន​ទីពឹង និង​គ្មាន​ទីជម្រកមួយ​ជាន់ផត។ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ពិតជា​បាន​ភ្លក់​រសជាតិ​ជូរចត់​បែបនេះ​គ្រប់គ្នា​អស់ហើយ​កាលពី​ក្នុងសម័យ​ខ្មែរក្រហម។ ដូច្នេះ មិនគួរ​នឹងមាន​មនុស្ស​ស្រែក​ទ្រហោយំ ដោយ​ការ​និ​រាសព្រាត់ប្រាស និង​អំពើ​អយុត្តិធម៌​ទៀតឡើយ​ក្នុង​សម័យកាល​អភិវឌ្ឍ​ន៍​ដូចជាបច្ចុប្បន្ននេះ។

ប្រសិនបើ​គិត​ត្រឹមតែ​បញ្ហា​មនុស្សធម៌ ក៏​ប្រាកដជា​គ្មាន​មេដឹកនាំ​ណា​ចង់ឃើញ​ពលរដ្ឋ​របស់​ខ្លួន​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​ឡើយ។ ក្នុងន័យនេះ គេ​គួរ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ដែល​ជាប់ពន្ធនាគារ​ដោយសារ​ជម្លោះដីធ្លី​ជា​ចាំបាច់។ ដំណោះស្រាយ​ជាបឋម​ចំពោះ​គឺ អាជ្ញាធរ​គួរតែ​លើកលែង​ការចោទប្រកាន់​ហើយ​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ បន្ទាប់មកទៀត ការដោះស្រាយ​ទីជម្រក​សមរម្យ​ឲ្យ​ពួកគេ​គឺជា​ការចាំបាច់ និង​មិន​ហួស​ពី​សមត្ថភាព​របស់​អាជ្ញា​ធរ​ឬ​រដ្ឋាភិបាល​ឡើយ។

ក្រុមអ្នកវិភាគ​ស្ថានការណ៍​សង្គម​កម្ពុជា​បាន​មើលឃើញថា ដំណោះស្រាយ​ក្នុង​គោលដៅ​អភិវឌ្ឍន៍ពិតជា​​មិន​ពិបាក​ដូច​ការប្រយុទ្ធ​គ្នា​ដោយ​អាវុធ​ក្នុងសម័យ​សង្គ្រាមស៊ីវិល​នោះទេ។ ទស្សនាទាន​នៃ​នយោបាយ​ឈ្នះៗ​ដែល​កម្ពុជា​កំពុង​ចង់​ចែករម្លែក​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ក្នុង​ពិភពលោក​ផង​នោះ គឺជា​បទពិសោធន៍​ដ៏​មានតម្លៃ​បំផុត​សម្រាប់​ដោះស្រាយ​រាល់​បញ្ហា​ជាពិសេស​បញ្ហាដីធ្លី​នេះ​តែម្តង។

ការ​ចាប់​មនុស្ស​ដាក់ពន្ធនាគា​រ​មិនមែនជា​ដំណោះ ស្រាយ​បញ្ហាដីធ្លី​ឡើយ តែ​ដំណោះស្រាយ​ពិតប្រាកដ​គឺ​ការធ្វើ​ឲ្យ​ពលរដ្ឋ​គ្រប់រូប​មានផ្ទះ​សម្បែង​ជ្រកកោន និង​មាន​មុខរបរ​ចិញ្ចឹម ជីវិត គ្រប់ៗគ្នា។ នេះ​គឺជា​សុភមង្គល​របស់​មេដឹកនាំ​គ្រប់រូប។ ដូច្នេះ ការដោះលែង​អ្នករងគ្រោះ​ដោយ​បញ្ហាដីធ្លី​ចេញពី​ពន្ធនាគារ​ជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​មួយ​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​នេះ៕

4 comments:

  1. Anonymous12:16 AM

    A Choy May hun sen talking Youn scum language! his brain full of Youn shit .

    ReplyDelete
  2. Anonymous1:48 AM

    Ah Hun Sen ! vea niyeay ptuy rohaut.

    ReplyDelete
  3. Anonymous3:46 AM

    AH SEN AH SAMLANH, reng chess rein
    niyeay doch kon sek . AH srek tha
    khmean civil na chorbb kukk te,beu
    doch niss nov kraties 7 neaks ,nov
    boeng kok 17 neaks chea avey der?
    mech kor min buek phnek beuk tro-
    cheik kan douy me AH reng sdabb ning meul tovv. OH som tos anh plich tha AH eng kwak pnek mouy ban
    chea Ah meul min kheunh . mouy teith AH ban srek brabb cheat ning
    antarak cheat tha khmean dey khmer
    na batt sombey te 1 millimetre te.
    pitt doch mortt AH tha der reu ott
    ? REASS khmer teang oss dieng chbass nass AH SVA kror nhamm mean
    TEr AH eng del chompeak bomnol ke
    rorpp chnam , louch katt tikk dey
    khmer oy tov youn.!
    Min men 1 millimetre te del trov -
    batt ponnte 15 kilometre er noss
    del trove batt bong nov prum den
    Khmer -youn . cham nek AH sva knong karong (var kim hong ) vear
    tha phum dong baraing vorss chror
    lom ? soyr tha AH Orth pouch eng keut heuy reu nov? AH Ayuh ponnman
    heuy sop thngay niss, brohel AH nov chea ang kebb ach ko nov leuy kor min ding ? Pouk AH kampouch thok sybay oss bay sy ang korr oss
    ang korr , sy rouch chouss ach dak chhnaing them tiett.

    ReplyDelete
  4. Anonymous5:37 AM

    អា Kwack ចុយម្រ៉ាយ
    Anything coming out of this filthy motherfucker’s mouth is full of shit.
    Didn’t he promise that he is willing to cut his head off if he cannot control the illegal logging?

    ReplyDelete