Wednesday, June 27, 2012

សុន ឆ័យ ស្នើ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​បំភ្លឺ​សភា​រឿង​ដូរ​ភូមិ

មាស សុខជា The Phnom Penh Post 27 June 2012

ភ្នំពេញៈ តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង​សម​រង្ស៊ី បាន​ផ្ញើ​លិខិត​មួយ​ទៅ​ប្រមុខ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ដោយ​ស្នើ​ សុំ​ឲ្យ​ធ្វើ​ការ​បំភ្លឺ​នៅ​ក្នុង​សភា ពី​ផែន​ការ​ដោះ​ដូរ​ភូមិ ជាមួយ​ប្រទេស​វៀត​ណាម និង​ដំណើរ​ការ​បោះ​បង្គោល​ព្រំ​ដែន​សមុទ្រ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់​ ទឹកដី។

លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ម្សិល​មិញ ក្នុង​នាម​ជា​សមាជិក​រដ្ឋ​សភា​កម្ពុជា​ថា លោក​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​ថ្ងៃ​អង្គារ​តាម​រយៈ​លោក​ប្រធាន​រដ្ឋសភា ហេង សំរិន ស្នើ​ឲ្យ​លោក ហ៊ុន សែន ចូល​ទៅ ធ្វើ​ការ​បំភ្លឺ​អង្គ​សភា អំពី​ការ​ដោះ​ដូរ​ភូមិ​ចំនួន​ពីរ នៅ​ខេត្ត​កំពង់​ចាម​ជាមួយ​វៀត​ណាម ហើយ​ក៏​សុំ​ឲ្យ​លោក​ពន្យល់​ពី​ការ​បោះ​បង្គោល​ព្រំដែន​ទឹក ចាប់​ផ្ដើម​ពី​បង្គោល​ព្រំ​ដែន​លេខ ៣១៤ នៅ​ក្នុង​ខេត្ត​កំពត​និង​ខេត្ត​គៀន​យ៉ាង ដែល​ទើប​តែ​សម្ពោធ​ថ្មីៗ​នេះ។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា«ដូច្នេះ ខ្ញុំ​យល់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ចូល​មក​បំភ្លឺ​នៅ​ក្នុង​សភាជាតិ​ម្ដង។ យើង​មិន​ដែល​បាន​ទទួល​វត្តមាន​លោក​នាយក​រដ្ឋ​មន្ត្រី ក្នុង​ការ​ឆ្លើយ​បំភ្លឺ​ទេ។ នេះ​ជា​បញ្ហា​ជាតិ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ត្រូវ​ចូល​មក​ពន្យល់​ជា​ ផ្លូវការ»

លោក​អះ​អាង​ថា យោង ​តាម​មាត្រា​ទី​៩៦ នៃ​រដ្ឋ​ធម្មនុញ្ញ បើ​រដ្ឋាភិ​បាល​មាន​ផែន​ការ​ធ្វើអ្វី​មួយ​ប៉ះ​ពាល់​នឹង​កិច្ចការ​ទូទៅ​របស់​ ជាតិ នាយក​រដ្ឋ​មន្រ្តី​ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​ក្នុង​សភាជាតិ​អំពី​ផែន​ការ​នោះ។

លោក​បាន​ថ្លែង​ថា ៖ «បញ្ហា ​ព្រំ​ដែន គឺ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​មួយ។ ដូច្នេះ​នាយក​រដ្ឋ​មន្ត្រី​ត្រូវ​ពន្យល់​ពី​ការងារ​របស់​ខ្លួន​ដើម្បី​ចៀស​ វាង ការ​ចោទ​ប្រកាន់​ណា​មួយ​ដោយ​មិន​ច្បាស់​លាស់»

លោក សុន ឆ័យ បាន​ចោទ​សួរ​ថា តើ​គោល​ការណ៍​អ្វី​ដែល​រដ្ឋាភិបាល​អនុវត្ត ព្រោះ​រដ្ឋាភិបាល​មិន​បាន​អនុវត្ត​ឲ្យ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​នៅ​ឡើយ​ទេ ដោយ​លោក ​អះ​អាង​ថា​ការ​បោះ​បង្គោល ព្រំ​ដែន​សមុទ្រ​ចាប់​ផ្ដើម​ពី​បង្គោល​ព្រំដែន​លេខ​៣១៤ នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាត់​បង់​ទឹក​ដី​ទៅ​ឲ្យ​ប្រទេស​វៀត​ណាម។

លោក វ៉ា គឹមហុង ទេសរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ខាង​គណៈ​កម្មាធិការ​កិច្ច​ការ​ព្រំដែន​កម្ពុជា ជា​តំណាង​ឲ្យ​រដ្ឋាភិបាល​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ទេ ដោយ​មាន​ប្រសាសន៍​ថា លោក​ទើប​តែ​ត្រឡប់​មក​ពី​ប្រទេស​វៀត​ណាម ហើយ​មិន​ទាន់​បាន​ឃើញ​លិខិត​នោះ​នៅ​ឡើយ​ទេ តែ​ថា អ្វី​ដែល​គណបក្ស​សម រង្ស៊ី បាន​លើក​ឡើង វា​គឺជា​រឿង​ដដែលៗ។

លោក វ៉ា គឹម​ហុង បាន​មាន​ប្រសាសន៍​ថា៖ «គំនិត​របស់​គណបក្ស​ប្រឆាំង​មិន​ដែល​ស៊ី​ជាមួយ​រដ្ឋាភិបាល​ទេ។ វា​តែង​តែ​ផ្ទុយ​គ្នា​ជានិច្ច»

ព្រះ ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​នរោត្តម​រណឫទ្ធិ និង​ជា​អតីត​ប្រធាន​រដ្ឋសភា ដែល​បាន​ចូល​រួម​ក្នុង​ការ​អនុម័ត​លើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​កាល​ពី​ ឆ្នាំ​២០០៥ ជាមួយ​រដ្ឋាភិបាល​ចម្រុះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​បន្ទូល​កាល​ពី​សប្ដាហ៍​មុន​បន្ទាប់​ពី​សន្និ​សីទ​សារ​ព័ត៌មាន​នៅ​ដំណាក់ ​របស់​ព្រះអង្គ​ថា នៅ​ក្នុង​សន្ធិ​សញ្ញា​នេះ​មិន​តម្រូវ​ឲ្យ​ធ្វើ​ការ​ដោះ​ដូរ​ភូមិ​គ្នាទេ ហើយ​ថា ដោយ​ផ្អែក​តាម​ផ្លូវ​ច្បាប់​ការ​ដោះដូរ​ភូមិ គឺ​ខុស​ច្បាប់។

ព្រះ​អង្គ​មាន​បន្ទូល​ថា៖ «ការ ​ដោះ​ដូរ​ភូមិ​នេះ បើ​ផ្អែក​តាម​មូល​ដ្ឋាន​ច្បាប់​នោះ​(យើង)​មិន​អាច​ដោះ​ដូរ​បាន​ទេ តែ​បើ​ផ្អែក​ទៅ​លើ​មូល​ដ្ឋាន​ផ្សេង​ទៀត វា​ជា​រឿង​ផ្សេង។ បើ​យើង​ដោះ​ដូរ ដោយ​សារ​អ៊ីចេះ! ដោយ​សារ​អ៊ីចុះ! ថ្ងៃ​ណា​មួយ​(វាអាច)​បង្កើត​អស្ថិរភាព​ព្រំដែន​បាន»

លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បាន​យល់​ឃើញ​ថា បញ្ហា ​ព្រំដែន​គឺជា​អាយុ​ជីវិត​ជាតិ ហើយ​ថា មុន​ពេល​មាន​ការ​សម្រេច​ណា​មួយ​ត្រូវ​មាន​ការ​ពិភាក្សា​យ៉ាង​ល្អិត​ល្អន់​ជា ​មុន​សិន​ពី​សភា​ជាតិ ហើយ​ត្រូវ​ស្វែង​រក​ការ​ឯក​ភាព​ជាតិ​មួយ។

លោក រ៉ុង ឈុន បាន​ថ្លែង​ថា ៖ «លោក វ៉ា គឹមហុង បាន​ថ្លែង​ថា ភូមិ​របស់​លោក ហេង សំរិន គឺ​ជា​ភូមិ​របស់​វៀត​ណាម វា​មិន​អាច​ដូច្នេះ​បាន​ទេ។ ខ្ញុំ​ធ្លាប់​ធ្វើ​ដំណើរ​ចុះ​ទៅ​ជួប​ជាមួយ​ពលរដ្ឋ​ចាស់ៗ​នៅ​ទី​នោះ​ដែរ ពួក​គេ​បាន​ប្រាប់​ខ្ញុំ​ថា កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០ ដី​ខ្មែរ​ស្ថិត​នៅ​ចម្ងាយ ពី​៣​ទៅ​៤​គីឡូម៉ែត្រ ពី​បង្គោល​ព្រំ​ដែន​នេះ​ទៅ​ទៀត»

7 comments:

  1. Anonymous9:09 PM

    Ah Kbot Cheat Khmer Hun Shit,

    Before you accuse Khmer people trying to make the secession, you must look at your own act of treason first:

    - You rose to power by executing Vietnam's order to comprehend Penn Sovan, who was refused to follow Vietnam's ill intention.

    - When you lost the election in 1993, you were the one who refused to relinquish the power and threatened to make the secession unless you could share the power.

    - In 1997, you mounted the coup d'Etat to usurp the power and have continued to serve totally Vietnam's interest.

    - You have allowed yourself to be a useful tool for Vietnam to use to colonize Cambodia.

    - Open your one eye and look at our Khmer natural resource. How much have your new comers Vietnamese destroyed?

    - How many millions Vietnamese have infiltrated into Cambodia and voted for your C Porg Party ?

    - Every time that our Khmer people do something to protect Khmer’s interest, you have always one way or another found them hostile with you.

    - At your age, naturally you are about to go to hell, you should leave a legendary legacy by denouncing your master’s bad intention toward Cambodia. Since you are Vietnam’s subservient, you know a lot about Vietnam’s tricks. Khmer people will listen to you and support you when you awake.

    ReplyDelete
  2. Anonymous11:15 PM

    មិនសង្ឃឹមថា លោក ហ៊ុនសែន នឹងឆ្លើយតប
    តាមសំណើររបស់លោក សុន ឆ័យ នោះទេ បើ
    ហ៊ុនសែនឆ្លើយតប មានតែសំដីផ្លែផ្កាដ៏ពិរោះ ផ្ដោះ
    ផ្ដងជូនមកគណបក្សប្រឆាំងវិញ ដូចដែលលោក
    ហ៊ុនសែនបានធ្វើច្រើនដងមកហើយជាមួយដំណាង
    រាស្រ្តគណបក្សប្រឆាំង ព្រោះកាត់ជាមនុស្សខ្លាំង ដែល
    យួនទុកចិត្តរួចបន្តុកដើម្បីលេបទឹកដីខ្មែរស្របច្បាប់៕

    ReplyDelete
  3. Anonymous11:34 PM

    WELCOME TO ÑÂM̀B́ƠĐỈÂ!!!

    C̉ÂM ƠṆ SÂṂĐÊC̀H́ ĐÊC̀H́Ơ HŨỲŃH SÀŃḤ!
    THANK YOU SAMDECH DECHO HUN SEN!

    The Lost Ñgừýêṇ

    ReplyDelete
  4. Koun Khmer11:51 PM

    Is there any way to take that Khmer land back?
    Super shit, why cut Khmer land to Youn easy like that?
    Who will help us?

    ReplyDelete
  5. Anonymous11:53 PM

    ទោះជាពួកអាអស់ឯងស្រែកឲ្យបែកបំពង់ក ក៍កម្ពុជាកំពុងដំណើរការទៅមុខដែរ ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ។
    ពួកអាអស់ឯង សូមបិទមាត់ឆ្កែរបស់ខ្លួនទៅ ។ តើធ្លាប់បានសិក្សាពីព្រំដែនទេ? គួរបន្ទោសពួកអាអស់ឯង បង្កើតសង្គ្រាមទើបខ្មែរបាត់ដី។ ឥលូវគេធ្វើរបងការពារប្រទេស ហើយពួកអាសត្វឆ្កែឯងនៅព្រុសទៀត?
    កុំបានសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១! ជាទេវតានៃកម្ពុជា
    មករំដោះឱ្យរួចពីការកាប់សំលាប់នៃរបប ខ្មែរក្រហម និងស្តេចសីហនុហ្នឹងម្ល៉េះសមចិនពង្វក់ខ្មែរក្រហម និងស្តេចសីហនុ ឲ្យសំឡាប់ប្រជាជនខ្មែរ
    ងាប់អស់រលីងបាត់ទៅហើយ!

    ReplyDelete
  6. Anonymous12:02 AM

    អាមួយនេះយួនចំ ឯងដឹងទេ យួនទេដែលសម្លាប់
    ប្រជាពលរដ្ឋខ្មែររបស់យើងជិត២លាននាក់នោះ
    ដោយឆ្លៀតពងជាមួយរបបប៉ុលពត។ឯងមិនទាំង
    ស្គាល់ថានរណាជាខ្មែរក្រហហមផង!!!

    ReplyDelete
  7. Anonymous12:23 AM

    Fuck you bitch ah Youn's dog 11:34PM, you all needed to go back to your fuck country ass h...!

    ReplyDelete