Wednesday, July 11, 2012

អ្នកស្រី កុយពិជិតសី៖ ធ្វើសវនកម្មតាមការកំណត់ខ្សែព្រំដែនឆ្នាំ១៩៨៥ ... ដែលយួនចាត់ចែងឲ្យ

​លោកស្រី កុយ ពិជិត......សី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន

ការ​គូស​ចម្លង​ផែនទី​កម្ពុជា​-​វៀតណាម យោងតាម​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ (sic! សិច!)

ថ្ងៃទី 10 កក្កដា 2012
ដោយ: លីនណា
Cambodia Express News


ភ្នំពេញ: មន្ត្រី​ជំនាញ​ព្រំដែន​បាន​ឲ្យ​ដឹងថា ការផ្ទៀងផ្ទាត់​គូស​ចម្លង​ផែនទី​កម្ពុជា​-​វៀតណាម ចាប់ផ្តើម​ប្រជុំ​ជជែក​ពិភាក្សាគ្នា ដើម្បី​យកទៅអនុវត្ត​នៅ​លើដី​ជាក់ស្តែង និង​ធ្វើការ​បោះបង្គោល​ខណ្ឌសីមា ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១២ នៅ​វិមាន​មិត្តភាព នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ កិច្ចប្រជុំ​នេះ ជា​កម្រិត​បច្ចេកទេស​ថ្នាក់ជាតិ និង​យោងតាម​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ដើម្បី​អនុញ្ញាត​ឲ្យ​ភាគី​ទាំងពីរ​ធ្វើការ​គូស​ចម្លង​ខ្សែ​ព្រំដែន​ឡើងវិញ​។​

​លោកស្រី កុយ ពិជិតសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន បាន​និយាយថា នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១២ មាន​កិច្ចប្រជុំ​ក្រុម​ជំនាញ​គូស​ចម្លង​ផែនទី​។ ផែនទី​នេះ យោងតាម​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ អនុញ្ញាត​ឲ្យ​ភាគី​ទាំងពីរ ( កម្ពុជា​-​វៀតណាម ) ធ្វើការ​គូស​ចម្លង​ខ្សែ​ព្រំដែន​ឡើងវិញ​។

​លោកស្រីកុយ ពិជិតសី បាន​បញ្ជាក់ថា “​យើង​ពិនិត្យ​ធ្វើ​សវនកម្មតាមការកំណត់​ខ្សែ​ព្រំដែន​ឆ្នាំ​១៩៨៥ ដែលបានចុះហត្ថលេខាសន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ អនុញ្ញាត​ឲ្យ​ភាគី​ទាំងពីរ ធ្វើការ​គូស​ចម្លង​ពី​ផែនទី​ខ្នាត ១/១​រយ​ពាន់ បោះ​ពុ​ម្ភ​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន មកលើ​ផែនទី UTM ១/៥០​ពាន់ ដើម្បី​យកទៅអនុវត្ត​នៅ​លើដី​ជាក់ស្តែង​(​ធ្វើការ​បោះបង្គោល​ខណ្ឌសីមា​នៅលើ​ដី​)”​។​


​លោកស្រី កុយ ពិជិតសី បាន​បន្តថា ការប្រជុំ​ក្រុម​ការិយាល័យ​ផ្ទៀងផ្ទាត់​គូស​ចម្លង​ផែនទី​នេះ ជា​កម្រិត​បច្ចេកទេស​ថ្នាក់ជាតិ​ដោយ​ចាប់ផ្តើម​ប្រជុំ​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១២​។

​លោកស្រី​បានបញ្ជាក់​ឲ្យ​ដឹងថា “​ការប្រជុំ​ក្រុម​ជំនាញ​ប​ច្ចេស​នេះ វា​ជា​ចំណុច​សំខាន់​ណាស់ កិច្ចការ​ហ្នឹង បើសិនជា​យើង​ឥត​ឯកភាពគ្នា លើ​ការ​គូស​ចម្លង​ផែនទី​ហ្នឹង​ទេ មន្ត្រី​ជំនាញ​យើង​មិនអាច​ទៅ​បោះបង្គោល និង​ខណ្ឌសីមា​លើដី​ជាក់ស្តែង​ទេ មានន័យថា យើង​ឯកភាពគ្នា​លើ​ផែនទី​ហើយ បាន​យើង​យកទៅអនុវត្ត​នៅលើ​ដី​ជាក់ស្តែង កិច្ចការ​ហ្នឹង​យើង​ធ្វើ​ទន្ទឹមគ្នា ទាំង​ការបោះបង្គោល​នៅ​លើដី​ជាក់ស្តែង និង​ការ​គូស​ចម្លង​ផែនទី​”​។​

​លោកស្រី ក៏បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​ការបោះបង្គោល​ព្រំដែន​នៅលើ​ដី​ជាក់​រវាង​កម្ពុជា​-​វៀតណាម គិត​មកដល់​ត្រឹម​ដំណាច់​ខែឧសភា ឆ្នាំ​២០១២ បោះ​បាន ២៨៧​បង្គោល ស្មើនឹង ៧៦%​នៃ​ផែនការ និង​ខណ្ឌសីមា​បាន​ជាង ៥០%​ទូទាំង​ខ្សែ​ព្រំដែន​ទាំងមូល​ដែលមាន​ជាង ១០០០​គីឡូម៉ែត្រ​។ បង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម មាន ៣១៤​ទីតាំង វា​ត្រូវជា ៣៧៥ បង្គោល ដោយសារ​តែមាន​បង្គោល​ត្រី និង​បង្គោល​ភ្លោះ នៅ​លើដី​ជាក់ស្តែង​៕​

6 comments:

  1. Anonymous7:37 AM

    ការ​គូស​ចម្លង​ផែនទី​កម្ពុជា​-​វៀតណាម យោងតាម​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥>
    2005 may be too old, there must be a new one in 2012 that is the whole Cambodia is belong to the youn according to the CPP. what a fuck head>>>>>>>

    ReplyDelete
  2. Anonymous8:04 AM

    This woman looks like Mi Kantorb.

    Is she really Khmer Ah Svar Kim Hong?

    ReplyDelete
  3. Anonymous12:19 PM

    can this Bitch! go to Nokor Borey Ang Long Tean or Bark Day Ta Keo province Bitch!!!! stop lying Bitch!!!

    ReplyDelete
  4. Anonymous12:48 PM

    បងប្អូនខ្មែរទាំងឡាយជាទីមេត្រី!

    ដំណឹងល្អ...! ដំណឹងល្អ...!

    តាមពត៌មានពីអ្នកនាំពាក្យរបស់គណបក្សប្រជាជន
    គឺសមមិត្តខៀវ កញ្ញារិទ្ធ បានជូនដំណឹងមកថាអា
    ហោ ណាំហុង បានងាប់ទៅហើយកាលពីម៉ោងបី
    ទៀបភ្លឺដោយរោគគាំងបេះដូងនៅក្នុងពេទ្យកាល់
    ម៉ែតនៅទីក្រុងភ្នំពេញ ។
    សូមខ្មែរទាំងអស់គ្នាទាំងក្នុងប្រទេសទាំងក្រៅប្រ
    ទេសនាំគ្នាសប្បាយរីករាយនឹងដំណឹងដ៏ល្អនេះឧ្យ
    បានគ្រប់ៗគ្នា ហើយជួយផ្សាយពត៌មាននេះតៗៗ
    គ្នាឧ្យបានជ្រាបជាដំណឹងល្អសម្រាប់ខ្មែរ ៕

    បរាជ័យ! ពួកអាក្បត់ជាតិ !!!
    បរាជ័យ! ពួកអាក្បត់ជាតិ !!!
    បរាជ័យ! ពួកអាក្បត់ជាតិ !!!

    ReplyDelete
  5. Anonymous2:33 PM

    ​លោកស្រី កុយ ពិជិត......សី.Cette jeune fille a oublié qui elle est, d'où elle vient et quelle est sa vie.

    ReplyDelete
  6. Anonymous8:19 PM

    មីលោកស្រីគឹត តែពីចុយ...............
    ចុយមិនដកក្ត......ចុយយប់ចុយថ្ងៃ......
    ចុយហើយចុយទៀត......ចុយ.....ចុយ..ចុយ...........ចុ............យ..........

    ReplyDelete