Sunday, July 29, 2012

បើករណីសម រង្ស៊ីមិនសំខាន់ហេតុអ្វីពួកសាកែបួនជើង ដណ្តើមគ្នាប្រតិកម្មខ្លាំងម្លេះ?

នាយ(Whisky​)ខៀវ​កាញារីទ្ធ​៖ កម្ពុជា​មិនត្រូវ​ការ​អាមេរិក ឬ​ចិន មក​និយាយ​បញ្ហា​សមរង្ស៊ី​ទេ


ថ្ងៃទី 28 កក្កដា 2012
ដោយ: រតនា
Cambodia Express News

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បានបញ្ជាក់​ជាថ្មី​ម្តង​ទៀត ថា សហរដ្ឋអាមេរិក​ពុំមាន​ឥ​ទ្ធ​ពល​អ្វី​ដាក់​ការគាបសង្កត់​មកលើ​ក​ម្ពុ​ជា ក្នុងការ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី មេគណបក្ស​ប្រឆាំង ដែល​ជាប់​ឈ្មោះ​ជា​ទណ្ឌិត តាម​អំណាច​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​នោះ ចូលមក​ស្រុក​វិញ ដោយ​គ្មាន​ការអនុវត្តន៍​តាមច្បាប់​នោះទេ​។​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​មានប្រសាសន៍​កាលពី​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១២ យ៉ាងនេះ​ថា នៅពេលដែល​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម​រិ​ក មក​កម្ពុជា (​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រដ្ឋមន្ត្រីការបរទេស​អា​ស៊ន បូក​អាមេរិក កូរ៉េ ចិន សបា្តហ៍​មុន​នោះ​) គឺ​លោកស្រី​បានប្រកាស​ផ្តល់ជំនួយ​ថ្មី​បន្ថែមទៀត​ដល់​កម្ពុជា និង​បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ថែមទៀត​ជាមួយ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្តទៀតថា "​ប៉ុន្តែ​មិនមែន​ដោយសារ​បញ្ហា​ហ្នឹង ចំពោះ​យើង​វា​អត់​សំខាន់ ទៅរក​អ្នកណាៗ​មិន​សំខាន់​ទេ ហើយ​យើង​អត់​ត្រូវការ​អាមេរិក ឬ​ចិន ឬអី មក​និយាយ​បញ្ហា​នេះ​ទេ បើ​គេ​ចង់​និយាយ គឺ​ត្រូវ​ទៅ​និយាយ​ជាមួយ​តុលាការ​"​។​


​ទាក់ទង​នឹង​ការវិលត្រឡប់​របស់លោក សម រង្ស៊ី នោះដែរ លោក ទិ​ត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី នាពេល​ថ្មីៗ​នេះ​បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា​ប្រកាន់​នូវ​ការអនុវត្តន៍​ច្បាប់​ជា​មូលដ្ឋាន ដែលជា​ការដើរ​លើ​មាគ៌ា​នីតិរដ្ឋ គោរព​សិទ្ធិមនុស្ស ហើយ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៣ ខាងមុខ នឹង​ដំណើរការ​ទៅជា​ធម្មតា និង​មានការ​ចូលរួម​ប្រកួតប្រជែង ពី​សំណាក់​គណបក្សប្រឆាំង​ផងដែរ ដែលជា​ការបោះឆ្នោត​សេរី ប្រជាធិបតេយ្យ និង​ពហុបក្ស​។​

​ចំណែកឯ​លោក កែវ រ៉េមី រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅពេល​ថ្មីៗ​នេះ​ក៏​ធ្លាប់បាន​មានប្រសាសន៍ថា ការបោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៣ គឺ​ដំណើរការ​ទៅជា​ធម្មតា ដែលជា​ការបោះឆ្នោត​សេរី ប្រជាធិបតេយ្យ​។​

​ចំពោះ​ករណី​លោក សម រង្ស៊ី មេគណបក្ស​ប្រឆាំង​នោះដែរ លោក កែវ រ៉េមី បាន​បញ្ជាក់ថា អ្នក​ដែល​មានទោស​ជាប់ពន្ធនាគារ គឺ​មិន​អាចមាន​សិទ្ធិ​ធ្វើ​នយោបាយ មិនមាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​ទេ ហើយ​ចំពោះ​ការបង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ពុំមាន​ការព្រួយបារម្ភ​ទេ រាជរដ្ឋាភិបាល​បានធ្វើការ​អភិវឌ្ឍន៍​មានការ​រីកចម្រើន ហើយ​ប្រជាពលរដ្ឋ​គាំទ្រ​ការអភិវឌ្ឍ​ទាំងនោះ​។​

​លោក កែ រ៉េមី បាន​បញ្ជាក់ដែរថា អាមេរិក​មិន​បានដាក​សម្ពាធ​ណាមួយ​មកលើ​កម្ពុជា​ទេ ពីព្រោះ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ ឯករាជ្យ ហើយ​ករណី​លោក សម រង្ស៊ី គឺជា​ការប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ មិនមែនជា​បញ្ហានយោបាយ​ទេ​។​

នៅ​ដើមខែ​សីហា​ខាងមុខនេះ លោក កឹម​សុខា អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ រួមជាមួយ​លោកស្រី មួរ សុខ​ហួរ ប្រធាន​លេខាធិការដ្ឋាន នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ នឹង​ដឹកនាំ​មន្ត្រី​គណបក្សប្រឆាំង​ទាំងពីរ​ទៅ​ប្រទេស​អាមេរិក ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​អាមេរិក ជួយ​ដាក់​ការគាបសង្កត់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បើក​ច្រក​ឲ្យ​លោក សម រង្ស៊ី បាន​វិល​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ ដោយ​មិន​ប្រឈម​នឹង​អំណាចតុលាការ​។​

​សូមបញ្ជាក់ថា តុលាការ​កំពូល​បាន​តម្កល់​សាលក្រម របស់​សាលាដំបូង​ខេត្តស្វាយរៀង ដែល​ផ្តន្ទាទោស​លោក សម រង្ស៊ី ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​បង្គាប់​ឲ្យ​បង់ប្រាក​ពិន័យ​ជាង ៦០ លាន​រៀល ពីបទ​ដក​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​គោក ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​វៀតណាម កាលពី​ចុងឆ្នាំ​២០០៩ នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍ ហើយ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក៏បាន​សម្រេច​លុបឈ្មោះ​លោក សម រង្ស៊ី ចេញពី​បញ្ជី​ឈ្មោះ​សមាជិកសភា​មណ្ឌល​កំពង់ចាម នីតិកាល​ទី​៤ ផងដែរ​៕

11 comments:

  1. Anonymous6:03 PM

    ហេតុអីក៏ពួកអាទ្រពងគេចូលចិត្តនិយាយ ថា
    លោក សមរាង្ស៊ី មានទោសជាប់គុក? ចុះមេ
    លោកឯងកាត់ដីឱ្យយួន ក្បត់ចាតិប៉ុណ្ណឹងហើយ
    មេចមិនកាត់ទោសវាផង?អាមួយនេះ មិនចេះ
    ទាំងព្រូសផង អាងអួតចាអ្នកប្រតិកម្មព័ត៌មាន
    រហ័យឡឺកឺៗ៕

    ReplyDelete
  2. Anonymous8:04 PM

    គឺមានតែក្រុមអាភ្លើកាន់ក្ដ អាយួន ហ៊ុន សែន........អាមេអបគមន៍ តែប៉ុណ្ណោះ !

    ហើយបើនៅតែមាន អាបង្រ្គប់កិច្ចកាន់ក្ដ អាយួន ហ៊ុន សែន តទៅទៀត SRP & HRP........ខ្មែរកាន់តែអស់ដី !

    អាយួនជាង៧ លាននាក់កំពុងអបគមន៍ក្នុងស្រុកខ្មែរ !

    យួនជា​អ្នកឈ្នះ---------ខ្មែរជាអ្នកចាញ់ !

    ReplyDelete
  3. Anonymous9:22 PM

    ឳ!គួរឳយអាសូរអាស្វាប្រមឹក(ខៀវ កាណរិទ្ធ) អាស្វាអាវ៉ាសែនៅបារាំង(កែវ​ រ៉េមី)
    អាស្វាព្រៃ(ទិត សិធា)នឹងអាស្វាមេបោកនៅស.រ.អ(ផៃ ស៊ីផាន)។ពួកអាស្វារទាំងបួនល្បាកនេះ ចំជាមនុស្សចេះសងគុណឳយពូជពង្សវង្សត្រកូលវាមែន ព្រោះអីពួកវាខំរៀនតាំងពីតូចរហូតដល់ធំបានត្រឹមតែ
    ធ្វើជាសត្វឆ្កែចាំតែព្រួសការពារផ្ទះឳយអាខ្វាក់កញ្ជះយួន ដែលជាអតិតកូនចោរហើយជាក្មេងថ្នាក់ទី៤ទំនើបជាតិ
    តែប៉ុណ្ណោះ។ ម្ដេចក៏មិនឮអាស្វាស៊ីផានព្រូសឳយដូចអាស្វាទាំងបីក្បាលផងនៅពេលនេះ ប្រហែលជាខ្លាចតំ
    ណាងរាស្ដ្រអាមេរិកាំងឬក៏រដ្ឋាភិបាលអាមេរិកាំងហៅមកសួរ ព្រោះខ្លួនវាបានជាសញ្ជាតិអាមេរិកាំង៕

    ReplyDelete
  4. Anonymous9:53 PM

    This Mr Wisky is so stupid that his regime don't hear the USA or China. Yes, in Wisky bottle was written that China and USA are only paper tiger, right? Even Germany (the most powerfull in economy) must mostly to hear USA or China too.

    ReplyDelete
  5. Anonymous10:26 PM

    លោកអ្នកនាំពាក្យទាំងអស់នេះមានលទ្ធភាពត្រឹមតែ និយាយតាមការបង្គាប់របស់ហ៊ុន សែនបុ៉ណ្ណោះ ។ កាលពីសម័យយួនត្រួតត្រា
    នគរខ្មែរក៏អ្នកនាំពាក្យរបស់រដ្ឋាភិបាលអាយ៉ងយួនបានជំទាលក្តែងៗថាស្តេចសីហនុក្បត់ជាតិ  ។ ដល់ក្រោយថ្ងៃ២៣ ខែតុលា ១៩៩១
    ពួកសេកអស់នោះ លុតជង្គង់ ដើរទា ក្រាបថ្វាយបង្គំស្តេចក្បត់ជាតិទៅវិញ ព្រោះអ្វី? ព្រោះតែមហាអំណាចអាមេរិក និង ចិន
    រួមជាមួយអង្គការអាស៊ាន បានដាក់សម្ពាធទៅលើហ៊ុន សែនឲបោះបង់របបកុម្មុយនិសផ្តាច់ការ ហើយទៅដង្ហែរស្តេចសី ហនុ មកគ្រប់
    គ្រងកម្ពុជារហូតដល់ពេលបោះឆ្នោត ១៩៩៣ ។ ដូច្នេះ អារឿងចូលមកស្រុកខ្មែររបស់លោកសម រង្សី មិនមែនឋិតនៅលើ បាបេរមាត់
    របស់អ្នកនាំពាក្យ ឬ អ្នកប្រតិកម្មរន្ទះបាញ់ ( គ្មានអីរហ័សជាងរន្ទះបាញ់) នោះទេ ។ ប្រសិនបើអាមេរិក ឬ ចិន យល់ថា ស្ថានភាព
    ស្រុកខ្មែរអាចបង្ករបង្កើតអស្ថេរភាពក្នុងតំបន់ រំខានដល់ការរកសុីរបស់ពួកគេ គេនឹងដាក់សម្ពាធមកលើហុ៊ន សែនភ្លាម ។ បុ៉ន្តែ...
    តាមស្ថានភាពសព្វថ្ងែ ចិនបានផលប្រយោជន៍ពីហុ៊ន សែនច្រើន ចំណែកអាមេរិកវិញកំពុងតែសម្ងំ ទុកឱកាសឲក្រុមហ៊ុន Chevron
    បូមយកប្រេង ។ ដូច្នេះ ការធ្វើដំណើររបស់ពួកច្របាច់ពេលនេះ គ្រាន់តែបានឮខ្ទរខ្ទា ដូចជាសង្ឃឹមតិចណាស់ ។  បើខ្ញុំ ជាសម រង្សី
    វិញ ខ្ញុំនឹងចូលស្រុកដូចម៉ម សុណន់ដូ បើស្លាប់ក៏មាន តម្លៃជាងរស់ ( you fall down help yourself . If you
    cannot help yourself , how can you help others ) . ។  ចាប់តាំងពីជាប់ឆ្នោតអាណត្តទី៤ មក លោក
    សម រង្សីគ្្មានបានជួយដោះស្រាយបញ្ហារាស្ត្របុ៉ន្មានទេ គឺដោះស្រាយតែរឿងផ្ទាល់ខ្លួនគាត់ច្រើនជាង ។ ឥឡូវនេះ ជាប់ទាំង កឹម សុខា
    ជាប់ទាំងមួ សុខហួ ទៅរវល់តែដោះស្រាយរឿងគាត់ទៀត មិនចេះចប់ ។ was Ninoy Aquino brave or stupid ?
    គួរពុំគួរ សុំអភ័យទោស ។ ONLY OPINION

    ខ្មែរ-អ្នកស្រែ

    ReplyDelete
  6. Anonymous11:01 PM

    ល្បិចនេះហៅថាល្បិចប្រជាធិបតេយ្យឈឺសាច់...ដោះធ្មេញខាំគ្នាដើម្បីបោក
    យកលុយបរទេស។ការពិតសមរង្សុីសព្វថ្ងៃមិនទាន់មានមហាអំណាចណាមួយ
    តថ្លៃនៅឡើយទេ។ដូច្នេះរង្សុីត្រូវខំតស៊ូអោយខ្លាំងមែនទែនដើម្បីកុំអោយចាញ់
    សីហនុ(ខំ្ញុកាមតណ្ហា),ខ្មោចលន់ណុល(ខ្ញុំបំរើចក្រពតិ្ត),ខ្មោចប៉ុលពត(ខ្ញុំ
    កព្ជោះប្រតិកិរិយាចិនបេ៉កាំង),និងមួយក្បាលទៀតគឺអាពាលខ្វាក់ហ៊ុនសែនវា
    ជាអាឆែ្កក្បត់ជាតិខ្មែរពិតៗៗៗ...កាត់ទឹកដីអោយយួនកន្ទបដែលជាសត្រូវ
    សួពូជតាំងពីដូនតា...អាខ្វាក់ឈាមថោកនេះវានឹងងាប់តៃហោងគ្មានដីកាប់
    ជាមិនខានឡើយ...គឺអាឆ្កែចង្រៃនេះវាត្រូវផ្តាស់សាដូនតាខ្មែរ។

    ReplyDelete
  7. Anonymous11:25 PM

    ពួកអាផ្កាក្នុងផើងអស់នេះវាមិនមិនចាក់ឫស
    បានទេ អួតស្រុកវាជារដ្ឋអធិបតេយ្យ តុលាការ
    ពងក្ដអី ច្បាប់ក្រោមគូថវាអី ពួកអាផ្កាឯងបាន
    រស់ព្រោះគេស្រោចបន្តក់ទឹកឲ្យទេ កុំគ្រាន់ពេក
    គេស្រោចទឹក ដាក់ជី តែពួកអាផ្កាឯងមិនព្រម
    ចេញផ្កាក្រអូបសោះ ចេញជាផ្កាវ័ល្លផោមទៅវិញ
    ល្មមហើយ គេនឹងដកពួកឯងចេញពីផើងហាលថ្ងៃ
    មិនខាន ត្រូវចាំ គ្មានបរទេសណាស្វាគមន៍ពួក
    អាទមិឡក្បត់ជាតិអស់ឯងនេះឡើយ ចាំមើលចុះ។

    ReplyDelete
  8. Anonymous1:05 AM

    To 9:53PM....... khiev khanhnarith or kheat chhun are not pure khmer and they're not stupid like you think...they're so genius. These guys were vietcong and from hanoi.

    ReplyDelete
  9. Anonymous5:11 AM

    KEO RAMY FROM ARIZONA STATE U.S.A.
    LOOK HIS FACE SO OLD THAN HIS AGE.HIS WILL DIE BY PROSTATE AND LIVER CANCER SOON.
    DOCTOR POOP.

    ReplyDelete
  10. Anonymous6:06 AM

    ពួកបក្សប្រជាជន យួនបង្កើត កាលពីមុនការ
    រួបរួមហេតុអ្វីក៏មិនគ្នាព្រុស?
    ដល់ពេលនេះ ពួកវាក៏គ្នាព្រុសច្រើនម៉្លេះ?
    ពួកអាអស់នេះ ឃើញក្អែកហើររំលង រំសាយ
    កន្ទុយ។

    ReplyDelete
  11. Anonymous12:18 PM

    មិនត្រឹមតែរំសាយកន្ទុយទេ នាំគ្នាពួកវាភ័យស្លន់
    ស្លោ ខឹតខំរិះរកមធ្យោបាយដើម្បីការពារខ្លួន។
    នាយ(Whisky​)ខៀវ​កាញារីទ្ធ​ អើយ ន័យទាំង
    អម្បាលមានក្នុងការដណ្ដើមគ្នាប្រតិកម្ម វាបាន
    បញ្ជាក់យ៉ាងប្រត្យក្រគ្រប់គ្រាន់ណាស់ទៅហើយ
    ថាក្រុម ចង្កោម បក្ខពួក កាន់អំណាចប្រមូល
    ផ្ដុំជិតរលាយហិនហោចអន្តរធានផុតពូជនាពេល
    ឆាប់ៗខាងមុខជាប្រាកដ៕

    ReplyDelete