Thursday, August 16, 2012

Mad dog Hun Xen continues his attack on SRP MP Son Chhay ... Why would Hun Xen attack his own spy unless he is a pathetic liar

SRP MP Son Chhay
លោក ហ៊ុន សែន បន្ត​ចោទ​លោក សុន ឆ័យ ថា​ជា​ចារកម្ម

2012-08-16
ដោយ យន់ សាមៀន
Radio Free Asia

Synopsis: On Wednesday 15 August 2012, Hun Xen continued his antics by accusing SRP MP Son Chhay of being his spy. This is not the first that Hun Xen use this dirty tactics to threaten others by revealing secret documents and taped conversations, especially against his popular political opponents who have the ability to wrestle power away from him. Hun Xen issued a taped conversation with Kem Sokha and he threatened to reveal secret documents of his meeting with opposition leader Sam Rainsy. Lately, Hun Xen accused SRP MP Son Chhay of being his spy and his adopted younger brother. Now think about it: if Son Chhay is really Hun Xen’s spy, why would Hun Xen risk losing one of his agents by revealing his identity? Either Hun Xen is dumb or he is a pathetic liar. Enough of the dirty commie tricks, Hun Xen!

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​​ថ្ងៃ​ពុធ ទី​១៥ ខែ​សីហា នៅ​បន្ត​អះអាង​ថា តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ ជា​ចារកម្ម​របស់​លោក។

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​លោក ហ៊ុន សែន បាន​គំរាម​បង្ហាញ​ឯកសារ​សំងាត់ និង​ខ្សែអាត់​ថត​សំឡេង​ប្រឆាំង​នឹង​អ្នក​នយោបាយ​ជា​ដៃគូ​ប្រកួត​ប្រជែង​នយោបាយ ដែល​មាន​ប្រជាប្រិយភាព និង​ដែល​អាច​មាន​លទ្ធភាព​ដណ្ដើម​អំណាច​ពី​លោក

លោក ហ៊ុន សែន ធ្លាប់​បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​សន្ទនា​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​លោក ព្រម​ទាំង​ការ​គំរាម​បញ្ចេញ​ឯកសារ​សំងាត់​ក្នុង​ជំនួប​កំពូល​រវាង​លោក និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី។ នៅ​ចុង​ក្រោយ​បង្អស់​នេះ លោក ហ៊ុន សែន បាន​ចោទ​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ ថា ជា​ចារកម្ម និង​ជា​ប្អូន​ធម៌​របស់​លោក។

ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន សុទ្ធ​តែ​អះអាង​ថា មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​នោះ​មាន​ផែនការ​សំងាត់​ដែល​អាច​ផ្ដល់​ផល​ប្រយោជន៍​នយោបាយ​ឲ្យ​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា។


មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​ហៅ​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ថា ជា​យុទ្ធសាស្ត្រ​នយោបាយ “ឈ្នះ​ហើយ​ឈ្នះ​ទៀត” និង “នយោបាយ​បំបែក​បំបាក់​ដើម្បី​គ្រប់គ្រង”។

អ្នក​វិភាគ​នយោបាយ​ចាត់​ទុក​ថា ការ​ពិភាក្សា​រវាង​មន្ត្រី​គណបក្ស​ប្រឆាំង និង​តំណាង​រដ្ឋាភិបាល​មិន​មែន​ជា​ការ​ខុស​ឆ្គង​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​៩ សីហា លោក ហ៊ុន សែន បាន​ប្រើប្រាស់​រយៈពេល ៥​ម៉ោង និង ២០​នាទី បក​ស្រាយ​បញ្ហា​ព្រំដែន និង​រិះគន់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ដែល​ហ៊ាន​ចោទ​សួរ​លោក​ពី​បញ្ហា​ព្រំដែន។ ក្នុង​វេទិកា​រដ្ឋ​សភា​មុន​ពេល​លោក ហ៊ុន សែន បក​ស្រាយ​បញ្ហា​ព្រំដែន លោក​បាន​ចំណាយ​ពេល​ប្រមាណ ១​ម៉ោង រិះគន់ និង​ចោទ​ប្រកាន់​លោក សុន ឆ័យ ថា​ជា​ចារកម្ម​លោក។ ប្រធាន​រដ្ឋ​សភា​ជាតិ លោក ហេង សំរិន បាន​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន ចោទ​លោក សុន ឆ័យ ប៉ុន្តែ​មិន​បាន​អនុញ្ញាត​ឲ្យ​លោក សុន ឆ័យ ឆ្លើយ​តប​ទេ។

លោក ហ៊ុន សែន៖ «អ្វី​ដែល​ប្អូន​ធ្វើ មិន​មែន​បង​មិន​ចាត់​ទុក​ប្អូន​ជា​ចារកម្ម​បង​ទេ។ ក៏​ប៉ុន្តែ​ទង្វើ​នេះ​គេ​ចង់​ថា​យ៉ាង​ម្ដេច​ក៏​បាន​ដែរ។ ប្អូន​មាន​ឆន្ទៈ​ល្អ​ចំពោះ​បង ឬ​ឯកឧត្ដម​មាន​ឆន្ទៈ​ល្អ​ចំពោះ​រដ្ឋាភិបាល មិន​ឲ្យ​ខ្មែរ​ក្រហម​ចូល​ក្រុង»។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​លោក ហ៊ុន សែន ចោទ​លោក សុន ឆ័យ ថា​ជា​ចារកម្ម​លោក។ ការ​ចោទ​នេះ​ធ្វើ​ឡើង​រាល់​ពេល​លោក សុន ឆ័យ រិះគន់​លោក។

ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី លោក សុន ឆ័យ បាន​ចោទ​លោក ហ៊ុន សែន វិញ​ថា លោក​នាយករដ្ឋមន្ត្រី​កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រ "ឈ្នះ​ហើយ​ឈ្នះ​ទៀត" និង "បំបែក​បំបាក់" ដើម្បី​គ្រប់គ្រង ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង។

លោក សុន ឆ័យ៖ «នយោបាយ​ឈ្នះ​ហើយ​ឈ្នះ​ទៀត ឬ​ក៏​បំបែក​បំបាក់​ដើម្បី​គ្រប់គ្រង​នោះ វា​ល្មម​ដល់​ពេល​បញ្ចប់ ហើយ​រៀន​ធ្វើ​ការ​ដោយ​កិត្តិយស ចេះ​ជជែក​គ្នា។ ដូច​ជា​បញ្ហា​ដែល​នាយករដ្ឋមន្ត្រី​លោក​បារម្ភ​ដែរ​ថា ឆ្លើយ​ជា​សាធារណៈ រឿង​សំងាត់​ដែល​គួរ​តែ​លាក់ កុំ​ឲ្យ​ខាត​នោះ យើង​អាច​ជជែក​គ្នា​រវាង​មេដឹកនាំ​គណបក្ស​ក្នុង​បន្ទប់​ស្ងាត់​ទៅ»។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ពុធ ទី​១៥ ខែ​សីហា មាន​ប្រសាសន៍​ថា ការ​សន្ទនា​នយោបាយ​រវាង​មន្ត្រី​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង មិន​មែន​ជា​ការ​ខុស​ឆ្គង​នោះ​ទេ ហើយ​ថា ការ​ប្រើប្រាស់​ឯកសារ​សំងាត់ និង​ខ្សែ​អាត់​សំឡេង​ដើម្បី​ផ្ដួល​អ្នក​ប្រជែង​អំណាច​នោះ គ្មាន​ឥទ្ធិពល​ទេ ដោយសារ​អ្នក​នយោបាយ​កម្ពុជា មាន​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ។

លោក គល់ បញ្ញា៖ «អ្នក​នយោបាយ​ឥឡូវ​គេ​មាន​ភាព​ចាស់​ទុំ គេ​ចេះ​របៀប​ធ្វើ​ការ​ហើយ គេ​រៀន​ជជែក​គ្នា។ ខ្ញុំ​គិត​ថា ចំណុច​នេះ​ជា​ចំណុច​រីក​ចំរើន មិន​មែន​ជា​រឿង​អាស្រូវ​អ្វី​រហូត​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​នៃ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ធ្ងន់ធ្ងរ​នោះ​ទេ»។

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ក៏​បាន​អះអាង​ស្រដៀង​គ្នា​នេះ។ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី​ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch លោក ប្រែដ អាដាម (Brad Adams) ធ្លាប់​មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន ធ្លាប់​មាន​ជ័យ​ជម្នះ​ដោយសារ​យុទ្ធសាស្ត្រ​បំបែក និង​ត្រួតត្រា។

ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បញ្ជាក់​ថា លោក​មិន​ចាប់​អារម្មណ៍​នឹង​ព័ត៌មាន​លោក ហ៊ុន សែន ឡើយ។ សេចក្ដី​ថ្លែងការណ៍​លោក សម រង្ស៊ី បាន​ចំអក​ថា លោក ហ៊ុន សែន ឆោត​ល្ងង់​ណាស់​ដែល​ជឿជាក់​ថា លោក​អាច​ធ្វើ​ឲ្យ​មន្ត្រី​គណបក្ស សម រង្ស៊ី ជឿ​ការ​ចោទ​ប្រកាន់​នោះ។ លោក​បន្ថែម​ទៀត​ថា ប្រសិន​បើ​លោក ហ៊ុន សែន ចង់​ឲ្យ​គេ​ជឿ​ថា វត្ថុ​ម្យ៉ាង​មាន​ពណ៌​ខ្មៅ​នោះ តាម​ពិត​វត្ថុ​នោះ​មាន​ពណ៌​ស​ទៅ​វិញ​ទេ។

កាល​ពី​ថ្ងៃ​ពុធ ទី​១៥ សីហា លោក ហ៊ុន សែន នៅ​តែ​បន្ត​ចោទ​លោក សុន ឆ័យ ថា​ជា​ចារកម្ម ប៉ុន្តែ​បាន​បដិសេធ​ថា លោក​មិន​ចង់​បំបែក​បំបាក់​គណបក្ស សម រង្ស៊ី ឡើយ៖ «មក​ផ្ទះ​តា​ខ្មៅ​ឯង​សោះ​ហ្នឹង​ ហើយ​មិន​មែន​ឯង​អ្នក​សុំ​វា​សោះ​ហ្នឹង។ មនុស្ស​ដូច​ខ្ញុំ​ទៅ​សុំ​ជួប​មនុស្ស​ហ្នឹង? រួច​ថា រាជ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ ១​ម៉ឺន​ដុល្លារ​ម្នាក់ អត់​មាន​លុយ​ទេ។ រើ​កាន់​តែ​រឹត»។

នៅ​ដើម​ឆ្នាំ​២០១២ នេះ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ដាក់​បញ្ចូល​លោក ហ៊ុន សែន ទៅ​ក្នុង​បញ្ជី “ក្លឹប​មួយ​ម៉ឺន”។ អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​បង្កើត​បញ្ជី​ក្លឹប​មួយ​ម៉ឺន ជា​បញ្ជី​នៃ​មេដឹកនាំ​ដែល​អាច​រក្សា​អំណាច​ដោយសារ​ការ​ប្រើប្រាស់​កងកម្លាំង​យោធា ហិង្សា​នយោបាយ អំពើ​ពុករលួយ និង​ការ​ប្រើប្រាស់​ការ​គាំទ្រ​បរទេស ដើម្បី​រក្សា​អំណាច។ លោក ហ៊ុន សែន មាន​វ័យ ៦១​ឆ្នាំ បាន​រក្សា​អំណាច​បាន​រយៈពេល មួយ​ម៉ឺន​ថ្ងៃ ស្មើ​នឹង ២៧​ឆ្នាំ៕

20 comments:

  1. Anonymous2:31 PM

    Hun Sen is getting so stupid....he's paranoid. i think thai. viet. are laughing at him right now.

    ReplyDelete
  2. Anonymous2:34 PM

    Mad dog Hun Xen is power drunk.
    He is 10 worse than Sihanouk when he was at the height of his power in the 1960’s.
    How long can this ignorant former pagoda’s boy hangs on to power?

    ReplyDelete
  3. Anonymous3:06 PM

    I think Hun Sen is making Sun Chhay more well known . The more of his bad mouth , the more popular Sun Chhay is . It's remind me back in the 1960's ,
    Sihanouk insulted Khiev SAMPHAN very often but the latter still won every
    Congress Election .

    ខ្មែរ-អ្នកស្រែ

    ReplyDelete
  4. Anonymous3:10 PM

    Son Chhay is a reliable Khmer patriot.

    ReplyDelete
  5. Anonymous4:03 PM


    Message to Mr.Son Chhay,

    Mr.Son Chhay, The iconic demcracy man, has shown at his own risk against to Cpp government ever since.
    I really appreciate all of your hard work . So, you have set-up at the high risk against to dictatorship of government. You are in inner-politic for real have been demonstrated with your task force against all the improper illegally of action led by the current Cpp's government.

    Wish you had a better luck and could bring a united Khmer get a real democracy for Khmer all.

    ReplyDelete
  6. Anonymous4:38 PM

    មានតែមនុស្សភ្លើហើយឡប់ទេ ដែលមិនដឹងថា សុនឆៃ
    ជាចារកម្មរបស់ហ៊ុនសែននោះ។
    ជាទូទៅគ្រប់មជ្ឍដ្ឋានណាក៏គេបានដឹងយូរណាស់មក
    ហើយ។

    ReplyDelete
    Replies
    1. Anonymous9:23 PM

      បើនរណាក៏ដឹងថា សុ៊ន ឆៃជាចារបុរសរបស់ហុ៊ន សែន តាំងពីយូរមកហើយ មេ៉ចក៏លោកចៅហ្វាយក្វាង ចេះតែ
      រអូ៊ប្រាប់គរឯង ម្តងហើយម្តងទៀតដដែលៗ ។ ប្រហែលជាគាត់ខ្លាចគេមិនជឿទេដឹង  ។ គួរអស់សំណើចដែរ ឲតែមាន
      ពិធីអី គេអញ្ជើញទៅ និយាយឈ្លក់ទឹកមាត់ប្រាប់រឿង សុ៊ន ឆៃ តាដែលៗ  ។ ដល់ប្រាប់គេញយដងពេកទៅ អ្នកដែល
      ធ្លាប់ជឿពីមុនក៏កើតការសង្ស័យទៅវិញ ។

      ម៉ោ កន្ធាត់

      Delete
  7. Anonymous4:41 PM

    ហេតុអ្វីជនក្បត់ជាតិ មិនប្រកាសប្រាប់គេពីពេល
    មុន ថាសុនឆៃ ជាចារកម្មនិងជាប្អូនធម៌?
    ប្រហែលយួនជិតលេបដីខ្មែរបានស្របច្បាប់ទើប
    ជនក្បត់ជាតិហ៊ាននិយាយរឿងនេះ!

    ReplyDelete
  8. Anonymous6:23 PM


    Response to 4:38 PM

    If are a good Khmer citizen, need to find out the truth and investigate all of anything based on your owned Knowledge rather than listening a propaganda or a rumors and keep your both opening to all the suspicious action on those people of what he/she did first Ok.

    One last thing that I would recommend you to listen that he was interviewed on the 15 August by the agent of The Khmer post Radio whose stationed at Long Beach. That news will help your clear off mind if you are a truly love democracy.

    Make sure don't forget to do what I just tell you .
    Oh Khmer... Ka pith aot Jches Proam To toul Skoal Mouy dong na Teh .

    And then you might rethink and compare those two people once again who is bad and who is good man,
    Mr. Son Chhay and Hus Sen.

    ReplyDelete
  9. Anonymous8:37 PM

    ក្តរឹង

    ReplyDelete
  10. Anonymous10:15 PM

    Khmer people,

    Be a little smarter than Ah Lngit Lnguong Hun Sen.

    Stop wasting your time analyzing Ah Kwack's words.

    Ah Kwack wants, with Ah Kantorb's orders, to destroy all Khmer nationalists. Today, he says Son Chhay, tomorrow he will say Kong Korm and Penn Sovann, etc...

    And the list will go on and on until Cambodia becomes Nambodia.

    SO STOP WASTING YOUR TIME TALKING ABOUT AH KWACK'S STINKY WORDS !! IT DOES NOT MEAN SHIT !!

    Bun Thoeun

    ReplyDelete
  11. Anonymous11:06 PM

    AR-Pleor Sun Chhay did you know why cambodia country always get dominate by communist ???

    AR-PLeor Sun chhay did you believe AR-sihanuk is communist brain wash ???

    I don't believe AR-HUN SEN accuse you at all but I do believe you may communist spy will find out

    ReplyDelete
  12. Anonymous11:17 PM

    រឿងដែលហ៊ុនសែន ក្លាហានប្រកាសពេញមុខ
    ថា សុនឆៃ មានតូនាទី ជាចារកម្មនិងប្អូនធម៌
    ព្រោះយួនជិតលេបបានទាំងស្រុងកម្ពុជាយើង
    ហើយ ដូច្នេះ វាគ្មានអ្វីដែលហ៊ុនសែនត្រូវ
    ខ្លាចឬលាក់បាំងអីទៀតទេ។រឿងមួយទៀត
    មុននឹងសមរាង្ស៊ី ចូលស្រុកខ្មែរ ត្រូវបាន
    ហ៊ុនសែន ហៅទៅជួបជាសម្ងាត់រួចទៅហើយ
    មើលទៅឆាកល្ខោនរបស់ហ៊ុនសែនប្រហែល
    ជិតដល់វគ្គបញ្ចប់៕

    ReplyDelete
  13. Anonymous12:52 AM

    AR-Pleor 11:06 pm, what have you done for Cambodia? You are among the typical people, all talking with no action. Stop barking, what an idiot?

    ReplyDelete
    Replies
    1. Anonymous3:11 AM

      Do you mean Hun Sen ? Yes , very soon he'll break a record of
      monologue . He'll talk for 10 hours .
      You remind me also that Hun Sen said he would cut his head off if
      he cannot eliminate illegal loggers . ALL TALKING WITH NO ACTION ,
      just as you said . Oh ! I forget , Hun Sen declared also that he would
      fire all the province governors then replaced by gang leaders ( Bong Thom ) if nuisance gangsters are not eliminated . ALL TALKING
      WITH NO ACTION doesn't he ? ....etc....

      ចាស់ តាផ្តយ

      Delete
  14. Anonymous1:57 AM

    I do agreed with you Mr.11:06PM, look at the head of both opposition party there are some spy of the communist in its, like Cong Korm in Samransy's party and Pen Sovann in Kim Sokha's party and much more. These opposition parties are not real democracy party and they are a scam party.

    ReplyDelete
    Replies
    1. Anonymous3:23 AM

      HUN SEN , HENG SAMRIN & CHEA SIM were POL POT soldiers ;
      Are they POL POT 's spies too ? Then they ran to Vietnam to save their
      own lives ; Are they Vietnam spies ?

      Delete
  15. Anonymous12:19 PM

    Listening to well educated person (Sonn Chhay)

    and illiterate Hun Sen like day and night.


    Baay Kdaing

    ReplyDelete
  16. Anonymous12:20 PM

    Bravo, Mr., Sonn Chhay!


    Baay Kdaing

    ReplyDelete
  17. Anonymous12:34 PM

    1) I wonder those Five Stars you had on your shoulders, are they real gold?

    2) Mr Hun Xen, I wonder where can I buy those Five Stars and can you tell me please?

    3)I also wonder where can I buy the PHD degree as a leader like you?

    4)Can you ask your son, the Hun Manet, how can I get the PHD degree in economic like him while the economy in Cambodia is the worst in Asia?

    5) Can You ask Hun To if he can share some of the drugs money with some of the poor people in Cambodia?

    6) Can you ask Hun Mannet that if he can share the two stars on his shoulders with the Cambodian female officer who also went to WestPoint, she got none and you got two?

    7) Mr Hun Sen, Can You teach me how to talk five hours like you while I could not even sit down in one place for 1 hour?

    I hope some of the 200 advisers from Cambodia can help translate this to you. Hopefully one of them speak English. Thank You for your consideration.

    Love Khmer from USA

    ReplyDelete