Thursday, October 18, 2012

លោក សម រង្ស៊ី សុំ​ព្រះរាជ​អន្តរាគមន៍​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ

http://www.youtube.com/watch?v=-zfXhstzXbE&feature=youtu.be
ដោយ ទីន ហ្សាការីយ៉ា 2012-10-18 RFA
លោម សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួប​បង្រួម​គ្នា​រវាង​គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​ប្រាថ្នា​មក​ចូល​រួម​រំលែក​ទុក្ខ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះបរមសព អតីត​ព្រះមហាក្សត្រ នៅ​ព្រះបរមរាជវាំង។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង មក​ថា នៅ​ព្រឹក​ថ្ងៃ​ទី១៨ តុលា លោក​បាន​ផ្ញើ​លិខិត​ថ្វាយ​ទៅ​ព្រះមហាក្សត្រ នរោត្តម សហមុនី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លិខិត​ទាំង​ពីរ​នោះ មាន​ខ្លឹម​សារ​ដូច​គ្នា គឺ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ និង​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​លោក​មាន​ឱកាស​មក​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ និង​ចង់​ឃើញ​ព្រះ​ភ័ក្ដ្រ​អតីត​ព្រះមហាក្សត្រ​ជា​លើក​ចុង​ក្រោយ។
លោក សម រង្ស៊ី បាន​បញ្ជាក់​អំពី​កាល​បរិច្ឆេទ​ការ​អញ្ជើញ​មក​ចូល​រួម​គោរព​ព្រះ​ វិញ្ញាណក្ខន្ធ ព្រះ​មហា​វីរក្សត្រ នោះ អាស្រ័យ​លើ​ព្រះ​រាជានុញ្ញាត និង​ការ​អន្តរាគមន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ឱកាស​តម្កល់​ព្រះបរមសព​របស់​អតីត​ព្រះមហាក្សត្រ​នៅ​ក្នុង​ ព្រះបរមរាជវាំង​នេះ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​ជំនួយ​ការ​ផ្ទាល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក អ៊ាង សុផល្លែត ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៨ តុលា ឆ្នាំ​២០១២។
រីឯ​ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ ព្រះមហាក្សត្រ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​ព្រះរាជ​បន្ទូល​ថា ករណី​ស្នើសុំ​នេះ​ជា​សិទ្ធិ​របស់​លោក សម រង្ស៊ី ព្រះអង្គ​មិន​អាច​មាន​បន្ទូល​ថា​យ៉ាង​ណា​ទេ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​បញ្ជាក់​ថា លោក សម រង្ស៊ី ធ្លាប់​បាន​ដង្ហែ​តាម​អតីត​ព្រះ​មហា​វីរក្សត្រ​ពី​មុន​មក ពិសេស​លោក​ធ្លាប់​បម្រើ​នយោបាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។
រីឯ​អ្នក​វិភាគ​ឯករាជ្យ អ្នកស្រី ជា វណ្ណាត បាន​សម្ដែង​សុទិដ្ឋិនិយម​ថា រដ្ឋាភិបាល​នឹង​បន្ទន់​ឥរិយាបថ​ផ្នែក​នយោបាយ ដើម្បី​បើក​ឱកាស​ឲ្យ​លោក សម រង្ស៊ី វិល​មក​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ ពីព្រោះ​ថា គោល​នយោបាយ​ដ៏​សំខាន់​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​បង្រួម​បង្រួម និង​ផ្សះផ្សា​ជាតិ។
លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២ឆ្នាំ ពី​បទ​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម និង​បទ​ក្លែង​បន្លំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ផែនទី​ព្រំដែន​កម្ពុជា-វៀតណាម។ ប៉ុន្តែ ការ​កាត់​ទោស​នេះ ត្រូវ​បាន​គណបក្ស​ប្រឆាំង​ច្រាន​ចោល និង​អះអាង​ថា តុលាការ​មិន​ឯករាជ្យ តុលាការ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អ្នក​នយោបាយ។ រីឯ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​ចាត់​ទុក​ថា ការ​កាត់​ទោស​លោក សម រង្ស៊ី ជា​រឿង​នយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

5 comments:

  1. Anonymous10:50 PM

    Hun Sen, the prime Minister of the Viet-Controlled regime in Phnom Penh, will order for the arrest of Sam Rainsy the minute Sam Ransy sets foot on the Viet-controlled Khmer soil (Cambodia). And that is a guarantee!!!

    Khmer must wake up and know who and what Hun Sen is!

    ReplyDelete
  2. Anonymous10:56 PM

    ទិដ្ឋភាពភាពនេះបានបង្ហាញច្បាស់ពិតហើយគឺ
    លោកសមរាង្ស៊ីអស់ផ្លូវដើរ ក៏លាកន្ទុយមកវិញ
    គេមិនខុសមែនឆ្កែកន្ទុយខ្វៀននៅតែខ្វៀន លា
    ម្ដងមួយកាលរួចខ្វៀនវិញព្រោះជាទម្លាប់។

    គេចនិងទុកចោលសមាជីសមាជិកាគណបក្សខ្លួន
    ងាកមករួបរួមជាមួយ លោកកឹមសុខា ក៏ព្រោះ
    ដើម្បីឱ្យបានចូលទៅកាន់កម្ពុជា ប៉ុន្ដែ ដល់ប៉ះ
    នឹងចៃដន្យ ត្រូវពេលការចូលទីវង្គត់របស់អតីត
    មហាក្សត្រ ក៏កាន់តែធ្វើឱ្យលោកសមរាង្ស៊ីមាន
    ឱកាសដ៏ប្រសើរក្រៃលែង៕

    ReplyDelete
  3. Anonymous10:59 PM

    He will regret this,if he ever set foot in Cambodia.

    Mme Suu Kyi dared not to leave Burma when her husband was drawing his last breath.With that kind of leadership and commitment that made her great person of her generation and her people.

    Sam Rainsy better stick to his principles, otherwise he will lose people respect in political struggle.His wife may become widower in young age.

    Wait and see, Hun Sen will never play by the rule of laws.He eliminated Lundi and others so waht will be a different in eliminating another arch enemy?

    Be wiser and avoid being by own excrement as សត្វខ្វែកជ្រូក8

    ReplyDelete
  4. Anonymous11:14 PM

    អាចម៍អុកដំ សម រង្ស៊ី...ឆ្កែកន្ទុយវខ្វៀននៅតែខ្វៀន
    របស់គណបក្សប្រឆាំងឡេមឡឺម-តែងត្រូវរ៉ូវ
    គ្នាជាមួយ(CPPយួនហាណូយ)...
    យកលេសនេះ-យកលេសនោះ ១.000ជំពួក
    តាមមិនទាន់(កិច្ចកល-មាយាដកទង)នេះទេ...

    ធ្វើជាចង់ឃើញព្រះភក្រ្ត ព្រះសពនរោត្តម សីហនុ
    ជា​គ្រាក្រោយបង្អស់។
    _______________________________

    រឹឯ(CPPយួនយៀកកុង-អាហ៊ុន សែន)ក៏កំពុងតែបានគុណសម្បត្តិ..ធ្វើបុណ្យបង្រ្គប់កិច្ចប្រជាភិថុត,បោកប្រាស់ ...រយ:ពេល៣​ខែ...
    (ជានុយនយោបាយឲ្យយួន)...ប្រើកលល្បិចបំភន់ភ្នែកពលរដ្ឋខ្មែរ
    ធ្វើបុណ្យយ៉ាងគគ្រឹកគគ្រេងឲ្យព្រះ
    សពមហាក្សត្រខ្មែរនរោត្តមសីហនុ
    ដែលពលរដ្ឋខ្មែរ ល្ងង់ខ្លៅ-ឆ្កួតស្រឡាញ់គោរព ព្រះមហាក្សត្រ។
    _____________________________

    ការពិតទៅ!...អាង្វៀងហ៊ុន សែនកូនធម៌នេះនិង
    អាយួនយៀកកុងវាមើលងាយស្ដេចសីហនុ...
    រកលេខដាក់គ្មាន !
    _________________________________
    ពួកកុម្មុយនីស្ត ..ក៏វាមិនត្រូវការស្ដេចដែរ!
    _________________________________
    បុណ្យព្រះសពស្ដេចសីហនុគ្រាន់តែជាបុណ្យបង្រ្គប់កិច្ចសំរាប់ពួកចោរ តែប៉ុណ្ណោះ!

    ReplyDelete
  5. Anonymous12:50 AM

    Mr. Sam Rainsy,

    Stay where you at. Don't let the ghost of Sihanouk kill you through Ah Tmil Hun Shit.

    By now, you should know the animal Hun Shit.

    Stop acting stupid if you want to save Cambodia. There are so many ways that they can kill you such as poison, stage a fight in jail and kill you, etc...

    ReplyDelete