Wednesday, October 17, 2012

Sihanouk's death and the political evolution in Cambodia

ព្រះអម្ចាស់​ស៊ីសុវត្ថិ ​ធម្មិកោ​ លេខា​ផ្ទាល់​របស់​សម្តេចឪ​ នរោត្តម សីហនុ ចូល​រួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ នៅ​ភ្លាម​ក្នុង​ថ្ងៃ​ដែលអតីត​ព្រះមហាក្សត្រ​បាន​ចូល​ទី​វង្គត។ (១៥ តុលា ២០១២)

ការ​យាង​ចូល​ទីវង្គត​របស់​សម្តេច​ឪ​និង​ការ​វិវត្ត​នយោបាយ​កម្ពុជា

16 តុលា 2012
សុខ ខេមរា, VOA

ការ​យាង​ចូល​ទីវង្គត​របស់​សម្តេច​ឪ​និង​ការវិវត្ត​នយោបាយ​កម្ពុជា:



វ៉ាស៊ីនតោន៖ បើ​ទោះបី​សម្តេច​ឪ ​ដែល​បាន​ចង​មិត្តភាព​រឹងមាំ​ជាមួយ​ចិន​ជា​ប្រវត្តិសាស្ត្រ​នោះ បាន​ចូល​ទីវង្គត​ក្តី​ ព្រះអម្ចាស់​ស៊ីសុវត្ថិ ​ធម្មិកោ​ លេខា​ផ្ទាល់​របស់​សម្តេចឪ​ មាន​បន្ទូល​អះអាង​ថា​ បញ្ហា​ទំនាក់ទំនង​ចិន​ជាមួយ​កម្ពុជា​មិន​មែន​ជា​ក្តី​បារម្ភ​ទេ ដោយសារ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ជា​អ្នក​បន្ត​ពី​សម្តេចឪ។

«ដូច្នេះ​ក្នុង​ន័យ​ហ្នឹង​ហើយ ​សព្វថ្ងៃ​ហ្នឹង​ទំនាក់ទំនង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​គឺ​សម្តេច​តេជោ​ហ៊ុន សែន​បាន​បន្ត។ ជា​ភស្តុតាង ​សម្តេច​តេជោ ​ហ៊ុន សែន​ ទើប​តែ​ទៅ​ប្រទេស​ចិន​បាន​ចរចា​ជាមួយ​ចិន​សុំ​ជំនួយ​ចិន​ទៅ​ទៀត។​ ដូច្នេះ​ទំនាក់ទំនង​រវាង​ចិន​ប្រជាមានិត​និង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​បច្ចុប្បន្ន​មាន​ស្ថិរភាព​ដែរ​ និង​មាន​ការ​ជឿនលឿន​មាន​ការ​រឹង​ខ្លាំង​ឡើងៗ»។


ព្រះ​អម្ចាស់ ធម្មិកោ ​មាន​បន្ទូល​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃ​ច័ន្ទ​ពេល​ព្រះ​អង្គ​ យាង​ជា​វាគ្មិន​ថា ​សម្តេចឪ​បាន​ផ្តាំផ្ញើ​ប្រជារាស្ត្រ​ខ្មែរ​នឹង​ប្រជាជន​ខ្មែរ​ថា ​លោក​ ទុក​សម្តេច​តេជោ​ហ៊ុន សែន​ជា​អ្នក​បន្ត​ពី​លោក​ក្នុង​ការ​កសាង​ព្រះរាជាណាចក្រ​កម្ពុជា។ សម្តេចឪ​លោក​ទុក​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ជា​អ្នក​ទទួល​កេរ្តិ៍​មរតក​ពី​ព្រះអង្គ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ។

ថ្លែង​ក្នុង​កម្មវីធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃ​ច័ន្ទ​ជា​វាគ្មិន​ផង​នោះ​ លោក ​សឺន ស៊ូប៊ែរ្តិ៍ ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ របប​រាជានិយម​ ជា​អត្តសញ្ញាណ​មួយ​នៃ​បងប្អូន​ប្រជារាស្ត្រ ​ហើយ​ជា​របប​មួយ​ដែល​ផ្តល់​ស្ថិរភាព​ នយោបាយ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​តាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង។

«គណបក្ស​ទាំង​ប៉ុន្មាន​ឬ​រដ្ឋាភិបាល​អាច​ផ្លាស់ប្តូរ​ តែ​ស្ថាប័ន​ព្រះមហាក្សត្រ​អត់​ផ្លាស់​ប្តូរ​ទេ​ វា​មាន​ស្ថិរភាព»។

លោក ស៊ូប៊ែរ្តិ៍បាន​អះអាង​ថា៖ «ប្រសិន​បងប្អូន​ខ្មែរ​យើង​យល់​របៀប​ហ្នឹង​ ប្រទេស​ជាតិ​យើង​នៅ​គង់វង្ស»

តើអ្នកយល់ថានយោបាយនៅប្រទេសកម្ពុជានឹងមានការវិវត្តយ៉ាងដូចម្តេចដែរនៅក្រោយការចូលទីវង្គត​របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ?

12 comments:

  1. Anonymous7:37 AM

    For litle that you have done for Cambodia...Rest in peace, Sihanouk (bowing..)!

    Should there be any reincarnation - redeem yourself by waking up to help rid of all the Viet invaders forever out of Cambodia!!!

    signed: The approx. 2 millions Khmer's life lost (including my entire family) under your watch...

    An orphan now moving forward alone...

    ReplyDelete
  2. Anonymous11:24 AM

    so the truth is King father was a top leader of Khmer Rough. So where are his responsibilities in his leadership skill that lead to millions deaths?

    ReplyDelete
  3. Anonymous11:41 AM

    សម្ភាសន៍នេះធ្វើឱ្យកូនខ្មែរមានចម្ងល់ ទៅលើពាក្យ
    បណ្ដាំរបស់សម្ដេចសីហនុ ស្ដីពីភាពទំនុកចិត្តទាំង
    ស្រុងទៅលើបុគ្គលហ៊ុនសែន ដែលយើងធ្លាប់បាន
    ឃើញស្នាដៃរយៈកន្លងជាង៣០ឆ្នាំមកហើយ។

    តាមដែលយើងពិនិត្យឃើញ បុលលុយពីចិនឬ
    ជំនួយពីសហគមន៍ ជម្លាសប្រជាពលរដ្ឋចេញ
    ពីភូមិឋាន ប្រទេសអស្ថិរភាព កាត់ដីខ្មែរឱ្យ
    ទៅយួន បញ្ហាថ្មីៗទៀត កោះត្រល់និងម្ដុំកោះ
    ដទៃតៀត ត្រូវបានយួនគ្រប់គ្រង ហេតុអ្វីទើប
    អតីតមហាក្សត្រ មានទំនុកចិត្តរហូតដល់ប្រ
    គល់ដំណែងឱ្យទៅ ហ៊ុនសែន ជាអ្នកបន្ត?
    តើប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន មានការយល់
    ដូចម្ដេច ចំពោះបណ្ដាំរបស់ សម្ដេចឪ តា តាទួត
    តាលួត?

    ReplyDelete
  4. Anonymous12:07 PM

    លើលោកនេះ ជាតិសាសន៍ដែលពូកែធ្វើជំនួញ
    គឺចិន និង Juif។និយាយពីជនជាតិ ដែល
    មានដើមកំណើតនៅស្រុកខ្មែរ ពួកគេមានវីធី
    ដ៏ឆ្នើម ប្រសិនបើមិនបានចំណេញក្នុងមុខ
    ជំនួញរបស់គាត់ទេ គឺគាត់មិនធ្វើ។ម៉្យាទៀត
    ចិនមានភាពឧស្សាហ៍ព្យាយាមជានិច្ច។
    ដូច្នេះ អារឿងនេះ ប្រសិនបើមេដឹកនាំចិន
    កុម្មុយនិស្ត មិនបានទទួលផលពីកម្ពុជាទេ
    ចិនមុខតែមិនអនុញ្ញាតទទួលសម្ដេចឪរហូត
    ព្រះអង្គសោយទីវង្គត់នោះទេ។

    ហក! យើងមើលព្រឹត្តការណ៍សំខាន់មួយទៀត
    ចិនហ៊ានចំណាយរាប់ពាន់កោតដុល្លាផ្ដល់ជំនួយ
    ទាំងយោធា ទាំងសេដ្ឋកិច្ច ដល់កម្ពុជា តើជំនួយ
    នោះឥតចំណងឬមានចំណង?សូមកូនខ្មែរពិចារណា
    ចុះបើប្រាក់បុល និង ជំនួយនោះមិនទាន់បានយក
    ទៅអភិវឌ្ឍន៍ផង ស្រាប់តែអស់បាត់ នេះវាគ្រាន់ជា
    ឧទាហរណ៍!!តើហ៊ុនសែន មានសមត្ថភាពទេដើម្បី
    សងបំណុលចិនវិញទាំងចុងទាំងដើម?បើលុយត្រូវ
    គេដណ្ដើមចាយអស់ហើយ ត្រូវតែមានអីសងទៅ
    ចិន ព្រោះប្រទេសចិនមានប្រជាជនច្រើនណាស់!!!
    អាហ្នឹងហើយប្រហែលជាសេចក្តីគ្រោះថ្នាក់មួយ
    ដែលកូនខ្មែរគួរចាប់អារម្មណ៍ សម្រាប់អ្នកដឹកនាំ
    កម្ពុជា៕

    ReplyDelete
  5. កុលបុត្រមហានគរខ្មែរ12:07 PM

    Burn his body over there (China). Don't bring back to Cambodia. He was a Traitor to Khmer people. The Khmer people have suffered enough by him. He did not respect even his own mother. He was an evil king . He should be alive until he can serve his punishement in the Khmer Rouge trail. Please don't forget he was the person who killed Lok Protean Sam Rainsy's father.

    Pang Sokheoun, Secretary-General of SRP in Sweden.កុលបុត្រមហានគរខ្មែរ

    ReplyDelete
  6. Anonymous1:23 PM

    So.. if son sobe accepted sihanouk's legacy to ah HUN SEN..it means that son sobe YOUN is also YOUN....HE'S THE VIETCONG ESPIONAGE.

    ReplyDelete
  7. Anonymous4:44 PM

    I believe even though China desire to finish AR-shihanuk life to day KPPM will get china and Vietname to ICC VERRY SOON so Vietname will desire to finish HUN SEN life like CHINA DID ??? TIME KPPM must take china and fucking vietname to ICC WHAT SO EVER WE KICK THEM TILL THE END

    KPPM must clean all communist in asia

    ReplyDelete
  8. Anonymous4:46 PM

    I believe even though China desire to finish AR-shihanuk life to day KPPM will get china and Vietname to ICC VERRY SOON so Vietname will desire to finish HUN SEN life like CHINA DID ??? TIME KPPM must take china and fucking vietname to ICC WHAT SO EVER WE KICK THEM TILL THE END

    KPPM must clean all communist in asia

    ReplyDelete
  9. Anonymous6:27 PM

    Norodom Sihanouk murder his people and cut
    some Khmer territory to Viet for exchange his throne.

    នរោត្តមស៊ីហនុបានសម្លាប់រាស្រ្តខ្មែរនិងកាត់ទឹកដីខ្មែរ
    ឲ្យយួនគឺដើម្បីរាជបល័ង្គ។

    Paris V.

    ReplyDelete
  10. Anonymous6:29 PM



    Hun Sen + Raingsi = Sihanouk.
    Sihanouk = traitor.

    ហ៊ុនសែន + រាំងស៊ី = ស៊ីហនុ
    ស៊ីហនុ = ក្បត់ជាតិខ្មែរ។

    ReplyDelete
  11. Anonymous1:15 AM

    ជាការគួរឲ្យស្តាយណាស់ ក្នុងការមិនបានស្តាប់
    ចំឡើយអតីតៈស្តេចខ្មែរនាមនរោត្តម សីហនុ ក្នុង
    ការដែលព្រះអង្គប្រកាសឲ្យកូនចៅព្រះអង្គចូលព្រៃ
    ម៉ាគីរួមដៃជាមួយយួនយៀកកុង(យៀកណាមខាង
    ជើង)វាយដណ្តើមរាជបល្ល័ង..ព្រោះស្តេចសីហនុ
    ស្រឡាញ់រាជបល្ល័ងជាងស្រឡាញ់ជាតិទឺកដី។ល។

    ខ្ញុំអះអាងថា៖មុនរដ្ខសភាទំលាក់ប្រមុខរដ្ឋសីហនុ
    នៅថ្ងៃ១៨ ខែមិនា ឆ្នាំ១៩៧០ រាជរដ្ឋាភិបាលបាន
    សុំយាងប្រមុខរដ្ឋខ្មែរដោះស្រាយវិបត្តកម្ពូជាក្នុងដំ
    ណោះស្រាយយួនយៀកកុងតាំងទព័នៅដីខ្មែរ។ព្រោះខ្មែរមិនចង់ធ្វើសង្រ្គាមទេ...តែដើម្បីឲ្យចិត្ត
    នៅថ្ងៃទី១៤ ខែមិនា ១៩៧០ លោកលន់ នល់បាន
    បញ្ជូនគណៈប្រតិភូខ្មែរគឺ(ទ្រង់នរោត្តមកន្ទុល និង
    លោកយ៉ែម សំបូ)ទៅទូលថ្វាយអំពីហេតុការណ៍,តែស្តេចសីហនុបានទូរលេខមកលោកលន់ នល់ ថា៖ ទ្រង់មិនស្វាគមន៍លោកទាំងពីរទេ។ ដោយ
    គ្មានជំរើស សភាទាំងពីរបានដកដំណែងជាព្រះប្រ
    មុខរដ្ឋខ្មែរចេញនៅថ្ងែ១៨ ខែមិនា ឆ្នាំ១៩៧០។

    ខ្ញុំសូមបញ្ជាក់ថា នាកាលសម័យនោះកងទព័ខ្មែរ
    មានមិនដល់ពីរម៉ឺននាក់ផង ហើយមានអាវុធចាស់ ៗសល់ពីសម័យបារាំង។ ធ្វើឲ្យសត្រូវយួនយៀក កុងយៀកណាមខាងជើងមើលងាយខ្មែរមែនទែន។
    តែផ្ទុយទៅវិញកងទ័ពខ្មែរបានប្រយុទ្ធបានជោគជ័យលើពួកយួនឈ្លានពាននេះគួរជាទីមោទនៈ។
    ហើយប្រកាស់ដាក់ប្រទេសខ្មែរជាសាធារណរដ្ឋនៅ
    ថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧០។

    ជាការសោកស្តាយមួយទៀត នៅដើមឆ្នាំ១៩៧៣
    មានកិច្ចប្រជុំនៅប៉ារីសន៍រវាងលោកហង្សរីគិសិនគរ័
    ភាគីសហរដ្ឋអាមេរិក និងលោកឡេឌឹកថរ័ ភាគី
    យៀកណាម សុំឲ្យដកទ័ពចេញពីប្រទេសខ្មែរនិង
    ប្រទេសលាវ។ ឆ្លៀតពេលនោះស្តេចសីហនុ បាន
    យាងមកប្រទេសខ្មែរកាត់តាមប្រទេសយួន,ឲ្យទឹក
    ពួកយួននិងខ្មែរក្រហម ហើយពួកនេះក៏ទទួលបាន
    ជ័យជំនះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥គឺបាន
    សារស្តេចសីហនុនេះឯង។
    ខ្មែរគ្រប់គ្នាទាំងដើមចោទនិងចុងចោទចង់ឲ្យប្រមុខរដ្ឋសីហនុស្រាយបំភ្លឺក្នុងសាលាក្តីខ្មែរក្រហម,តែ
    អតីតៈស្តេចអង្គនេះបដិសេធន័រហូតដល់ស្តេច
    មច្ចុរាជទ្រាំពុំបានក៏យាងទៅកាត់ទោសនៅឋាន
    នរកតែម្តងទៅ។

    ReplyDelete
  12. Anonymous3:37 AM

    Dear My Brother 1:16 AM
    You brought out the real history and national events right on the money.
    SIHANOUK said he would point out his bloody finger to identify who is the real KHMER killer and he failed to do so with POL POT .
    REST IN ZOMBIE LIFE WILL YOU AH GOD DAMNED FATHER KING SIHANOUK !!!

    ReplyDelete