Thursday, May 23, 2013

ផ្តាច់សរសៃឈាមពីហាន់ណូយគាំងបេះដូងនៅភ្នំពេញ​

ភ្លើង​ដាច់​នៅ​វៀតណាម រាលដាល​ដល់​ភ្នំពេញ​

ថ្ងៃទី 22 ឧសភា 2013
ដោយ: ខេមា
Cambodia Express News

ភ្នំពេញ: ភ្លើងអគ្គិសនី ដាច់​ស្ទើរ​ទូទាំង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២២ ខែឧសភា​នេះ ដោយសារ​ភ្លើង ដែល​ផ្គត់ផ្គង់ មកពី​ប្រទេស​វៀតណាម បាន​ដាច់​។ ប្រទេស​វៀតណាម  បាន​ផ្គត់ផ្គង់​ភ្លើង​ដល់​អគ្គិសនី​កម្ពុជា ចំនួន ១៧០ មេ​ហ្គា​វ៉ា​ត់ គឺ​ស្មើ​ប្រមាណ​ជា ៤០​ភាគរយ នៃ​ភ្លើង ដែល​អគ្គិសនី​កម្ពុជា មាន​សរុប​ចំនួន ៤០០ មេ​ហ្គា​វ៉ា​ត់​។​
 
​លោក ជា ស៊ីន​ហ៊ែ​ល នាយក​អាជីវកម្ម និង​ជា​នាយក​បណ្តាញ​អគ្គិសនី​កម្ពុជា និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៣​ថា ភ្លើង​ដាច់​ស្ទើរ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ​ជា​ពីរ​រសៀល​ថ្ងៃនេះ​( ២២​ឧសភា ) បណ្តាលមកពី​ដាច់​ច​រន្ធ​ផ្គត់ផ្គង់​មកពី​ប្រទេស​វៀតណាម ទើប​ធ្វើ​ឲ្យ​ភ្លើង​ដាច់​ច្រើនបែប​ប​នេះ​។ ពេលនេះ ក្រុមមន្ត្រី​ជំនាញ​កំពុងតែ​ប្រឹងប្រែង​ស្តារ​ស្ថានភាព​ភ្លើង​ដាច់​នេះ​ឡើងវិញ តែ​មិនបាន​មួយរយ​ភាគរយ​ទេ​។​

​    ​
​លោក ជា ស៊ីន​ហ៊ែ​ល បាន​បញ្ជាក់ថា ភ្លើង​ផ្គត់ផ្គង់​មកពី​ប្រទេស​វៀតណាម នាពេល​កន្លងមក មាន​ចំនួន ១៧០ មេ​ហ្គា​វ៉ា​ត់ គឺ​ស្មើ​ប្រមាណ​ជា ៤០ ភាគរយ នៃ​ភ្លើង​មាន​នៅលើ​បណ្តាញ​ជាតិ ចំនួន​ប្រមាណ​ជា ៤០០ មេ​ហ្គា​វ៉ា​ត់​។ ពេលនេះ អគ្គិសនី​កម្ពុជា មាន​ភ្លើង​ឡើងវិញ បាន​ប្រមាណ​ជា ៣០ ភាគរយ អាច​ផ្គត់ផ្គង់​​បានតែ​នៅក្នុង​ទីក្រុង ដែលជា​កន្លែង​សំខាន់ ចាំបាច់​ប៉ុណ្ណោះ​។
លោក​បន្តថា ភ្លើង​ដាច់​នេះ មិនដឹងថា នៅ​ខាង​ប្រទេស​វៀតណាម អាចនឹង​បញ្ជូន​បានមក​វិញ នៅពេលណា​ទេ​។ នៅក្នុងពេល​ភ្លើង​ដាច់ ទឹកស្អាត​របស់​រដ្ឋាក​រ​ទឹក ក៏​លែងចេញ មួយរយៈដែរ​៕

3 comments:

  1. Anonymous9:32 AM

    Hahahaha The Great Kingdom Of Wonder

    ReplyDelete
  2. Anonymous10:22 AM

    All Khmer. Tv station media are support decho Hun sen government alway said decho Hun sen is Smart leader run country 26 years alway won won policy all time.
    People do not have enough electricity to use every day and lost power electricity everyday .all media said Hun sen is smart leader run country . I said they are dump too

    ReplyDelete
  3. Anonymous5:02 PM

    When you sell your country for 99 years that including Angkor Wat ( Cambodian soul ) that is not smart. That is not talking about hundred of thousand forest land for land concession
    And thousand of million dollars borrowing from China and other countries. For me CPP = 99 years selling of Cambodia

    ReplyDelete