Monday, October 28, 2013

បក្ស​ប្រជាជន​ចង់​ឲ្យ​សង្គ្រោះ​ជាតិ​ទៅ​ស្បថ​រួច​ចូល​តុ​ចរចា


«សម្តេច​តេជោ ហ៊ុន សែន បាន​និយាយ​រួច​ហើយ​ថា ប្រសិន​បើ​មាន​ការ​ចរចា​អំពី​សភា តំណាង​រាស្រ្ត​ទាំង ៥៥ នាក់ របស់​គណបក្ស​សង្គ្រោះ​ជាតិ គួរ​តែ​ទៅ​ធ្វើ​ការ​ស្បថ​ជា​មុន​សិន​ហើយ​បន្ទាប់​មក​យើង​នឹង​ជជែក​ពិភាក្សា​គ្នា»។


រូបថត ជីវ័ន
មាស សុខជា ភ្នំពេញ ប៉ុស្តិ៍ Monday, 28 October 2013

ភ្នំពេញៈ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន ចង់​ឲ្យ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៥៥ រូប ចូល​ទៅ​ស្បថ​នៅ​ព្រះ​បរម​រាជវាំង​ហើយ​វិល​ត្រឡប់​ទៅ​កាន់​តុ​ចរចា​ជា​ថ្មី ស្តី​ពី​ការ​បែង​ចែក​អំណាច​ក្នុង​រដ្ឋសភា ប៉ុន្តែ​គណបក្ស​ប្រឆាំង ហាក់​បី​ដូច​ជា​នៅ​តែ​មិន​ចាប់​អារម្មណ៍​ឡើយ។

លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា គណបក្ស​ប្រជាជន នៅ​តែ​បើក​ចំហ រង់ចាំ​ការ​ចរចា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ការ​ជជែក​ពិភាក្សា​អាច​ធ្វើ​ឡើង​បាន លុះត្រា​ណា​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ធ្វើ​ការ​ស្បថ នៅ​ព្រះ​បរម​រាជវាំង​ជា​មុន​សិន ហើយ​បន្ទាប់​មក​ត្រឡប់​មក​រក​តុ​ចរចា។

លោក​បញ្ជាក់​ថា៖ «សម្តេច​តេជោ ហ៊ុន សែន បាន​និយាយ​រួច​ហើយ​ថា ប្រសិន​បើ​មាន​ការ​ចរចា​អំពី​សភា តំណាង​រាស្រ្ត​ទាំង ៥៥ នាក់ របស់​គណបក្ស​សង្គ្រោះ​ជាតិ គួរ​តែ​ទៅ​ធ្វើ​ការ​ស្បថ​ជា​មុន​សិន​ហើយ​បន្ទាប់​មក​យើង​នឹង​ជជែក​ពិភាក្សា​គ្នា»។

លោក​បន្ត​ថា៖ «សម្តេច ហេង សំរិន ក៏​បាន​និយាយ​នៅ​ក្នុង​សភា​រួច​ហើយ​ដែរ ដោយ​សារ​ឥឡូវ​នេះ យើង​បាន​បង្កើត​រចនា​សម្ព័ន្ធ​គណៈកម្មការ​សភា​រួច​ហើយ ប៉ុន្តែ​យើង​មិន​បិទ​ទ្វារ​ទេ យើង​អាច​បន្ត​ជជែក​ពិភាក្សា​គ្នា​ទៀត ប៉ុន្តែ​យើង​គ្រាន់​តែ​សុំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ធ្វើ​ការ​ស្បថ»។

លោក​ឲ្យ​ដឹង​ទៀត​ថា លោក ហេង សំរិន បាន​ផ្តល់​រួច​ហើយ​នូវ​សុពលភាព​សម្រាប់​តំណាង​រាស្រ្ត​គណបក្ស សង្គ្រោះ​ជាតិ ដូច្នេះ​តំណាង​រាស្រ្ត​ទាំង ៥៥ រូប គួរ​ទៅ​ស្បថ​នៅ​ព្រះ​បរម​រាជវាំង​ដើម្បី​ក្លាយ​ជា​តំណាង​រាស្រ្ត ពេញ​សិទ្ធិ មាន​ន័យ​ថា ពួក​គេ​មាន​អាសនៈ​ក្នុង​សភា មាន​អភ័យ​ឯកសិទ្ធ និង​ប្រាក់​ខែ។

ប៉ុន្តែ​អនុ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​ថា តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​បំណង​ធ្វើ​ការ​ជជែក​ជាមួយ​គណបក្ស​ប្រជាជន សម្រាប់​មុខ​តំណែង​ណា​មួយ​ទេ ដូច្នេះ​វា​មិន​ចាំ​បាច់​សម្រាប់​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ធ្វើ​ការ​ស្បថ​នៅ​ក្នុង​ព្រះ​បរម​រាជវាំង​ឡើយ ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មាន​ជំហរ​ដដែល​ដើម្បី​ស្វែង​រក​យុត្តិធម៌ សម្រាប់​អ្នក​បោះឆ្នោត។

លោក​ថ្លែង​ទៀត​ថា៖ «ប្រសិន​បើ​មិន​មាន​ការ​ស្វែង​រក​យុត្តិធម៌ យើង​នឹង​មិន​ទៅ​ចូល​រួម​សម័យ​ប្រជុំ​សភា​ទេ ហើយ​ក៏​មិនចាំបាច់​មាន​ការ​ចរចា​ផង​ដែរ​។ ដរាប​ណា គណបក្ស​ប្រជាជន​យល់​ព្រម​ស្វែង​រក​យុត្តិធម៌​ជុំវិញ​ការ​បោះឆ្នោត ដើម្បី​ស្វែង​រក​ការ​ពិត ហើយនៅពេលដែលយើងរកការពឹតឃើញហើយ យើង​នឹង​ទៅ​ស្បថ យើង​នឹង​ទៅ​កាន់​សភា»។

លោក កឹម សុខា បាន​គូស​បញ្ជាក់​ទៀត​ថា៖ «យើង​ត្រូវគិត​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​គិត​ថា ខ្លួន​ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​ពិត​មែន មិន​ត្រូវ​ភ័យ​ខ្លាច​ការ​ស៊ើប​អង្កេត​ស្វែង​រក​ការ​ពិត​ទេ។ យើង​ត្រូវ​តែ​ស្វែង​រក​ការ​ពិត​សិន ទោះ​បី​ឈ្នះ​ទោះ​បី​ចាញ់​យើង​អាច​បោះ​ជំហាន​បន្ត​ទៀត»។

ពាក់​ព័ន្ធ​នឹង​ការ​ចរចា​នេះ លោក ហ៊ុន សែន បាន​ប្រាប់​អ្នក​កាសែត បន្ទាប់​ពី​សម័យ​ប្រជុំ​សភា​ខែ​មុន​ថា ការ​ចរចា​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ ទី១៦ កញ្ញា មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ទាមទារ​តំណែង​ប្រធាន​សភា។ លោក ហ៊ុន សែន បញ្ជាក់​ថា មិន​អាច​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ជា​ប្រធាន​សភា​បាន​ទេ ដោយ​សារ​គណបក្ស​ប្រជាជន មាន​សំឡេង​ភាគ​ច្រើន ដែល​ត្រូវ​តែ​ដឹក​នាំ​ទាំង​រដ្ឋសភា និង​រដ្ឋាភិបាល។

ជា​ការ​ឆ្លើយ​តប លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​សង្កត់​ធ្ងន់​ថា ដើម្បី​មាន​តុល្យភាព​អំណាច គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែ​ជា​ប្រធាន​សភា​ប្រសិន​បើ​មិន​ដូច្នោះ​ទេ គណបក្ស​ប្រជាជន​នឹង​ជិះ​សេះ​លែង​ដៃ​ដែល​នឹង​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត។

អ្នក​វិភាគ​នយោបាយ លោក សុខ ទូច បាន​ផ្តល់​អនុសាសន៍​ចំនួន​បី​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ទី​មួយ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​មាន​កំណែ​ទម្រង់​រដ្ឋ​ធម្មនុញ្ញ ស្តីពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គណបក្ស​នេះ​ត្រូវ​តែ​ទៅ​ស្បថ​សម្រាប់​តំណែង​តំណាង​រាស្រ្ត។ ទី​ពីរ ប្រសិន​បើ​ចរចា​សម្រាប់​ដំណោះស្រាយ​នយោបាយ គណបក្ស​នេះ មិន​ចាំ​បាច់​ទៅ​ស្បថ​ទេ ហើយ​ទី​បី ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ស្បថ​អ្វីៗ​ដែល​គណបក្ស​នេះ បាន​ធ្វើ​ការ​តវ៉ា នឹង​ក្លាយ​ជា​គ្មាន​ន័យ។

លោក សុខ ទូច ថ្លែង​ទៀត​ថា៖ «ដូច្នេះ គណបក្ស​ទាំង​ពីរ ត្រូវ​តែ​កំណត់​លក្ខខណ្ឌ​នយោបាយ​មុន​ទៅ​ធ្វើ​ការ​ស្បថ​ដើម្បី​ងាយ​ស្រួល​ស្វែង​រក​ដំណោះស្រាយ​ក្នុង​នយោបាយ​នេះ»៕ PS

12 comments:

  1. Anonymous9:21 PM

    THE MOOD, THE BAD AND THE UGLY!!!

    ReplyDelete
  2. Anonymous9:41 PM

    CPP (Controlling People Party)

    NAMBODIA (problem solved)

    NAMLAO (problem solved)

    NAMBOLAO (population 120M)

    ReplyDelete
  3. Anonymous10:22 PM

    សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
    ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!

    ReplyDelete
  4. Anonymous10:45 PM

    To 10:22 PM,
    are you Youn dog right?

    ReplyDelete
  5. Anonymous11:21 PM

    If you catch a thief ask him did you stolen this answer no,the next step what you do? you said government not a lawfull who you going to sue? every bodies knew Hun Xen anounced fake vinner,fake government you act respected them mean you accepted them since a first place? KRANHUN EASAN

    ReplyDelete
  6. Anonymous12:06 AM

    Three million voters already sent a message to CNRP leaders
    which stated clearly that the poor Khmers will contribute $1
    ( only one dollar = 4 thousand Riel ) each /year for all the 63
    members of elected parliament , if they run into financial difficulty. However ; if Mr Sam & Kem Sokha want to abandon
    the voters , they can bow their heads then take the seats . The
    answers will be known in the 2018 election .

    ReplyDelete
    Replies
    1. Anonymous12:19 AM

      បើលោកតំណាងរាស្ត្រដែលបានជាប់ឆ្នោតត្រូវការជំនួយឬប្រាក់ខែ ខ្មែរអ្នកក្រទាំង
      ៣-៤ លាននាក់អាចចូលគ្នាតែ១ដុល្លាម្នាក់ៗក្នុង១ឆ្នាំ ។ ប៉ុន្តែ បើពួកលោកចង់បាន
      អំណាចចោលរាស្ត្រឲនៅតែរងអយុត្តិធម៌ សង្គ្រោះជាតិ នឹងមានវាសនាដូច ហ្វាន់សិុន
      បុិច នៅឆ្នាំ 2018 ។

      Delete
  7. Anonymous3:14 AM

    លោកត្រូវប្រកាន់ជំហរជាអ្នកឈ្នះ មិនត្រូវឲ្យចោរ
    ចាត់ចែងតាមអំពើចិត្តចោរឡើយ ពួកចោរអស់នេះ
    វាខ្លាចពន្លឺណាស់ ពួកវាមិនហ៊ានអើតមុខបង្ហាញនឹង
    ពន្លឺយុត្តិធម៌ឡើយ បើអស់លោកចង់មានបានឆាប់ក៏
    អញ្ជើញចុះ តែកុំភ្លេចថាពួកលោកនឹងក្លាយជាអ្នក
    នយោបោក មើលមិនឃើញនូវពលិកម្មរបស់ខ្មែរ
    ដែលស្មោះនិងទុកចិត្តចំពោះពួកលោក សូមផ្ដាំថា
    អស់លោកកុំភ្លេចគន្លងចាស់​ ព្រោះពួកចោរនេះមិន
    យល់មុខខ្មែរណាទេ ។ ពួកវាអស់នេះមានខួរក្បាល
    ជាយួនទៅហើយ វាមិនគិតស្រុកទេសទេ វាគិតតែ
    បក្សពួកវា គ្រួសារវាប៉ុណ្ណោះ ។

    ReplyDelete
  8. Anonymous3:29 AM

    som dak bandasar oy ah HUN SEN slap ning taihoonh

    ReplyDelete
  9. Anonymous7:29 AM

    ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
    ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
    ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
    ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
    ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
    ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
    លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
    ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

    សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
    ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!

    ReplyDelete
  10. Anonymous7:33 AM

    ការចូលស្បថគឺជាការទទួលស្គាល់លទ្ធផលបោះឆ្នោត
    បើទទួលស្គាល់ហើយ គ្មានអ្វីត្រូវចរចារតទៅទៀតទេ។
    នៅលើតុចរចារគឺទទេស្អាត។ ចូលស្បថគឺចូលអន្ទាក់។

    ReplyDelete
  11. Anonymous10:32 AM

    អាតិរិច្ឆានជាម យៀបនិងអាសត្វធាតុឈាងវុននឹងត្រូវរន្ទះបាញ់ងាប់ធ្លាក់នរកទាំងពូជនៅពេលឆាប់ៗនេះហើយ ដូច្នេះកុំប្រកាន់សំដីឆ្កួតរបស់វាអី ម្យាងទៀតក្រុមបក្សពួកលួចបន្លំសន្លឹកឆ្នោតប្លន់ឆន្ទះរាស្រ្ត និងមេកើយរបស់វា កនឹងមានវាសនាដូចវាអព្ចាឹងដែរគឺត្រូវរន្ទះបាញ់ងាប់និងក្រឡាប់ឡានងាប់តៃហោងទាំងពូជ

    ReplyDelete