Sunday, November 17, 2013

នាយក​រដ្ឋមន្ត្រី​ស្នើ​ជប៉ុន​បញ្ជូន​អ្នក​បច្ចេកទេស​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​បន្ទាប់


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិនហ្សូ អាបេ (Sinthu ABE)
ក្នុង​ជំនួប​ទ្វេ​ភាគី​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ RFA/Morm Moniroth
ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ការ​បោះ​ឆ្នោត​ក្នុង​អាណត្តិ​បន្ទាប់​ទៀត​នេះ​នឹង​មាន​អ្នក​ជំនាញ​ការ​បច្ចេកទេស​លើ​ប្រព័ន្ធ​បោះ​ឆ្នោត និង​អ្នក​សង្កេតការណ៍​អន្តរជាតិ ដែល​ជឿ​ទុក​ចិត្ត​បាន នឹង​មក​បំពេញ​កិច្ចការ​នៅ​កម្ពុជា។ ប៉ុន្តែ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ការ​កែ​ទម្រង់​របស់ លោក ហ៊ុន សែន ដោយ​មធ្យោបាយ​ណា​មួយ ក៏​លែង​ទៅ​មុខ​ទៀត​ដែរ។

ដោយ ម៉ម មុនីរតន៍ RFA 2013-11-16

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈពេល ២​ថ្ងៃ​នៅ​កម្ពុជា ថា កម្ពុជា ពិត​ជា​ត្រូវ​ជា​ចាំបាច់​ក្នុង​ការ​កែ​ទម្រង់​លើ​ប្រព័ន្ធ​បោះ​ឆ្នោត ក្នុង​អាណត្តិ​បន្ទាប់​ទៀត​នេះ ក្នុង​ការ​ពន្លឿន​ឲ្យ​បាន​ស៊ី​ជម្រៅ​បន្ថែម​ទៀត​លើ​គុណភាព ក្នុង​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ប្រសើរ​នៅ​កម្ពុជា។

ការ​ថ្លែង​ដូច​នេះ​របស់ លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ជំនួប​ទ្វេ​ភាគី​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា នា​ទី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន គឺ លោក ស៊ិនហ្សូ អាបេ (Sinthu ABE)។ លោក ហ៊ុន សែន រំពឹង​ថា ដំណើរ​ការ​បោះ​ឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ខាង​មុខ​នេះ នឹង​បាន​ប្រសើរ​ជាង​បច្ចុប្បន្ន។ អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គិត​ថា នីតិវិធី​បោះ​ឆ្នោត​ក្នុង​នីតិកាល​បន្ទាប់ អាច​កែប្រែ​បាន​ល្អ​ជាង​នេះ ព្រោះ​តែ​ប្រទេស​ជប៉ុន គឺ​ជា​ប្រទេស​ដែល​អនុវត្ត​គោល​នយោបាយ​ប្រជាធិបតេយ្យ អាច​ជឿ​ទុក​ចិត្ត​បាន ជាពិសេស កម្ពុជា ត្រូវ​ការ​ជា​ចាំបាច់​ក្នុង​ការ​កែ​ទម្រង់​គោល​នយោបាយ​លើ​ប្រព័ន្ធ​បោះ​ឆ្នោត​នេះ។

លោក ហ៊ុន សែន បញ្ជាក់​ថា នេះ​ជា​លើក​ទី​មួយ​ដែល​កម្ពុជា ទាមទារ​ឲ្យ​មាន​អ្នក​ជំនាញ​ការ​អន្តរជាតិ​ជួយ​បង្កើន​សមត្ថភាព និង​បច្ចេកទេស​ដល់​កម្ពុជា លើ​ប្រព័ន្ធ​បោះ​ឆ្នោត។

ថ្លែង​សារ​នយោបាយ​ក្រោយ​ជំនួប​បិទ​ទ្វារ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិនហ្សូ អាបេ ឲ្យ​ដឹង​តាម​រយៈ​អ្នក​បក​ប្រែ​ថា ប្រទេស​ជប៉ុន ស្វាគមន៍​ចំពោះ​ការ​ស្នើ​របស់​កម្ពុជា នៅ​ពេល​នេះ។

បើ​ទោះ​ជា​យ៉ាង​ក៏ដោយ​ចុះ គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​នឹង​មិន​អាច​ដំណើរ​ការ​បាន​ទៅ​មុខ​ទៀត​ឡើយ ក្នុង​គោល​នយោបាយ​កែ​ទម្រង់​របស់​ខ្លួន​នោះ។ ប្រាំ​ថ្ងៃ​ក្រោយ​បន្ទាប់​ពី​មាន​ផ្ទុះ​ហិង្សា​នៅ​គល់​ស្ពាន​ស្ទឹងមានជ័យ រវាង​កម្មករ​រោងចក្រ អែស.អិល (SL Factory) និង​ក្រុម​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល ដែល​បណ្ដាល​ឲ្យ​មាន​ស្លាប់ និង​របួស។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចុះ​ជួប​ព្រះសង្ឃ និង​គ្រួសារ​រង​របួស​ក្នុង​ព្រឹត្តិការណ៍ កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា និយាយ​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា គណបក្ស​ប្រជាជន​កម្ពុជា បើ​ទោះ​ជា​ចង់​កែ​ទម្រង់​បែប​ណា ក៏​លែង​ដំណើរ​ទៅ​មុខ​បាន​ទៀត​ហើយ​នៅ​ពេល​នេះ។ លោក កឹម សុខា ចំអក​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ម្ដង​ជា​ពីរ​ដង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នេះ តែង​ក្បត់​កិច្ច​សន្យា​របស់​ខ្លួន​ជា​ដរាប ដែល​ធ្លាប់​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​គោល​នយោបាយ។

ក្រៅពី​ទទួល​សំណើ​របស់​កម្ពុជា ដែល​ស្នើ​សុំ​ឲ្យ​ប្រទេស​ជប៉ុន ជួយ​ផ្ដល់​អ្នក​បច្ចេកទេស និង​អ្នក​សង្កេតការណ៍​ដើម្បី​កែ​ទម្រង់​លើ​ប្រព័ន្ធ​បោះ​ឆ្នោត​នេះ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ លោក ស៊ិនហ្សូ អាបេ សន្យា​ថា​នឹង​បន្ត​ជ្រោមជ្រែង​ដល់​កម្ពុជា ទៅ​លើ​វិស័យ​សំខាន់ៗ​បន្ថែម​ទៀត ដូច​ជា សុខាភិបាល អប់រំ នីតិរដ្ឋ ការ​វិនិយោគ សន្តិសុខ​ក្នុង​តំបន់ និង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

ចំណែក​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​លើ​ប្រព័ន្ធ​បោះ​ឆ្នោត សាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ។ ប៉ុន្តែ សង្គម​ស៊ីវិល​ចាត់​ទុក​ថា សំខាន់​វា​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​របស់​មេ​ដឹក​នាំ​ប៉ុណ្ណោះ៕

16 comments:

  1. Anonymous8:57 AM

    ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!

    ReplyDelete
  2. Anonymous9:00 AM

    Ar Arch, your boss is the slave Viet and thief.

    ReplyDelete

  3. I have a little free time tonight, so I will entertain you for a few minutes okay ;)


    ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ is going to Avici hell very soon!

    ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា being escorted by hundreds of hell guards to Avici!!! ជយោ!!!

    ជយោ! hell guards in Avici are beating up សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា with thousands of sharp weapons. Now they are boiling super hot water in super hot pan, ជយោ!

    ជយោ! You are next!!!

    ReplyDelete
  4. Anonymous9:28 AM

    *អាស្វាយួនCNRPវាកំពុងតែអូសបន្លាយពេលវេលា
    បន្លំស៊ីឡាកក្រុមបាតុកម្ម
    ចលនាអំណាចពលរដ្ឋខ្មែរ ?

    CNRP will know the taste of sharpen weapons in Avici! Cham's girl who betray religion also.

    ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!

    ReplyDelete
  5. Anonymous9:28 AM

    *អាស្វាយួនCNRPវាកំពុងតែអូសបន្លាយពេលវេលា
    បន្លំស៊ីឡាកក្រុមបាតុកម្ម
    ចលនាអំណាចពលរដ្ឋខ្មែរ ?

    CNRP will know the taste of sharpen weapons in Avici! Cham's girl who betray religion also.

    ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!

    *អាស្វាយួនCNRPវាកំពុងតែអូសបន្លាយពេលវេលា
    បន្លំស៊ីឡាកក្រុមបាតុកម្ម
    ចលនាអំណាចពលរដ្ឋខ្មែរ ?

    CNRP will know the taste of sharpen weapons in Avici! Cham's girl who betray religion also.

    ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!

    *អាស្វាយួនCNRPវាកំពុងតែអូសបន្លាយពេលវេលា
    បន្លំស៊ីឡាកក្រុមបាតុកម្ម
    ចលនាអំណាចពលរដ្ឋខ្មែរ ?

    CNRP will know the taste of sharpen weapons in Avici! Cham's girl who betray religion also.

    ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!

    ReplyDelete
  6. Anonymous9:31 AM

    យើងជាពលរដ្ឋដែលកំពុងរងទុក្ខសព្វថ្ងៃនៅតាម
    ទីជនបទរហូតដល់ទីក្រុងបានទទួលនូវភាពអយុត្តិធម៌គ្រប់បែបយ៉ាងពីរាជរដ្ឋាភិបាលដែលខ្វាក់
    ភ្នែកនិងខួរមើលពុំឃើញ និងពុំចេះគិតគួរដោះ ស្រាយបញ្ហារបស់យើង ទោះបីយើងស្រែកនិងអំ
    ពាវនាវក៏លោកពុំបានដោះស្រាយរកយុត្តិធម៌ឲ្យ
    យើងដែរ បានត្រឹមតែសំឡុតនិនគំរាមកំហែង។
    ពេលនេះ លោកនាយករដ្ឋមន្រ្តី(ជប៉ុន)មកប្រទះ
    ឃើញនិងភ្នែក តើលោកយល់យ៉ាងណានូវបញ្ហា
    ដែលកំពុងកើតមានក្នុងប្រទេសកម្ពុជាជាសព្វថ្ងៃ? បើលោកមកគ្រាន់តែឲ្យនាយករដ្ឋមន្រ្តីខ្មែរ
    ចាំផ្ទះយកកំឡាំងមកទទួលស្វាគមន៍មានត្រែទ័ព
    បានរំភើបចិត្ត ហើយគ្មានជួយរកដំណោះស្រាយ
    រកការពិត លោកមិនចំបាច់មកក៏បានដែរ នាំឲ្យ
    យើងឈឺចាប់កាន់តែខ្លាំងឡើង យើងសូមឲ្យ
    លោកជួយដោះស្រាយបញ្ហាចំពោះមុខនេះ៕ សូមលោកមេត្តាជ្រាប និងសូមអរគុណ!!!

    ReplyDelete
  7. Anonymous9:36 AM

    AH.AH,
    Jendda,
    You are a really Muslim Cham. WHy are you getting in Khmer politics? There are thousands of Muslim Chams are suffering because of your involment into Khmer politics, has nothing to do with Muslims of Cambodia. You should get out. Next time they will curse your Islam religion. DO you want that? Do you want them to curse the Prophet because of you?

    Khmer-mixed.

    ReplyDelete
  8. Anonymous10:03 AM

    MORE JAPANESE FRIENDSHIP BRIDGES?

    ReplyDelete
  9. Anonymous10:10 AM

    ជយោ! សមេ្តចខ្វាក់ បណ្ឌិតអគ្គមហាសេនាបតីតេជោ ខ្វាង វរ្ម័នទី១ ជាទេវតាយួននៃកម្ពុជា!!!

    ReplyDelete
  10. Anonymous10:35 AM

    ចំពោះ 9:28AM
    មនុស្សពាក់ផ្លាកមានងារដែលចៅហ្វាយឯងបញ្ជា
    ឲ្យស្រងក្លិនខ្មែរ យើងសុំប្រាប់ថា៖ បើឯងកុំព្រុស
    វាប្រសើរជាង ព្រោះថា ឯងព្រុសរបៀបនេះគឺដូច
    ជាយកខ្សែមកទាក់ករខ្លួនឯង​ រួចហើយបន្លាយ កន្ទុយឲ្យគេអូស ឯងនិងងាប់ដូចចៅហ្វាយឯង
    ត្រូវគេព្យួរ ករ (ងាប់តៃហោង)តាមល្បឿងចរន្ត
    នយោបាយ។ នេះឯងចចេសដូចចៅហ្វាយឯង.តែកុំថាយើងមិនបានប្រាប់ឲ្យសោះ៕
    ពីយើងម្ចាស់ផ្ទះ

    IN THE HOME OF THE BRAVE !!!

    ReplyDelete
  11. Anonymous12:46 PM

    សត្រូវពិត​របស់​ខ្មែរយើង ជាន​​រណា?

    *សត្រូវទី១ គឺ​ អា​សង្គ្រោះយួន
    (អាសម រង្ស៊ី ,អាកឹម សុខា)
    __________________________
    *សត្រូវទី២ គឺ អាហ៊ុន សែន
    *សត្រូវទី៣ គឺ អារាជានិយម
    *សត្រូវទី៤ គឺ អាយួន

    @បើខ្មែរចង់កំចាត់សត្រូវ
    គឺត្រូវវ៉ៃអាសត្រូវទី១មុនគេ

    ReplyDelete
  12. Anonymous1:17 PM

    My prime minister, mr. hun sen is a very smart and wise politician. got to love him for leading cambodia to a better economy, etc... thank you japan and all that cares about my country cambodia.

    Better than CHAM's people who betray religion and lost Champa.

    ReplyDelete
  13. Anonymous4:49 PM

    Kmean Pret Na Choeur Ah RunTas Banh , Ah Hun Sen Eing Tart Tei. Ah Tmill Eut Sasna

    ReplyDelete
  14. Anonymous9:45 PM

    i pray for my ambodian prime minister to recover sooner. he having a liver cancer and now it spreading to all others his organ. because he is so busy to order to attack with the garment worker, he has no time to go to treat his illness. when he has time in the next couple week he will go for it . he is so worried now after his doctor toll him about his cancer.

    ReplyDelete
  15. Anonymous11:05 PM

    ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!

    ReplyDelete
  16. Anonymous11:30 PM

    ចំពោះនាង ចិន្ដាយោនី ប្រាប់ទៅមេអាពួកអ្ហែង សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចទៅថា....

    ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
    គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
    ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
    និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
    ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
    ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

    ReplyDelete