Monday, November 04, 2013

អង្គការ​សិទ្ធិ​មនុស្ស​មួយ​ប្រកាស​ស៊ើប​អង្កេត​លើ​ក្រុមហ៊ុន​ទទួល​ដី​សម្បទាន


ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ដែល​ផ្ដល់​
ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល
 ខេត្ត​ក្រចេះ។ រូបថត​ថ្ងៃ​១៣ ឧសភា ឆ្នាំ​២០១៣
 RFA/Den Ayuthyea
អង្គការ​សិទ្ធិ​មនុស្ស​មួយ​ប្រកាស​អង្កេត​ស្រាវជ្រាវ​លើ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រាជរដ្ឋាភិបាល​លើស​ច្បាប់​កំណត់។

ដោយ វណ្ណ វិចារ 2013-11-04

អង្គការ​ឈ្មោះ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា (Cambodia Human Rights Task Forces) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ដោយ ​ចាប់​ផ្តើម​បើក​គម្រោង​ឃ្លាំមើល​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើ​គម្រោង​ដីធ្លី ធនធាន​ធម្មជាតិ និង​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់។

សេចក្តី​ថ្លែងការណ៍​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែ វិច្ឆកា បង្ហាញ​ថា អង្គការ​នេះ​មាន​គោលដៅ​ពិសេស​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល ធ្វើ​ការ​អភិវឌ្ឍ​ប្រទេស​ប្រកប​ដោយ​និរន្តរភាព យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជួយ​បង្កើន​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ធនធាន​ធម្មជាតិ។

នាយក​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា គម្រោង​ថ្មី​របស់​អង្គការ​នេះ និង​សិក្សា​ឲ្យ​បាន​លម្អិត​បន្ថែម​ទៀត​ជុំវិញ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ដោយ​មិន​ស្រប​ច្បាប់។


លោក​បន្ត​ថា អង្គការ​នេះ​មាន​គោលដៅ​សំខាន់​ជំរុញ​ការ​គោរព​ច្បាប់ សំដៅ​ធានា​ឲ្យ​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ​ប្រកប​ដោយ​តម្លាភាព។ លោក​បញ្ជាក់​ថា អង្គការ​ថ្មី​នេះ​បាន​ទទួល​ថវិការ​ទាំង​ស្រុង​សម្រាប់​ដំណើរការ​គម្រោង​ពី​សប្បុរសជន​ក្នុង​ស្រុក​ដែល​ស្រលាញ់​ធនធាន​ធម្មជាតិ ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព។

អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ទទួល​ការ​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ តាំង​ពី​ឆ្នាំ​១៩៩៨ ប៉ុន្តែ​អង្គការ​នេះ​បាន​ផ្អាក​សកម្មភាព​ទៅ​វិញ​ដោយសារ​កង្វះ​ថវិកា។ លោក អ៊ូច ឡេង បញ្ជាក់​ថា ការ​ដំណើរការ​លើក​នេះ​នឹង​បន្ត​ទៅ​រហូត ព្រោះ​ថា ក្រុម​ការងារ​របស់​លោក​ដែល​មាន​សមាជិក​មិន​ដល់ ១០​នាក់​ផង​នោះ មាន​កញ្ចប់​ថវិកា​សម្រាប់​ដំណើរការ​ការងារ​រយៈពេល​វែង​មួយ ប៉ុន្តែ​អង្គការ​នេះ​ក៏​ត្រូវ​ការ​ជំនួយ​ពី​ស្ថាប័ន​អន្តរជាតិ​នានា ដើម្បី​ពង្រីក​សកម្មភាព​របស់​ខ្លួន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ដែរ។

ទាក់ទង​នឹង​ការ​បង្កើត​អង្គការ​វិញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនូន​នៅ​កម្ពុជា ចាយ​លុយ​ជំនួយ​មិន​ស្រប​តាម​ទិសដៅ ហើយ​ក៏​មាន​បុគ្គល​ខ្លះ​បើក​អង្គការ​សម្រាប់​ធ្វើ​អ្នក​មាន​ទៀត​ផង។ លោក ហ៊ុន សែន ធ្លាប់​លើក​ពាក្យ​ស្លោក​មួយ​ដែល​ថា អ្នក​ណា​ចង់​មាន​ឲ្យ​បង្កើត​អង្គការ។ មិន​តែ​ប៉ុណ្ណោះ រាជរដ្ឋាភិបាល​នៅ​អាណត្តិ​ទី​៥​នេះ ថែម​ទាំង​ចិញ្ចឹម​ចិត្ត​អនុម័ត​ច្បាប់​គ្រប់គ្រង​អង្គការ និង​សមាគម​ថែម​ទៀត​ផង។

ទោះ​ជា​បែប​ណា​ក្តី នាយក​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង បញ្ជាក់​ថា ការ​ដែល​ក្រុម​ការងារ​របស់​លោក​រួម​គ្នា​បង្កើត​អង្គការ​នេះ​ឡើយ មិន​មែន​ធ្វើ​ដើម្បី​ប្រាក់​ចំណេញ​ទេ តែ​ធ្វើ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ និង​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ។ លោក​បញ្ជាក់​ថា នៅ​សប្តាហ៍​ក្រោយ អង្គការ​នេះ​នឹង​ចេញ​របាយការណ៍​មួយ​ទាក់ទង​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដាក់​ឲ្យ​រាជរដ្ឋាភិបាល​សិក្សា និង​ឈាន​ទៅ​ធ្វើ​ការ​សម្រេច​ចិត្ត​ដើម្បី​ប្រយោជន៍​ជាតិ៕

4 comments:

  1. Anonymous11:50 PM

    VIETNAMESE RUBBER PLANT!!!

    ReplyDelete
  2. Anonymous12:57 AM

    ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
    សម រង្ស៊ី និង កឹមសុខា នេះនិង
    ដល់ពេលចូលក្នុង បន្ទប់ចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....

    ហ៊ុន សែន ធ្លាប់ចង្អុលសួរ សម រង្ស៊ី ថា

    ៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
    ៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
    ៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
    ពិតណាស់!
    ពិតជាអស្ចារ្យណាស់!

    សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចមែន....

    អញ្ចឹងការសង្ឃឹមអំពីជ័យជម្នៈរបស់ពលរដ្ឋលើគណបក្សសង្គ្រោះជាតិ
    គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
    ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
    និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
    ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
    ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

    មិនយូរទេ ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!

    ReplyDelete
  3. Anonymous4:40 AM

    Any laws civil rigths task Hun Sen never pay attion on, if built more laws they going to put you jail by pupets judgs or law of land they created by own gangster.KRANHUN EASAN

    ReplyDelete
  4. Anonymous8:08 PM

    HUN XEN LAND!!!

    ReplyDelete