Sunday, November 17, 2013

គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​បាតុកម្ម ក្រោយ​គ្មាន​ការចរចារ​ជាថ្មី


RFI/Siv Channa
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 17 វិច្ឆិកា 2013
ដោយ ស៊ុន មេសា rfi

ក្រោយ​ជំនួប​ថ្នាក់​បច្ចេកទេស​លើកចុងក្រោយ​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​បរាជ័យ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សប្រឆាំង​បានប្រកាស​ធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​សាជាថ្មី។ នៅពេល​បក្ស​កាន់អំណាច​បញ្ជាក់ថា មិនទាន់មាន​ការចរចា​រ​សាជាថ្មី។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា ការធ្វើ​បាតុកម្ម​នេះ​គឺជា​មធ្យោបាយ​ដោះស្រាយ​ដើម្បី​ទំ​លុះ​ វិបត្តិ​នយោបាយ​ដែល​កំពុងតែ​អូសបន្លាយ​នេះ។

ទីបំផុត​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ជា​សាធារណៈ​នូវ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​សាជាថ្មី​ទៀតហើយ ក្រោយពី​គ្មាន​ការ​កិច្ចចរចា​សាជាថ្មី​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ តាំងពីដើម​ខែវិច្ឆិកា​នេះ​មក។


ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋនៅក្នុង​បរិវេណ​វត្ត​ស្ទឹងមានជ័យ កាលពីរ​ថ្ងៃ​ម្សិលមិញ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា គណបក្ស ​របស់​លោក នឹង​រៀបចំ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​សាជាថ្មី។ ក្រោម​សំឡេង​ទះដៃ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម ប្រធាន​គណបក្សប្រឆាំង​ធំជាងគេ​មួយ​នេះ ក៏បាន​អំពាវនាវ​ឱ្យមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ច្រើន​កុះករ​ផងដែរ។


លោក សម រង្ស៊ី​និយាយថា៖ «សួ​ម​ជំរាប​បងប្អូន​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​បាតុកម្ម​ទៀតហើយ​នៅ​ថ្ងៃមុខ ហើយ​បាតុកម្ម​ដែល​យើង​រៀបចំ​គឺ​ធំ​ជាង​លើក​មុន​ឆ្ងាយ​ណា សូម​អំពាវនាវ​ឱ្យ​បងប្អូន​ត្រៀម​ចូលរួម ឱ្យបាន​កម្រើក ឱ្យមាន​ការផ្លាស់ប្តូ​ពិតប្រាកដ»។

ការប្រកាស​ធ្វើបាតុកម្ម​សាជាថ្មី​ដោយ​គណបក្សប្រឆាំង​នេះ ក្រោយ​ពេលដែល​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ មិនអាច​រៀបចំ​យន្តការ​មួយ​ដើម្បី​ទំ​លុះ​វិ​ប​ត្ត​នយោបាយ​នៅ​កម្ពុជា​ដែល​កំពុង​អូសបន្លាយ​ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី៥នេះ។ ពោលគឺ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​គ្មាន​ឡើយ​ការជួប​ចរចារ​សាជាថ្មី ក្រោយ​ថ្ងៃ​ជំនួប​ថ្នាក់​បច្ចេកទេស​កាលពី​ថ្ងៃ​ទី៥ដើមខែ​នេះ​ទេ។ ជំនួប​កាលពី​ថ្ងៃ៥ វិច្ឆិកា ដែល​នៅតែ​ខ្វែងគំនិត​គ្នា​លើក​ការបង្កើត​ក្រុម​ស៊ើបអង្កេត​រក​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត។

មន្ត្រី​ការ​រិ​យា​ល័យ​នយោបាយ គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម​យៀប បាន​ប្រាប់​វិទ្យុ​បារាំង​ថា ការធ្វើ​បាតុកម្ម​ជា​សិទ្ធ​របស់​គណបក្ស​មួយ ប៉ុន្តែ​យ៉ាងណាក៏ដោយ​គឺ​ត្រូវតែ​គោរព​ច្បាប់​ជា​មូលដ្ឋាន​ព្រោះ​កម្ពុជា​ជា​និតិរដ្ឋ។ លោក ជាម យៀប បាន​បញ្ជាក់ថា​រហូតមក​ដល់ពេលនេះ គណបក្ស​ទាំងពីរ​នៅ​មិនទាន់មាន​ពន្លឺ​នៃ​ការចរចារ​សាជាថ្មី​នោះឡើយ​ទេ។

ដោយឡែក​អុ្ន​ក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​បានបញ្ជាក់​ពី​មូល​ហេតុថា ដោយសារតែ​បញ្ហា​ជាប់គាំង​នយោបាយ​ដោះស្រាយ​មិន​ទៅមុខ​នោះ ដូចនេះ គណបក្ស​សង្គ្រោះ​ជាតិ មានតែ​ជ្រើស​រើសយក​បាតុកម្ម ជា​ដំណោះស្រាយ។ ប៉ុន្តែ អ្នកនាំពាក្យ​រូបនេះ មិនបាន​បញ្ជាក់​ឡើយ​ពីថ្ងៃ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ ដែល​នឹង​ដឹកនាំ​ដោយ លោក សម រង្ស៊ី និង​លោក កឹម សុខា​ផ្ទាល់​នោះទេ៕

10 comments:

  1. Anonymous10:46 PM

    ​ធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​សាជាថ្មី for nothing new.

    ReplyDelete
  2. Anonymous10:47 PM

    Prime minister-elect Sam Rainsy for country MONEY.

    ReplyDelete
  3. Anonymous10:52 PM

    This kind of Joke Demo can be done thousand times it will make no difference! CRNP's word of threat of bigger Demo is meaningless.

    ReplyDelete
  4. Anonymous11:00 PM

    To reply to 10:46 PM,10:47 PM,

    What can you do for the Cambodian people?

    It's easy to say but hard to do less. There many people who spend their time insulting from morning to night. You are all mentally ill.

    ReplyDelete
  5. Anonymous11:37 PM

    ចំពោះនាង ចិន្ដាយោនី ប្រាប់ទៅមេអាពួកអ្ហែង សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចទៅថា....

    ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
    គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
    ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
    និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
    ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
    ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

    ReplyDelete
  6. Anonymous11:37 PM

    ធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​សាជាថ្មី for money.

    ReplyDelete
  7. Anonymous12:40 AM

    ស្រុកខ្មែរសព្វថ្ងៃគ្មានរដ្ឋាភិបាលទេ!!!

    *មហា​បាតុកម្ម​នេះ.....
    អ្នកណាជាអ្នកទទួល​ខុស​​ត្រូវ បើមានបញ្ហា?
    ________________________________
    *អ្នកទទួល​ខុស​ត្រូវមុនគេព្រោះគឺ
    អា​ក្រុមហ៊ុនឯកជនគណបក្សចង្រៃ
    សង្គ្រោះ​យួន...ព្រោះវាសល់​ចំហាយ
    ពីបាតុកម្មអាសម រង្ស៊ី,អាកឹម សុខាបិតាញុះញង់
    ឲ្យខ្មែរបាតុកម្មដើម្បីអំណាចបុកគល់ផ្ទាល់ខ្លួន
    មួយលើកជាពីរ​លើកអូសអូសបន្លាយពេលវេលា
    ឲ្យអាខ្វាក់ និងយួនរៀបចំខ្លួន​សម្លាប់ខ្មែរ។

    *ដូច្នេះត្រូវ​អាឆ្កែបំរើយួនពីរក្បាលហ្នឹងត្រូវទទួល​ខុស​ត្រូវ
    (សម រង្ស៊ី+ កឹម សុខា)ព្រោះវាបាន​ប្រកាសហើយ​ថាវា
    មិនយកអាកញ្ជះយួនហ៊ុន សែនជាស​ត្រូវ​ទេ​!...

    *** តែបើខ្មែរណាហ៊ានប្រឆាំងនិង
    អាហ៊ុន សែនគ្នាវា ត្រូវ​ទទួល​ខុស​ដោយខ្លួនឯង

    ReplyDelete
  8. Anonymous12:43 AM

    ស្រុកខ្មែរសព្វថ្ងៃគ្មានរដ្ឋាភិបាលទេ!!!

    *មហា​បាតុកម្ម​នេះ.....
    អ្នកណាជាអ្នកទទួល​ខុស​​ត្រូវ បើមានបញ្ហា?
    ________________________________
    *អ្នកទទួល​ខុស​ត្រូវមុនគេគឺ
    អា​ក្រុមហ៊ុនឯកជន គណបក្សអាចង្រៃសង្គ្រោះយួន..
    ព្រោះវាសល់​ចំហាយ
    ពីអាបាតុកម្មអាសម រង្ស៊ី,អាកឹម សុខាអាបិតាញុះញង់
    ឲ្យខ្មែរបាតុកម្មដើម្បីអំណាចបុកគល់ផ្ទាល់ខ្លួន
    មួយលើកជាពីរ​លើកអូសអូសបន្លាយពេលវេលា
    ឲ្យអាខ្វាក់ និងយួនរៀបចំខ្លួន​សម្លាប់ខ្មែរ។

    *ដូច្នេះត្រូវ​អាឆ្កែបំរើយួនពីរក្បាលហ្នឹងត្រូវទទួល​ខុស​ត្រូវ
    (សម រង្ស៊ី+ កឹម សុខា)ព្រោះវាបាន​ប្រកាសហើយ​ថាវា
    មិនយកអាកញ្ជះយួនហ៊ុន សែនជាស​ត្រូវ​ទេ​!...

    *** តែបើខ្មែរណាហ៊ានប្រឆាំងនិង
    អាហ៊ុន សែនគ្នាវា ត្រូវ​ទទួល​ខុស​ដោយខ្លួនឯង

    ReplyDelete
  9. Anonymous7:11 AM

    I appeal to all Cambodian, the best and the top solution for Cambodian people to kick out HUN SEN from the power is to have a big mass Demonstration doing every day every night and make sure Sam Rain Sy and Kem Sokha sleep in USA embassy compound in Phnom Penh for their security reason, because HUN SEN might kill them, and make sure all demonstrators know how to use Biological and Chemical weapons throwing to all HUN SEN supporters house if they will kill the Demonstrators.

    ReplyDelete
  10. Anonymous10:34 AM

    My prime minister, mr. hun sen is a very smart and wise politician. got to love him for leading cambodia to a better economy, etc... thank you japan and all that cares about my country cambodia.Better than CHAM's people who lost Champa.

    ReplyDelete