Sunday, January 01, 2012

ពល​រដ្ឋ​ចោទ​ក្រុមហ៊ុន​វៀតណាម​លួច​កាប់​ឈើ​នៅ​តំបន់​ព្រៃឡង់



ពល​រដ្ឋ​ចោទ​ក្រុមហ៊ុន​វៀតណាម​លួច​កាប់​ឈើ​នៅ​តំបន់​ព្រៃឡង់
Villagers accuse Viet companies of illegal logging in Prey Lang

ដោយ រដ្ឋា វីសាល
2012-01-01
RFA

Synopsis: Prey Lang forest community in Kampong Thom claimed that trees in Prey Lang area are still being illegally logged and transported to Vietnam by the Vietnamese CRCK company which received land concessions in that area. On 01 January 2012, villagers from the Prey Lang forest community called on the government leader to investigate this illegal logging operation.

ប្រជា​សហគមន៍​តំបន់​ព្រៃឡង់​ខេត្ត​កំពង់ធំ​អះអាង​ថា ឈើ​មូល​នៅ​ក្នុង​តំបន់​ព្រៃឡង់​នៅ​តែ​មាន​គេ​លួច​កាប់ ហើយ​ដឹក​ជញ្ជូន​ចូល​ដី​សម្បទាន​ក្រុមហ៊ុន​វៀតណាម ស៊ីអរ​ស៊ីខេ (CRCK)។

ប្រជា​ពល​រដ្ឋ​សហគមន៍​ព្រៃឡង់ នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​អាទិត្យ ទី​១ ខែ​មករា ឆ្នាំ​២០១២ បាន​អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​ចាត់​វិធានការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​បន្ត​លូច​កាប់​ឈើ​មូល​ពី​ក្នុង​ព្រៃឡង់។

សមាជិក​បណ្ដាញ​ព្រៃឡង់​ខេត្ត​កំពង់ធំ គឺ​លោក ហឿន សុភាព។ លោក​បាន​បញ្ជាក់​ថា កាល​ពី​ដើម​សប្ដាហ៍​នេះ ក្រុម​សហគមន៍​បាន​ចុះ​ឃ្លាំ​មើល​សកម្ម​ភាព​លួច​កាប់​ឈើ​នៅ​ក្នុង​ព្រៃឡង់់​ជាប់​ភូមិ​សាស្ត្រ​ខេត្ត​កំពង់ធំ សង្កេត​ឃើញ​មាន​សកម្ម​ភាព​អារ​រំលំ​ឈើ​មួល នៅ​ក្នុង​ព្រៃ​ចំណុច​អូរជាំវិល អូរ​ឆ្នូ និង​អូរ​ច្រោក នៅ​ចម្ងាយ​ប្រមាណ ៣​គីឡូ​ម៉ែត្រ​ពី​តំបន់​ដី​សម្បទាន​របស់​ក្រុមហ៊ុន។ លោក​បន្ត​ថា ឈើ​ដែល​គេ​អារ​រំលំ​រួច​ហើយ ត្រូវ​បាន​រថយន្ត​អម​ដោយ​ក្រុម​ប្រដាប់​អាវុធ​ជា​អ្នក​ការ​ពារ​ដឹក​ជញ្ជូន​ឈើ​នោះ នៅ​វេលា​យប់​ចូល​រោង​អារ​ឈើ​មួយ ដែល​មាន​ទីតាំង​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន​សម្បទាន ស៊ីអរ​ស៊ីខេ ហើយ​អារ​ច្រៀក​ដឹក​ជញ្ជូន​ចេញ​តាម​ផ្លូវ​មក​ស្រុក​សណ្ដាន់ ឆ្ពោះ​មក​ខេត្ត​កំពង់ធំ ៖ "គេ​ដឹក​ឡាន​អា​រ៉េវ ហើយ​ក្នុង​នោះ​មាន​មួយ​ក្រុម​គេ​មាន​គ្នា​បី បួន ប្រាំ​នាក់ មាន​កាំភ្លើង​ពីរ​ដើម។ បាទ​គេ​កាប់​ក្រៅ​ព្រៃ​សម្បទាន ហើយ​គេ​ដឹក​ចូល​ស៊ី​អរ​ស៊ី​ខេ ចម្ការ​កៅស៊ូ​នោះ"។


វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ស្វែង​រក​អាសយដ្ឋាន​ទំនាក់​ទំនង​តំណាង​ក្រុមហ៊ុន​ស៊ីអរ​ស៊ីខេ ដើម្បី​សុំ​អធិប្បាយ​ពី​សេចក្ដី​ចោទ​ប្រកាន់​របស់​សហគមន៍​ព្រៃឡង់ ក៏​ប៉ុន្តែ​មិន​មាន​មន្ត្រី​អាជ្ញាធរ​ណា​ផ្ដល់​ព័ត៌មាន​ពី​ករណី​នេះ​ឡើយ។

អភិបាល​រង​ខេត្ត​កំពង់ធំ លោក អ៊ុត សំអន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​បាន​ដឹង​ពី​សេចក្ដី​រាយ​ការណ៍​ករណី​លួច​កាប់​ឈើ​ក្រៅ​ដី​សម្បទាន​ក្រុមហ៊ុន​ស៊ីអរ​ស៊ីខេ​នោះ​ទេ ក៏​ប៉ុន្តែ​លោក​អះអាង​ថា មាន​ក្រុមហ៊ុន​សម្បទាន​ព្រៃគប់​មួយ ដែល​លោក​មិន​ចាំ​ឈ្មោះ គឺ​មាន​អាជ្ញាប័ណ្ណ​កាប់​ឈើ​ផ្គត់ផ្គង់​ក្នុង​ស្រុក។

លោក​បន្ត​ថា ក្រុមហ៊ុន​ស៊ីអរ​ស៊ី​ខេ មិន​មាន​ជាប់​ទាក់​ទិន​ដូច​ការ​ចោទ​របស់​ពល​រដ្ឋ​នោះ​ទេ ពី​ព្រោះ​មាន​ក្រុមហ៊ុន​ផ្សេង​មួយ​ទៀត​បាន​ទទួល​អាជ្ញាប័ណ្ណ​ប្រមូល​ឈើ​នៅ​ក្នុង​តំបន់​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ស៊ីអរ​ស៊ីខេ ៖ "ប្រសិន​ជា​មាន​ក្រៅ​ក្រុមហ៊ុន​ស៊ីអរ​ស៊ីខេ ខ្ញុំ​យល់​ថា ប្រហែល​ជា​ក្រុមហ៊ុន​ដែល​ដេញ​បាន​ព្រៃគប់ សិទ្ធិ​មួយ​ឆ្នាំ​ម្ដង។ បើ​ក្នុង​ក្រុមហ៊ុន​ស៊ីអរ​ស៊ីខេ ជា​អ្នក​ប្រមូល​ឈើ​ឈរ ប៉ុន្តែ​អា​ហ្នឹង​ខ្ញុំ​មិន​បាន​តាម​ដាន​ទេ ពី​ព្រោះ​ជំនាញ​គេ​តាម​ដាន​ជាង"។

កាល​ពី​សប្ដាហ៍​មុន​នេះ តំណាង​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​កំពង់ធំ នៅ​ឃុំ​ចំនួន​ពីរ បាន​ផ្ដិត​មេ​ដៃ​រួច​ហើយ ដើម្បី​ចូល​រួម​ប្រមូល​មេ​ដៃ​ប្ដឹង​ទៅ​តុលាការ​ខេត្ត​ពាក់ព័ន្ធ ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​អ្នក​ភូមិ​ក្នុង​តំបន់​ព្រៃឡង់ ខេត្ត​កំពង់ធំ ជិត​២​ម៉ឺន​ដើម ត្រូវ​ក្រុមហ៊ុន​ស៊ីអរ​ស៊ីខេ​កាប់​ដើម្បី​យក​ឈើ និង​យក​ដី​ដាំ​កៅស៊ូ។

អ្នក​សម្រប​សម្រួល​គម្រោង​ពង្រឹង​អំណាច​សហគមន៍​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ មាន​ប្រសាសន៍​បញ្ជាក់​ថា សាក្សី​បាន​ផ្ដល់​សេចក្ដី​រាយ​ការណ៍​មក​លោក​ថា ឈើ​មូល​រាប់​សិប​ឡាន ពិត​ជា​ត្រូវ​គេ​កាប់​ពី​តំបន់​ព្រៃឡង់​ក្រៅ​បរិវេណ​ដី​សម្បទាន ហើយ​ដឹក​ចូល​រោង​ចក្រ​អារ​ឈើ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​ស៊ីអរ​ស៊ីខេ ដោយ​បំពាន​ច្បាប់​ក្នុង​មួយ​យប់ៗ។ លោក​បន្ត​ថា ក្រុម​អ្នក​លូច​កាប់​ឈើ​នេះ បាន​ប្ដូរ​រូប​ភាព​ឈប់​កាប់​ឈើ​គរ​ទុក​ដូច​មុន​ហើយ គឺ​ឈើ​ត្រូវ​ដឹក​ជញ្ជូន​ចូល​រោង​ចក្រ​អារ​ឈើ​អស់ បន្ទាប់​កាប់​រំលំ​រួច ពីព្រោះ​ខ្លាច​ក្រុម​សហគមន៍​រក​ឃើញ​គំនរ​ឈើ​ក្នុង​ព្រៃ ហើយ​នាំ​គ្នា​ដុត​ចោល ៖ "ជា​ទូទៅ​ក្នុង​មួយ​យប់ៗ កាប់​ឈើ​មូល​ចេញ​ពី​ព្រៃឡង់​ដែល​ជា​តំបន់​ព្រៃ​ឈើ​គ្រប់គ្រង​ដោយ​រដ្ឋ​ជា​ប្រភេទ​ដូង​ថែម និង​ឈើ​ជ័រ​ចុង ឈើ​ទាល។ កាប់​ហើយ​ដឹក​ឈើ​ហ្នឹង​ផ្ទាល់ ឈើ​មូល​យក​មក​អារ​ឈើ​ក្នុង​រោង​ចក្រ​ស៊ីអារ​ស៊ីខេ ហ្នឹង ព្រោះ​យើង​ដឹង​ថា រោង​ចក្រ​ហ្នឹង​មាន​ម៉ាស៊ីន​អារ​ឈើ​ធំៗ ចំនួន​បួន​គ្រឿង"។

វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​អាទិត្យ ទី​១ ខែ​មករា ឆ្នាំ​២០១២ មិន​អាច​ទាក់​ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់ធំ គឺ​លោក តឹក នាកា ដើម្បី​បញ្ជាក់​ពី​សេចក្ដី​ចោទ​ប្រកាន់​របស់​សហគមន៍​ព្រៃឡង់​នេះ​បាន​ទេ។

យ៉ាង​នេះ​ក្ដី តំណាង​សហគមន៍​ឲ្យ​ដឹង​ថា ការ​កាប់​ឈើ​នៅ​ព្រៃឡង់​នោះ មិន​មែន​មាន​តែ​ក្រុមហ៊ុន​សម្បទាន​ទេ។ ក្រៅ​ពី​ក្រុមហ៊ុន​សម្បទាន​ក៏​មាន​ក្រុមហ៊ុន​ព្រៃគប់ និង​ក្រុម​កាប់​ឈើ​អានាធិបតេយ្យ មាន​បុគ្គល​ជា​កង​កម្លាំង អ្នក​មាន​អំណាច និង​ប្រជា​ពល​រដ្ឋ​នៅ​មូលដ្ឋាន​នោះ​ទៀត​ផង៕

4 comments:

  1. Anonymous2:36 AM

    Cambodian loggers went into Thailand and got shot, Yourn loggers come to log in Cambodia, the authority (thieves) said " we don't see nor hear anything but we;ll send some 1 to investigate (same old excuses).

    When private citizens arrested these illegal loggers, they, them self end up in jail not the loggers.

    Welcome to a country where the blind (prime minister leads other blinds!

    ReplyDelete
  2. Anonymous4:16 AM

    Yuons have been destroyed most of Khmer natural resource.

    Open your eye Ah kwack Choy Marai !!

    ReplyDelete
  3. Anonymous1:50 PM

    The blind leads the blinds.
    Khmer people can call him,"ah does
    not know".
    Khmer people stop the stupid people
    leading Cambodia.They must kill
    monarchy,the CPP members,and all Vietnamese in Cambodia.

    United we stand.

    ReplyDelete
  4. Anonymous2:08 PM

    Il faut demander à Prak Sokhon( le vendeur de notre foêt au Vietnamien)

    ReplyDelete