Friday, March 09, 2012

Happy 101st Anniversary of International Women's Day!!!





8 comments:

  1. Anonymous1:33 AM

    BRAVO KHMER WOMEN!

    GO TO HELL ALL KHMER MEN!

    ReplyDelete
  2. Anonymous5:02 AM

    AH CHkae CPP Beating our women everyday, taking their houses, their land, their future.

    AH CHKAE

    ReplyDelete
  3. Anonymous5:48 AM

    មាន​ទ្រឹស្តី​ជា​ច្រើន​ខុសៗ​គ្នា​ អំពី​និយមន័យ «រដ្ឋ»​ ដែល​អ្នក​ប្រាជ្ញ បាន​បង្កើត​ឡើង​ក្នុង​នោះ​ មាន​ទ្រឹស្តី​មួយ​របស់​លោក​អេលីត​(Elite)​ នៅ​សតវត្សរ៍​ទី ​១៦-១៩​ ដែល​ថា​៖«​រដ្ឋ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មនុស្ស​មួយ​ក្រុម គឺ​រដ្ឋ​បាន​ធ្វើ​សកម្មភាព គ្រប់​យ៉ាង​ ដើម្បី​បម្រើ​ឲ្យ​ផល​ប្រយោជន៍​ក្រុម​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ ហើយ​ច្បាប់​ ត្រូវ​ជាន់​ឈ្លី​ដោយ​រដ្ឋ​»។ ​តើ​សម្មតិកម្ម​របស់​ទ្រឹស្តី​អេលីត​នេះ​ ឆ្លើយ​តប​ទៅ​នឹង​ការ​អនុវត្ត​ជាក់​ស្តែង​នៅ​ក្នុង​សង្គម​កម្ពុជា​សព្វ​ថ្ងៃ​ នេះ​ដែរ​ឬ​ទេ​?​


    ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ឃើញ​ថា​ ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ម្នាក់ៗ​ ហាក់​ដូច​ជា​គិត​គូរ​ ពី​រឿង​ការ​ស្នង​តំណែង​កូន​-ក្មួយ​ សែ​ស្រឡាយ​របស់​ខ្លួន​ ជាជាង​គិត​ពី​ប្រទេស​ជាតិ​ និង​សុខ​ទុក្ខ​របស់​ប្រជា​ពលរដ្ឋ​ក្រីក្រ​ ហើយ​សកម្ម​ភាព​នេះ​ ទៅ​ជា​ទី​ពេញ​និយម ក្នុង​ការ​ស្នើ​សុំ​តែង​តាំង​តួនាទី​ធំៗ​ឲ្យ​កូន ក្មួយ​ កូន​ប្រសា​ បង​ប្អូន​បង្កើត​ ឲ្យ​មក​ធ្វើ​ការ​នៅ​ស្ថាប័ន​ដែល​ខ្លួន​គ្រប់គ្រង គឺ​នៅ​ជា​ទីប្រជុំ​ទម្ងន់​ ឬ​ក៏​ចំណុច​ប្រសព្វ​នោះ​ ដែល​និយាយ​ភាសា​សាមញ្ញ​ថា​«កន្លែង​ខ្លាញ់​ »។​ ​រូបភាព​នេះ​នាំ​ឲ្យ​មាន​សំណួរ​ថា តើ​ការ​តែង​តាំង​កូន​ ក្មួយ​មក​នៅ​ស្ថាប័ន​ជាមួយ​គ្នា ក្នុង​តំណែង​ធំៗ​នេះ ​ប៉ះពាល់​នឹង​ទំនាស់​ផល​ប្រយោជន៍ ឬ​ជា​អំពើ​ពុក​រលួយ​ដែរ​ឬ​ទេ​?​


    ឧទាហរណ៍​៖ នរណាៗ​ក៏​ដឹង​ដែរ​ថា ​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ២ នាក់​ មាន​តំណែង​ជា​មន្រ្តី​ជាន់​ខ្ពស់ ឡើង​យ៉ាង​លឿន ​ដូច​ឡើង​ជណ្តើរ​យន្ត នៅ​ក្រសួង​ការពារ​ជាតិ​​អ៊ីចឹង​។​ កូន​ប្រុស​របស់​លោក​ ហោ ​ណាំហុង​ ម្នាក់ មាន​តំណែង​ជា​មន្រ្តី​ជាន់​ខ្ពស់​ នៅ​ក្នុង​ក្រសួង​ការ​បរទេស​ និង ២ នាក់​ទៀត ជា​ឯកអគ្គ​រាជ​ទូត​ប្រចាំ​ប្រទេស​មហា​អំណាច​ទៀត​ផង​។ ចំណែក​ឯ​កូន​​របស់​លោក ​ចម​ ប្រសិទ្ធ​ទាំង​កូន​ប្រពន្ធ​មុន ​ទាំង​កូន​ប្រពន្ធ​ក្រោយ​ ទាំង​កូន​ប្រសា ​នៅ​មូលគ្នា​ នៅ​ក្រសួង​ពាណិជ្ជកម្ម និង​នៅ​អគ្គនាយកដ្ឋាន​កាំកុង​ត្រូល​។ បើ​គេ​ទៅ​អស់​ហើយ ​លោក​ កែប​ ជុតិមា ​ក៏​សាក​ល្បង​ដាក់​កូន​ស្រី​ម្នាក់​ នឹង​គេ​ដែរ​មើល​ នៅ​កន្លែង​កាន់​បញ្ជី​មួយ​រយ​ នៅ​សាលា​រាជធានី ដើម្បី​កុំ​ឲ្យ​បែក​ទ្រព្យ​។ ក្រៅ​ពី​នោះ​ ក៏​មាន​ប្អូន​ កូន ​ក្មួយ​ របស់​ថ្នាក់​ដឹក​នាំ ​ដែល​មិន​សូវ​ល្បី​ឈ្មោះ​ជាច្រើន​ទៀត​ផង​ដែរ ​ដូចជា​៖ ​លោក​ ទា​ វិញ​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ ជា​ប្អូន​បង្កើត​របស់​លោក​ ទា ​បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​។ លោក​ ចៅ ​ភិរុណ ​អគ្គ​នាយក​សម្ភារ​បច្ចេកទេស​កង​ទ័ព​ មាន​កូន​ប្រុស​ច្បង​ លោក​ ចៅ ភារិទ្ធ​ ជា​ប្រធាន​នាយក​ដ្ឋាន​ស្ថាប័ន​នេះ​ផ្កាយ ២ ​ទាំង​វ័យ​ក្មេង​។​ លោក ស សុខា ជា​កូន​ប្រុស​របស់​ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ទើប​តែ​ឡើង​ផ្កាយ​មួយ​ក្តៅ​ៗ​នេះ មាន​តួនាទី​ជា​ស្នងការ​រង ​រាជធានី​ភ្នំពេញ​។​ កូន​ប្រសា​លោក ថោង ខុន​ រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍ ​គឺ​លោក​ ជា បូរ៉ា អគ្គ​នាយក​រដ្ឋបាល និង​ហិរញ្ញ​វត្ថុ ដែល​បាន​ផ្ទេរ​មក​ពី​ក្រសួង​រៀបចំ​ដែនដី​។ លោក​ កែវ​ រតនៈ ​ប្រធាន​អគ្គិសនី​កម្ពុជា ​(EDC​) ត្រូវ​ជា​ក្មួយ​របស់​លោក​ ស៊ុយ ​សែម​ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​។​ ឯ​លោក​ ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិ​មាន​កូន​ស្រី​ ធ្វើ​ជា​អគ្គ​នាយក​រង នៅ​បង់​ក្រហម​នេះ​ដែរ​គឺ​លោក​ស្រី ជា សេរី​។ នេះ​គ្រាន់​ជា​ការ​បង្ហាញ​ត្រួសៗ ពី​សែ​ស្រឡាយ​អ្នក​ធំៗ​ តែ​នៅ​មាន​មួយ​ចំនួន​ធំ​ទៀត​។​ ខ្លះ​មិន​ត្រឹម​តែ​ដាក់​កូន ក្មួយ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជំទាវៗ​ ដែល​ជា​ភរិយា​របស់​រដ្ឋ​មន្ត្រី​មួយ​ចំនួន​ បាន​លូក​ដៃ​​យ៉ាង​ជ្រៅ​ ទៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង របស់​ក្រសួង​ ស្ថាប័ន​ទាំង​នោះ​ថែម​ទៀត​ផង​ ​រហូត​ទាល់​តែ​លោក​នាយក​រដ្ឋ​មន្ត្រី​ ព្រមាន​​ម្តង បាន​រៀង​ស្ងាត់​បន្តិច។

    តើ​ការ​កែ​ទម្រង់​រដ្ឋបាល​សារធារណៈ​បែប​នេះ ​គឺ​គ្រាន់​តែ​ជា​ការ​កែ​ទម្រង់​ ដើម្បី​ដាក់​តំណែង​កូន​ ឬ​ក្មួយ​អ្នក​ធំៗ​ឬ​?

    ReplyDelete
  4. Anonymous9:04 AM

    Bravo CPP supporters!!

    We should send this images to CPP supporters homes and CPP communities!

    ReplyDelete
  5. Anonymous9:38 AM

    ទីណាមានការជិះជាន់ ទីនោះមានការតស៊ូ។
    សូមប្រសិទ្ធីពរដល់ស្រ្តីខ្មែរគ្រប់រូបដែលចូលប្រឡូក
    នឹងចូលប្រឡូកនាគត ដើម្បីទាមទារសិទ្ធិសេរីភាព
    របស់ខ្លួន។
    ថ្ងៃនេះជាទិវាអន្តរជាតិស្ត្រីគំរប់ ១០១ ឆ្នាំ។
    នាង លីវយី ជានារីដឹកនាំទីមួយរបស់ប្រទេស
    ហ្វូណន់ កសាងភ្នំស្រីខ្ពស់ជាងភ្នំប្រុស កសាង
    ប្រាសាទបន្ទាយស្រី ក្បូរក្បាច់ល្អបំផុតនៅស្រុក
    ខ្មែរ។ ជយោស្រ្តីខ្មែរពូកែអស្ចារ្យ។
    អរគុណស្ត្រីខ្មែរក្លាហានមួយនេះច្រានទ័ពអាខ្វាក់
    ហ៊ុន សែន។ កំហឹងដល់ក មិនខ្លាចស្លាប់។

    ReplyDelete
  6. Anonymous9:46 AM

    កែតម្រូវ៖
    បន្ទាត់ទី៣ខាងលើ,នឹងចូលប្រឡូកនាអនាគត
    ដើម្បីទាមទារសិទ្ធិសេរីភាពរបស់ខ្លួន។

    ReplyDelete
  7. Anonymous6:20 PM

    អង្គការលើដែលជាក្រុមឃាតករជីវិតខ្មែរប្រមាណបី
    លាននាក់បានបន្សល់ទុកនៅផ្លែផ្កាគឺរាជនិងរដ្ឋ​អំណាចខ្មែរសព្វថ្ងៃនេះ។

    អាស្រ៍យហេតុដូច្នេះហើយទើបបានជាសាលាក្តី
    ខ្មែរក្រហមត្រូវបានពួកវារំខានយកជើងរាទឹក
    គ្រប់ពេលដើម្បីលាក់ការពិតលាក់ឈ្មោះ លាក់មុខមាត់ក្រុមពួកវាដែលជាឃាដករ ប្រឆាំងមនុស្សជាតិ។

    ដើម្បីសង្រ្គោះជាតិខ្មែរឲ្យរុងរឿងមានយុត្តិធម៌ បានសុខសន្តិភាពពិតប្រាកដ គឺត្រូវតែមានអគ្គមគ្គុទេសខ្មែរថ្មី ដែលដុះចេញអំពីខ្មែររងគ្រោះគឺផ្ទុយអំពី រាជនិងរដ្ឋអំណាចសព្វថ្ងៃដែលដុះចេញអំពី អង្គការលើខ្មែរក្រហម។

    ប៉ារីស៍ព្រឹកថ្ងៃទី៩មិនា២០១២
    អក្សរភាសាខ្មែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ReplyDelete
  8. Anonymous8:41 AM

    hun sen pretended to celebrate Int'l women day, but that guy gave all his commanders a young (virgin, they claim) girl as reward after 97's coup.

    What a farce!


    Baay Kdaing

    ReplyDelete