Monday, May 07, 2012

ជយោ អភីវាត់ សម័យ ហ៊ុនសែន! ១៣ឆ្នាំ ធ្វើការហុយ ផ្សែង! ល្អមើលដែរ អាណាចក្រកញ្ចាញ់ចេក (Banana Kingdom)

ប៊ូ កាំ​ង ជា​ក្មេងប្រុស មានអាយុ១៣ឆ្នាំ ដែល​បាន​ប្រកបរ​បរជា​អ្នក​អូស​រទេះដឹក​ឥអីវ៉ាន់ នៅ​ផ្សារ​ដើម​គ ក្នុង​រាជធានី​ភ្នំពេញ​

ក្មេងប្រុស​អាយុ ១៣ ឆ្នាំ ប្រកប​រប​ជា​អ្នក​អូស​រទេះ​

ថ្ងៃទី 7 ឧសភា 2012
ដោយ: កើត ចន្ទ្រា និស្សិត DMC
Cambodia Express News
“​មិនដឹង​ជា​ធ្វើ​យ៉ាងម៉េច បើ​យើង​អត់​ចេះអក្សរ មានតែ​ជីវិត​អូស​រទេះ​ហ្នឹង​”
​ភ្នំពេញ: ស្ថិតក្នុង​ហ្វូងមនុស្ស​ដ៏​ច្រើន​កកកុញ​ក្នុង​ផ្សារ​មួយ កុមារា​ម្នាក់​មាន​មាឌ​ល្អិត មិន​សម​នឹង​អាយុ ១៣​ឆ្នាំ ក្នុង​សម្លៀកបំពាក់​អាវយឺត​ព​ណ៌​ខៀវ ខោខ្លី​ពណ៌​ខ្មៅ ដែល​ប្រឡាក់​ប្រឡូសដោយ​ធូលី​ដី និង​កម្ទេចកម្ទីបន្លែ កំពុង​ប្រញាប់ប្រញាល់ដើរ​ដោយ​ជើង​ទទេ ចូលក្នុង​ផ្សារ ដែល​ដៃ​ម្ខាង​កាន់​ផ្លែ​ត្រប់​មួយ ឯ​ដៃ​ម្ខាង​ទៀត​រុញ​រទេះ​គ្មាន​អីវ៉ាន់​។​

​ក្រោយពី​សម្រាក​អាហារ​ថ្ងៃត្រង់ ក្នុង​ទឹកមុខ​ញញឹមញញែម ក្មេងប្រុស​មា្ន​ក់​នេះ និយាយថា “ថ្មើរនេះ ខ្ញុំ​អត់​មាន​អីវ៉ាន់​អូស​ទេ​”​។

​ប៊ូ កាំ​ង ជា​ក្មេងប្រុសដែល​បាន​ប្រកបរ​បរជា​អ្នក​អូស​រទេះដឹក​អី​វ៉ាន់នៅ​ផ្សារ​ដើម​គ ក្នុង​រាជធានី​ភ្នំពេញ​។ ក្មេងប្រុស​ម្នាក់នេះជា​កូនប្រុស​ទី​៣ ក្នុងចំណោម​កូន ៧ នាក់ របស់​គ្រួសារ​មួយ ដែលមាន​ឪពុក​ឈ្មោះ ប៊ូ កាន អាយុ ៣៩​ឆ្នាំ ប្រកបរ​បរអូស​អី​វ៉ាន់ និង​ម្តាយ​ឈ្មោះ ផន អូន អាយុ ៤០​ឆ្នាំ ជា​អ្នក​អនាម័យ នៅ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​។​


​ឪពុក​កាំ​ង ចាប់ផ្តើម​ធ្វើការ​ងារ​ជា​អ្នក​អូស​រទេះដឹក​អីវ៉ាន់​តាំងពី​ឆ្នាំ​១៩៩៣ មក​ម៉្លេះ។ កាលដើមឡើយគាត់​ធ្លាប់​ធ្វើជា​អ្នក​ត​បណ្តាញ​អគ្គិសនី​តាម​ផ្ទះ តែដោយសារ​ប្រពន្ធ​របស់គាត់​ខ្លាច​មាន​គ្រោះថ្នាក់​ឆក់​ខ្សែភ្លើង ទើប​គាត់​ប្តូរ​មុខរបរ​ធ្វើជា​អ្នក​អូស​រទេះដឹក​អី​វ៉ាន់​ដូច​សព្វថ្ងៃ​។ រីឯ​ម្តាយ​របស់​កាំ​ង​វិញ ធ្លាប់ជា​អ្នកលក់​ចេក ក្រោយមក​ដោយសារតែ​ប្រាក់កម្រៃដែល​រកបាន​មិនអាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ គាត់​ក៏​សម្រេច​ផ្លាស់ប្តូរ​មុខរបរ​ទៅធ្វើ​ការ​ផ្នែកអនាម័យ​វិញ​។​

ដោយសារ​បញ្ហា​ជីវភាព​គ្រួសារ កាំ​ង ត្រូវ​ម្តាយ​ផ្អាក​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៣ នៅក្នុង​ស្រុកកំណើត​រប​ស់​ខ្លួន នៅ​ឃុំ​បាច​ជា ស្រុក​ត្រាំខ្នារ ខេត្តតាកែវ​។ បន្ទាប់ពី​ឈប់រៀន ​កាំ​ង បានមក​ទីក្រុង​ភ្នំពេញ​ដើម្បី​ជួយ​មើល​ប្អូន​តូច ព្រោះ​ម្តាយ​ជាប់រវល់​ធ្វើការ​ចិញ្ចឹមជីវិត​។ មិនយូរ​ប៉ុន្មា​ន កាំ​ង ក៏បាន​ចាប់យក​មុខរបរ​មួយ​ដូចជា​ឪពុក​របស់គេ​ដែរ ដោយ​ឪពុក​របស់គេ​បានសម្រេច​ចិត្ត​ទិញ​រទេះ​មួយ​តម្លៃ ១០ ម៉ឺន​រៀល ទុក​ឲ្យ​កាំ​ង​ស៊ីឈ្នួល​គេ​។ ចំណែកឯ​ឪពុក​កាំ​ង​វិញ ជួល​រទេះ​មួយ​ក្នុង​តម្លៃ ១.៥០០ រៀល​ក្នុង​មួយថ្ងៃសម្រាប់​ដឹកជញ្ជូន​បន្លែ​ឲ្យ​គេ​។​

​បើទោះបីជា កាំ​ង មាន​វ័យក្មេង​ក៏ដោយ ក៏​រូបគេ​ត្រូវ​ធ្វើការ​ដូចជាមនុស្ស​ពេញកម្លាំង​ដែរ​។ កាំ​ង តែងតែ​ក្រោកពីដំណេក​នៅ​ម៉ោង ៤ ព្រឹក ទៅ​ធ្វើការ​រហូតដល់​ម៉ោង ៧ ព្រឹក និង​ពី​ម៉ោង ១១ ថ្ងៃត្រង់ រហូតដល់​ម៉ោង ២ រសៀល​។ ជា​រៀងរាល់ថ្ងៃ​កាំ​ង​អូស​អី​វ៉ាន់​ធ្ងន់ៗ​ជាច្រើន​ជើង តែ​ទទួលបាន​ប្រាក់ចំណូល​បាន​ចាប់ពី ៥០០ ឬ ២០០០ រៀល​តែប៉ុណ្ណោះ ពោលគឺ​អាស្រ័យ​បរិមាណ​នៃ​ទំនិញនិង​ការផ្តល់​ឲ្យ​របស់​ម្ចាស់​ទំនិញ​។​

​ម្តាយ​របស់​កាំ​ង ក៏​ចង់​ឲ្យ​ជីវភាព​គ្រួសារ​របស់គាត់​មាន​ភាពប្រសើរ​ជាង​មុន​ដែរ ដោយ​ឲ្យ​កាំ​ង និង​ឪពុក មានការ​ងារ​ល្អ​ជាង​នេះ​ធ្វើ ប៉ុន្តែ​មាន​ឧបសគ្គ​ត្រង់​ពួកគាត់​មានចំណេះដឹង​តិចតួច​។​

“​មិនដឹង​ជា​ធ្វើ​យ៉ាងម៉េច បើ​យើង​អត់​ចេះអក្សរ មានតែ​ជីវិត​អូស​រទេះ​ហ្នឹង​” ម្តាយ​កាំ​ង បាន​និយាយ​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ក្នុង​ដៃ​មាន​បី​កូនតូច​ម្នាក់​អាយុ ២ ឆ្នាំ​។​

​ពេល​និយាយ​ទៅដល់​ការងារ​ដែល​កាំ​ង​ប្រកប​រាល់ថ្ងៃ ម្តាយ​របស់​កាំ​ង ​បាន​សម្ដែង​ពី​ចិត្ត​ព្រួយ​បារ​ម្ភ​ពី​សុវត្ថិភាព​របស់​កូន ពីព្រោះ​អ្នក​ដែល​ដឹក​អីវ៉ាន់​ផ្សេងទៀត តែងតែមាន​បញ្ហា​ជាមួយ​អ្នករត់ម៉ូតូឌុប។

“​ខ្ញុំ​មានការ​ព្រួយ​បារ​ម្ភដែរ ព្រោះ​ធ្លាប់​ឃើញ​ក្មេង​ខ្លះត្រូវ​អ្នក​ម៉ូតូឌុប​វ៉ៃ ពេល​រុញ​រទេះ​ប៉ះ​គេ ប៉ុន្តែ​វា (​កាំ​ង​) មិន​ដែលមាន​បញ្ហា​ទេ ព្រោះ​វា​ជា​ក្មេងស្លូត​”​។​

​ក្នុង​គ្រួសារ​ដែលមាន​សមាជិក​ចំនួន ៩ នាក់ សេដ្ឋកិច្ច​ទាំងមូល​ត្រូវ​ពឹងផ្អែក​ទៅលើ​ប្រាក់ចំណូល​របស់​ម្តាយ ដែល​ក្នុង​មួយខែ ៣០ ម៉ឺន​រៀល ឯ​ឪពុក​កាំ​ងរ​កបាន​ពី ២ ទៅ ៣ ម៉ី​ន​រៀល​ក្នុង​មួយថ្ងៃ​។

​ប្រាក់ចំណូល​ទាំងអស់នេះ​សម្រាប់​ផ្គត់ផ្គង់​លើ​ការចំណាយ​ជាច្រើន ដូចជា ថ្លៃ​ផ្ទះ ១៥ ម៉ឺន​ក្នុង​មួយខែ ថ្លៃ​កូន​រៀន​នៅឯ​ស្រុក ថ្លៃ​ចំណីអាហារ ថ្លៃ​សម្លៀកបំពាក់ និង​ថ្លៃ​សេវា​សុខភាព​ជាដើម​។

​ទោះបីជា​យ៉ាង​ក៏ដោយ ប្រាក់ចំណូល​ទាំងនេះ មិនបាន​លើកស្ទួយ​ជីវភាព​គ្រួសារ​របស់គាត់​ឲ្យ​ប្រសើរ​ជាងមុន​ប៉ុន្មាន​ឡើយ ដោយ​ត្រឹមតែ​អាច​ឲ្យ​ពួកគាត់​ប្រើប្រាស់​សម្រាប់​មួយខែៗ​តែប៉ុណ្ណោះ​។

​ដោយហេតុ​នេះហើយ ទើប​កូនស្រី​ទី​២ របស់គាត់ បានសម្រេច​ចិត្ត​ទៅ​រស់នៅ​ជាមួយ​ម្តាយមីង និង​លក់​ផ្លែឈើ រីឯ​កាំ​ង​ក៏​ឈប់រៀន​ដើម្បី​រកប្រាក់​ដែរ​។​

​ក្នុង​សម្តី​ស្ទាក់ស្ទើរ ឪពុក​កាំ​ង​បាន​ឲ្យ​ដឹងថា គាត់​ចង់​ឲ្យ​កាំ​ង​ចូលរៀន​នៅ​ស្រុក​វិញ​នៅ​ឆ្នាំក្រោយ​ដែរ ព្រោះ​គាត់​មិន​ចង់​ឲ្យកូន​រៀនសូត្រ​ចេះដឹង និង​ការងារ​ប្រសើរ​ជាង​នេះ​។​

​អ្នកលក់​បន្លែ​ម្នាក់​ក្នុង​ផ្សារ​ដើម​គ ឈ្មោះ វណ្ណា រ៉ូ ដែល​ស្គាល់​កាំ​ង បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់គាត់​ថា “​តាមពិតទៅ គ្រួសារ​កាំ​ង អាចមាន​លទ្ធភាព​បញ្ជូន​កូន​ឲ្យ​ទៅ​រៀន​បាន​”​។

​ជាក់ស្តែង គ្រួសារ​គាត់​ក៏មាន​ជីវភាព​មិនសូវ​ធូ​រដែ​រ តែ​គាត់​បាន​បញ្ជូន​កូន​ឲ្យ​ទៅ​រៀន​បាន​ទាំងអស់​។​

​បើទោះបីជា កាំ​ង បាន​ឈប់រៀន​អស់​រយៈពេល​មួយឆ្នាំ​ក៏ដោយ កាំ​ង​នៅតែ​មិន​ភ្លេច​ពី​ការវិលត្រឡប់​ទៅរក​សាលារៀន​វិញ​ទេ​។ កាំ​ង​បាន​ពោលថា “​ខ្ញុំ​មិន​សប្បាយចិត្ត​ទេ នៅពេល​ឃើញ​គេ (​ក្មេង​ដទៃទៀត​) ទៅ​រៀន តែ​ខ្ញុំ​អត់​បាន​ទៅ​រៀន ព្រោះ​ជាប់​អូស​រទេះ​បន្លែ​នៅ​ផ្សារ​”៕​ S

4 comments:

  1. Anonymous9:08 PM

    កូនខ្មែរនឹងលូតលាស់ខាងភាពក្រីក្រ ហើយចៀសមិនរួចពីអនាគតកម្មករឡើយ បើរងគ្រោះនៃទុគត៌ភាពនិងអវិជ្ជាបែបនេះ។ រដ្ឋាភិបាលគួរចាប់អារម្មណ៍ខ្លះផង។ សូមកុំនាំខ្មែរឆ្ពោះទៅអនាគតជាកម្មករ និង ជាបាវព្រាវរបស់ យួន តែប៉ុណ្ណោះ។

    ពីគតិបណ្ឌិតនៃកូនខ្មែរ

    ReplyDelete
  2. Anonymous9:16 PM

    Still better than on welfare.

    ReplyDelete
  3. ​ផោម អាកាំង វាបានលុយច្រើនជាជាងរៀនសូត្រ
    សម័យនេះបើអាណាគ្មានលុយទេ មិនអាចទៅសាលា​បាន​​​ឡើយ។​ដើម្បីផ្លាស់​ប្តូរ​ជីវភាព ក៏ដូចជាផ្លាស់​ប្តូរឆាកជីវិត មានតែម្យ៉ាង​គត់ គឺត្រូវដើរតាមខ្សែរ​ជីវិតរបស់​នាយករដ្ឋមន្ត្រីសព្វថ្ងៃ ត្រូវតស៊ូនឹងអាវុធ វាយ​ដណ្តើម​យកអំណាច​មកវិញ កុំគិតពីចំណេះ​ដឹងឲ្យសោះ អ្នកប្រាជ្ញមួយចំនួន អង្គការ ម្ចាស់ជំនួយធំៗ បានត្រឹមតែរណបហ៊ុន សែន មិនហ៊ានធ្វើធឲអ្វីទេ សូម្បីតែ​ ឃាតកបាញ់ សំលាប់ ឈុត វុឌ្ឍី និង អ៊ិន រតនា ពួកគេដឹងពីការពិតថានរណាជាអ្នកបាញ់ បំបិទមាត់ តែពួកគេមិនហ៊ាននិយាយ អន់ណាស់ នេះឬចង់ធ្វើបដិវឌ្ឍន៏នោះ? ផោម

    ReplyDelete
  4. Anonymous11:00 PM

    We should send this article to our great leader Samdach MOHA(MAD) Deyjo Hun Sen. He always claims that he lifted the country out of poverty (zero). And this article will prove whether his claim is realistic or not. When can we have real democracy? when can our people enjoy a decent living standard? and when can everyone obtain the same opportunity interm of education and employment? Enough Hun Sen. Please! million of people are sufferred under your cool-blooded regim.It's time for your to make some sarcifice for your nation if you still want people to have at least some respect for you. I hope this message will reach you at least in your dream!!! Good night and have a good dream (without any haunting from....)

    ReplyDelete