ថ្ងៃទី 24 ឧសភា 2012
ដោយ: រតនា
Cambodia Express News
គួរអោយអស់សំណើចដែរ! និយាយអោយចំទៅ រាជានិយម មានន័យ ថា ភ្លើជួរជាតិ ឬ? ពេលវាឈប់ ត្រូវការ វាបំបែកចោល ដល់វាត្រូវការវិញ វាចាប់អោយ រួមដំណេកទាំងថ្ងៃត្រង់។ គួរអោយវេទនាមើលមែន!ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើជាអ្នកសម្របសម្រួលប្រសាសន៍ ក្នុងការបង្រួបបង្រួមគណបក្សរាជានិយមពីរឡើងវិញ គឺគណបក្សនរោត្តមរណឫទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងគណៈរដ្ឋមន្ត្រី វិមានសន្តិភាព កាលពីវេលាម៉ោង ៩ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២។
យោងតាមសេចក្តីប្រកាសរួម ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ រវាងគណបក្សនរោត្តមរណឫទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថា ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២នេះ មានការជួបជុំគ្នារវាងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សនរោត្តមរណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងឡាយ សំដៅធ្វើការបង្រួបបង្រួមគណបក្សទាំងពីរ។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នា ដូចខាងក្រោម ៖
១-គណបក្សទាំងពីរនឹងសហការគ្នា និងជួយគ្នាទៅវិញទៅមក ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅដើមខែមិថុនាខាងមុខ។
២-បន្ទាប់ពីការបោះឆ្នោតឃុំ-សង្កាត់ គណបក្សទាំងពីរនឹងរួបរួមគ្នាជាគណបក្សហ៊្វុនស៊ិនប៉ិចតែមួយ ដើម្បីចូលរួមបោះឆ្នោតសកល ក្នុងឆ្នាំ២០១៣។
សេចក្តីថ្លែងការណ៍នេះ ត្រូវបានចុះហត្ថលេខា រវាងសម្តេចក្រុម ព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្សនរោត្តមរណឫទ្ធិ ជាមួយលោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច។
សម្តេចក្រុមព្រះបានមានប្រសាសន៍បញ្ជាក់ថា នេះជាការបង្រួបបង្រួមជាប្រវត្តិសាស្ត្រ ដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចជាអ្នករាជានិយម ហើយបានបង្រួបបង្រួមគណបក្សរាជានិយមទាំងពីរឡើងវិញ។ សម្តេចក្រុមព្រះបានមានប្រសាសន៍បញ្ជាក់ថា នឹងមិនមានការបែកបាក់គ្នាទៀតទេ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបង្រួបបង្រួមហើយមក។ នៅក្នុងការបង្រួបបង្រួមគណបក្សហ៊្វុនស៊ិនប៉ិច សម្តេចក្រុមព្រះធ្វើជាប្រធាន ឯលោក ញឹក ប៊ុនឆៃ ធ្វើជាអនុប្រធាន។ ក្នុងនោះដែរ ក៏មានការសន្យាឲ្យសកម្មជនគណបក្សនីមួយៗបោះឆ្នោតគាំទ្រទៅវិញទៅមក សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ តាមមណ្ឌលមួយចំនួន ដែលថ្នាក់ដឹកនាំនៃគណបក្សទាំងពីរនឹងធ្វើការជជែកគ្នាក្នុងពេលឆាប់ៗនេះ៕

Well, it's never too late !
ReplyDeleteកុំមាត់ឮៗ ទុកឱ្យមាន់ពង !
I am not feeling well at all. I get light headache, stomachache. Oh wait I need to go to the bathroom to do #1 and #2.
ReplyDeleteWhere is Srei Sa-at and my Whisky?
Some people like to live with bullshit things
ReplyDelete1 work "clones"
ReplyDeleteHanoi circus clowns.
ReplyDeleteIs he new AH KREM (Sak Pram's Hun Sen)?
ReplyDeleteBoth are DUMB DOGS. How many Funcinpec soldiers died for these two dogs. Nhik Bun Chhay is ugly dog! Ranaridh is a DUMB dog.
ReplyDeleteDUMB DOGS!
DUMB DOGS MARRIED WITH THE DUMB DOG.
ReplyDeleteBOTH OF THEM ARE HUN SEN DOGS.
Pol Pot,
ReplyDeleteAll Khmer have every rights to hate, anber about Pol Pot but I give credit to Pol Pot for never kneeling down in front of yuon and Hanoi and Hun Sen begging for personal interests and personal power from yuon Hanoi and and Hun Sen regime like Ranariddh and Nhik Bun Chhay and other members of some Khmer.