Friday, June 22, 2012

Cambodia and the US to continue debt negotiations

កម្ពុជា និង​អាមេរិក បន្ត​ចរចា ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល​

ថ្ងៃទី 22 មិថុនា 2012
ដោយ: សុខ ភក្តី
Cambodia Express News

ភ្នំពេញ: រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ទី​១២​មិថុនា ឆ្នាំ​២០១២ បាន​បន្ត​លើកឡើង​បញ្ហា​បំណុល ដែល​កម្ពុជាបាន​ជំពាក់​អាមេរិក ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៧០​។ កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ចង់ឲ្យ​អាមេរិកបង្វែ​រប្រាក់​បំណុល​នោះទៅ​ជា​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​

​ក្នុង​សន្និសីទកាសែត ពេល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន ​សែន វិលត្រឡប់​មក​ពី​កិច្ចប្រជុំ​កំពូល G20 កាលពី​យប់​ថ្ងៃ​ទី​២១​មិថុនា ឆ្នាំ​២០១២ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស បាន​មាន​ប្រសាសន៍​ថា "​ដោយសារកន្លងមក ការដោះស្រាយ​បំណុល​របស់​កម្ពុជា ចំពោះ​អាមេរិក​នេះ មាន​ការចរចា​គ្នា​ជាច្រើន​ដង​ហើយ រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ជាមួយ​សហរដ្ឋអាមេរិក​។ ខ្ញុំ​បាន​ស្នើ​ទៅ​លោក​ស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ថា ធ្វើ​យ៉ាងណា​បន្ត​ការចរចា​ទៀត រហូត​ដល់​ការដោះស្រាយ​បញ្ហា​បាន​ជា​ស្ថាពរ ហើយ​កន្លង​មកកម្ពុជា​បាន​សំណូមពរ ឲ្យធ្វើ​យ៉ាងណាគិត​អំពី​ការប្រាក់ តាំង​ពី​បំណុល​ដើម អំពី​បញ្ហា​នេះ​។

ទី​១ គិត​អំពី​ការប្រាក់​។
ទី​២ គិត​អំពី​រយៈពេល​សង នៃ​បំណុល​នេះ និង
​ ទី​៣ ធ្វើយ៉ាងណាប្រែក្លាយ​បំណុល​នេះទៅ​ជា​ជំនួយ​ដល់​កម្ពុជា​។ ប៉ុន្មាន​ភាគរយ ជា​ជំនួយ​ដល់​កម្ពុជា និង​ប៉ុន្មាន​ភាគរយដែល​កម្ពុជានឹង​ត្រូវ​សង​។


ប៉ុន្តែ​នៅ​មិនទាន់​មាន​ការយល់ព្រមពីអាមេរិក​​ទេ តែ​សំខាន់គឺ​យើងខំបន្ត​ការចរចាដើម្បី​រក​ដំណោះស្រាយ​"​។​


​ក្នុង​កិច្ចប្រជុំ​រវាង​មន្ត្រីការទូត​កម្ពុជានិង​អាមេរិក ក្នុង​ពេល​កន្លងមក ក៏​តែងតែ​លើកឡើង​ពី​បញ្ហា​កម្ពុជា​ជំពាក់​បំណុល​សហរដ្ឋអាមេរិក ដែល​មាន​ចំនួន​ជាង ៣០០ លាន​ដុល្លារ តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ សម័យ​សាធារណរដ្ឋ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​សេនាប្រមុខ លន់ នល់​។

​តាម​របាយការណ៍ កម្ពុជា​បាន​ជំពាក់​បរទេស​ប្រមាណ​ជាង ៦.០០០ លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះកម្ពុជាជំពាក់​ចិន​ជាង ២.០០០ លាន​ដុល្លារ សហព័ន្ធរុស្ស៊ី​ជាង ១.៨០០ លាន​ដុល្លារ​អាមេរិក និង​អាមេរិក​ជាង ៣០០ លាន ដុល្លារ​អាមេរិក​៕

2 comments:

  1. Anonymous7:57 PM

    Poor Khmer villagers can't eat these glossy magazines. Give the money that used to print the magazines to these people is a better advertisement for the CPP.

    ReplyDelete
  2. Anonymous9:45 PM

    Sen and his crony are the Win Win
    people, while Cambodia and her citizens
    are the lose lose victims.

    Cambodians will or are under Viet's.

    ReplyDelete