Wednesday, June 20, 2012

Nhiek Bun Chhay scared that Ranariddh would use the united Funcinpec party to work with Sam Rainsy

នរោត្តម រណឬទ្ធិ​ និង​ហ៊្វុនស៊ិនប៉ិច​បែកបាក់​គ្នា​ជាថ្មី​និងជា​លើកចុង​ក្រោយ​

ថ្ងៃ អង្គារ 19 មិថុនា 2012
ដោយ លាង ដឺលុច
Radio France Internationale

ព្រះអង្គ​ម្ចាស់​នរោត្តម រណឬទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ប្រកាស​ដក​ព្រះកាយ បញ្ចប់​ការ​ការ​រួបរួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ហើយ​បាន​ទម្លាក់​ការ​ទទួល​ខុសត្រូវ​ទាំងស្រុង​ទៅ​លើ​លោក​ញឹក ប៊ុនឆៃ​ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។​ លោក ញឹក ប៊ុនឆៃ​វិញ​បាន​ថ្លែង​សោកស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ព្រះអង្គម្ចាស់​រណឬទ្ធិ។

មិន​អាច​ទៅ​រួច​ឡើយ ការ​រស់នៅ​រួមគ្នា​វិញ​រវាង​សត្រូវ​បងប្អូន​ហ៊្វុនស៊ិនប៉ិច ​និង​នរោត្តម រណឬទ្ធិ។

បើ​ទោះ​ជាការ រួមគ្នា​ចុងក្រោយ​នៅ​ថ្ងៃ​ទី២៤​ឧសភា​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​សម្រប​សម្រួល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​ដោយ ប៉ុន្តែ​វា​បាន​រលាយ​ទៅវិញ​បាត់​ហើយ

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ដំណាក់​របស់​ព្រះអង្គ​ក្នុង​បុរី​ឧទ្យាន​បាសាក់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ព្រះអង្គម្ចាស់​រណឬទ្ធិ​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​បែកបាក់​ជា​ថ្មី​នេះ ហើយ​ព្រះអង្គ​បាន​ដាក់​ការ​ទទួលខុសត្រូវ​ទាំងអស់​ទៅ​លើ​លោក​ញឹក ប៊ុនឆៃ ដែល​ព្រះអង្គ​អះអាង​ថា មិន​មាន​បំណង​ពិតប្រាកដ​ចង់​បាន​ការ​រួបរួម។

ភ្លាមៗ​បន្ទាប់​ពី​ការ​ប្រកាស​របស់​ព្រះអង្គម្ចាស់​រណឬទ្ធិ លោក​ញឹក ប៊ុនឆៃ​ក៏​ថ្លែង​ការ​សោកស្តាយ​ដូចគ្នា​ដែរ។ ការ​សោកស្តាយ​របស់​ហ៊្វុនស៊ិនប៉ិច​ត្រូវ​ផ្សាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ទៀត​ផង។ ចំពោះ​ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្តី​បារម្ភ​តែ​មួយ​ដែល​ធ្វើ​អោយ​លោក​ច្រានចោល​ការ​រួបរួម​ជាមួយ​ព្រះអង្គ​ម្ចាស់​នោះ គឺ​ការ​ខ្លាច​ព្រះអង្គម្ចាស់​យក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថ្មី​ដែល​ព្រះអង្គ​នឹង​ធ្វើ​ជា​ប្រធាន​ទៀត​នោះ ​ទៅ​សហការ​ជាមួយ​គណបក្ស​សម ​រង្ស៊ី

4 comments:

  1. Anonymous4:28 AM

    pouch ah sdach chkout sam rainsy treiy brayath

    ReplyDelete
  2. Anonymous6:25 AM

    If SRP merge wirh royalist, SRP will be dead too!

    ReplyDelete
  3. Anonymous6:45 AM

    បើគណៈបក្ស សម រង្ស៊ី ត្រូវរូវនឹង គណៈបក្ស
    អស់រិទ្ធនោះ រាស្ត្រខ្មេរនឹងរត់ចោលគណៈបក្ស
    សម រង្ស៊ី។ គណៈបក្ស សម រង្ស៊ីត្រុវងាប់
    ប្រទេសខ្មែរត្រូវស្លាប់ ដុចលាវ ចំបា និង ខ្មែរ
    ក្រោម។
    ខ្មែរភាគច្រើន គឺស្អប់ពូជស្ដេច មានពូជសីហនុ
    ជាដើម៕

    ReplyDelete
  4. Anonymous10:36 AM

    Ranarith should never trust ugly bunchhay for he has been already bouht by hun sen. ranarith's political career is dead now. do not push your luck to more humiliation and shame. you already destroyed your royal families and party because of your greed and dishonest to your party members. you are done now!!!

    ReplyDelete