គណ:កម្មការវប្បធ៌មបានប្រែពាក្យ :
- Desastre(disaster) = ហាយនភាព
- Catastrope(catasrophy) = មហន្តរាយ
Globe, globalisation and universal, universalisation.
កន្លមក ជាទូទៅគេបកពាក្យ "Globe" ថា "ភូគោល" (ភូ + គោល) (see also ជួន ណាត ១៩៦៧ ទ៨២៣)។ មុននេះបន្តិចគេបក "globe" ថា "ទ្វីប" (Jean Moura, Cambodgien Vocabulaire (1878) ឯពាក្យថា "universel(universal)" ប្រែជាទូទៅថា "សាកល":(ញ. ថែម "ពាក្យថ្មីៗ..." កម្ពុជាសុរិយា (លេខ៤ ១៩៤៩)។
ទាំង"សាកល" ទាំង "universal" មានន័យថា "ទូទៅ". មិនមានន័យថា "ភូ ឬ ភូគោល" ឬ "លោក"ទេ។ (ចំណាំ : "ភវ:" ជាមូលសព្ទនៃពាក្យ " ភូ "ភូត "ភព ភាព ភាវ: "សភាវ:" សភាព "ពិភព")។
"Globalisation" គួរប្រែថា "ភូឧបនីយកម្ម" ឬ "ភូគោលូនីយកម្ម" ឬ "លោកូនីយកម្ម" ឬ ឲ្យខ្លីស្រួលនិយាយ "ភូនីយកម្ម" ឬ "ភូគោលនីយកម្ម" ឬ "លោកនីយកម្ម" វាសមស្របជាង។
ម្យ៉ាងទៀត ន័យជាខ្មែរនៃ "globlisation" យើងមានយូរហើយគឺពាក្យ "លោកវុឌ្ឍិ" ឬ "លោកវឌ្ឍន៍" : (ទូច គឹមសឿន ប្រជុំពាក្យវប្បធម៌ ១៩៥៦ ទំ55)។ ថៃគេប្រែ "globalisation" ថា "โลกาภิวัตน์(លោកាភវឌ្ឍន៍)" សឹងដូចខ្មែរដែរ។
សាកលភាវូបនីយកម្ម(សាកល +ភាវ/ភាព + ឧបនីយ+កម្ម) វាខុសន័យ ខុសរឿង "globalisation". "សាកលភាព" មានន័យថា"ភាពទូទៅ/universality" . "សាកល" ជាសភាពគុណនាម ដើម្បីបង្កើតសភាពនាម គេធ្វើអញ្ភសកម្ម (affixation)ដោយយកបច្ចឹមស័ព្ទ "ភាព" ដាក់ភ្ជាប់: សាកល+ភាព = សាកលភាព។ ខ្ញុំចង់និយាយថា "ភាព"មិនមែនមកពី ភូ ឬ ភព ទេ ថ្វីបើពាក្យ ភាព ភាវ ពភ ភូ ភូត មកពីពាក្យតែមួយគឺ "ភវ: " ក៏ដោយចុះ តែ "ភាព"ទីនេះជាបច្ចឹមស័ព្ទដោយលែកទៅហើយ។ ដូចបច្ចឹមស័ព្ទ "ធម៌" កាលណាវាជាអញ្ពសសព្ទ (ឧ. មនុស្សធម៌ សុភាវធម៌) វាលែងជាមានន័យជា "ធម៌" ឬ "ច្បាប់" ទៀតហីយ។ ដូច្នេះ "សាកលភាវូបនីយកម្ម" ជាវេវចន:ស័ព្ទនឹង "ទូទៅឧបន័យកម្ម " មិនមែននឹង "ភូឧបនីយកម្ម" ទេ ។
ដោយលែក រហូតដល់ឥឡូវ យើងពុំទាន់មានឯកភាពក្នុងការធ្វើអញ្ពសកម្ម ក្នងការបង្កើតការណន្តនាម (affixation of causitive noun) ផងទេ។ កន្លងមក "គេបានបង្កើតការណន្តនាមដោយប្រើបច្ចឹមស័ព្ទបែបនេះម្តង បែបនោះម្តង "ពោលគឺម្តងយក "កិច្ច" ម្តងយក "កម្ម" ម្តងយក "ឧបនីយកម្ម" ម្តង "នីយកម្ម" ។ល។មកប្រើ ដូចជា: ប្រជាធិប្តេយ្យូបនីយកម្ម ឬ ប្រជានុវឌ្ឍន៍ (democratisation) យោធូនីយកម្ម (militarisation) ឬ វិយោធូនីយកម្ម (de-militarisation) អាណានិគមកម្ម ឬអាណានិគមកិច្ច (colonisation) ជាតូបនីយកម្ម (nationalisation) ធម្មនិយាមកម្ម (nornalisation)។ ល។
ទាំងអស់នេះយើងអាចយក បច្ចឹមស័ព្ទ "នីយកម្ម" តែមួយមកប្រើបានទាំអស់ ទេតើ។ វាត្រូវន័យផង ព្រោះ "នីយ" មកពីកិរិយាសព្ទ "នេតិ" (នាំទៅ នាំឆ្ពោះ)។
ឯ "ឧបនីយ" (ឧបនីយកម្ម) មានន័យថា "យកមកជិត" គឹវាមិននាំទៅណាទេ។ ខុសន័យ ខុសដៅ ហើយវាវែងជាង "នីយកម្ម" ទៀតផង។ ហើយដោយសារ វាជាសព្ទដែលផ្តើមដោយស្រ: "ឧ" កាលណាយកវាប្រើជាបច្ចឹមសព្ទ ត្រូវធ្វើសន្ធិ ភ្ជាប់ស័ព្ទណាដែលមានស្រ:ខាងចុង ឧ. : យោធូបនីយកម្ម (យោធា+ឧបនីយកម្ម)(militarisation) ឧស្សាហូបនីយកម្ម (ឧស្សាហ + ឧបនីយកម្ម) Industrialsation): (Keng Vannsak, Principes de creation des mots nouveaux, (1964).
អស់លោក គណៈកម្មការបង្កើតពាក្យនិងកម្ចីពាក្យ គួរកែរឲ្យត្រូវ ហើយ ធ្វើ "ឯកភាពនីយកម្ម" ការប្រើបច្ចឹមសព្ទ និង អញ្ភសស័ព្ទ ដូចលោក កេង វ៉ាន់សាក់បានចង្អុលប្រាប់មកនោះហើយ។
ទូច បូរ៉ា
ទូតបូរ៉ាជួយប្រែពាក្យខាងក្រោមបានទេ?
ReplyDeleteសីហនូបនីយកម្ម
សីហនុរកដ្ឋាន
សីមុនីយកម្ម
ម៉ូនិកុបកម្មមាន
ម៉ូនិកយោនីហីយនកម្ម
សីហនុបករយួនូបនីយកម្ម
សីហនុទាសករូបនីយកម្ម