Tuesday, August 28, 2012

ព្រះអង្គ​ម្ចាស់​ម្នាក់ និង​សមាជិក​បក្ស រណ​ឫទ្ធិ ចូល​រួម​បក្ស​សង្គ្រោះ​ជាតិ

លោកសម រង្ស៊ី និង​ កឹម សុខា មេដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​។ រូបថត សហ​ការី
មាស សុខ​ជា​ www.postkhmer.com
ភ្នំពេញៈ សមាជិក​ម្នាក់​នៅ​ក្នុង​គ្រួសារ​រាជ​វង្ស និង​អ្នក​គាំទ្រ​គណ​បក្ស​នរោត្តម រណ​ឫទ្ធិ ចំនួន ៨ ស្រុក នៅ​ខេត្ត​ស្វាយ​រៀង​បាន​ទៅ​ចូល​រួម​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ទើប​តែ​ត្រូវ​បាន​បង្កើត​ឡើង រវាង​គណ​បក្ស​ប្រឆាំង​ពីរ គឺ​គណ​បក្ស​សម រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស។ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុពល ដែល​ជា​អតីត​សមាជិក​គណបក្ស​នរោត្ត​ម រណឫទ្ធិ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា ព្រះ​អង្គ បាន​សម្រេច​ព្រះ​ទ័យ ទៅ​ចូល​រួម​ជាមួយ​គណបក្ស សង្គ្រោះ​ជាតិ​ហើយ ពី​ព្រោះ​ព្រះ​អង្គ អរគុណ​គណបក្ស​នេះ ដែល​បាន​ជួយ​ការ​ពារ​«ទឹក​ដី»​កម្ពុជា។ ព្រះ​អង្គ​ម្ចាស់ ចក្រី​នុពល មាន​បន្ទូល​ថា៖ «ការ​រួម​បញ្ចូល​គ្នា របស់​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច និង គណបក្ស​នរោត្ត​ម រណឫទ្ធិ នឹង​ល្អ​មើល​តែ​សំបក​ក្រៅ តែ​ពួក​គេ​មិន​អាច​ជួយ​សង្គ្រោះ​ជាតិ​បាន​ទេ»។ ព្រះអង្គ ​ម្ចាស់​បន្ត​ថា៖ «ខ្ញុំ​បាន​រង់​ចាំ​រយៈ​ពេលជា​យូរ​មក​ហើយ ឲ្យ​តែ​គណបក្ស​ប្រឆាំង​ទាំង​ពីរ រួម​បញ្ចូល​គ្នា ខ្ញុំ​ត្រូវ​តែ​ចូល​រួម»។ ព្រះ​អង្គ​ម្ចាស់​អះ​អាង​ថា មាន​សមាជិក​ជា​ច្រើន​ដទៃ​ទៀត នៃ​គណ​បក្ស​នរោត្ត​ម រណឫទ្ធិ មក​ពី​ស្រុក​ចំនួន ៨ ក្នុង​ខេត្ត​ស្វាយ​រៀង ក៏​តាម​ព្រះ​អង្គទៅ​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។ ជាការឆ្លើយ ​តប លោក សម រង្ស៊ី បាន​សរសេរ​លិខិត​មួយ ទៅ​ព្រះ​អង្គ​ម្ចាស់​ចក្រី​នុពល​ថា លោក​មាន​ការ​អរគុណ​យ៉ាង​ខ្លាំង និង​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ ព្រះ​អង្គ​ម្ចាស់ ដែល​បាន​សម្រេច​ព្រះ​ទ័យ ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សង្គ្រោះ​ជាតិ។ លោក ទីម ទិដ្ឋិ​កា អនុ​ប្រធាន​ប្រតិបត្តិ នៃ​គណបក្ស​នរោត្តម រណឫទ្ធិ ក្នុង​ខេត្ត​ស្វាយ​រៀង បាន​សរសេរ​លិខិត​មួយ​ច្បាប់ផ្ញើ​ជូន​លោក សម រង្ស៊ី កាលពី​សប្តាហ៍​មុន ដោយ​ស្នើ​សុំ​ចូល​រួមជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ តាម​ព្រះ​អង្គ​ម្ចាស់ ចក្រី​នុពល។ ទោះយ៉ាង​ណាក្តី លោក សៅ រ៉ានី ដែល​ជា​អតីត​ប្រធាន​ស្តីទី គណបក្ស​នរោត្តម រណ​ឫទ្ធិ ហើយ​ដែល​ឥឡូវ​នេះ បាន​រួប​រួម​គ្នា ជា​មួយ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច បាន​អះ​អាង​ថា ពួក​គេ​មិន​មែន​ជា​សមា​ជិក​ គណបក្ស នរោត្ត​ម រណឫទ្ធិទេ ហើយ​លោក​បាន​ព្រមាន​ថា នឹង​ដាក់​ពាក្យ​បណ្តឹង ប្រសិន​បើ​នរណា​ម្នាក់ នៅ​តែ​ប្រើ​ឈ្មោះ គណបក្ស នរោត្តម រណឫទ្ធិ ដើម្បី​ទៅ​ចូល​រួម​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា ព្រះ​អង្គ​ម្ចាស់ ចក្រី​នុពល ជា​សមាជិក​ម្នាក់​នៃ​គ្រួសារ​រាជ​វង្ស។ លោក សៅ រ៉ានី បន្ត​ថា​៖ «ខ្ញុំ​មិន​យល់​នោះ​ទេ គាត់​ជា​សមាជិក​រាជ​វង្ស ប៉ុន្តែ​ចូល​រួម​ជាមួយ​គណបក្ស​ប្រឆាំង ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល ដែល​គាំទ្រ​អ្នក​រាជា​និយម»៕ P

24 comments:

  1. Anonymous10:06 PM

    គួរតែពួកសហជីវិនអស់នោះល្មមស្វាង
    ស្រាសំប៉ាញហើយ គួរបញ្ឍប់នូវបែប
    គម្រាមកំហែងដែលមានដដែលជាដដែល
    ក្នុងសង្គមខ្មែរ បើបង្កើតគណៈបក្សហើយ
    ហួងហែងទុកតែពួកខ្លួនទេនោះ ម៉េចមិន
    ធ្វើឲ្យបានល្អតាំងពីដើមមក ត្រូវទុកឲ្យ
    គេបើកភ្នែក បើកត្រចៀក បើកមាត់ផង
    ត្រូវចាំ ដីខ្មែរត្រូវតែខ្មែរនៅ បើពួកសហជីវិន
    នៅចង់គាំទ្រជនក្បត់ជាតិ សូមអញ្ជើញ
    ទៅតែឯងទៅ ទុកសេរីភាពឲ្យគេផង ។

    ReplyDelete
  2. Anonymous10:40 PM

    គណបក្ស​សង្គ្រោះ​ជាតិ បាននឹងកំពុងប្រើយុទ្ធសាស្ដ្រ
    នឹងយុទ្ធវិធី ​រំលាយគណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច និង គណបក្ស​នរោត្ត​ម រណឫទ្ធិ ចេញពីផ្ទាំងស៊ីប
    យុទ្ធនាការបោះឆ្នោត ដោយផ្ដល់ប្រយោជន៍ដល់
    អ្នករត់ចោលបក្សពួកខ្លួនមកចូលរួមនឹង
    គណបក្ស​សង្គ្រោះ​ជាតិ ជាបុណ្យស័ក្ដិ,ឋាន:,
    តំណែងធំជាង ច្រើនជាងគណបក្ស​ពីមុន...!

    ReplyDelete
  3. Anonymous11:20 PM

    During this most crucial time in our history, the unification of the 2 parties has given Khmer people hope that Cambodia will be liberated from the expansionist Vietnam and its puppet Hun Sen in this 2013 election.

    Wishing the CNRP is getting stronger and stronger until it reaches its goal of freeing Cambodia from the neocolonialist hypocrite Vietnam.

    BT

    ReplyDelete
  4. Dear Folks at KPPM,

    In plain and simple language, what will you guys at KPPM and your leader buy by attacking and badmouthing other opposition party?

    Volunteering to work in my capacity for ANY opposition party to get rid of Hun Sen and his cronies is the only ambition at this point of my life, as one Khmer to the backbones!

    Let's stop dividing Khmers and let's move forward even with differing philosophical and political approaches!!!

    Good luck to all of us, Khmer!


    ReplyDelete
  5. Anonymous12:20 AM

    I am feeeling so sorry for this prince who is jioning the party which going to vanish his royal family when they win the election. And all of you out there should know that ah rainsy's father was a traitor that why sihanok killed him. You think this guy would forgive the person who killed his father? I don't think so. Plus rainsy is not a good leader no one will vote for him. and ah sokha is an idiot who wants only money, some power and young girlssssssssss that is it for him.

    sith phila,pa

    ReplyDelete
  6. Anonymous12:35 AM

    Ah sith phila,pa

    You deserve to be handed out blinfolded to the firing squad ...

    ReplyDelete
  7. Anonymous12:57 AM

    12:20am and 12:35am,

    hun sen is looking for guys like you who speak and treat other khmers like him.

    Yeah, nothing like uncivility and swift justice with guns.

    ReplyDelete
  8. Anonymous1:08 AM

    Oh not to worry about this sith phila,pa. @12:20 AM. He is one of Hn Sen's for-life-valet who will end up being exterminated by Hun Sen anyway when time comes...

    Hope this helps boost up your thoughts about uncivility a little bit.

    ReplyDelete
  9. Anonymous1:34 AM

    FAKED PRINCE, SCREW HIM

    ReplyDelete
  10. Anonymous2:08 AM

    ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្ស​សង្គ្រោះ​ជាតិ គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ! ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរនិងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ន សែន! ហើយពួកប្រឆាំងទាំងនេះគឺគ្មានបំណងធ្វើការផ្លាស់ប្តូរពិតប្រាកដទេ។

    ReplyDelete
  11. Anonymous2:10 AM

    ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្ស​សង្គ្រោះ​ជាតិ
    គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ! ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរនិង
    ជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ន សែន! ហើយពួកប្រឆាំងទាំងនេះគឺគ្មានបំណងធ្វើការ
    ផ្លាស់ប្តូរពិតប្រាកដទេ។

    ReplyDelete
  12. Anonymous2:18 AM

    2:08 and 2:10 AM,

    My cousin Sonando went to jail because of you KPPM and SS Rotha!

    I don't know what do you just yet at this point...

    What do you think I should do, 2:08and 2:10 AM?

    ReplyDelete
  13. Anonymous3:04 AM

    My wishes as Khmer, please help me add to the list.

    Khmer love Khmer
    Khmer help Khmer
    Khmer Unity
    Khmer care for Khmer


    ReplyDelete
  14. Anonymous3:29 AM

    12:02AM, KPPM មិនយកខ្មែរណាជាសត្រូវទេ តែយើងចង់កែតម្រូវដល់ពពួកផ្កាប់មុខនិងពពួកមេធ្វើនយោបាយបោកប្រាសបង្រ្គប់កិច្ចអោយភ្ញាក់ខ្លួនឡើងហើយឈប់បន្តរធ្វើនយោបាយបង្រ្គប់កិច្ចតទៅទៀតតែប៉ុណ្ណោះ ពីព្រោះប្រទេសជាតិយើងទឹកលិចច្រមុៈហើយ បើមិនចង់អោយពួកយើងហៅថាពួកបង្រ្គប់កិច្ចនោះត្រូវតែបញ្ឈប់នូវនយោបាយឡែៗនិងឡប់ៗនេះតទៅទៀត។

    ReplyDelete
  15. Anonymous3:47 AM

    Hello 3:29 AM,

    Please re-read below:

    Let's stop dividing Khmers and let's move forward even with differing philosophical and political approaches!!!

    Good luck to all of us, Khmer!

    ReplyDelete
  16. Anonymous4:45 AM

    2:18AM,សូមបញ្ជាក់ថាលោក ម៉ម សូណង់ដូ ដែលជាជីដូនមួយរបស់លោក រឿងដែលអា ហ៊ុន សែនចាប់គាត់ដាក់គុកព្រៃសរនេះគឺមិនមែនដោយសារគាត់ជាប់ពាក់ព័ន្ធជាមួយចលនាអំណាចពលរដ្ឋខ្មែរនោះទេ គឺគាត់តាមទៅយកសារពត៌មានពិតពីចលនាអំណាចពលរដ្ឋខ្មែរដែលបានទៅដាក់ពាក្យបណ្តឹងនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)នៅប្រទេសហូឡង់ ក្នុងនាមជាអ្នកសារព៌មានតែប៉ុណ្ណោះ ព្រោះគាត់ចង់ដឹងការពិត គាត់គ្មានកំហុសអ្វីទាំងអស់ ដូច្នេះពួកវាដែលចាប់លោក ម៉ម សូណង់ដូទេដែលជាអ្នកខុស ដោយខឹងនិងគាត់ពីរឿងនេះរួចចោទប្រកាន់ដាក់គាត់រឿងផ្សេងថាគាត់ចង់បង្កើតតំបន់អាបគមន៍នៅខេត្តក្រចេះទៅវិញ។ ដូច្នេះលោកគួរតែដាក់កំហុសទៅលើអាហ៊ុន សែនទើបត្រូវ។

    ReplyDelete
  17. Anonymous5:08 AM

    3:47AM, KPPM are not the Khmer divider ok? we have the solutions to remove ah Hun Sen, we mean what we are saying ok? we not just do to fools Khmer people ok?

    ReplyDelete
  18. Anonymous5:19 AM

    Does this prince represent Svay Rieng in Congress ? How many of his supporters
    in 8 districts ? What is CNRP's motivation, beside money , to brag about this
    corrupt not well known prince . A gossip , in PP' and provinces' coffee houses ,
    saying that CNRP desperately needs funds so that it start to repeat FUNCINPEC's
    policy in 1990's of selling seats before elections .
    watch out ! Hun Sen will send more of his spies to break the CNRP apart and
    Kem Sokha will be the next Nhek Bun CHHAY , the CPP's puppet .
    គណបក្សសង្គ្រោះជាតិ នឹងខាតបង់សន្លឹកឆ្នោត ដោយសារតែឱបក្រសោបពួកឆ្កែពុករលួយ បំផ្លាញជាតិ នរោត្តមរណ្ណឬទ្ធិ ព្រោះអ្នកភូមិ
    យល់ថា គណបក្សថ្មី កំពុងតែចូលអន្ទាក់ របស់ហុ៊ន សែន ដោយមិនដឹងខ្លួន ។ យើងខ្ញុំក៏យល់ដូចអ្នកភូមិដែរថា គណបក្សសង្គ្រោះជាតិ
    មិនគួរមានមោទនភាព ខ្លាំងក្លាពេកទេ ចំពោះអង្គម្ចាស់ដែលមិនសូវគេឮឈ្មោះ បោះសម្លេង រកតែអ្នកគាំទ្រឲបានកៅអី១ក្នុងសភា មិនបាន
    ផងនោះ ។ ស្តេច ឬអ្នកធំ ធ្វើខុស ត្រូូវមានទោសដូចរាស្ត្រ ។

    ReplyDelete
  19. Anonymous12:05 PM

    ខ្មែរគ្រប់គ្នានិងគ្រប់គណបក្សប្រឆាំងចង់អោយមានការផ្លាស់ប្តូររបបកញ្ជៈយួនបច្ចុប្បន្នថាតើយើងជ្រើសរើសយកមួយណា? ១-គណបក្សសង្រ្គោះជាតិរបស់កិម សុខា និង សម រង្ស៊ី តាមមធ្យោបាយចូលរួមនៃការបោះឆ្នោតដ៏ដែលនាឆ្នាំ២០១៣ខាងមុខនេះ ២-ចលនាអំណាចពលរដ្ឋខ្មែរ តាមមធ្យោបាយមិនចូលរួមនៃការបោះឆ្នោតជាដាច់ខាត, ដាក់ពាក្យបណ្តឹងពីបទឧក្រិដ្ឋកម្មប្រឆាំងនិងមនុស្សជាតិរបស់ហ៊ុន សែនទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិICCនិងអោយពលរដ្ឋងើបឡើងទូទាំងប្រទេសដេញពួកវាអោយចុៈចេញពីអំណាច
    What is your answer? 1 or 2

    ReplyDelete
    Replies
    1. Anonymous2:05 PM

      បើចង់ផ្តួលរំលំ សត្រូវ ចាំបាច់ត្រូវស្គាល់កម្លាំងខ្លួនឯង និងកម្លាំងសត្រូវឲបានច្បាស់លាស់ ទោះបីការប្រយុទ្ធខាងផ្នែក
      នយោបាយក្តី ខាងយោធាក្តី ។ ពួកយើងខ្ញុំដែលរស់នៅព្រៃក្រចេះ ធ្លាប់កាន់កាំភ្លើងតាំងពីអាយុ១៣ឆ្នាំ មិនខ្លាចចូលសមរភូមិ
      សារជាថ្មី បើសិនជាមានបុព្វហេតុ និងមេដឹកនាំត្រឹមត្រូវ គឺមិនមែនម៉ាកអាឈុន យ៉ាសិទ្ធ មកដេកចំតិតនៅអូតែលភ្នំពេញ
      ហើយយកលុយទៅបោកប្រាស ពលរដ្ឋល្ងង់ខ្លៅឲជិះរទេះភ្លើង ទៅវាយអាគាសុីម៉ង់ត៍គ្មានមនុស្សនៅ រុញមនុស្សល្ងង់ឲស្លាប់
      ហើយខ្លួនឯងជ្រែងហោប៉ាវ ដើរហួចនៅអាមេរិក នោះទេ ។ 
      មុននឹងឆ្លើយសំនួរអស់លោក ខាងចលនាកម្លាំងពលរដ្ឋ យើងខ្ញុំសុំឲអស់លាកឆ្លើយសំនួរយើងខ្ញុំសិន : 
      អស់លោកប្រាកដក្នុងចិត្តហើយថា ហុ៊ន សែនត្រូវតែបញ្ចេញកម្លាំងទ័ពទៅបង្ក្រាបការបះបារ រួចហើយគេនឹងរត់ចោល
      ប្រពន្ធកូនទៅពួននៅឯព្រៃ ព្រោះពួកបះបោរជាខ្មាំង មិនមែនបក្សនយោបាយប្រឆាំងតាមរដ្ឋធម្មនុញ្ញទេ ។ ចង់សួរអស់លោក
      ថា នៅពេលនោះពួកលោកនៅឯណា ? ហើយប្រទេសណាខ្លះជាអ្នកចិញ្ចឹមទ័ពព្រៃ និងផ្តល់អាវុធ ? ពួកលោកអាចមកជួបពួកយើងខ្ញុំនៅព្រៃក្រចេះ ហើយយើងខ្ញុំសុំដុតលិខិតឆ្លងដែនលោកសួន សេរីរដ្ឋា ចោទ បើលោករត់
      ចោលពួកយើង លោកត្រូវអស់ជិវិត ។ មិនត្រូវរុញខ្មែរដែលកំពុងរស់យ៉ាងវេទនា ឲគាត់ដើរតាមផ្លូវទល់ច្រក ទេ  សូម្បី
      តែស្តេចសីហនុដែលមានប្រជាប្រិយភាពខ្លាំង ក្នុងឆ្នាំ ១៩៧០ ក៏លោកបានចុះហត្ថលេខាជាមួយមហាអំណាចចិន ក្នុងការ
      ផ្តល់អាវុធ យ៉ាងជាក់លាក់ ទើបគាត់អពាវនាវឲកូនខ្មែរចូលព្រៃម៉ាកគី ចុះ លោកវិញ មានបង្អែកសម្រាប់រុញគូថយុវជន
      ខ្មែរដែរឬនៅ ? ត្រូវប្រាប់កូនខ្មែរឲយល់សិន ។
      ចំណែកឯរឿង តុលាការអន្តរជាតិនោះ មុននឹងគេចាត់ការហុ៊ន សែន ក៏គេត្រូវការមិតិយល់ព្រមភាគច្រើនពី ក្រុមប្រឹក្សា
      សន្តិសុខនៃអង្គការសហប្រជាជាតិដែរ ហើយចិននិងរុស្សី ច្បាស់ជាជំទាស់ គឺត្រូវប្រើពេលយូរ ហើយមិនប្រាកដថាបាន
      សម្រេចទៀត ។
      បើពួកអស់លោកយល់ថាគណបក្សសង្គ្រោះជាតិខ្សោយ ហើយពួកលោកក៏មិនខ្លាំងបុ៉ន្មានដែរ អញ្ចឹងហេតុអីក៏មិនរួបរួម
      គ្នា ? ឬ មួយយល់ថាមានតែអញ ?
      ចំណែកពួកព្រៃភ្នំយើងខ្ញុំដែលបានរៀនសូត្រតិចនោះ នឹងទៅបោះឆ្នោតឲ បក្សសង្រ្គោះជាតិសិនចុះ ព្រោះយីងខ្ញុំគិតខ្លីថា
      " បើចាញ់ឆ្នោត យើងអាចរស់ជុំគ្រួសារ តែ បើចាញ់ការបះបោរវិញ គឺត្រូវរត់ចូលព្រៃ ឲដំរីជាន់ ហើយ  " ។

      ព្នងក្រចេះ

      Delete
  20. Anonymous8:12 PM

    សូមបញ្ជាក់ថាលោក ម៉ម សូណង់ដូ
    ដែលអា ហ៊ុនសែនចាប់គាត់ដាក់គុកព្រៃសរ
    នេះគឺ ដោយសារអាជីដូនមួយ(2:18AM)
    របស់លោក ម៉ម សូណង់ដូនេះតែម្តង !......

    ReplyDelete
  21. Anonymous11:52 PM

    លោកឡឹម ពិសិត និយាយថា៖

    រឿងការបង្កើតចលនាអំណាច "ពុលរដ្ឋខ្មែរ" នេះ
    ជាឈុតឆាកនយោបាយរបស់អាឆ្កែយួនហ៊ុន សែនដែលយក ដំរីស្រុក ទាក់ដំរីព្រៃទេ...

    ពួកបណ្ឌិតបណ្ឌិតសុទ្ធតែចាញ់បោកអាសួន សេរីរដ្ឋាទាំងអស់។ អានេះវានាំអ្នកស្នេហាជាតិឲ្យចូលអន្ទាក់CPP នរណាគាំទ្រវា នរណាឧបត្ថម្ភវា នរណានៅជិតវា មិនយូរទេ វានឹងរាយការណ៍ទៅCPPឲ្យចាប់ដាក់គុកមិនខាន។ អាសារ៉ាត់ សាយ នៅរ៉ូតអាយឡិន និង អាប៊ូ ជឿននៅហ្វ៊ីឡា ក៏ជាមេគ្រោះថ្នាក់ខ្លាំងណាស់ដែរ ព្រោះពួកវាជាអ្នកគាំទ្រអាសួន សេរីរដ្ឋាតាំងពីណាពីណីមក ដល់សព្វថ្ងៃ។
    បណ្ឌិតទាំងឡាយ ឈប់ជឿតាមអាសួន សេរីរដ្ឋា
    និងដៃជើងវាទៅអាក្មេងម្នាក់នេះជាមេគ្រោះថ្នាក់
    ខ្លាំងណាស់៕

    យួនមានពាក្យស្លោក១ឃ្លាថា :

    << បណ្ឌិតខ្មែរ១០ មិនបានយួនឡប់១ >>

    ពីខ្មែរអូស្រ្តាលី

    ReplyDelete
  22. Anonymous3:49 AM

    2:05AM,បើមិនព្រមយល់ទេនោះ ហើយនៅតែមិនហ៊ាននាំគ្នាងើបប្រឆាំងជាមួយពួកវាទេនោះ ថ្ងៃខាងមុខនេះលោកមិនត្រឹមតែមិនបានជួបជុំក្រុមគ្រួសារប៉ុណ្ណោះទេគឺវានឹងបាត់ទឹកដីនិងពូជសាសន៍តែម្តង! ចលនាអំណាចពលរដ្ឋខ្មែរនៅតែឈរលើគោលការណ៍របស់ខ្លួនដ៏ដែលគឺប្តឹងនិងបាតុកម្មទូទាំងប្រទេស។

    ReplyDelete
  23. Anonymous1:01 PM

    @2:05 PM
    អាព្នងក្រចេះ = (រៀនសូត្រក្រចេះ-ក្រយល់)
    អាព្នងក្រចេះ = (អាព្នងចចេស)
    អាព្នងចចេស = (ភ្លើហើយរឹងក្បាលចុយម្រាយ)
    ===================================
    អាព្នងនេះនិយាយជាមួយវាយ៉ាង​ណានាំតែខាតពេលដូចចាក់ទឹកលើក្បាលទា!
    ===================================
    អាព្នងនេះដឹងតែធ្វើជាភ្លើឡឺកឹ ល្ងី​ល្ងើ ពកក!អាព្នង(CPP)នេះលាក់ពុតតែពិសពុល..ប្រយ័ត្ន!

    ReplyDelete