Monday, August 13, 2012

Ranariddh abandons ship for the 2nd time

ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ​ បើក​ឡាន​ឌុបអ្នកម្នាង​អ៊ុក ផល្លា​ និង​បុត្រ​ នៅ​ពេលយុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ​-សង្កាត់​​កាលពីថ្ងៃ​ទី​៣០ ខែ​​ឧសភា​កន្លង​ទៅ​។ រូបថត ហុង​ មិនា

ទ្រង់ ន.រណ​ឫទ្ធិ ប្រកាស​បោះ​បង់​អាជីព​នយោ​បាយ​ជា​លើក​ទី២

Monday, 13 August 2012
វង្ស សុខេង -​ Bridget Di Certo
The Phnom Penh Post

ភ្នំពេញៈបន្ទាប់​ពីជួប​នឹង​បញ្ហា​ជា​បន្ត​បន្ទាប់ និង​ការ​ធ្លាក់​ចុះ​ឥទិ្ធពល​នយោបាយ ក្នុង​រយៈ​ពេល​ជិត​២០​ឆ្នាំ​មក​នេះ ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទិ្ធ បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា ព្រះ​អង្គ​នឹង​ចាក​ចេញ​ពី​នយោបាយ​ជា​រៀង​រហូត ហើយ​ងាក​មក​ផ្តោត​លើ​ការ​ងារ​មនុស្ស​ធម៌​សង្គម​វិញ។

ក្នុង​ព្រះ​ជន្ម ៦៨ឆ្នាំ ព្រះ​អង្គ​ម្ចាស់ នរោត្តម រណ​ឫទ្ធិ ដែល​ធ្លាប់​ជា​អតីត​នាយក​រដ្ឋ​មន្រ្តី និង​មន្រ្តី​ជាន់​ខ្ពស់​ពីរ​រូប​ទៀត​នៃ​គណបក្ស​នរោត្តម​រណឫទិ្ធ ដែល​ម្នាក់​ជា​ប្រធាន​ស្តីទី និង​ម្នាក់​ជា​អ្នកនាំ​ពាក្យ​គណបក្ស បាន​ប្រកាស​លា​លែង ខណៈ​កំពុង​មាន​ទំនាស់​ផ្ទៃ​ក្នុង ក្នុង​គណបក្ស​រាជា​និយម​មួយ​នេះ។

ព្រះ​អង្គ​ម្ចាស់ នរោត្តម ​រណឫទិ្ធ បាន​ចេញ​សារ​លិខិត​ចុះ​ថ្ងៃ​ទី ១០ ខែ​សីហា ផ្ញើ​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ថា ៖ «​ខ្ញុំ នរោត្តម រណឫទិ្ធ ​សូម​ប្រកាស​ជា​ឱឡារិក​ជូន​ជន​រួម​ជាតិ​ជា​​ទី​ស្នេហា​ថា ដោយ​យល់​ឃើញ​ថា របប​រាជា​និយម​នៅ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នា​ពេល​បច្ចុប្បន្ន កាន់​តែ​មាន​ភាព​រឹង​មាំ ក្រោម​ការ ការ​ពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ និង​រាជ​រដ្ឋាភិបាល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​ដឹក​នាំ​ដោយ​គតិ​បណ្ឌិតរ​បស់ សម្តេច​អគ្គ​មហា​សេនាបតី​ តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា»។ «ខ្ញុំ​សូម​ប្រកាស​ចាប់​ពី​ពេល​នេះ​ត​ទៅ​ថា ខ្ញុំ​ឈប់​ធ្វើ​នយោ​បាយ​និង​មិន​ទទួល​ខុស​ត្រូវ​រាល់​កិច្ច​ការ​និង​សេចក្តី សម្រេច​ផ្សេងៗ​របស់​គណបក្ស​នរោត្តម រណឫទិ្ធ ត​ទៅ​ទៀត​ឡើយ ហើយ​ខ្ញុំ​នឹង​ចាប់​ផ្តើម​បំពេញ​ការងារ​មនុស្ស​ធម៌ សង្គម​កិច្ច ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ ក្រោម​ការ​គ្រង​រាជ​សម្បតិ្ត​របស់​ព្រះ​ករុណា ព្រះ​បាទ សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី»។


ព្រះ​អង្គម្ចាស់ រណឫទិ្ធ ដែល​កំពុង​គង់​នៅ Aix-en-Provence ប្រទេស​បារាំង មិន​អាច​ទាក់​ទង​ភ្លាម​ៗ បានទេ កាល​ពី​ម្សិលមិញ​។

សេចក្តី​ប្រកាស​លាលែង​ពី​នយោបាយ​របស់​ទ្រង់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី មាន​ទំនាស់​អំណាច​ផ្ទៃ​ក្នុង និង​រវាង​គណបក្ស​នយោបាយ​ពីរ គឺ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច និង​គណបក្ស នរោត្តម រណឫទិ្ធ ជា​ច្រើន​ខែ ខណៈ​ការ​ខិត​ខំ​បង្រួប​បង្រួម​គណបក្ស​ពីរ​នេះ​ជិត​មាន​ការ​ព្រម​ព្រៀង គ្នា​។

ប៉ុន្តែ សារ​លិខិត​លាលែង​របស់​ព្រះ​អង្គ ម្ចាស់ នរោត្តម រណឫទិ្ធ ពុំ​មាន​បញ្ជាក់​មូល​ហេតុ​ពិត​ពី​ការ​លាលែង​នេះ​ទេ ហើយ​មន្រ្តី​ពីររូប​ដែល​បាន​លាលែង​ព្រម​គ្នា​ដែរ​នោះ បាន​បញ្ជាក់​ថា គឺ​ដោយ​សារ​តែ​ភាព​ស្មោះ​ស្ម័គ្រចំ​ពោះ ព្រះ​អង្គម្ចាស់ ដែល​ឥឡូវ​បាន​ក្លាយ​ទៅ​ជា​អតីត​ប្រធាន​គណបក្ស នរោត្តម រណឫទិ្ធ ។

នេះ​ជា​លើក​ទី២ ដែល​ព្រះ​អង្គ​ម្ចាស់​នរោត្តម រណឫទិ្ធ លាលែង​ពី​អាជីព​នយោបាយ ដែល​លើក​ទី ១ ធ្វើកាល​ពី​ខែ​តុលា ឆ្នាំ​២០០៨ បន្ទាប់​ពី​បាន​ទទួល​ការ​លើក​លែង​ទោស ចំពោះ​បទ​ល្មើស​ក្លែង​បន្លំ ប៉ុន្តែ​ ព្រះ​អង្គ​បាន​យាង​ចូល​ឆាក​នយោបាយ​ជា​ថ្មី​ម្តង​ទៀត នៅ​ឆ្នាំ​២០១០។

លោក សៅ រ៉ានី អគ្គ​លេខា​ធិការ​នៃ​គណបក្ស នរោត្តម រណឫទិ្ធ ដែល​ដឹក​នាំ​ក្រុម​ជំទាស់​នឹង​ព្រះធាន​បក្ស និង​បាន​ចូលរួម​ក្នុង​ទំនាស់​ផ្ទៃ​ក្នុង បាន​កោត​សរសើរ ការ​សម្រេច​លា​លែង​នេះ ថា​ជា​ការ​បើក​ទ្វារ​ការ​បង្រួប​បង្រួម​រវាង​គណបក្ស​រាជា​និយម​ទាំង​ពីរ។

លោក សៅ រ៉ានី ថ្លែង​បញ្ជាក់​កាល​ពី​ម្សិល​មិញ​ថា គណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​ជា​គោល​ការណ៍​រួច​ហើយ ដើម្បី​ចាប់​ផ្តើម​រៀប​ចំ​សមាជ​បង្រួប​បង្រួម​បក្ស​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ហើយ​សមាជិក​គណបក្ស នរោត្តម រណឫទិ្ធ ដែល​ពុំ​មាន​អាសនៈ ក្នុង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​រដ្ឋ​សភា នឹង​ត្រូវ​បង្រួប​បង្រួម​ក្រោម​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច។

លោក សៅ រ៉ានី អះអាង​ដូច្នេះ​ថា៖ «​ខ្ញុំ​គិត​ថា ការ​លា​លែង​របស់​ព្រះ​អង្គ​ម្ចាស់​នរោត្តម រណឫទិ្ធ និង​មន្រ្តី​ជាន់​ខ្ពស់​ទាំង​ពីរ​រូប មិន​ប៉ះពាល់​ដល់​យុទ្ធ​សាស្រ្ត​បង្រួប​បង្រួម​គណបក្ស​រាជា​និយម​ឡើយ។​នេះវា ជា​ពេល​វេលា​ល្អ​សម្រាប់​ព្រះ​អង្គ​សម្រាក​កាយ ហើយ​គណបក្ស នរោត្តម រណឫទិ្ធ ត្រូវ​រំពឹង​ថា នឹង​បោះ​ឆ្នោត​ជ្រើស​ប្រធាន​ស្តីទី​នៅ​ថ្ងៃ​ចន្ទ [ថ្ងៃ​នេះ]»។

លោក ប៉ែន សង្ហា អតីត​អ្នកនាំ​ពាក្យ​គណបក្ស នរោត្តម រណឫទិ្ធ ដែល​លា​លែង​តាម​ព្រះ​អង្គ នរោត្តម រណឫទិ្ធ កាល​ពី​ថ្ងៃ​សុក្រ ​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា លោក​បាន​លាលែង​ព្រោះ​តែ​លទ្ធផល​នយោបាយ​មិន​ស័ក្តិ​សម​សម្រាប់ មន្រ្តី​ជាន់​ខ្ពស់​ខ្លះ​ក្នុង​គណបក្ស​រាជា​និយម​ទាំង​ពីរ

លោក​ថ្លែង​ថា៖ «​ខ្ញុំ​គិត​ថា ការ​បង្រួប​បង្រួម​រវាង​គណបក្ស នរោត្តម រណឫទិ្ធ និង​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ដោយ​គ្មាន​ព្រះ​អង្គ នរោត្តម រណឫទិ្ធ ចូលរួម​មាន​ន័យ​ថា ពួកគេ​នឹង​មិន​ទទួល​បាន​ឆ្នោត​ពី​ថ្នាក់​មូល​ដ្ឋាន​រាជា​និយម​ឡើយ»។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គ​ការ ខុម ហ្វ្រែល មាន​មន្ទិល​ថា តើ គណបក្ស​រាជា​និយម​ទាំង​ពីរ​នឹង​ផ្លាស់​ប្តូរ​ស្ថាន​ការណ៍​នៅ​ក្នុង​ការ​បោះ ឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ ឬ​យ៉ាង​ណា ព្រោះ​ពួកគេ​ចាត់​ទុក​ខ្លួន​ថា ជាគណបក្ស​អព្យា​ក្រឹត​ដែល​ចង់​រក្សា​អំណាច ដោយសហការ​ធ្វើ​ការ​ជាមួយ​នឹង​គណបក្ស​ប្រជាជន

លោក សង្ហា បន្ត​ថា៖ «​ខ្ញុំ​គិត​ថា ព្រះ​អង្គ​នឹង​វិល​ចូល​ឆាក​នយោ​បាយ​ក្នុង​ពេល​ឆាប់ៗ ក្នុង​សម័យ​អន្តរ​កាល​នៃ​នយោ​បាយ​ឆ្ពោះ​ការ​រួប​រួម​បក្ស​ពីរ​នេះ ព្រះ​អង្គ​ត្រូវ​សម្រាក​ដើម្បី​មើល​ស្ថានការណ៍»។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោ​បាយ ថ្លែង​ស្រដៀង​ថា មាន​ការ​វិវត្ត​នយោ​បាយ​ឆាប់​រហ័ស​ក្នុង​ប្រទេស​កម្ពុជានាពេល​ថ្មីៗ​នេះ ដែល​អាច​នាំ​ទៅ​រក​ប្រព័ន្ធមួយ,ដែល​មាន​គណបក្ស​តែ​ពីរតទល់គ្នា

លោក​បញ្ជាក់​ថា៖ «​ក្នុង​កាលៈ​ទេសៈ​ទាំង​នេះ វា​ពិបាក​សម្រាប់​គណបក្ស នរោត្តម រណឫទិ្ធ ងើប​ឡើង​វិញ។ មាន​គណបក្ស​ប្រជាជន ហើយ​ឥឡូវ​នេះ បន្ទាប់​ពី​ការ​ខិត​ខំ​របស់​គណ​បក្ស សម រង្ស៊ី និង​គណបក្ស​សិទិ្ធ​មនុស្ស អាច​មាន​បក្ស​ប្រឆាំង​មួយ​ដែល​អាច​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ថែម​ទៀត ដូច្នេះ ​គឺ​មាន​ឥទិ្ធពល​នយោ​បាយ​ច្រើន​ជាង។ វា​អាច​បោះ​ចោល​ប្រព័ន្ធ​គណបក្ស​តែ​មួយ»

លោកហៅ​ការ​លា​លែង​របស់​ព្រះអង្គ នរោត្តម រណឫទិ្ធ ជា​ការ​យឺតយ៉ាវ​មួយ បន្ទាប់​ពី​ព្រះ​អង្គ​បន្ត​ទទួល​បរាជ័យ ក្នុង​ការ​ទទួល​បាន​ការ​គាំទ្រ​ជា​ថ្មី​ពី​ប្រជា​ជន​កម្ពុជា។ លោក​ថា៖ «​ម្យ៉ាង​ទៀត វា​នៅ​ជា​មន្ទិល​ថា តើ​ព្រះ​អង្គ​ពិត​ជា​អាច​ដឹក​នាំ​ប្រទេស​កម្ពុជាបាន​ឬ​យ៉ាង​ណា? ព្រោះ​ព្រះ​អង្គ​ពុំ​មាន​គុណភាព​ជា​អ្នក​ដឹក​នាំ​គ្រប់​គ្រាន់ទេ»៕

13 comments:

  1. Anonymous2:34 PM

    Dr. Leu Keu,

    It is time to go to bed and Peak Nhi.

    Nobody is going to believe such an incompetent person like you.

    Puok Ah Trasak Paem know only Peak Nhi.

    ReplyDelete
  2. Anonymous2:34 PM

    he did not destroy that democracy and enrich his bank account that son of a bitch.
    from father to son, they like to suck pussy young women, it is currently spending his vacation with his whore ouk Phalla in FRANCE.
    he deserves to be slapped and insulted him before the public this bastard.
    he was unable to maintain the seats in the assembly from 58 to 2.
    it really is a motherfucker

    ReplyDelete
  3. Anonymous3:17 PM

    After 1993, all Khmer voted royal party because they hated CPP communist and they loved royal families but the royal families are scroted in Cambodia.

    ReplyDelete
  4. Anonymous7:16 PM

    ទៅហើយមកវិញ......ទៅហើយមកវិញ!ក៏ព្រោះតែ $$$$$$$$$$$$$$$$$$$$ !

    បើមកវិញមែន........គឺឆ្កែសុទ្ធ !

    ReplyDelete
  5. Anonymous8:15 PM

    និស័្សយរបស់អាពងក្ដវាតែប៉ុណ្ណឹង Nothing new.

    ReplyDelete
  6. Anonymous8:24 PM

    Does she still suck his short wrinkle dick?

    ReplyDelete
  7. Anonymous8:24 PM

    Look at his face ! He's telling Paula to keep jerking as for he's feeling gooooood !
    He'll be president of a new party named " PAULA PARTY " .

    ReplyDelete
  8. Anonymous8:26 PM


    សំដាចន៏កុ្រមឆ្កែក្តខ្លី!

    ReplyDelete
  9. Anonymous1:31 AM

    I don't like this idiot. I will keep saying again and again that I trust a homeless on the street more than this idiot.

    During the uprising, he had caused many of his followers to be in Prey Sar Jail or death. In the mean while, this idiot fled to French and possibly enjoyed the honey moon with that young lady.

    I feel sorry for his followers. Hopefully they learned from their mistakes.

    ReplyDelete
  10. Anonymous1:36 AM

    His whole family should be on trail for the 3 million death.

    Start with the Ah Norodumb Xihanouk
    2nd Ah Ranarid.
    3rd Ah Xihamony.
    4th Ah Phay Siphan
    5th Ah Hun WestPoint Maggot
    6th Ah Hun Sin
    7th Ah Var Kim Youn Hong

    After that our country will be happy forever.


    ReplyDelete
  11. Anonymous1:39 AM

    This fool guy should be going to pray in the Budish Temple for the sin he had caused many of his followers to be death. In stead of that, look he continued to chase the pretty short skirt lady or ladies.

    This fool had promissed so many thing in the past but he could not keep it.

    ReplyDelete
  12. Anonymous5:36 AM

    From Palace with 'me-nom me-neang' to a taxi driver. Pathetic!

    ReplyDelete
  13. Anonymous8:55 AM

    Destination: Toul Sleng

    ReplyDelete