Saturday, November 03, 2012

មិនបាច់អួតពេកទេ ឲ្យតែមានត្រឹមគេហទំព័រស្ថានទូត មួយទៅបានហើយលោក សូ សង្ហា៖ រាជរដ្ឋាភិបាល បញ្ចេញ​ប្រតិកម្ម​ចំពោះ​សភា​អឺរ៉ុប ក្នុង​ករណី​លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ​



CEN--ភ្នំពេញ: ក្នុង​លិខិត​មួយច្បាប់​ជូន​ទៅ​កាន់​ប្រធានសភា​អឺរុប លោក Martin Schulz ដែល​ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា ផ្សព្វផ្សាយកាលពី​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១២ លោក សូ សង្ហា ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ទីក្រុង Brussels បាន​បញ្ចេញ​ប្រតិកម្ម និង​ពន្យល់​បំភ្លឺ ចំពោះ​សមាជិក​សភា​អឺរ៉ុប ដែល​បាន​ចេញ​សេចក្តីសម្រេច​លើ​ករណី​របស់​លោក សម រង្ស៊ី លោក ម៉ម សូណង់ដូ និង​ករណី​ឃាតកម្ម​លើ​សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី ព្រម​ទាំង​ករណី​មួយចំនួនទៀត​។​

​ក្នុង​លិខិត ចុះ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១២ ឯកអគ្គរាជទូត​កម្ពុ​ជា លោក សូ សង្ហា បាន​លើកឡើង​ថា បន្ទាប់ពី​បាន​ពិនិត្យមើល និង​សិក្សា​យ៉ាង​ល្អិតល្អន់​លើ​សេចក្តី​ស​សម្រេច​របស់​សភា​អឺរុប មក​លើ​ស្ថានភាព​ក្នុងប្រទេស​កម្ពុជា ខ្ញុំបាទ​មាន​ការកត់សម្គាល់​មួយចំនួន ដូចខាងក្រោម​៖


​ទីមួយ​-​ការកាត់ទោស​លោក សម រង្ស៊ី ​លោក ម៉ម សូណង់ដូ គឺ​មិនមែន​ទា​ក់ទងទៅនឹង​ហេតុផល​នយោបាយ​ទេ​។ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ការសម្រេច​របស់​សភា​អឺរុប ដែល​ចាត់ទុក​ការកាត់ក្តី​នេះ ជា​រឿង​នយោបាយ ដោយ​ផ្អែក​ទៅ​តាម​របាយការណ៍​អវិជ្ជមាន​មួយ​ចំនួនរបស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​តែប៉ុណ្ណោះ​។ លោក សម រង្ស៊ី បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​បាន​ដក​បង្គោល​ព្រំដែន​។ ចំពោះ​ករណី​របស់​លោក ម៉ម សូណង់ដូ វិញ គាត់​គឺជា​មេខ្លោង​នៃ​ចលនា​អប​គមន៍ ដែល​ត្រូវ​តុលាការ​កាត់ទោស ដោយ​ផ្អែក​លើ​ភស្តុតាង និង​សាក្សី​ច្បាស់លាស់​។ ករណីនេះ មិន​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការបញ្ចេញ​មតិ​ទេ ពីព្រោះ​វិទ្យុ​សំបុក​ឃ្មុំ ( FM ១០៥ ) និង​សមាគម​អ្នកប្រជាធិបតេយ្យ​របស់​គាត់ នៅ​ដំណើរការ​ដដែល​។​

​ទី​ពីរ​-​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី និង​កុមារី ហេង ចន្ថា ជា​ការចោទប្រកាន់ ដែល​មិន​សម​ទេ ដែលថា រដ្ឋាភិបាលមិន​មាន​ការស៊ើបអង្កេត​នោះ​។ ករណី​លោក ឈុត វុទ្ធី គឺ​មាន​ការស៊ើបអង្កេត​យ៉ាង​ពេញលេញ ហើយ​លទ្ធផល ក៏​បាន​ចប់សព្វគ្រប់​ហើយ​ដែរ ដោយ​បង្ហាញ​ថា វា​ជា​ករណី​ជម្លោះ​រវាង​បុគ្គល និង​បុគ្គល​។ ករណីនេះ ត្រូវ​បាន​បិទ​បញ្ចប់ ពីព្រោះ​ជនសង្ស័យ​ក្នុង​រឿងក្តី​នេះក៏​បាន​ស្លាប់​ហើយ​ដែរ​។ ចំពោះ​ករណី​របស់​កុមារី ហេង ចន្ថា ( កុមារី ដែល​ត្រូវបាន​ស្លាប់ក្នុង​ព្រឹត្តិការណ៍​ជម្លោះ​ដីធ្លី នៅ​ខេត្ត​ក្រចេះ ) វា​គឺជា​ផ្សេង​ពី​នេះ​។ ចន្ថា ត្រូវបាន​សម្លាប់ដោយ​ឧបទ្ទវហេតុក្នុង​អំឡុង​ពេល​ចុះ​បង្ក្រាប​ចលនា​អប​គម​ន៍។​

​ទី​បី​-​ករណី​ដែល​មាន​ការចោទប្រកាន់​ធ្ងន់ធ្ងរ​ទៅ​លើ​ការរំលោភ​សិទ្ធិ​ដីធ្លី ការបណ្តេញចេញ​ដោយ​បង្ខំ និង​ការប្រើប្រាស់​កម្លាំង​បណ្តេញចេញ ទាក់ទិន​ទៅ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ វា​គឺជា​ការចោទប្រកាន់ដែល​មាន​កំហុស​។ ការចោទប្រកាន់​ទាំងអស់​នេះ គឺជា​ភាព​អគតិ​មួយ ដែល​មិន​បាន​មើល​ពី​កិច្ចខិតខំ​ប្រឹងប្រែង​សព្វថ្ងៃ​របស់​រដ្ឋាភិបាល ដូចជាការ​ដាក់​កម្រិត​ឲ្យ​បង់ពន្ធ ការផ្អាក​ជា​បណ្តោះអាសន្ន​លើ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ការសើរើ​ឡើងវិញ​រាល់​ដី​សម្បទានដែល​មាន​រួច និង​កិច្ច​ខំ​ប្រឹងប្រែង​របស់​យុវជន​ចំនួន ១.៥០០ នាក់ ក្នុង​ការចុះ​ជួយ​វាស់វែង​ដី​ជូន​ប្រជាជន​ចំនួន ៣៥០.០០០ គ្រួសារ ដែល​ស្មើនឹង​ចំនួន ១,២ លាន​ហិកតា​។ រាជរដ្ឋាភិបាល គ្មាន​គោលនយោបាយ​បណ្តេញ​ប្រជាជន​ចេញ ដូច​ការចោទប្រកាន់​នោះ​ទេ​។ វា​គឺជា​តួនាទី​របស់​រដ្ឋាភិបាល ដែល​តែងតែ​ផ្តល់​សំណង​សមរម្យ ការដោះដូរ​ដី និង​ការតាំង​ទី​លំនៅ​ថ្មី សម្រាប់​ប្រជាជន តាម​តែ​អាច​ធ្វើបាន​។​

​ទី​បួន​-​ការចោទប្រកាន់ថា មាន​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរការ​បោះឆ្នោត និង​អនុសាសន៍​របស់​លោក សូ​រី​យ៉ា ស៊ូ​ប៊ែ​ឌី ( Surya Subedi ) ឲ្យមាន​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា វា​មាន​សារសំខាន់​ណាស់ សម្រាប់​សហភាព​អឺរុប ក្នុង​ការស្វែងយល់​ពី​ប្រព័ន្ធ​បោះឆ្នោត​កម្ពុជា ដើម្បី​វិនិច្ឆ័យ​ពី​សមិទ្ធផល និង​ជោគជ័យ ដែល​កម្ពុជា​បាន​ប្រឹងប្រែង​ធ្វើ​អស់​ជាច្រើន​ឆ្នាំ តាំងពី​បោះឆ្នោត​ឆ្នាំ​១៩៩៣​។ រាល់​សមាជិក​ទាំង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សុទ្ធតែ​មាន​ភាព​ឯករាជ្យ អព្យាក្រឹត មិន​ប្រកាន់បក្ស និង​មិន​លំអៀង​។ សមាសភាព​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោតសព្វថ្ងៃ ត្រូវបាន​អនុម័តយល់ព្រម​ដោយ​រដ្ឋសភា កាលពី​ឆ្នាំ​២០០៦ ដោយ​សឡេង ៩២ លើ ៩៩​។ ជា​ការពិត​ណាស់ អ្នកសង្កេតការណ៍​អន្តរជាតិ​យ៉ាងច្រើន បាន​ទទួលយក​លទ្ធផល​ការបោះឆ្នោត ហើយក៏​បាន​បង្ហាញ​ពី​ការគាំទ្រ​របស់​ពួកគេ លើ​ការបោះឆ្នោត​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៣ មក​ម៉្លេះ​។​

​ទី​ប្រាំ​-​មតិ​សំណូមពរ​ទាំងអស់ ដែល​ឲ្យមាន​ការផ្សះផ្សា​គ្នា​វិញ រវាង លោក សម រង្ស៊ីនិង​រដ្ឋាភិបាល គឺជា​ការ​សំណូមពរ ដែល​មិន​សមរម្យ​។ មតិ​សំណូមពរ​នេះ វា​ពិតជា​មាន​ការជ្រៀតជ្រែកទៅលើ​ការសម្រេច​របស់​តុលាការ​។ ដូច​ទាំងអស់គ្នា បានដឹងហើយថា លោក សម រង្ស៊ី គឺ​មិនមែន​ជា​អ្នកទោសនយោបាយ​ទេ​។ កម្ពុជា​គ្មាន​អ្នកទោស​យោ​បាយ​អ្វី​ទាំងអស់ ហើយ​ច្បាប់​របស់​កម្ពុជា មានចែង​យ៉ាង​ច្បាស់លាស់​។ ដោយ​យោង​ទៅលើ​មាត្រា​ថ្មី​ទី​៣៤ នៃ​ច្បាប់​បោះឆ្នោត បានចែង​ថា ទណ្ឌិត (​អ្នកទោស​) មិន​អាច​បោះឆ្នោត និង​ពុំ​មាន​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​បាន​ទេ​។​

​ដូច្នេះ វា​ពិតជា​មាន​សារសំខាន់​ខ្លាំងណាស់ សម្រាប់​សភា​អឺរុប ក្នុង​ការសិក្សា និង​ស្វែងយល់​អំពី​ស្ថានភាព​ក្នុងប្រទេស​កម្ពុជា មុនពេល​ធ្វើ​សេចក្តីសម្រេច ដែល​មិន​មាន​ភាពស្មើគ្នាក្នុង​ពេល​អនាគត​៕​ S

3 comments:

  1. Anonymous2:56 AM

    It has a lot of Cambodian IT-specialists who rae living in Brussel but the Cam. embassy have never to please them to help and those will help free of charge. But that is the type of CPP those are devoted Vietnam as their master. This show clear that Cambodia is under controll of Viet, no doubt. Why the other Khmers are so blind, don't see this.

    former CPP cadre


    Former

    ReplyDelete
  2. Anonymous3:16 AM

    So sangha is a dog of viet,i would like to say to European union not believe him more, he is a liar.

    ReplyDelete
  3. Anonymous5:00 PM

    EU Union leaders will receive the letters or emails to be aware of Vietnamese secret agent who pretends to be Cambodian/Khmer at Embassy in Belgium. What happened to Khmer/Cambodian protesters in Geneva, Switzerland when some Vietnamese secret disguises/agents are pretending to be Cambodian / Khmer citizens working at Embassies in European countries?

    Vietnamese secret agents (fake Cambodian/Khmer people) are rooting at the high level position to these days. We need to get our Khmer back on track without secret Vietnamese agents hiding among Khmer people and leaders.

    ReplyDelete