Friday, November 02, 2012
SRP congress decides not to change name and logo
សមាជគណបក្ស សម រង្ស៊ី អនុម័តសេចក្តីសម្រេច មិនប្តូរឈ្មោះ និងរូបសញ្ញាភ្លើងទៀន
ថ្ងៃទី 2 វិច្ឆិកា 2012 | ដោយ: សុភាព
Cambodia Express News
ភ្នំពេញ: សមាជវិសាមញ្ញរបស់គណបក្ស សម រង្ស៊ី នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២ នៅអតីតទីស្នាក់ការកណ្តាល ដែលជាផ្ទះរបស់លោក គង់ គាំ នៅប៊ូឌីញ បានអនុម័តសេចក្តីសម្រេចមួយចំនួន ក្នុងនោះក៏មិនមានការប្តូរឈ្មោះគណបក្ស សម រង្ស៊ី និងមិនឲ្យមានការប្តូររូបសញ្ញាភ្លើងទៀនឡើយ។ ជាងនេះទៅទៀត អង្គសមាជក៏បានបើកផ្លូវឲ្យលោក សម រង្ស៊ី អាចវិលត្រឡប់មកដឹកនាំគណបក្សប្រឆាំង សម រង្ស៊ី នៅពេលណាក៏បាន។
អង្គសមាជវិសាមញ្ញ របស់គណបក្ស សម រង្ស៊ី ដែលមានវត្តមានរបស់លោក សម រង្ស៊ី ចូលរួមតាមវិដេអូ ខនហ្វឺរេន។ ចំណែកលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស ដែលជាសម្ព័ន្ធភាពរបស់គណបក្ស សម រង្ស៊ី ក៏បានដឹកនាំមន្ត្រីជាន់ខ្ពស់ចូលរួមផងដែរ។
គណបក្ស សម រង្ស៊ី ក៏បានកំណត់ផែនការ និងយុទ្ធសាស្ត្រនយោបាយថ្មី របស់គណបក្សប្រឆាំងផងដែរ។
លោក គង់ គាំ ត្រូវបានសមាជជ្រើសតាំងជាប្រធាន ជំនួសលោក សម រង្ស៊ី។ លោក សម រង្ស៊ី ត្រូវបានគេជ្រើសតាំងជាទីប្រឹក្សាជាន់ខ្ពស់របស់គណបក្ស សម រង្ស៊ី។ ចំណែកលោកស្រី ជូឡុង ស៊ូមូរ៉ា ភរិយារបស់លោក សម រង្ស៊ី ត្រូវបានជ្រើសតាំងជាអនុប្រធានគណបក្ស សម រង្ស៊ី ជំនួសលោក គង់ គាំ ផងដែរ។
យ៉ាងណាក៏ដោយ សមាជវិសាមញ្ញគណបក្ស សម រង្ស៊ី ក៏បានអនុម័តនូវមាត្រាមួយចំនួន ក្នុងបទបញ្ជា លក្ខន្តិកៈរបស់គណបក្ស ដោយមិនអនុញ្ញាតឲ្យមានការប្តូរឈ្មោះ និងសញ្ញាស្លាកសញ្ញាភ្លើងទៀន របស់គណបក្ស សម រង្ស៊ី ឡើយ។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេស ដោយសារតុលាការផ្តន្ទាទោសកំបាំងមុខក្នុងរឿងព្រំដែនកម្ពុជា-វៀតណាម។
ការផ្លាស់ប្តូរប្រធានគណបក្សប្រឆាំង សម រង្ស៊ី ក៏ដោយសារតែលោក សម រង្ស៊ី កាលពីខែកញ្ញា ឆ្នាំ២០១២ បានលាលែង ហើយទៅកាន់តំណែងជាប្រធានជាផ្លូវការ នៃគណបក្សសង្គ្រោះជាតិ ដែលជាការរួបរួមរវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
មានអាយុ ៦៣ ឆ្នាំ នៅឆ្នាំនេះ លោក សម រង្ស៊ី បានកាន់តំណែងជាប្រធានគណបក្សប្រឆាំង សម រង្ស៊ី ចាប់តាំងពីថ្ងៃបង្កើតគណបក្សប្រឆាំងដំបូង ដែលមានឈ្មោះថា គណបក្សជាតិខ្មែរ កាលពីឆ្នាំ១៩៩៥។
កាលណោះ លោក សម រង្ស៊ី បានចាកចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិច ទៅបង្កើតគណបក្សប្រឆាំង ក្រោយពេលលោក ត្រូវបានទម្លាក់ពីតំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលលោក សម រង្ស៊ី បានទទួលតំណែងនោះកាលពីឆ្នាំបោះឆ្នោត ១៩៩៣៕
យើងពិនិត្យពីអសមត្ថភាពប្តូរឈ្មោះនិងសញ្ញាគណបក្ស
ReplyDeleteថ្វីត្បិតតែ សមរាង្ស៊ី ត្រូវបានលាលែងពីដំណែង។
អ្នកថានេះបើមានសមត្ថភាព ម៉េចមិនចូលទៅ
ReplyDeleteជួយដូរឈ្មោះផង ហាក់មិនដឹងថា ព្រឹទ្ធសភា
និងក្រុមប្រឹក្សាឃុំ សង្កាត់ទើបនឹងបានបោះ
ឆ្នោត គេត្រូវរក្សារហូតដល់ឆ្នាំ ២០១៧
រឿងដូរមិនដូរ តើវាឈឺក្បាលអី តើយើង
ឧបត្ថម្ភប៉ុន្មានរៀលដែរ ?
អ្នកថា បានឧបត្ថម្ភ 1.000.000 Dong!
ReplyDeleteខ្ញុំជាអ្នកគាំទ្រគណប័គ្សប្រឆាំង តែមកទល់ឥឡូវខ្ញុំបានមើលឃើញ ពីចំណុចខ្សោយរបស់មេប័ក្ស
ReplyDeleteប្រឆាំង សុំអង្វរករទៅហ៊ុនសែន ដើម្បីចូលស្រុក ចំណុចនេះបានធ្វើឱ្យហ៊ុនសែន ហានមើលងាយ
ដល់ប័ក្សប្រឆាំង ក៏ដូចមើលងាយពលរដ្ឋខ្មែររប់លានអញ្ចឹងដែលជាអ្នកគាំទ្រ។តើយើងជាពលរដ្ឋទាំង
អស់យល់ដូចម្ដេចដែរ?
SRP party have the best LOGO, simple but powerful, and peaceful symbol. DO NOT CHANGE.
ReplyDelete9:47 PM បើដឹងថា មិនអាចដូរបាន ហេតុអ្វីក៏
ReplyDeleteបង្កើតអង្គសមាជគណបក្ស សម រង្ស៊ី អនុម័តសេចក្តីសម្រេច មិនប្តូរឈ្មោះ និងរូបសញ្ញាភ្លើង
ទៀន។តើទង្វើនេះចង់បង្ហាញពីអ្វីដែរទៅ?
តើ ល្ងង់ឬ ឆ្លាត ប្រសិនបើ អង្គសមាជសម្រេច
ដាក់ឈ្មោះថ្មី និងប្តូរសញ្ញាភ្លើងទៀន ក៏ពុំអាច
ធ្វើអ្វីបានដែរគឺត្រូវចាំដល់ ២០១៧ ។សូម្បីតែ
អ្នកដឹកនាំគណបក្សទាំងមូលក៏ពុំយល់ដឹងថាខ្លួន
មិនអាចឌូរបានទើបនាំគ្នាធ្វើសមាជ គួរឱ្យចង់
សើចណាស់!!!!
តាមការសង្កេត អ្នកនយោបាយដែលរត់ចេញពីគណបក្ស
ReplyDeleteមួយ អ្នកនយោបាយនោះ ពិតជាក្មានប្រយោជន៍អ្វីទាល់
តែសោះដល់ប្រទេសជាតិ ត្បិតអីពួកនោះគ្មាននិន្នាការ
នយោបាយពិតប្រាកដណាមួយដើម្បីការពារឬស្រឡាញ់
ប្រទេសជាតិបន្តិចឡើយ អ្វីសំខាន់សម្រាប់ពួកក្រុមគេ
គឺលាភសក្ការៈនិងយសសក្កិប៉ុណ្ណោះនៅទីបំផុត ឆ្កែ
កន្ទុយខ្វៀន នៅតែខ្វៀន៕
ប្រសាសន៍ 12:32 AM ត្រឹមត្រូវហើយ ព្រោះអ្នក
ReplyDeleteកំពូលនយោបាយដូចជាមេបក្សប្រឆាំងនេះ ជាង
៣០ឆ្នាំ តើបានធ្វើអ្វីខ្លះចំពោះប្រទេសជាតិ?
យើងពិនិត្យឃើញច្បាស់តាមសកម្មភាពជាក់ស្ដែង តាំងពី
ដើមដំបូងរហូតដល់ទីបញ្ចប់ បែរទៅចាប់ដៃជាមួយបច្ចារ
មិត្ត កឹមសុខា ទីបំផុត ព្រមទាំងបានសរសេរសំបុត្រទៅ
អង្វរកជនបីក្បាលដែលខ្លួនបានចោទថាក្បត់ជាតិ។
ទង្វើហ្នឹងហើយដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុងក្រៅអស់
ជំនឿនិងទទួលនូវក្ដីអាមាសដ៏អាសោចន៍លែងទុកចិត្តលើមេ
ដឹកនាំគណបក្សប្រឆាំងទាំងស្រុងទៅអនាគត៕
តាមពិត សម រង្ស៊ីមិនមែនមានគោលបំណងចូល
ReplyDeleteទៅគោរពសពបុគ្គលដែលបានសម្លាប់ឪពុករបស់
ខ្លួននោះទេ តែការធ្វើនេះគ្រាន់តែដាស់ប្រទេស
មហាអំណាចនិងសហគមន៍អឺរ៉ុបឲ្យមានការចាប់
អារម្មណ៍អំពីសកម្មភាពរបស់គាត់ ខ្ញុំមិនទាន់ចូល
គណបក្សណាមួយទេរហូតមកដល់ពេលនេះ តែ
ចូលចិត្តតាមដានរឿងស្រុកទេស ដូច្នេះសម រង្ស៊ី
បានលូកលជាមួយ ហ៊ុន សែនស្ទាបស្ទង់និងចង់
ចាក់ឲ្យហ៊ុន សែនលោតលេង ដើម្បីឲ្យបរទេស
មើលនិងតាមដានសកម្មភាពរបស់មនុស្សក្បត់ជាតិ
នេះប៉ុណ្ណោះ ។ ចំពោះយើងដែលមិនជំពាក់បំណុ
លជាតិ សូម្បីមួយសរសៃសក់ យើងមិនចង់រើស
អើង មុខមាត់ដូចដែលអ្នកសរសេរខាងលើទេ
ព្រោះតែមុខមាត់ ភាពអាម៉ាស់ ធ្វើឲ្យពូជខ្មែរដែល
ចេះតែបាត់បង់ទឹកដីនោះ គឺជម្ងឺរ៉ាំរ៉ៃរបស់ខ្មែរមើល
មិនជា ជម្ងឺនេះគួរធ្វើកាវះកាត់ចេញ សូមកុំចិញ្ចឹម
ទុកឲ្យកើតតពូជតទៅទៀតឡើយ ។សព្វថ្ងៃបើ
អានសារពត៌មានខ្មេររាល់ថ្ងៃយើងឃើញអំពើហិង្សា
មានកាប់ប្រហារគ្នា បាញ់គ្នាតាមម៉ូតូ កូនបាញ់ឪ
,,,,,,,។ល។ល។ល។ល។ នេះឯងការប្រកាន់
ទិដ្ឋិមានះ ពូជពង្ស មាន ក្រ យស សក្ដិ មុខមាត់ ដែលជាធម្មជាតមួយជាស្រមោល ជា
ខ្យល់ ជារបស់ចាប់មិនជាប់ មិនស្ថិតស្ថេរប៉ណ្ណោះ
បេលនេះហើយ តើខ្មែរនៅមានមុខមាត់អ្វីទៀត
ក្រៅពីព្រាត់ប្រាសគ្នា ជាអ្នកសុំទានតាំងពីប្រជា
រាស្ត្ររហូតដល់អ្នកដឹកនាំហ្នឹងឬភាពថ្កុំថ្កើងរបស់
ខ្មែរ ?
I thought now Sam Rainsy is the president of CNRP. He looks smart for himself. One leg is on CNRP and another is on Sam Rainsy Party. And his hard core supports are happy about that.
ReplyDeleteWhich way does Mr. Sam Rainsy go?
As a smart politician, he should make a very clear message to public. Otherwise, his credibility will be damaged. People are getting confused by his actions. He should put National Unity on top of his hard core followers for the sake of Cambodia.
Stay straight Mr. President Sam Rainsy.
I agree with you, 3:05 am. You can not serve "two masters". He is not faithful at all. Don't worry, things will change in Feb 2013 when CNRP hold its congress. Sam Rainsy needs a reserve position for him in case there is a change beyond his control. Lol....
ReplyDeleteប្រទេសមហាអំណាច សព្វថ្ងៃហាក់ដូចជាមិនខ្វល់
ReplyDeleteខ្វាយខ្លាំងជាមួយ លោកសមរាង្ស៊ី ដែលគ្មានកម្រៃ
អ្វីដល់ពួកគេ។ ប្រទេសមហាអំណាចសព្វថ្ងៃត្រូវ
ការឱ្យហ៊ុនតូ ផលិត កាកូអ៊ីន និង អេរូអ៊ីន ឱ្យ
ច្រើនរាប់តោន នោះទើបគេដាប់អារម្មណ៍។
យើងមើលសហភាពអឺរុប កំពុងថ្កោលទោស
របបផ្ដាច់ការភ្នំពេញ ឥឡូវបែរជាចូលរួមគាំ
ទ្ររដ្ឋភិបាលផ្ដាច់ការទៅវិញ ហេតុអ្វី?