Saturday, January 26, 2013

គណបក្ស​ប្រឆាំង៖ នីតិវិធី​លម្អៀង​នឹង​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ជាតិ​នឹង​មិន​មាន​សុពលភាព

http://www.youtube.com/watch?v=Q631wyG2WaU
លោក យឹម សុវណ្ណ អ្នក​តំណាងរាស្ត្រ​និង​អ្នក​នាំពាក្យ​គណបក្ស​ សម រង្ស៉ី​ ហើយ​នឹង លោក យ៉ែម បុញ្ញឫទ្ធិ ​​តំណាងរាស្ត្រ​ និង​អគ្គលេខាធិការ​គណបក្ស​សិទ្ធិ​មនុស្ស​ ពិភាក្សា​អំពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ខាង​ មុខ ។
សុខ ខេមរា

វ៉ាស៊ីនតោន៖ ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​ព្រមាន​ថា ​គណបក្ស​គ្រប់គ្រង​ប្រទេស​ចាំ​បាច់​ត្រូវ​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​បោះឆ្នោត​ ដែល​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​បើ​មិន​ចង់ កើត​បញ្ហា​ជា​ច្រើន​ក្រោយ​ការ​បោះឆ្នោត។​ នេះ​ជា​ការ​អះអាង​របស់​លោក​ យឹម សុវណ្ណ​ អ្នក​តំណាងរាស្ត្រ​​​​គណបក្ស​ សម រង្ស៉ី​ និង​លោក​យ៉ែម បុញ្ញឫទ្ធិ ​តំណាងរាស្ត្រ​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​ ដែល​ថ្លែង​ស្រដៀង​គ្នា​ក្នុង​ពេល​ចូល​រូម​ជា​វាគ្មិន​នៃ​កម្មវិធី​ហេឡូ​ វីអូអេ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។
លោក​ទាំង​ពីរ​បាន​អះអាង​ថា​ ការ​មិន​ព្រម​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​ នឹង​មាន​ការ​មិន​ទទួល​ស្គាល់​ពី​អន្តរជាតិ​ ហើយ​នឹង​មិន​មាន​ការ​ទទួលស្គាល់​ពី​ពលរដ្ឋ​អ្នក​បោះឆ្នោត​ក្នុង​ប្រទេស​ ដែល​បង្ក​ជា​បញ្ហា​មិន​ចេះចប់។
ទោះជា​យ៉ាង​នេះ​ក្តី​ ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​និយាយ​ថា ​ខ្លួន​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដើម្បី​ទប់​ស្កាត់​ការ​លួច​ បន្លំ​សន្លឹក​ឆ្នោត​ដែរ៕
 

5 comments:

  1. Anonymous7:19 PM

    យើងធុញទ្រាន់ណាស់ មិនដឹងជាប៉ុន្មានដងហើយ
    ដែលគណបក្សប្រឆាំងធ្វើការព្រមាន ប៉ុន្ដែ គ្មាន
    លទ្ធផល ជាកំភួន អីទាំងអស់។ យូរៗទៅក៏
    អាចទៅទាំងប៉ីទាំងស្គរ៕

    ReplyDelete
  2. Anonymous4:40 AM

    រវាងបក្សកាន់អំណាច CPP គឺយួន
    នឹងបក្សប្រឆាំងខ្យល់!
    គឺប្រឆាំងខ្មែរ-សង្រ្គោះយួន៧លាននាក់ក្នុងស្រុកខ្មែរ
    និងជួយរុំដោះស្រុកខ្មែរឧ្យយួនយៀកកុង យកយ៉ាងស្របច្បាប់ នាឆ្នាំ២០១៣នេះតែប៉ុណ្ណោះ។

    ReplyDelete
  3. Anonymous4:49 PM

    ជាង៣០ឆ្នាំមកនេះ ចង់ដឹងថាបក្សប្រឆាំងធំៗបាន
    ធ្វើអ្វសំខាន់ខ្លះដល់ប្រទេសជាតិ?

    ReplyDelete
  4. Anonymous11:35 AM

    អ្នកជេរខ្លាំងមិនប្រាកដថាប្រឆាំងទេ?
    កុំជឿសំដី​តែត្រូវមើលសកម្មភាព ពួកបន យឹម​សុវណ្ណ​ និងប្រពន្ធយឹម​សុវណ្ណ​ ជេរបក្សcpp​តាំងពី
    បក្សនេះមានអំណាចមួយចំហៀងរហូត​ដល់​បក្សនេះមានអំណាចពេញដៃ ដោយសារនរណា?​ មិនព្រោះ
    តែបក្សសម​ រង្ស៊ីលើកជូន ឆ្នាំ២០០៦។
    សូមជនរួមជាតិកុំភ្លេចរឿងដឈឺចាប់នេះ ឥឡូវ
    ធ្វើជាអ្នកខ្លាំងស្អី។ គ្រាន់តែគ្រប់គ្រប់សមាជិកខ្លួន
    តែពីរក្នូង គជប គ្រប់គ្រងមិនទាំងបានផង​ព្រោះពេលខ្លួនស្រែកថាមិនទទួលស្កាល់សមាសភាព គជប​ ថ្មី សមាជិករបស់ខ្លួនពីរនាក់ក្នុង គជប
    ចាស់មានដើរចេញឯណា?​ នេះត្រឹមសមាសភាព
    មនុស្សពីរនាក់ ចុះបើថ្ងៃមុខឧបមាថាឈ្នះឆ្នោតចុះ
    តើអាចគ្រប់គ្រងកូនចៅខ្លួនមិនឲ្យពុករលួយបានទេ
    ហេះហេ!ចង់ដឹងបោះឆ្នោតឲ្យឈ្នះសាក់មើលទៅ
    បើមិនលើសអាចាស់ទេ ភ្នាលកាត់ក្បាលជូន។
    ពួកបននេះ

    ReplyDelete
  5. Anonymous11:37 AM

    អ្នកជេរខ្លាំងមិនប្រាកដថាប្រឆាំងទេ?
    កុំជឿសំដី​តែត្រូវមើលសកម្មភាព ពួកបន យឹម​សុវណ្ណ​ និងប្រពន្ធយឹម​សុវណ្ណ​ ជេរបក្សcpp​តាំងពី
    បក្សនេះមានអំណាចមួយចំហៀងរហូត​ដល់​បក្សនេះមានអំណាចពេញដៃ ដោយសារនរណា?​ មិនព្រោះ
    តែបក្សសម​ រង្ស៊ីលើកជូន ឆ្នាំ២០០៦។
    សូមជនរួមជាតិកុំភ្លេចរឿងដឈឺចាប់នេះ ឥឡូវ
    ធ្វើជាអ្នកខ្លាំងស្អី។ គ្រាន់តែគ្រប់គ្រប់សមាជិកខ្លួន
    តែពីរក្នូង គជប គ្រប់គ្រងមិនទាំងបានផង​ព្រោះពេលខ្លួនស្រែកថាមិនទទួលស្កាល់សមាសភាព គជប​ ថ្មី សមាជិករបស់ខ្លួនពីរនាក់ក្នុង គជប
    ចាស់មានដើរចេញឯណា?​ នេះត្រឹមសមាសភាព
    មនុស្សពីរនាក់ ចុះបើថ្ងៃមុខឧបមាថាឈ្នះឆ្នោតចុះ
    តើអាចគ្រប់គ្រងកូនចៅខ្លួនមិនឲ្យពុករលួយបានទេ
    ហេះហេ!ចង់ដឹងបោះឆ្នោតឲ្យឈ្នះសាក់មើលទៅ
    បើមិនលើសអាចាស់ទេ ភ្នាលកាត់ក្បាលជូន។
    ពួកបននេះ

    ReplyDelete