ហេតុតែដង្ហែតាមព្រះរាជតម្រិះ
ដោយ អ៊ុម ហាក់ (ថ្ងៃទី២៥ កញ្ញា ២០១៣)
ការបោះឆ្នោតជ្រើសតាំងអ្វីដែលគេនៅតែនិយមហៅថាតំណាងរាស្រ្តនោះបានកន្លងផុត
ទៅជិតពីរខែមកហើយ តែបញ្ហាដែលការបោះឆ្នោតនោះបានបន្សល់ទុកហាក់ដូចជាស្មុគ្រ
ស្មាញដោះស្រាយមិនរួចសោះ។
តាមការសមហេតុសមផល
ទាំងអស់គ្នាដឹងច្បាស់ថាគណបក្សណាដែលឈ្នះឆ្នោតរួច
ទៅហើយ តែមិនមានគណបក្សណាព្រមទទួលបរាជ័យឡើយ។ មានគណបក្សធំពីរដែល
ប្រជាពលរដ្ឋបានបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងនៅរដ្ឋសភា។
គណបក្សទាំងពីរគឺ
គណបក្សប្រជាជន នឹងគណបក្សសង្រ្គោះជាតិប្រកាសថាខ្លួនជាអ្នកឈ្នះឆ្នោតរៀងៗខ្លួន
មិនមានបក្សណាព្រមថាខ្លួនចាញ់ឡើយ។ ដើមបីជួយដោះស្រាយកុំឲ្យការរាំងស្ទះនយោ
បាយ មហាក្សត្រខ្មែរបានសុំឲ្យគណបក្សទាំងពីរដែលមានសមាជិកជាប់ឆ្នោតជួបគ្នាចរចា
រកដំណោះស្រាយដោយសន្តិវិធី ចៀសវាងកុំឲ្យមានអំពើហិង្សា។
គណបក្សទាំងពីរហាក់
ស្រុះស្រួលគ្នាដង្ហែតាមព្រះរាជតម្រិះ។ ជជែកគ្នាបានពីរដង
គេបានធ្វើសេចក្តីថ្លែងការរួម
ថាគេបានឯកភាពគ្នាបីចំណុចគឺ៖
១- មិនឲ្យមានអំពើហិង្សា។
រំពេចនោះរបងលួសបន្លាឃាំងផ្លូវមិនឲ្យចរាចរចូលក្រុងភ្នំពេញ
ត្រូវរើចេញក្នុងមួយប៉ប្រិចភ្នែក។ រីឯ « អាតេះតង់
» នឹងកងប្រដាប់អាវុធទាំងអស់មិនបាន
វិលត្រឡប់ទៅបន្ទាយរៀងខ្លួនវិញទេ។ លោកសម-រង្ស៊ីបានប្រកាសជោគជ័យគួរឲ្យព្រឺក្បា
លក្រៃលែង ព្រោះតែខាងម្ខាងទៀតគេសន្យាថាឈប់ប្រើអំពើហិង្សាអីចឹងមែនឬ? ខ្ញុំសូម
អនុញ្ញាតិរំលឹកថា គេចំណាយពេលមិនដល់កន្លះម៉ោងទេសំរាប់ដកលួសបន្លាទាំងនោះ
ចេញ ហើយថាតើគេត្រូវការពេលប៉ន្មានដែរដើមបីអូសវាមកដាក់វិញ? រឿងសំខាន់មួយ
ទៀតដែលយើងមិនអាចបំភ្លេចបាននោះគឺ ពួកកុម្មុយនិស្តជាពិសេសយួននេះតែម្តង វាចុះ
ហត្ថលេខាលើកិច្ចព្រមព្រៀងទាំងអស់ តែវាមិនដែលគោរពកិច្ចសន្យារបស់វាមួយណា
ដល់ម្តងណាឡើយ។ ក្នុងចំណុចឯកភាពទីមួយនេះ បើលោកសម-រង្ស៊ីពិតជាយល់ថាជា
ជោគជ័យរបស់លោកមែននោះ ខ្ញុំសង្ស័យលោកច្រឡំធ្ងន់ហើយ។
២- ឯកភាពថានឹងជជែកគ្នាដើមបីកែទំរង់ប្រព័ន្ធបោះឆ្នោតសំរាប់ពេលក្រោយ។ ចាញ់
បោកគេទៀតហើយ។ រឿងនេះចាំបីឆ្នាំទៀតសិមជជែកគ្នាក៏បានដែរ ឯរឿងដែលត្រូវដោះ
ស្រាយគឺរឿងបច្ចុប្បន្ននេះ។ ពលរដ្ធខ្មែរចង់បានយុត្តិធម៌
ចង់ច្បាស់ថាតើបក្សណាដែលជា
បក្សឈ្នះឆ្នោត និយាយម្យ៉ាងទៀតថា ត្រូវតែរាប់សន្លឹកឆ្នោតឡើងវិញ។
នេះជាជំហរដាច់
ខាតខានមិនបាន មុននឹងជជែកគ្នាអំពីអ្វីដទៃទាំងអស់។
៣- ចំណុចទីបីជាចំណុចបន្ទាប់បន្សំ គេឯកភាពថានឹងជួបពិភក្សាគ្នាតទៅទៀត មិនមាន
សារសំខាន់បើនឹងលើកយកមកបកស្រាយនៅពេលក្រោយក៏មិនថ្វីដែរ។
មកដល់ត្រិមនេះគេអាចមើលឃើញថា
គណបក្សសង្រ្គោះជាតិចាញ់ប្រៀបគណបក្ស
ប្រជាជនគ្រប់ជំហានព្រោះតែដង្ហែតាមព្រះរាជតម្រិះ។ ស្លេះរឿងនេះត្រិមហ្នឹងសិនចុះ
យើងនាំគ្នាមកសង្កេតមើលថា តើមានអ្វីកើតឡើងថ្មីៗនេះ។ ទឹកខ្មៅនឹងហត្ថលេខាលើ
សេចក្តីថ្លែងការរួមរវាងបក្សប្រជាជន និងបក្សសង្រ្គោះជាតិមិនទាន់ទាំងស្ងួតផង
អំពើ
ហិង្សាចម្លែកបានកើតមានឡើងនៅឳធ្យានវត្តភ្នំ។ អ្នកភូមិបឹងកក់ចំនួនប្រហែលម្ភៃនាក់
ប្រហែលដឹកនាំដោយអ្នកស្រីទេព-វ៉ាន្នី
បាននាំគ្នាទៅប្រារពពីធីបួងសួងសុំសុខសន្តិភាព
នឹងបានអង្គុយស្មឹងស្មាធដោយសន្តិវិធី ស្រាប់តែមានកងប៉ូលីសនឹងរាជអាវុធហត្ថជាង
មួយរយនាក់ប្រកបដោយក្បាំងនិងដំបងឆក់មកវាយបណ្តេញពួកគាត់ចេញ
មិនតែប៉ុន
នោះមានទាំងជនមួយក្រុមសម្លៀកបំពាក់ស៊ីវីលបិតមុខប្រើជំពាមកៅស៊ូបាញ់គ្រាប់ឃ្លី
ទៅលើពលរដ្ធស្លូតត្រង់ឥតអាវុធ បង្ករឲ្យមានរបួសធ្ងន់នឹងស្រាលមួយចំនួន។
យោបល់បញ្ចប់៖
- ដង្ហែតាមព្រះរាជតម្រិះ ចាញ់ប្រៀបពួកកុម្មុយនិស្ត
- ការចរចាជាមួយពួកកុម្មុយនិស្តមិនដែលបានផលវិជ្ជមានឡើយ
ពួកវាសន្យាគ្រប់យ៉ាង
ចុះហត្ថលេខាលើគ្រប់កិច្ចព្រមព្រៀង
តែពួកេវាមិនដែលគោរពកិច្ចសន្យាណាមួយឡើយ។
-
សព្វថ្ងៃស្តេចខ្មែរ និងពលរដ្ធខ្មែរមានមតិមិនស្របគ្នា
អ្នកនយោបាយត្រូវដង្ហែតាមព្រះ
រាជតម្រិះ ឬក៏ត្រូវបំរើពលរដ្ធខ្មែរ៕
ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
ReplyDeleteសម រង្ស៊ី និង កឹមសុខា នេះនិង
ចូលក្នុង បន្ទប់បិទទ្វារចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....
អ៊ុម ហាក់ ហា......!
ReplyDeleteមិនយូរទេ អាហ៊ុនសែននិងកំចាយពួក
សម រង្ស៊ី និង កឹមសុខា ចោលទាំងអស់ហ្នឹង!
អ៊ុម ហាក់ ហា......!
ReplyDeleteនេះជាទ្រឹស្ដី សេរី VS កុម្មុយនិស្ត
... កុំជឿអ្វីដែលពួកកុម្មុយនិស្ត និយាយប្រាប់ ឬ សន្យា
ត្រូវតាមដានអ្វីដែលពួកកុម្មុយនិស្ត កំពុងធ្វើ នឹងលួចធ្វើ...
... កុំជឿអ្វីដែលពួកកុម្មុយនិស្ត និយាយប្រាប់ ឬ សន្យា
ត្រូវតាមដានអ្វីដែលពួកកុម្មុយនិស្ត កំពុងធ្វើ នឹងលួចធ្វើ...
... កុំជឿអ្វីដែលពួកកុម្មុយនិស្ត និយាយប្រាប់ ឬ សន្យា
ត្រូវតាមដានអ្វីដែលពួកកុម្មុយនិស្ត កំពុងធ្វើ នឹងលួចធ្វើ...
ដឹងហើយថាស្តេចខ្មែរពូជស៊ិហនុឆ្គួតហើយឡប់ទៀតនៅតែ
ReplyDeleteតាមព្រះរាជតំរិៈ!!!