Alexander Moritz Watrin |
Alexander Trofimov |
Friday, 23 December 2011 12:01
ឆាយ ចន្ទនីដា និង Vincent
The Phnom Penh Post
The jail warden indicated that a second man who was had sex with children walked out the Preah Sihanouk jail in the afternoon of Tuesday after he was pardoned by the king. Alexander Watrin, a German man sentenced to 7 years of jail time for having sex with 4 days under the age of 15 was released on the same day as Alexander Trofimov, the Russian man who also has sex with children.
ខេត្តព្រះសីហនុៈ បុរសទី ២ ដែលបានរួមភេទជាមួយនឹងកុមារ បានដើរចេញ ដោយមានសេរីភាព ពីពន្ធនាគារខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃអង្គារ បន្ទាប់ពីបានទទួលការលើកលែងទោសពីព្រះមហាក្សត្រ។ នេះបើយោងតាមប្រធានពន្ធនាគារ បានឲ្យដឹងកាលពីម្សិលមិញ។
លោក ពេជ្រ វាសនា ប្រធានពន្ធនាគារ បានបញ្ជាក់ថា លោក Alexander Watrin ជនជាតិអាល្លឺម៉ង់ ដែលជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំ ពីបទរួមភេទជាមួយនឹងក្មេងប្រុស ៤ នាក់ អាយុក្រោម ១៥ ឆ្នាំ ត្រូវបានដោះលែងឲ្យមានសេរីភាព នៅថ្ងៃដដែល ដែលលោក Alexander Trofimov បុរសជនជាតិរុស្ស៊ី រួមភេទ ជាមួយនឹងកុមារត្រូវបានដោះលែង។ លោក ពេជ្រ វាសនា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖ «គាត់ជាប់ជិតបាន ៦ ឆ្នាំ នៃទោស ៧ ឆ្នាំ»។ លោកថ្លែងថា លោកមិនដឹងទេថា តើអ្នកទាំងពីរទៅទីណា ហើយបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយឡើយ ពេលអ្នកសារព័ត៌មានសួរនាំពីផលប៉ះពាល់នៃការដោះលែងជនដែលចូលចិត្តរួមភេទជាមួយកុមារបែបនេះ។
បុរសរួមភេទជាមួយកុមារទាំងពីរនាក់នេះ តម្រង់រកកុមារពីគ្រួសារក្រីក្រ។ បើបូកបញ្ចូលគ្នា ពួកគេត្រូវបានកាត់ទោសពីបទរួមភេទជាមួយនឹងកុមារ ២១ នាក់ តែមន្រ្តីការពារកុមារ ដែលបានស៊ើបអង្កេតបុរសទាំងពីរ បានថ្លែងថា ចំនួនជនរងគ្រោះ អាចមានតួលេខខ្ពស់ជាងនេះ។
លោក សំលាង សីលា នាយកប្រចាំប្រទេស នៃអង្គការសកម្មភាពដើម្បីកុមារ បានថ្លែងថា៖«ក្តីបារម្ភរបស់យើងទី ១ គឺជនទាំងនេះអាចទៅរកអតីតជន ដើម្បីរួមភេទទៀត»។
លោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សប្រឆាំង និងជាសកម្មជនសង្គម បានថ្លែងថា លោកស្រីភ្ញាក់ផ្អើល ពេលលោកស្រីឮដំណឹង ពីការដោះលែងលោក Trofimov។ លោកស្រីបន្តថា៖«ខ្ញុំមានអារម្មណ៍នឿយហត់។ យើងមានកាតព្វកិច្ចសីលធម៌ ត្រូវការពារកុមាររបស់យើងពីមនុស្សបែបនេះ។ យើងមានកាតព្វកិច្ចសីលធម៌ត្រូវបណ្តេញ [អ្នកទាំងពីរចេញពីប្រទេសកម្ពុជា]»។
លោកស្រី បញ្ជាក់ថា៖ «ចំពោះអ្នកទាំងឡាយដែលធ្វើការដើម្បីយុត្តិធម៌សង្គម នេះប៉ះពាល់ដល់ទឹកចិត្តរបស់យើង ប៉ុន្តែវាមិនបានកែប្រែមនសិការរបស់យើងទេ»។
លោក Watrin ត្រូវបានផ្តន្ទាទោស ១០ ឆ្នាំ ក្នុងខែតុលា ឆ្នាំ២០០៦ ប៉ុន្តែសាលាឧទ្ធរណ៍បន្ថយ ៣ ឆ្នាំក្នុងឆ្នាំ ២០០៩។ លោកស្រី សុខហួរ បានចង្អុលពីការបន្ថយទោស ដែលបុរសទាំងពីរបានទទួល ថាជាសញ្ញាគ្រោះថ្នាក់។ លោកស្រីបានបន្តថា៖ «ក្រុមដែលការពារកុមារបានធ្វើការល្អ ហើយមានមន្រ្តីនគរបាលជាច្រើន ដែលខិតខំជួយ ប៉ុន្តែតុលាការពុករលួយ។ សេរីភាពអាចយកប្រាក់ទិញបាន»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា លោកបានដឹងថា លោក Trofimov ត្រូវបានលើកលែងទោសតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ លោកថ្លែងថា លោកមិនអាចផ្តល់ការអត្ថាធិប្បាយបានទេ ព្រោះលោក Trofimov បានទទួលការលើកលែងទោសពីព្រះមហាក្សត្រ ហើយបន្ទាប់មក លោកបានបិទទូរស័ព្ទ៕
ah chkae sihamonic
ReplyDeleteTHE WHOLE WORLD WANTS TO KNOW HHY THIS HIGHLY CRIMINAL MAN CAN WALK FREE.
ReplyDeleteTHE RESPONSE MUST COME OUT FROM HUN SEN'S MOUTH, NOT FROM PHAY SIPHAN, THE MAN WHO IS KISSING UP FOR LIVING.
ALL CAMBIDIANS WANT TO KNOW THE ROLE OF THE KING REGARDING THE STRANGER MAN WHO LIVES IN CAMBODIA AND COMMITED THE HIGHEST CRIME IN HUMAN HISTORY.
DEAR KING, IF YOU DO NOT HAVE ANY POWER PLEASE GO TO LIVE IN FRANCE AND LET US SHUT DOWN THE ROYAL PALACE AND DECLARE THE SECOND REPUBLIC OF CAMBODIA.
Ignorance of the Law(BANANA REPUBLIC).
ReplyDeleteThe land of ah Ckwac People Party( CPP)
The king is related to those guys
ReplyDeleteWatrin is a victim of the NGOs which make millions of donated dollars with those pedophiles they produce themself by hunting innocent men...
ReplyDeleteNo pedophiles, no money, no good life in Cambodia and also no Lexus...
No NGO cares about Asian pedophiles.
Why not?
Answer: NGO can make money with pedophiles only in Western countries.
Watrin was convicted after he refused to pay the boy´s school anymore and after he kicked them out of his house.
ReplyDeleteJust use your brain... false accusations, no fair trials, Banana Kingdom of Wonder...
Useless country and include useless law. If you're a King don't have any power why you still wanna be the King rather resign is better then still a King.
ReplyDeleteហ៊ុនសែន មិនមែនធ្វើតាមតែក្បាលចិត្តគាត់ទេ
ReplyDeleteកិច្ចការទាំងឡាយធ្វើតាមបង្គាប់របស់យួន។
តាំងពី១៩៣០មកយួននៅពីក្រោយខ្មែរក្រហម
រហូតមកដល់សព្វថ្ងៃ។យួនប្រើហ៊ុនសែន ហ៊ុន
សែនប្រើស្ដេចបន្តទៀត។