Wednesday, January 11, 2012

អ្នក​បុរី​កីឡា​មិន​ទាន់​ដឹង​ពី​ជម្រក​ពិតប្រាកដ​ទេ បន្ទាប់​ពី​ជម្លៀស

ស៊ុយសុផាន លោភទាល់តែ បែកពោះស្លាប់ឬ?

អ្នកស្រី​ស៊ុយ សុផាន ​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​កា​សែត នៅ​ភូមិ​ស្រះ​ពោធិ៍​​កាល​ពី​ម្សិល​មិញ​​​។ រូបថត ហុង មិនា
 អ្នក​បុរី​កីឡា​ដែល​​ត្រូវ​​បាន​​​គេ​ជម្លៀស​ទៅ​​រស់​នៅ​ទួលសំបួរ​ដែល​ជា​ទី ​​កណ្តាល​វាល​ស្រែ ឆ្ងាយ​ពី​សាលារៀន មណ្ឌលសុខភាព ខ្វះទឹក និង​អគ្គិសនី​សម្រាប់​ប្រើប្រាស់​។ រូបថត ផា លីណា
 ស្ថាន​ភាព​អ្ន​កបុរី​កីឡា​នៅ​កន្លែង​តាំ​ង​ទី​លំនៅ​ថ្មី​នៅ​ភូមិ​ស្រះ​ពោធិ៍។ មិនា
ក្មេង​ដេក​​រដូក​រណែល​នៅ​ក្រោម​កៅ​ស៊ូ​តង់​ នៅ​ភូមិ​ស្រះ​ពោធិ៍។ រូបថត មិនា
 ស្រ្តី​ជា​ម្តាយ​កំពុង​ចម្អិន​បាយ នៅ​កន្លែង​តាំង​ទី​លំនៅ​ថ្មី បណ្តោះ​អា​សន្ន ដែល​បាំង​បិទ​ដោយ​កៅ​ស៊ូ​តង់ នៅ​ក្នុង​ភូមិ​ទួល​សំបួរ​​។ រូបថត ផា លីណា

Tuesday, 10 January 2012
ឃុត សុភចរិយា និងគឹម យុទ្ធណា
The Phnom Penh Post​

ភ្នំពេញ/កណ្តាលៈ អ្នក​ភូមិ​បុរី​កីឡា ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច របស់​អ្នក​ស្រី​ស៊ុយ សុផាន សហ​ការ​ជាមួយ​សត្ថកិច្ច​របស់​រដ្ឋាភិបាល​ ប្រើ​កម្លាំង​បណ្តេញ​ចេញ​ដោយ​ហិង្សា កាល​ពី​ថ្ងៃ​ទី ៣ មករា ​ឲ្យ​ទៅ​រស់​នៅ​កណ្តាល​វាល នៅ​ភូមិ​ទួលសំបួរ​ សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ និង​ភូមិ​ស្រះពោធិ៍ ឃុំ​ផ្សាដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល ​កំពុង​ប្រឈម​នឹង​ការ​លំបាក​យ៉ាង​ខ្លាំង ខណៈ​ដែល​ក្រុម​ហ៊ុន ​មិន​ទាន់​បាន​ផ្តល់​ដី​ជាក់​លាក់​ណា​មួយ​ ឲ្យ​ពួក​គេ​សង់​លំនៅ​ដ្ឋាន​នៅ​ឡើយ​។​ ជា​មួយ​គ្នា​នេះ ក្រុម​ហ៊ុន​ ក៏​បាន​អះ​អាង​ថា ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ នឹង​មិន​ទទួល​បាន​ចំណែក​ដី​ពី​ក្រុម​ហ៊ុន​នោះ​ទេ ដោយ​សារ​តែ​ពួក​គេ ​ពុំ​មាន​ឯក​សារ​គ្រប់​គ្រាន់ ហើយ​ខ្លះ បាន​ទទួល​ផ្ទះ​ល្វែង​រួច​ហើយ​នៅ​បុរី​កីឡា។

នៅ​លើ​ដី​វាល​ល្ហល្ហេវ ទំហំ ១,៨៣ ហិកតា ក្នុង​ឃុំ​ផ្សាដែក ដែល​មាន​ចម្ងាយ​ប្រមាណ ៥០ គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ប្រជា​ពលរដ្ឋ ដែល​ទើប​ជម្លៀស​ចេញ​ពី​តំបន់​បុរីកីឡា​ដោយ​បង្ខំ​ទាំង​នេះ បាន​ត្អូញ​ត្អែរ​ថា ពួក​គេ​មិន​មាន​ទឹក​ស្អាត និង​ស្បៀង​អាហារ​គ្រប់គ្រាន់ សម្រាប់​បរិភោគ​ទេ ហើយ​ក៏​គ្មាន​ប្រព័ន្ធ​បង្គន់​អនាម័យ តង់​សម្រាប់​ជ្រក និង​សម្ភារ​ប្រើប្រាស់​ សម្រាប់​ដាំ​ស្ល​ផង​ដែរ។


លោក ទូច ខន អាយុ​ ៤៦​ ឆ្នាំ​ តំណាង​ប្រជាពល​រដ្ឋ​បុរីកីឡា នៅ​តំបន់​ទីតាំង​ថ្មី​ក្នុង​ភូមិ​ស្រះ​ពោធិ៍ បាន​និយាយ​ថា ប្រជាពល​រដ្ឋ​ក្រីក្រ និង​រងគ្រោះ​ពិត​ប្រាកដ​ មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ដី​ធ្លី​ នឹង​ទី​ជម្រក​សមរម្យ​នោះ​ទេ ប៉ុន្តែ​មក​ទល់​ពេល​នេះ ​ក្រុម​ហ៊ុន​ នៅ​មិន​ទាន់​វាស់​វែង​និង​បែង​ចែក​ដី​ធ្លី​ផ្ដល់​ឲ្យ​នៅ​ឡើយ​ទេ។

លោក​បាន​អំពាវនាវ​ ដោយ​ទទូច ​សុំ​ឲ្យ​ក្រុម​ហ៊ុន​ មេត្តា​ផ្ដល់​នូវ​ស្បៀង​អាហារ​ និង​សម្ភារ​មួយ​ចំនួន ដូច​ជា​តង់ និង​សសរ​ឈើ ដល់​ពួក គាត់ ដើម្បី ប្រក់​បាំង​បិទ​រស់​នៅ​ជា បណ្ដោះ​អាសន្ន ក្នុង​រយៈ ពេល​នៃ​ការ​រង់ចាំ​ការ​ផ្តល់​កម្មសិទ្ធិ ដី​ធ្លី​ពី​ក្រុម​ហ៊ុន។

អ្នក​ស្រី​ថាវ នាង អាយុ​ ៤៨ ​ឆ្នាំ ដែល​មាន​ឈ្មោះ ​ត្រូវ​ទទួល​បាន​ដី​នៅ​ក្នុង​តំបន់​ថ្មី​នោះ​ដែរ ​បាន​និយាយ​ថា ការ​រស់​នៅ​ទីតាំង​ថ្មី​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ មាន​ការ​ពិបាក​ខ្លាំង​ណាស់ ខណៈ​សម្ភារ​ប្រើប្រាស់ ​ត្រូវ​បាន​ក្រុម​គ្រឿង​ចក្រ​របស់​ក្រុម​ហ៊ុន​ឈូស​ឆាយ​ខ្ទិចខ្ទី​អស់ កាល​ពី​សប្តាហ៍​មុន​។

អ្នក​ស្រី​ថ្លែង​ថា៖«យើង​មាន កង្វះ​ខាត​ទឹក​ស្អាត អគ្គីសនី​ បង្គន់​អនាម័យ ហើយ​ពេល​ខ្យល់​បក់​មក​ម្ដងៗ​ដី​ហុយ​ខ្លាំង​ណាស់ អាកាស​ធាតុ​ក៏​ក្ដៅ​ខ្លាំង ពួក​ខ្ញុំ​ដេក​នៅ​នឹង​ដី​ផ្ទាល់​ព្រោះ​គ្មាន​គ្រែ»។

បើ​ទោះ​បី​ជា​នៅ​កន្លែង​តាំង​ទីលំនៅ​ថ្មី​នេះ មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ក៏​ដោយ ក៏​ខាង​ក្រុម​ហ៊ុន ផានអ៊ីម៉ិច បាន​អះអាង​ថា ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ចំនួន​១៩៧ គ្រួសារ​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បុរីកីឡា ដែល​បណ្តាល​ឲ្យ​រង​របួស​រាប់​សិប​នាក់ និង​ត្រូវ​ចាប់​ឃុំ​ខ្លួន ៨ នាក់​នោះ មាន​តែ​ប្រជា​ពលរដ្ឋ ៧៥ ​គ្រួសារ​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​ទទួល​បាន​ដី នៅ​ក្នុង​តំបន់​នេះ ចំណែក ១២២ គ្រួសារ​ផ្សេង​ទៀត​ នឹង​មិន​ត្រូវ​ផ្ដល់​ឲ្យ​ទេ ដោយ​ក្រុម​ហ៊ុន​បាន​រក​ឃើញ​ថា​ពួក​គាត់ ធ្លាប់​ទទួល​បាន​ផ្ទះ​ល្វែង ​ពី​គម្រោង​អភិវឌ្ឍន៍ នៅ​តំបន់​បុរី​កីឡា​រួច​ហើយ។

កាល​ពី​ម្សិលមិញ អ្នក​ស្រី​ស៊ុយ សុផាន ប្រធាន​ក្រុម​ហ៊ុន ផានអ៊ីម៉ិច ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ​និង​អាជ្ញាធរ​ខេត្ត​កណ្តាល បាន​ចុះ​ទៅ​ទី​កន្លែង​តាំង​ទីលំនៅ​ថ្មី នៅ​ក្នុង​ស្រុក​ពញាឮ​នោះ​។ អ្នក​ស្រី​ស៊ុយ​សុផាន បាន​និយាយ​ថា៖«​ប្រជា​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ ដែល​នៅ មិន​ទាន់​ទទួល​បាន​អ្វី​សោះ ពី​គម្រោង​របស់​យើង ពួក​គាត់​នឹង​កាន់​តែ​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​ថែម​ទៀត ប្រសិន​បើ​យើង​ ផ្ដល់​ដី​ទៅ​ដល់​អ្នក​ដែល​មក​ក្លែង​បន្លំ និង​មាន​ចិត្ត​លោភលន់​»។

អ្នក​ស្រី​ភួង លីនដា ដែល​អះអាង​ថា ខ្លួន​បាន​ទទួល​ផ្ទះ​ជាន់​ទី​ ៦ អាគារ D នៅ​ប្លុក​បុរី​កីឡា បាន និយាយ​ថា គាត់​មក​ជំនួស​ឈ្មោះ​ប្អូន​ស្រី​របស់​គាត់​ ដែល​មាន​ជំងឺ​មក​មិន​រួច ខណៈ​អ្នក​ស្រី​កាក់ សូនី ដែល​បាន​ផ្ទះ​ជាន់ទី ៦ ដែរ​នោះ​ បាន​អះអាង​ថា ផ្ទះ​គាត់​មុន បាន​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង ដើម្បី​យក​ប្រាក់​មើល​ជំងឺ បង​ស្រី របស់ គាត់ ហើយ​ពេល​នេះ ​គាត់​គ្មាន​ផ្ទះ​ទេ ​ទើប​គាត់​មក​ទី​នេះ​ ដើម្បី​សុំ​ដី​នៅ​នឹង​គេ។

អ្នក​ស្រី​ ស៊ុយ សុផាន ​បញ្ជាក់​ថា​៖ «ពួក​គាត់ (១២២ គ្រួសារ) ទទួល​បាន​ផ្ទះ​ល្វែង​ ពី​គម្រោង​អភិវឌ្ឍន៍​របស់​យើង​រួច​ហើយ ដូច្នេះ យើង​មិន​អាច​ផ្ដល់​ដី​នៅ​ទីនេះ ឲ្យ​ពួក​គាត់​បាន​ទេ»​។ ស្រ្តី​ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ ជា​មួយ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​ក៏​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​រូប​នេះ បាន​ថ្លែង​ទៀត​ថា អ្នក​ស្រី​និង​អាជ្ញាធរ​ចុះ​មក​នេះ គឺ​ដើម្បី​ពិនិត្យ​អង្កេត និង​ផ្ទៀង​ផ្ទាត់​បញ្ជី​ឈ្មោះ​គ្រួសារ ដែល​បាន​ជម្លៀស​មក​កាន់​ទីតាំង​ថ្មី​នេះ និង​ដើម្បី​រៀបចំ​បែង​ចែក​ដី និង​សម្ភារ​ព្រម​ទាំង​ស្បៀង​អាហារ តាម​អ្វី​ដែល​ក្រុម​ហ៊ុន​បាន​សន្យា​កាល​ពី​មុន។

លោក​ញឹប ចាន់ មេឃុំ​ផ្សាដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល​ បាន​សម្តែង​នូវ​ក្ដី​ព្រួយបារម្ភ​ផង​ដែរ អំពី​ការ​ស្វែង​រក​ដំណោះស្រាយ ​ក្នុង​ការ​បង្កើត​ការងារ ​និង​មុខ​របរ​ សម្រាប់​ប្រជាពល​រដ្ឋ​ចំណូល​ថ្មី​ទាំង​នេះ ព្រោះ​ឃុំ​របស់​គាត់ ពុំ​មាន​អ្នក​វិនិយោគ​ទៅ​បង្កើត​រោងចក្រ​សហគ្រាស នោះ​ទេ។

លោក​បន្ត​ថា៖«យើង​ចង់​ឲ្យ​មាន​អ្នក​វិនិយោគ និង​ដៃ​គូ​អភិវឌ្ឍន៍​នានា រួម​ទាំង​អង្គការ​ជាតិ​និង​អន្តរជាតិ មក​ជួយ​អភិវឌ្ឍ កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​យើង​ខ្ញុំ​ជាង​ការ​បញ្ជូន​អ្នក​ក្រីក្រ​មក​កាន់​តំបន់​យើង​ខ្ញុំ»។

ដូច​នៅ​ភូមិ​ស្រះ​ពោធិ៍​ដែរ ប្រជាពលរដ្ឋ​ប្រមាណ ២៧ គ្រួសារ ដែល​ត្រូវ​បង្ខំ​ឲ្យ​ទៅ​រស់​នៅ​ភូមិ​ទួលសំបួរ ដែល​មាន​ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ ពី​ក្រុង​ភ្នំពេញ កំពុង​បង្ខំ​ចិត្ត​រស់​នៅ​ក្រោម​កៅស៊ូ​តង់ បិទបាំង​​ទៅ​ដោយ​សំបក​ការ៉ុង ឬ​បំណែក​ក្រណាត់​ចាស់​ៗ​ នៅ​កណ្តាល​វាល​ស្រែ​ក្តៅ​ហែង​នៃ​រដូវ​ប្រាំង ជាមួយ​នឹង​ការ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ជោគ​វាសនា​របស់​ពួក​គេ​។​

អង្គុយ​លើ​គ្រែ​ក្រោម​តង់កៅស៊ូ ដោយ​ដៃ​កំពុង​ធ្វើ​កូន​ត្រី​តូចៗ សម្រាប់​ចម្អិន​ធ្វើ​ម្ហូប អ្នក​ស្រី ​ញឹក ​ស៊ី​ថា ​អាយុ ៦៣ ឆ្នាំ ​និយាយ​ថា គាត់​ត្រូវ​បាន​ក្រុមហ៊ុន​ចាប់​បង្ខំ​បញ្ជូន​មក​កាន់​ទី​នេះ​ ដោយ​ការ​សន្យា​ថា នឹង​ផ្តល់​ផ្ទះ​ឲ្យ​នៅ​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ដឹង​ផ្ទះ នៅ​ទីណា​ឲ្យ​ប្រាកដ​ទេ​។​ ស្រ្តី​ចំណាស់​រូប​នេះ បាន​បញ្ជាក់​ថា៖«​ពេល​ខ្ញុំ​មក​ដល់​ទី​នេះ ក្រុម​ហ៊ុន​ប្រាប់​ថា ឲ្យ​រង់ចាំ​សិន ដោយ​បាន​ផ្តល់​តង់ និង​អង្ករ​បន្តិច​បន្តួច​សម្រាប់​ហូប​បណ្តោះ​អាសន្ន»។

ស្រ្តី​ម្នាក់​ទៀត​ឈ្មោះ​ ខេង គាន ក៏​មាន​កង្វល់​ដូច​គ្នា​នេះ​ដែរ។ អ្នក​ស្រី​បាន​បន្ថែម​ថា​៖«ខ្ញុំ​មិន​ចង់​មក​ទីនេះ​ទេ ប៉ុន្តែ​គ្រួសារ​ខ្ញុំ​គ្មាន​ជម្រើស​នោះ​ទេ ពីព្រោះ​ក្រុមហ៊ុន​គេ​ឈូស​ឆាយ​ផ្ទះ​ និង​ខូចខាត​ទ្រព្យ​សម្បត្តិ​អស់​រលីង​ទៅ​ហើយ​នោះ​»។ រហូត​មក​ដល់​ពេល​នេះ អ្នក​ស្រី និង​ពលរដ្ឋ​ផ្សេង​ទៀត​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បន្ត​រស់​នៅ​ក្រោម​កៅស៊ូ តង់​កណ្តាល​ថ្ងៃ​នេះ​ទេ​។

ដោយ​ឡែក​លោក គៀង សឿន ​ដែល​ទទួល​បាន​បង្កាន់​ដៃ​ទទួល​បាន​ផ្ទះ ប៉ុន្តែ​មិន​ទាន់​បាន​ទទួល​ផ្ទះ​ពិតប្រាកដ​នៅ​ឡើយ​នោះ បាន​ថ្លែង​ថា ក្រុមហ៊ុន​បាន​សន្យា​ឲ្យ​ផ្ទះ​ដល់​អ្នក​ដែល​ទទួល​បាន​បង្កាន់​ដៃ​នេះ ប៉ុន្តែ​វា​ហាក់​ដូច​ជា​មាន​ភាព​មិន​ច្បាស់លាស់​ប៉ុន្មាន​ទេ នៅ​ក្នុង​ការ​ទទួល​ស្គាល់​គ្រួសារ នីមួយៗ ខណៈ​ដែល​គ្រួសារ​ខ្លះ ទទួល​បាន​បង្កាន់​ដៃ​នេះ និង​ខ្លះ​ទៀត​ មិន​ទាន់​ទទួល​បាន។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​ទាន់​មាន​ភាព​កក់ក្តៅ​ទេ ​ពីព្រោះ​មិន ទាន់​បាន​ឃើញ​ផ្ទះ​ ឃើញ​តែ ក្រដាស»។

លោក ធុន សែន តំណាង​ពលរដ្ឋ​បុរីឡា ចំនួន ២៧ គ្រួសារ ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ទៅ​រស់​នៅ​ភូមិ​ទួលសំបួរ​បាន​ថ្លែង​ថា គ្រួសារ​ខ្លះ បាន​ទទួល​បង្កាន់​ដៃ និង​ខ្លះ​ទៀត នៅ​មិន​ទាន់​បាន​ទទួល​ទេ ប៉ុន្តែ​លោក​មិន​បាន​ដឹង​ពី​មូលហេតុ​ឡើយ​។

លោក ឃុំ ឃឿន មេភូមិ​ទួលសំបួរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ចំនួន​គ្រួសារ ដែល​មិន​ទាន់​បាន​បង្កាន់​ដៃ​ទទួល​ផ្ទះ មាន​ចំនួន ១៣ គ្រួសារ។ លោក​បន្ត​ថា ពួក​គេ​ត្រូវ​រស់​នៅ​ជា​បណ្តោះ​អាសន្ន​ក្រោម​ដំបូល​តង់​សិន ទំរាំ​ផ្ទះ​សាងសង់​រួចរាល់។ លោក​អះអាង​ថា​ ក្រុមហ៊ុន​នឹង​សង់​ផ្ទះ​បន្ថែម​ទៀត ដើម្បី​ផ្តល់​ឲ្យ​គ្រួសារ​ទាំងអស់​នោះ​។

លោក​អំ សំអាត ទីប្រឹក្សា​បច្ចេកទេស អង្គការ​លីកាដូ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សុខភាព​របស់​ប្រជាពល​រដ្ឋ ដែល​រងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​ទាំង​នេះ ថា​ពួក​គាត់ ងាយ​នឹង​ទទួល​រង​នូវ​ការ​រាតត្បាត​ពី​ជំងឺ​ឆ្លង​ផ្សេ​ងៗ។ លោក​ថ្លែងថា​៖«យើង​កំពុង​តែ​ឃ្លាំ​មើល​ពី​ស្ថានភាព​របស់​ពួក​គាត់​ជា​បន្ត​ទៀត រហូត​ដល់​ពួក​គាត់​ទទួល​បាន​ដី​ធ្លី​យ៉ាង​ពិត​ប្រាកដ»៕

15 comments:

  1. Anonymous1:21 PM

    មីកញ្ចាស់នរក ស៊ុយ សុផាន់

    ReplyDelete
  2. Anonymous1:57 PM

    YOU ARE GOING TO BE LIGHTNING OR NOT IF YOU ALLOW THOSE POOR POEPLE LIVING IN THAT PLACE.

    YOUR FUKING MOTHER GIVE YOU THAT LAND FROM WHAT TIME?

    YOU'RE BEARING 7-JANUARY SO THAT YOU CAN DO EVERYTHING???

    ReplyDelete
  3. Anonymous2:38 PM

    Mi kanhjass JOUJOURK XUY XAMPHEUNG,mi roleay doch ambel trov teuk.....ngaeng kong ter kror rohem roharm,kwas muk kwas kroy rok ter kontaup voin kmean .
    Mi ngaeng tveu barb khmer BOREI KEILA,oy ngaeng kror deur som tean keh....dol ngaeng ngoib taihorng rok dey korp kmean.
    MI KOMPOUCH TAIHORNG,OY NGAENG SLAP NING KROIB KAMPLEUNG'DOMNARL KNEA NING AH KWACK.
    PEAR KONG TARM TOINHORN.

    ReplyDelete
  4. Anonymous3:39 PM

    jet ghob huy tver kam pea ay teat.ort ah nit kmeng kmeng ort ban rean sout te ay.

    ReplyDelete
  5. Anonymous4:21 PM

    ស៊ុយ សុផាន់ est un TROLL.

    ReplyDelete
  6. Anonymous6:10 PM

    Rattana Keo aun samlanh eui!
    Mech kor aun sday ter Koh Tral ?
    Aun kour sday PHNOM PENH,ANGKOR WAT, ning srok KHMER teang moul ,Yuon Vietcong vea yok batt tov heui !!!!!!
    Nov Koh Tral dol na tiet?

    Borng kor rit ter sday doch aun der...........sday loof jivit phot !

    ReplyDelete
  7. Anonymous10:09 PM

    មី ស៊ុយ សុផាន ជាយក្ខិនីល្មោភប្ដី ល្មោភទ្រព្យ
    ច្រាស់ច្រំមិនឆ្អែត។ វាមិនដឹងថា វាងាប់ទៅយក
    ទៅមិនបាន សូម្បីរូបខ្មោចវា គេមិនសែងទៅដុត។
    មើលមុខវាដូចហ៊ីង ពោះកំពីងមានសុទ្ធតែទឹក
    កាម។
    បបូរមាត់ឈ្លើងធំប៉ុនចេកស្នាប់ ប្រុសចាប់ចង់ម្ដង
    រាប់ផ្លោន។
    យក្សប្រុសនៅទួលក្រសាំង យក្ខិនីនៅភ្នំពេញ។
    ពួកវានឹងវេញចូលគ្នា ងាប់នៅថ្ងៃណាមួយ
    មិនខាន។

    ReplyDelete
  8. Anonymous10:22 PM

    IT ALL ABOUT VIETNAM....PLAN

    ReplyDelete
  9. Anonymous10:34 PM

    It all about:
    1- NORODOM SIHANOUK
    2- VIETNAM (VIETCONG)
    3- HUN XEN ( C P P )

    ReplyDelete
  10. Anonymous3:16 AM

    Mi Suy Sophan,mi chor mray!
    Mi sampheung phet!
    Mi konduoy snh'enh!
    Mi samoy ngorng !
    Mi slab taihorng !

    ReplyDelete
  11. Anonymous9:07 AM

    Mi Suy Sophan, you are now 56 years and soon you will die and are rich on the blood of poor Khmer people. Do you ever thing one time when you die you will brimh millions Dollars with you, except you body and some white cloths?
    You have alway go to pagoda but what you are acting now against Buddha. Do you believe you will born again when you do like this? God will never help you event you spend millions dollars to biulf pagoda or school!

    ReplyDelete
  12. Anonymous9:18 AM

    អាស្រកីខាងលើ! ការរើបំរៈរបស់ខ្មែរគឺមិនទាន់ហួសពេលទេអាឈាមឈ្នើង! ខ្មែរបានស្គាល់ឈាមនិងមុខពួកអាឆ្កែអស់ឯងច្បាស់ណាស់ ការឈឺចាប់និងការកៀបសង្កត់របស់ពួកឯងសព្វថ្ងៃនេះធ្វើអោយពលរដ្ឋខ្មែរទ្រាំលែងបានតទៅទៀតហើយ។ ដូច្នេះខ្មែរត្រូវតែហ៊ានតដៃវិញដើម្បីរស់ នៅពេលដែលខ្មែរលែងខ្លាចស្លាប់ក្បាល់ពួកអស់ឯងប្រុងអោយមែនទែន!។ ចំណែកអាពីរក្បាលខាងលើនេះក៏មិនរួចពីកណ្តាប់ដៃកូនខ្មែរដែរ ព្រោះវាទាំងពីរក្បាលជាមេក្បត់ជាតិ។

    ReplyDelete
  13. Anonymous9:43 AM

    Samdache Decho Hun Sen said: "Where are the fucken Lotus and Jasmine Revolution shit? Aren't they cowards or what?

    If these don't make them raise up their revolution shit. It will never ever happen in my Kingdom of wonder because they are shit and coward already! Unlike me I lost my eye for the revolution in the fight. Who is coward now fuckers?

    ReplyDelete
  14. Anonymous9:43 AM

    Samdache Decho Hun Sen said: "Where are the fucken Lotus and Jasmine Revolution shit? Aren't they cowards or what?

    If these don't make them raise up their revolution shit. It will never ever happen in my Kingdom of wonder because they are shit and coward already! Unlike me I lost my eye for the revolution in the fight. Who is coward now fuckers?

    ReplyDelete
  15. Anonymous9:43 AM

    Samdache Decho Hun Sen said: "Where are the fucken Lotus and Jasmine Revolution shit? Aren't they cowards or what?

    If these don't make them raise up their revolution shit. It will never ever happen in my Kingdom of wonder because they are shit and coward already! Unlike me I lost my eye for the revolution in the fight. Who is coward now fuckers?

    ReplyDelete