Saturday, March 31, 2012

In preparation for Easter (Mark 14 in Khmer)


ដំណឹងល្អ​រៀប​រៀង​ដោយ លោក​ម៉ាកុស ១៤
Mark 14

ការ​ឃុបឃិត​ចាប់​ព្រះយេស៊ូ

នៅ​ពីរ​ថ្ងៃ​មុន​បុណ្យ​ចម្លង និង​បុណ្យ​នំបុ័ង​ឥត​មេ ក្រុម​នាយក​បូជាចារ្យ និង​ពួក​អាចារ្យ នាំ​គ្នា​រក​មធ្យោបាយ ដើម្បី​ចាប់​ព្រះយេស៊ូ​ ដោយ​កលល្បិច​ យក​ទៅ​ធ្វើ​គុត។ ប៉ុន្តែ គេ​និយាយ​គ្នា​ថា៖ «កុំ​ចាប់​ក្នុង​ពេល​បុណ្យ​នេះ​ឡើយ, ក្រែង​កើត​ចលាចល​ក្នុង​ចំណោម​ប្រជាជន។»

ស្ត្រី​ម្នាក់​ចាក់​ប្រេង​លើ​សិរសា​ព្រះយេស៊ូ

ព្រះយេស៊ូ​គង់​នៅ​ភូមិ​ បេថានី ក្នុង​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ ជា​មនុស្ស​ឃ្លង់។ ពេល​ព្រះអង្គ​កំពុង​សោយ​ព្រះស្ងោយ មាន​ស្ត្រី​ម្នាក់​ចូល​មក ទាំង​កាន់​ដប​ថ្ម​កែវ​ផង។ នៅ​ក្នុង​ដប​នោះ មាន​ប្រេង​ទេព្វិរូ​សុទ្ធ​ដ៏​មាន​តម្លៃ​លើសលប់។ នាង​បំបែក​ដប​ថ្ម​កែវ ហើយ​ចាក់​ប្រេង​ក្រអូប​លើ​ព្រះសិរសា​របស់​ព្រះយេស៊ូ។

មាន​អ្នក​ខ្លះ​នៅ​ទី​នោះ ទាស់​ចិត្ត​យ៉ាង​ខ្លាំង
គេ​និយាយ​គ្នា​ថា៖ «ម្ដេច​ក៏​ខ្ជះខ្ជាយ​ប្រេង​ក្រអូប​ដូច្នេះ! បើ​យក​ប្រេង​នេះ​ទៅ​លក់ មុខ​ជា​បាន​ប្រាក់​ជាង​បី​រយ​ដួង, ហើយ​ចែក​ទាន​ដល់​ជន​ក្រីក្រ​វិញ» អ្នក​ទាំង​នោះ​ខឹង​នឹង​នាង​ណាស់។

ព្រះយេស៊ូ​មាន​ព្រះបន្ទូល ​ថា៖ «ទុក​អោយ​នាង​ធ្វើ​តាម​ចិត្ត​នាង​ទៅ
ហេតុ​អ្វី​បាន​ជា​រក​រឿង​នាង? នាង​បាន​ធ្វើ​អំពើ​ដ៏​ល្អ​ចំពោះ​ខ្ញុំ។ អ្នក​រាល់​គ្នា ​មាន​អ្នក​ក្រីក្រ​នៅ​ជា​មួយ​រហូត, អ្នក​រាល់​គ្នា ​អាច​ធ្វើ​ទាន​ដល់​គេ តាម​តែ​ចិត្ត​អ្នក​រាល់​គ្នា​ចង់ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ។ ស្ត្រី​នេះ ​បាន​ធ្វើ​តាម​សមត្ថភាព​របស់​នាង, គឺ​នាង​លាប​ប្រេង​ក្រអូប​លើ​រូប​កាយ​ខ្ញុំ ទុក​ជា​មុន ​សំរាប់​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។ ខ្ញុំ​សុំ​ប្រាប់​អោយ​ អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ទាំង​មូល កាល​ណា​គេ​ប្រកាស​ដំណឹងល្អ* គេ​ក៏​នឹង​តំណាល​អំពី​កិច្ចការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ដើម្បី​រំលឹក​អំពី​នាង។»

យូដាសអ៊ីស្ការីយ៉ុត​ក្បត់​ព្រះយេស៊ូ

យូដាសអ៊ីស្ការីយ៉ុត ជា​សិស្ស​ម្នាក់​ក្នុង​ក្រុម​ដប់ពីរ​រូប បាន​ទៅ​ជួប​ពួក​នាយក​បូជាចារ្យ ដើម្បី​គិតគូរ​នាំ​គេ​ទៅ​ចាប់​ព្រះយេស៊ូ។ កាល​អ្នក​ទាំង​នោះ​ ស្ដាប់​ពាក្យ​យូដាស​និយាយ គេ​សប្បាយ​ចិត្ត​ណាស់, ហើយ​សន្យា​ថា​នឹង​អោយ​ប្រាក់​គាត់។ យូដាស​ក៏​រក​ឱកាស​ល្អ​ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះអង្គ។

ព្រះយេស៊ូ​ធ្វើ​ពិធី​បុណ្យ​ចម្លង​ជា​មួយ​ពួក​សិស្ស

នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​ បុណ្យ​នំបុ័ង​ឥត​មេ ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញបូជា ​សំរាប់​បុណ្យ​ចម្លង, ពួក​សិស្ស​ទូល​សួរ​ព្រះយេស៊ូ​ថា៖ «តើ​ព្រះគ្រូ ​ចង់​អោយ​យើង​ខ្ញុំ​រៀបចំ​ពិធី​ជប់លៀង​ជូន​ក្នុង​ឱកាស​បុណ្យ​ចម្លង ​នៅ​កន្លែង​ណា?»

ព្រះអង្គ​ចាត់​សិស្សពីរ​រូប​អោយ​ទៅ ដោយ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​អ្នក​ទៅ​ទីក្រុង, អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក។ ចូរ​ដើរ​តាម​គាត់​ទៅ
គាត់​ចូល​ផ្ទះ​ណា អ្នក​ត្រូវ​និយាយ​ទៅ​ម្ចាស់​ផ្ទះ​នោះ​ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា “បន្ទប់​ដែល​ខ្ញុំ​នឹង​ត្រូវ​ជប់លៀង​ជា​មួយ​ពួក​សិស្ស ក្នុង​ពេល​បុណ្យ​ចម្លង ​នៅ​ឯ​ណា?” ម្ចាស់​ផ្ទះ​នឹង​បង្ហាញបន្ទប់​មួយ​យ៉ាង​ធំ​នៅ​ជាន់​ខាង​លើ ដែល​មាន​ប្រដាប់ប្រដា​សព្វ​គ្រប់​រៀបចំ​ជា​ស្រេច ចូរ​រៀបចំ​ម្ហូប​អាហារ​សំរាប់​យើង នៅ​ក្នុង​បន្ទប់​នោះ​ចុះ»

សិស្ស​ទាំង​ពីរ ​ក៏​ចេញ​ទៅ, លុះ​ដល់​ទីក្រុង គេ​បាន​ឃើញ​ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ប្រាប់​មែន
គេ​ក៏​រៀបចំ​ម្ហូប​អាហារ​សំរាប់​បុណ្យ​ចម្លង។

លុះ​ដល់​ល្ងាច ព្រះអង្គ​យាង​មក​ដល់​ជា​មួយ​សិស្ស​ទាំង​ដប់ពីរ​រូប។ នៅ​ពេល​ព្រះយេស៊ូ​ រួម​តុសោយ​ព្រះស្ងោយ​ជា​មួយ​ពួក​សិស្ស, ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​អោយ​បាន​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​បរិភោគ​ជា​មួយ​ខ្ញុំ មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»

ពួក​សិស្ស​ព្រួយ​ចិត្ត​ក្រៃលែង
គេ​ទូល​សួរ​ព្រះអង្គ​បន្ត​បន្ទាប់​គ្នា​ថា៖ «តើ​ទូលបង្គំ​ឬ?»។

ព្រះអង្គ​មានព្រះបន្ទូល​ទៅ​គេ​ថា៖ «គឺ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់ពីរ ដែល​កំពុង​ជ្រលក់​នំបុ័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ​នេះ​ហើយ។ បុត្រ​មនុស្ស​ត្រូវ​តែ​ស្លាប់ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់​ហើយ។ ប៉ុន្តែ អ្នក​ដែល​នាំ​គេ​មក​ចាប់​បុត្រ​មនុស្ស ​​នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ​ ទើប​ប្រសើរ​ជាង
»

ពិធី​ជប់លៀង​ចុង​ក្រោយ​បំផុត

នៅ​ពេល​កំពុង​បរិភោគ ព្រះយេស៊ូ​យក​នំបុ័ង​មក​កាន់, ព្រះអង្គ​សរសើរ​តម្កើង​ព្រះជាម្ចាស់, ហើយ​កាច់​ប្រទាន​អោយ​គេ, ទាំង​មាន​ព្រះបន្ទូល​ថា៖ «សុំ​ពិសា​ចុះ, នេះ​ជា​រូប​កាយ​របស់​ខ្ញុំ»

បន្ទាប់​មក ព្រះអង្គ​យក​ពែង​មក​កាន់, អរ​ព្រះគុណ​ព្រះជាម្ចាស់, រួច​ប្រទាន​អោយ​ពួក​សិស្ស
ពួក​សិស្ស​ក៏​បរិភោគ​ទាំង​អស់​គ្នា។

ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «នេះ ​ជា​លោហិត​របស់​ខ្ញុំ, គឺ​លោហិត​នៃ​សម្ពន្ធមេត្រី, ដែល​ត្រូវ​បង្ហូរ​សំរាប់​មនុស្ស​ទាំង​អស់។ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំងបាយជូរ​ទៀត​ឡើយ, រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ពិសា​ស្រា​ទំពាំងបាយជូរ​ថ្មី នៅ​ក្នុង​ព្រះរាជ្យ​ព្រះជាម្ចាស់
»

ក្រោយ​ពី​បាន​ច្រៀង​ទំនុកតម្កើង​រួច​ហើយ ព្រះយេស៊ូ​យាង​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ​ជា​មួយ​ពួក​សិស្ស។

ព្រះយេស៊ូ​មាន​ព្រះបន្ទូល​អំពី​លោក​ពេត្រុស​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គ

ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «អ្នក​ទាំង​អស់​គ្នា​នឹង​បោះ​បង់​ខ្ញុំ​ចោល,​ ដ្បិត​មាន​ចែង​ទុក​មក​ថា “យើង​នឹង​វាយ​សម្លាប់​គង្វាល, ហើយ​ចៀម​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ ក៏​ប៉ុន្តែ ក្រោយ​ពេល​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ, ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេ មុន​អ្នក​រាល់​គ្នា»

លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទោះ​បី​អ្នក​ឯ​ទៀតៗ​បោះបង់​ព្រះអង្គ​ចោល​ក៏​ដោយ ក៏​ទូលបង្គំ​មិន​បោះបង់​ចោល​ព្រះអង្គ​ជា​ដាច់​ខាត
»

ព្រះយេស៊ូ​មាន​ ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​ដឹង​ច្បាស់​ថា នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​បដិសេធ​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ
»

ប៉ុន្តែ លោក​ពេត្រុស​ប្រកែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ទោះ​បី​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​ព្រះអង្គ​ក៏​ដោយ ក៏​ទូលបង្គំ​មិន​បដិសេធ​ថា មិន​ស្គាល់​ព្រះអង្គ​ជា​ដាច់​ខាត
»

សិស្ស​ឯ​ទៀតៗ​ក៏​ទូល​ព្រះអង្គ​ដូច​លោក​ពេត្រុស​ដែរ។





9 comments:

  1. Anonymous8:52 PM

    http://www.youtube.com/watch?v=-YbUEZfJJaQ

    ReplyDelete
  2. Anonymous9:55 PM

    BUDDA IS GRAND AND POWERFULL IN THE WORLD!!

    ReplyDelete
  3. Anonymous10:56 PM

    The Buddhism is the oldest religion
    in the world.The UN adopted and
    accepted as a religion of peace.
    Buddha was a living GOD,not SPIRIT.
    He was a true man as human beings
    on the planet earth.
    Now the Buddha era is 2556.
    Where is the HEAVEN?
    The HEAVEN is in your minds;the
    HELL is also in your hearts,but
    not in the other planets.
    The Buddha had spirit too.

    Jesus Christ was a human being,
    born on earth.Now His era is
    2012.He believed in SPIRIT.
    His FATHER was in HEAVEN.We can
    not see His FATHER,but only HIM.
    If we can't see how can we believe?
    So see what we can see it,if we can't see what can we believe in it.

    The last religion was ALLAH,or
    Mohammad.He was born many later years than Jesus Christ.He believed in SPIRIT.His FATHER was
    in HEAVEN.

    The two religions are similar
    to each other,but not Buddha.
    Are these three religions good?
    Yes they are.

    ReplyDelete
  4. Anonymous11:50 PM

    BUDDA IS GRAND AND POWERFULL IN THE WORLD!!

    How can he when he looks dead as the statue of him?

    ReplyDelete
  5. Anonymous1:18 AM

    Buddha isn't power full ,Buddha can not help you .If you are Buddhism you must help your self .But Buddha Knew the fact of human being , and he had explained us , about the fate that we had committed . Buddha never wished to curse anyone when people did not believe him . he just did all his effort in order to make people could understand the fact of universe .

    ReplyDelete
  6. Anonymous1:36 AM

    There are more false propaganda of who Jesus was and isn't than any other religions. This is true also concerning the state of Israel. Israeli people are demonized by false propagandas coming from the Muslim people, and the world seem to accept this as facts. What a true paralyism of truth being twisted into lies after lies.

    Jesus being a Monk of the Far East is a false propaganda of the Muslim people. Islam is a hater of the Jewish people and faith.

    Jesus (Yeshua) existed before other religions ever came to be. Because he called other people religions as heathens or pagans.

    He told Israel to destroy certain people groups when they came to inherit the land known back then as, Canaan. Why? Because they were gross in their practice of their religions. They were beyond redemption.

    W~W

    ReplyDelete
  7. Anonymous1:46 AM

    Hear What The God of Israel sayth:


    For thus saith the LORD that created the heavens; God himself that formed the earth and made it; he hath established it, he created it not in vain, he formed it to be inhabited: I am the LORD; and there is none else.

    I have not spoken in secret, in a dark place of the earth: I said not unto the seed of Jacob, Seek ye me in vain: I the LORD speak righteousness, I declare things that are right.

    Assemble yourselves and come; draw near together, ye that are escaped of the nations: they have no knowledge that set up the wood of their graven image, and pray unto a god that cannot save.

    Tell ye, and bring them near; yea, let them take counsel together: who hath declared this from ancient time? who hath told it from that time? have not I the LORD? and there is no God else beside me; a just God and a Saviour; there is none beside me.

    Look unto me, and be ye saved, all the ends of the earth: for I am God, and there is none else.

    I have sworn by myself, the word is gone out of my mouth in righteousness, and shall not return, That unto me every knee shall bow, every tongue shall swear.

    Surely, shall one say, in the LORD have I righteousness and strength: even to him shall men come; and all that are incensed against him shall be ashamed.

    In the LORD shall all the seed of Israel be justified, and shall glory.

    Come to Yeshua, the Messiah, our true and living water. The ONLY hope of SALVATION is in the God of Israel.

    Wild~Wisconsinite

    ReplyDelete
  8. Anonymous4:42 AM

    I honestly KI is becoming more and more of a bible school with the intention of converting and destroying Khmer culture. In this sense you have done a greater job than the previous missionaries that being sent into Cambodia in the 1800's!

    ReplyDelete
  9. Anonymous6:45 AM

    Never knew that "Khmer Democrat" is that religiously conscientious! Is he not?

    Only "Khmer democrat" himself can tell us, the readers!

    ReplyDelete