Dedicated to publishing sensitive information about Cambodia
ចុះទឹកក្រពើ រត់ឡើងទៅលើត្រូវជួបហ្វូងខ្លា រឿងនេះខ្មែរស្លាប់វាល់លានខ្លោចផ្សារ តើគឺដោយសារហេតុការណ៍ដូចម្ដេច?និយាយដោយខ្លី លុនណុលអប្រិយប្រើទ័ពជាល្បិច យន្តហោះយោធាថាច្បាំងកំទេច យៀកកុងឲ្យខ្ទេចពីទឹកដីខ្មែរ។អាមីចទ្រុងជ្រូក ហោះហើរបើកគូថទម្លាក់សុទ្ធតែ គ្រាប់បែកគ្រាប់ភ្លើងដុតភូមិស្ថានខ្មែរ បាញ់រះឥតល្ហែលើប្រជាជន។សីហនុបានលេស ហៅខ្មែរឲ្យវេសគេចពីណុលលុន ចូលព្រៃម៉ាកគីមានខៀវសំផុន រួមមិត្តយួនយុនរង់ចាំទទួល។ធើប៉ាក់ដេវាត់ ពីមានទៅអត់ពីឈរទៅដួល ពីសទៅខ្មៅខ្លៅអាងកាច់មួល ខ្មែរណាប្រែប្រួលត្បូងចបបាត់ខ្លួន។នេះហើយដែលថា ក្រពើនិងខ្លាចែកវេនខ្ជាប់ខ្ជួន សម្លាប់រាស្រ្តខ្មែរវាល់លានផ្ទួនៗ ទុកដីឲ្យយួនដាំដើមកៅស៊ូ។ក្រពើនិងខ្លា ខ្មែរអើយចាំណា!ដូចជាប្រើសទ្រូ ទ្វារពីរមុខក្រោយដាក់តាមទឹកហូរ ឡើងចុះមូលមូរចូលជាប់ដៃខ្មាំង។ត្រូវស្គាល់ឲ្យពិត មេកើយសុច្ចរិតសំរិតសំរាំង បានស្គាល់ច្បាស់ហើយប្រមូលកម្លាំង កូនខ្មែរទូទាំងប្រទេសការពារ។ទ្រូខ្មាំងច្រើនណាស់ បណ្ដោយបញ្ជ្រាស់ពាសពេញលោកា គេដាក់ទាក់ខ្មែរគ្រប់ពេលវេលា ឲ្យចូលដៃវាជាប់រើមិនរួច។លលកស្រុកយំ ស្រែកហៅប្រជុំសម្លេងក្រលួច ឲ្យលលកព្រៃអាណិតព្រឺព្រួច មានចិត្តប៉ងគួចជួយយកអាសារ។មិនស្គាល់អន្ទាក់ ព្រានប្រើជាធ្នាក់លបលួចលាក់ការណ៍ ក៏ហើរចុះទៅត្រូវព្រានប្រហារ ចាប់ចងគ្រប់គ្នាទុកជាចំណី។ចាំទេកាលនុះ សីហនុស្រែកព្រុះសម្លេងសំដី វិទ្យុប៉េកាំងពិរោះពេកក្រៃ ឲ្យខ្មែរចូលព្រៃរួមដៃនិងយួន។ខ្មែរទាំងនគរ ជឿថាស្ដេចល្អគ្មានចិត្តគុំគួន សុខចិត្តចុះចូលដោយមិនដឹងខ្លួន គេលេងបិតពួននាំធ្លាក់រណ្ដៅ។រណ្ដៅមរណៈ វាល់លានខ្មែរធ្លាក់ព្រោះស្ដេចកម្លៅ ធ្វើនយោបាយបន្សល់ទុកនៅ ប្រវត្តិអាស្រូវពេញសកលលោក។ឈ្មោះនរោត្តម សីហនុនេះចំជាស្ដេចស្មោកគ្រោក ដឹកនាំជាតិខ្មែរបន្ទាបបន្ថោក បង្ហិនបង្ហោចទឹកដីដូនតា។កំចាត់កំចាយ ដេញខ្មែរឲ្យឆ្ងាយភៀសខ្លួនអសារ បង់បាត់ភូមិស្រុកដីស្រែចំការ ព្រាត់ប្រាសអនាថានិរទេសកជន។ខ្មែរជាម្ចាស់ស្រុក វិលសួរសុខទុក្ខរកប្ដីប្រពន្ធ តែច្បាប់ពួកវាបង្វែរកែកុន ថាអនិកជនអស់សិទ្ធិ៍ជាតិខ្មែរ។លក់ដីលក់កោះ លក់គ្មានស្រណោះកេរ្តិ៍ពីឪ៉ម៉ែ លក់ព្រៃលក់ភ្នំអណ្ដូងថ្មរ៉ែ ផ្លន់ចំការស្រែលក់គ្មានដេញថ្លៃ។យកលុយធ្វើវាំង ធ្វើវត្តបិតបាំងសូកទិញវិន័យ សូត្រជយន្តោឲ្យពរឲ្យជ័យ ពួកបក្សប្រល័យជាតិខ្មែរវាល់លាន។ប៉ារីស៍អធ្រាតទី៧មេសា២០១២ក្រុមកវីខ្មែរ
អាល្ងង់ទូ សម រង្ស៊ី,បុគ្គលចាំតែបោះឆ្នោតបង្រ្គប់កិច្ចអោយគណបក្សប្រជាជនក៏ ក្តពាក់បំពុងពើយ ដូចគ្នានិងអាបណ្ឌិតស្វា អាល្ងង់ទូ ហ៊ុន សែនដែរ !!!!!!!!!!
if hate viet, do not bash pot.viet gain when pot cursed.what is your stand ?pot killed, but not as traitor assen but rather as mistake.
NORODOM SIHANOUK AKA SDACH PEAL+SALOT SAR AKA POL POT+VIETCONG AKA YUON are in one basket.
ចុះទឹកក្រពើ រត់ឡើងទៅលើ
ReplyDeleteត្រូវជួបហ្វូងខ្លា រឿងនេះខ្មែរស្លាប់
វាល់លានខ្លោចផ្សារ តើគឺដោយសារ
ហេតុការណ៍ដូចម្ដេច?
និយាយដោយខ្លី លុនណុលអប្រិយ
ប្រើទ័ពជាល្បិច យន្តហោះយោធា
ថាច្បាំងកំទេច យៀកកុងឲ្យខ្ទេច
ពីទឹកដីខ្មែរ។
អាមីចទ្រុងជ្រូក ហោះហើរបើកគូថ
ទម្លាក់សុទ្ធតែ គ្រាប់បែកគ្រាប់ភ្លើង
ដុតភូមិស្ថានខ្មែរ បាញ់រះឥតល្ហែ
លើប្រជាជន។
សីហនុបានលេស ហៅខ្មែរឲ្យវេស
គេចពីណុលលុន ចូលព្រៃម៉ាកគី
មានខៀវសំផុន រួមមិត្តយួនយុន
រង់ចាំទទួល។
ធើប៉ាក់ដេវាត់ ពីមានទៅអត់
ពីឈរទៅដួល ពីសទៅខ្មៅ
ខ្លៅអាងកាច់មួល ខ្មែរណាប្រែប្រួល
ត្បូងចបបាត់ខ្លួន។
នេះហើយដែលថា ក្រពើនិងខ្លា
ចែកវេនខ្ជាប់ខ្ជួន សម្លាប់រាស្រ្តខ្មែរ
វាល់លានផ្ទួនៗ ទុកដីឲ្យយួន
ដាំដើមកៅស៊ូ។
ក្រពើនិងខ្លា ខ្មែរអើយចាំណា!
ដូចជាប្រើសទ្រូ ទ្វារពីរមុខក្រោយ
ដាក់តាមទឹកហូរ ឡើងចុះមូលមូរ
ចូលជាប់ដៃខ្មាំង។
ត្រូវស្គាល់ឲ្យពិត មេកើយសុច្ចរិត
សំរិតសំរាំង បានស្គាល់ច្បាស់ហើយ
ប្រមូលកម្លាំង កូនខ្មែរទូទាំង
ប្រទេសការពារ។
ទ្រូខ្មាំងច្រើនណាស់ បណ្ដោយបញ្ជ្រាស់
ពាសពេញលោកា គេដាក់ទាក់ខ្មែរ
គ្រប់ពេលវេលា ឲ្យចូលដៃវា
ជាប់រើមិនរួច។
លលកស្រុកយំ ស្រែកហៅប្រជុំ
សម្លេងក្រលួច ឲ្យលលកព្រៃ
អាណិតព្រឺព្រួច មានចិត្តប៉ងគួច
ជួយយកអាសារ។
មិនស្គាល់អន្ទាក់ ព្រានប្រើជាធ្នាក់
លបលួចលាក់ការណ៍ ក៏ហើរចុះទៅ
ត្រូវព្រានប្រហារ ចាប់ចងគ្រប់គ្នា
ទុកជាចំណី។
ចាំទេកាលនុះ សីហនុស្រែកព្រុះ
សម្លេងសំដី វិទ្យុប៉េកាំង
ពិរោះពេកក្រៃ ឲ្យខ្មែរចូលព្រៃ
រួមដៃនិងយួន។
ខ្មែរទាំងនគរ ជឿថាស្ដេចល្អ
គ្មានចិត្តគុំគួន សុខចិត្តចុះចូល
ដោយមិនដឹងខ្លួន គេលេងបិតពួន
នាំធ្លាក់រណ្ដៅ។
រណ្ដៅមរណៈ វាល់លានខ្មែរធ្លាក់
ព្រោះស្ដេចកម្លៅ ធ្វើនយោបាយ
បន្សល់ទុកនៅ ប្រវត្តិអាស្រូវ
ពេញសកលលោក។
ឈ្មោះនរោត្តម សីហនុនេះចំ
ជាស្ដេចស្មោកគ្រោក ដឹកនាំជាតិខ្មែរ
បន្ទាបបន្ថោក បង្ហិនបង្ហោច
ទឹកដីដូនតា។
កំចាត់កំចាយ ដេញខ្មែរឲ្យឆ្ងាយ
ភៀសខ្លួនអសារ បង់បាត់ភូមិស្រុក
ដីស្រែចំការ ព្រាត់ប្រាសអនាថា
និរទេសកជន។
ខ្មែរជាម្ចាស់ស្រុក វិលសួរសុខទុក្ខ
រកប្ដីប្រពន្ធ តែច្បាប់ពួកវា
បង្វែរកែកុន ថាអនិកជន
អស់សិទ្ធិ៍ជាតិខ្មែរ។
លក់ដីលក់កោះ លក់គ្មានស្រណោះ
កេរ្តិ៍ពីឪ៉ម៉ែ លក់ព្រៃលក់ភ្នំ
អណ្ដូងថ្មរ៉ែ ផ្លន់ចំការស្រែ
លក់គ្មានដេញថ្លៃ។
យកលុយធ្វើវាំង ធ្វើវត្តបិតបាំង
សូកទិញវិន័យ សូត្រជយន្តោ
ឲ្យពរឲ្យជ័យ ពួកបក្សប្រល័យ
ជាតិខ្មែរវាល់លាន។
ប៉ារីស៍អធ្រាតទី៧មេសា២០១២
ក្រុមកវីខ្មែរ
អាល្ងង់ទូ សម រង្ស៊ី,បុគ្គលចាំតែបោះឆ្នោតបង្រ្គប់កិច្ច
ReplyDeleteអោយគណបក្សប្រជាជនក៏ ក្តពាក់បំពុងពើយ ដូចគ្នានិងអាបណ្ឌិតស្វា អាល្ងង់ទូ ហ៊ុន សែនដែរ !!!!!!!!!!
if hate viet, do not bash pot.
ReplyDeleteviet gain when pot cursed.
what is your stand ?
pot killed, but not as traitor as
sen but rather as mistake.
NORODOM SIHANOUK AKA SDACH PEAL+SALOT SAR AKA POL POT+VIETCONG AKA YUON are in one basket.
ReplyDelete